សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពមាត់ធ្មេញ

ស្វែងរក សុខភាពមាត់ធ្មេញ

មាត់ធ្មេញកុមារ

កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?

ដង្កូវស៊ីធ្មេញ (រាក់ស៊ីធ្មេញ) កើតឡើងជាញឹកញាប់លើកុមារតូចៗ​ដែលនៅ​មាន​ធ្មេញ​ទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុងការប៉ះ។ ម៉្យាងទៀត​កុមារតូចៗ​មិនងាយ​ឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ព្រោះខ្លាចឈឺ ខ្លាចម្ជុល និងខ្លាចសំឡេងឆាបកាចាធ្មេញ។ អ៊ឹចឹងក្រៅពីការប៉ះធ្មេញ មាន​វិធីណាអាចព្យាបាលដង្កូវស៊ីធ្មេញបាន? ក្រៅពីការប៉ះធ្មេញ ទន្តពេទ្យអាចលាបថ្នាំដង្កូវស៊ីធ្មេញ (Silver Diamine Fluoride) លើ​ធ្មេញអូនតូចដែលមានបញ្ហាដើម្បីកុំឱ្យដង្កូវស៊ីធ្មេញស៊ីកាន់​​តែធំ។ ថ្នាំលាបដង្កូវស៊ីធ្មេញ ជាសូលុយស្យុងដែលផ្សំពី​ សារធាតុប្រាក់ ទឹក អាម៉ូញាក់ និង fluoride។ មុនដំបូងទន្តពេទ្យនឹងសម្អាតធ្មេញអូនតូចឱ្យស្អាត និងទុកឱ្យស្ងួត។ បន្ទាប់​មកលាប​ធ្មេញ​អូនតូចដែលមានបញ្ហាជាមួយថ្នាំដង្កូវស៊ីធ្មេញ រួចទុកប្រហែលពីរនាទី​ដើម្បីឱ្យ​ថ្នាំ​ជ្រាបចូលធ្មេញ និងសម្លាប់បាក់តេរីដែលបង្ករាក់ស៊ីធ្មេញ ដើម្បីបញ្ឈប់ ឬពន្យឺតរាក់​ពី​ការ​ស៊ីធ្មេញកាន់តែធំ និងជ្រៅ។ ចង់គណនា BMI ចុចទីនេះ! ការលាបថ្នាំដង្កូវស៊ីធ្មេញក៏ជួយកាត់បន្ថយអាការៈស្រៀវធ្មេញដែរ ព្រោះសារធាតុ​ប្រាក់​នៅក្នុងថ្នាំអាចជួយពង្រឹង និងការពារស្រទាប់ភ្លុកធ្មេញ។ លើសពីនេះទៅទៀត​សារធាតុ​fluoride មាននាទីព្យាបាលធ្មេញពុក ពង្រឹងធ្មេញ និងការពារធ្មេញ​ពីការ​ប្រែ​ពណ៌។ តំបន់ធ្មេញដែលដង្កូវស៊ីនឹងប្រែជាពណ៌ខ្មៅ ឬត្នោតបន្ទាប់ពីលាបថ្នាំហើយ ដោយសារប្រតិកម្មជាមួយនឹង​សារធាតុប្រាក់ ក្រោយពេលថ្នាំសម្លាប់​បាក់តេរី​ដែលបង្កឱ្យ​រាក់ស៊ី​ធ្មេញ។ ប្រសិនបើអូនតូចដំបៅមាត់ ឬអាលែកហ្ស៊ីជាមួយសារធាតុប្រាក់ អូនតូច​មិនអាច​លាប​ថ្នាំ​ដង្កូវស៊ីធ្មេញបានទេ។ ការលាបថ្នាំដង្កូវស៊ីធ្មេញជាវិធីព្យាបាលដង្កូវស៊ីធ្មេញបណ្តោះអាសន្នដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានការឈឺចាប់។ ប៉ាម៉ាក់​ត្រូវនាំអូនតូចទៅទទួលការព្យាបាល​ធ្មេញ​ឡើងវិញពេលអូនតូចធំបន្តិច ឬពេលអូនតូចហាន ឬព្រមឱ្យទន្តពេទ្យប៉ះធ្មេញ។


ការពត់ធ្មេញ

ពាក់ខ្សែពត់ធ្មេញក្លែងក្លាយ អាចបង្កផលប៉ះពាល់សុខភាពទាំងនេះ

ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការ​ពាក់​ខ្សែ​ពត់​ធ្មេញ​ក្លែង​​ក្លាយ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្មេញ​។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់​ផល​ប៉ះពាល់អ្វីខ្លះ? ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិត​ប្រាកដអ៊ីចឹង។ ខ្សែនេះ​នឹង​ត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំ​ព័ទ្ធ​ជុំវិញថ្គាមខាងក្រោយ​ដើម្បីភ្ជាប់​វាឱ្យនៅ​ជាប់​មួយ​កន្លែង។ យោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែង​ក្លាយ​​​​បណ្តាល​ឱ្យ​៖ ១. ពុល ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុង​តម្លៃ​ថោកដែលអាចធ្វើឱ្យពុលបាន​។ វត្ថុធាតុ​ដើម​ទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និង​លោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណី​ខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ២. ធ្មេញពុក និងប្រែពណ៌ ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញ​តម្លៃថោកៗ​ដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។ ចង់គណនា BMR ចុចទីនេះ! ៣. ស្លាក់ នៅពេលដែលយុវ័យពាក់ខ្សែពត់ធ្មេញក្លែងក្លាយដោយខ្លួនឯង សម្ភារៈ​ដែលជាប់នឹង​ខ្សែពត់ធ្មេញ​ក្លែងក្លាយ​អាចរលុង និងធ្លាក់ចូលក្នុងបំពង់ខ្យល់ ជាពិសេសនៅពេលពួកគេកំពុងគេងដែលអាច​បណ្តាលឱ្យស្លាក់បាន​។ ៤. រលាក និងឆ្លងមេរោគ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយមានហានិភ័យខ្ពស់ក្នុងការធ្វើឱ្យរលាក និងឆ្លងមេរោគនៅក្នុងមាត់។ ក្នុងករណីខ្លះអាចបណ្តាលឱ្យឆ្លងមេរោគធ្ងន់ធ្ងរ ដែលអាចត្រូវការធ្វើការវះកាត់​ដើម្បីបញ្ឈប់​ការរីក​រាល​ដាលទៀតផង។ ៥. ធ្មេញប្តូរទីតាំង ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចធ្វើឱ្យធ្មេញប្តូរទីតាំង។ វាអាចធ្វើឱ្យធ្មេញ​​កោង​ ឬវៀចជាង​មុនទៅ​ទៀត​។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយញឹកញាប់អាចបណ្តាលឱ្យមានគ្រោះថ្នាក់ និង​ប៉ះពាល់ដល់​សុខភាព​អ្នកពាក់។ នៅក្នុងប្រទេសថៃមានយុវ័យ ២ នាក់ស្លាប់ដោយសារការការពាក់ខ្សែពត់ធ្មេញ​ក្លែងក្លាយ​។


បញ្ហាមាត់ធ្មេញផ្សេងទៀត

ច្រឡំ​លេប​ថ្នាំ​ដុស​ធ្មេញ​ តើ​អាច​មាន​បញ្ហា​អ្វី​អត់?

ថ្នាំ​ដុស​ធ្មេញ ជា​ផលិត​ផល​ដែល​ប្រើ​សម្រាប់​សម្អាត​ធ្មេញ។ មាន​គ្នា​យើង​មួយ​ចំនួន​ ​ច្រឡំ​លេប​ថ្នាំ​ដុស​ធ្មេញ​ចូល​ក្នុង​ពោះ និង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភផង​ដែរ​។ ​មាន​សំណួរ​ចោទ​សួរ​ថា តើ​អាច​និង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​លេប​ថ្នាំ​ដុស​ថ្នាំ​ចូល​ក្នុង​ពោះ? សារធាតុ​អាចបង្ក​គ្រោះថ្នាក់​​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ សារធាតុ​ទាំង​នោះ​មាន ៖ Sodium fluoride Triclosan ភាគ​ច្រើន​​មាន​ក្នុង​ថ្នាំ​ដុស​ធ្មេញ​ប្រភេទ​ផ្សេងៗ។ ១.រោគ​សញ្ញា ការ​លេប​ថ្នាំ​ដុស​ធ្មេញ ក្នុង​បរិមាណ​ច្រើន​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​ឈឺ​ក្រពះ និង​អាច​ស្ទះ​ពោះវៀន​បាន។ រោគ​សញ្ញា​ដែល​អាច​កើត​ឡើង​នៅ​ពេល​លេប​ថ្នាំ​ដុស​ធ្មេញ ដែល​ផ្ទុក​នូវ​សារធាតុ fluoride ក្នុង​បរិមាណ​ច្រើន​អាច​មាន ៖ ប្រកាច់ រាក ពិបាក​ដក​ដង្ហើម ហៀរទឹក​មាត់ គាំង​បេះដូង ហាក់មានរសជាតិ​ប្រៃ ឬ​ដូច​សាប៊ូ​នៅ​ក្នុង​មាត់ ចង្វាក់​បេះដូង​ដើរ​យឺត ស្ហុក ញ័រ ក្អួត ខ្សោយ ២.អ្វី​ដែល​ត្រូវ​ដឹង​ពេល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ប្រសិន​បើ​គ្នា​យើង​លេប​ថ្នាំ​ដុស​ធ្មេញ​ដែល​មិន​មាន សារ​ធាតុ fluorideឬ​ច្រឡំ​លេប​ចូល​ ក្នុង​កម្រិត​តិច​តួច នោះ​អាច​មិន​ជា​ចាំ​បាច់​ទៅ​មន្ទីរ​ពេទ្យ​ទេ។ ក្នុង​ករណី​​លេប​ចូល​ក្នុង​ពោះ​ច្រើន ជា​ពិសេស​ប្រសិន​បើ​ជា​អូន​តូចៗលេប​ច្រើន​ នោះ​អាច​នឹង​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។ គ្រូ​ពេទ្យ​អាច នឹង​ធ្វើ​ការ វាស់ តាម​ដាន​សញ្ញា សំខាន់ៗ រួម​មាន សីតុណ្ហ​ភាព ជីពចរ ការ​ដក​ដង្ហើម និង​សម្ពាធ​ឈាម។ ការ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម ក៏​នឹង​អាច​ធ្វើ​ផង​ដែរ​។ ចំពោះ​គ្នា​យើង ដែល​បាន​ច្រឡំលេប​ថ្នាំ​ដុស​ធ្មេញ មាន​សារធាតុ fluoride ក្នុង​បរិមាណ​ច្រើន ហើយ​មិន​មាន​អាការៈ​អ្វី​ប្លែក​រយៈ ៤៨ ម៉ោង​នោះ​មិន​ចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ទេ។ ថ្នាំ​ដុស​ធ្មេញ nonfluoride ភាគ​ច្រើន​មិន​មាន​ជាតិពុល ដូច្នេះ​គ្នា​យើង​ដែល​ច្រឡំ​លេប​ចូល​ក្នុង​ពោះ​អាច​នឹ​ង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង។ យ៉ាងណា បើ​គ្នា​យើង​ច្រឡំលេប​ថ្នា​ដុស​ធ្មេញ ហើយមាន​ចេញ​អាការៈ​ដូច​បាន​រៀបរាប់​ខាង​លើ​ គួរ​ប្រញាប់​ស្វែង​រក​ជំនួយ​ពីគ្រូពេទ្យ​។​​


មាត់ធ្មេញកុមារ

ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ​ ជាមួយតិចនិកប៉ុន្មាននេះ

ការ​ថែ​ទាំ​ធ្មេញ​តាំង​ពី​តូច​មក ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​ធ្មេញ​ទឹក​ដោះ​ខូច​ពី​ក្មេង ធ្មេញ​ស្រុក​ដុះ​មក​អាច​មិន​ត្រង់​ជួរ​ស្អាត​។ ម៉្យាង​វិញទៀត ពេល​កូន​ពុក​ធ្មេញ​អា​អូន​ក៏​ឈឺ ហើយ​ម៉ាក់​ប៉ា​ក៏​ត្រូវ​ចំណាយ​ទាំង​ពេល​វេលា និង​លុយ​កាក់​ជូន​កូន​ទៅ​ពេទ្យ​ព្យាបាល​ទៀត។ ដើម្បី​កុំ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ​រឿង​ធ្មេញ​កូន​ខ្លាំង អាច​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​នេះ ការពារ​ពុក​ធ្មេញ​លើ​កូន​តូច។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចត្រង់នេះ តិចនិក​ការពារ​​ពុក​ធ្មេញលើ​កូន​តូច កុំ​ដាក់​ឲ្យ​កូន​គេង​ពេល​កំពុង​បៅ​ទឹក​ដោះ​គោ ឬ​ញ៉ាំ​អាហារ (ចំពោះ​ទារក​៦​ខែ​ឡើង) ពោល​គឺ​កុំ​ទម្លាប់​ឲ្យ​កូន​បៀម​បាយ ឬ​គេង​លក់​អំឡុង​ពេល​បៅ​ទឹក​ដោះ​គោ ព្រោះ​ជាតិ​ស្ករ​អាច​តោង​លើ​ធ្មេញ បង្ក​ជា​បញ្ហា​ពុក​ធ្មេញ​បាន។ មិន​តែ​ប៉ុណ្ណោះ ការ​បៅ​ទឹក​ដោះ​គោ​បណ្ដើរ គេង​បណ្ដើរ អា​អូន​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ត្រចៀក និង​ការ​ថប់​ដង្ហើម​ទៀត​ផង។ បង្រៀន​កូន​ឲ្យ​ផឹក​ទឹកក្នុង​​កែវ​ធម្មតា​ឲ្យ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ពិសេស​ចំពោះ​ក្មេង​អាយុ​ពី១២-១៥ខែ។ ការ​ផឹក​ទឹក​ដាក់​ក្នុង​​កែវ​សារធាតុ​រាវ​មិន​សូវ​ជាប់​ធ្មេញ​ដូច​ដប​ទឹក​ដោះ​គោ ហើយ​ម៉្យាង​ទៀត កូន​មិន​អាច​យកកែង​ទៅ​គេង​ឱប​បណ្ដើរ បៅ​បណ្ដើរ​ដូចដបទឹកដោះគោបាន​ទេ។ កាត់​បន្ថយ​បរិមាណ​អាហារ​ផ្អែម​ឲ្យ​កូន​ញ៉ាំ​ដូច​ជា ស្ករ​គ្រាប់ ចាហួយ​ស្វិត នំ​ផ្អែម ឬ​នំ​ប្រៃ​ជា​ដើម ព្រោះ​អាហារ​ប្រភេទ​នេះមិនល្អ អាចបង្កឲ្យ​កូន​មាន​បញ្ហាពុក​ធ្មេញ​។ ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ចេញ​មក យើង​អាច​យក​ថ្នាំ​ដុស​ធ្មេញ​កូន​ក្មេង​ដែល​មាន​ជាតិ Flouride ដាក់​លើ​ច្រាស​កូន ឬ​ដាក់​លើ​កំណាត់​ស្អាត​ហើយ​ដុស​ថ្នម​ៗ​លើ​ធ្មេញ​កូន​ឲ្យ​បាន​២ដង/ថ្ងៃ។ បន្ថែម​ពី​លើ​នេះ American Academy of Pediatrics បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​ពិនិត្យ​មើល​សុខភាព​មាត់​ធ្មេញ​ក្រោយ​ពេល​អាយុ​ចាប់​ផ្ដើម​ដុះ​ធ្មេញ ដូច​នឹង​ពិនិត្យ​មើល​សុខភាព​ទូទៅ​ដែរ។ ជា​ពិសេស​នោះ​គឺ​ក្មេង​អាយុ ២ឆ្នាំ​ឡើង យក​ឲ្យ​គ្រូពេទ្យ​លាប fluoride ដើម្បី​ការពារ​ពុក​ធ្មេញ​លើ​កូន​តូច​ និងត្រូវប្រយ័ត្នចំពោះអាហារដែលកូនញ៉ាំ។


ជំងឺអញ្ចាញនិងមាត់

ជ្រាំងអណ្ដាត អាចលេចចេញ​រោគ​សញ្ញាទាំងនេះ

​ជ្រាំងអណ្ដាត កើត​ឡើង​ពីផ្សិត​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើភ្នាស​ក្នុង​មាត់​របស់​យើង​។ ផ្សិត​ប្រភេទ​នេះ​ជា​សរីរាង្គ​ធម្មតា​មួយ​នៅ​ក្នុង​មាត់ ប៉ុន្តែ​ពេល​ខ្លះ​ពួកវា​បាន​លូត​លាស់​ខ្លាំង និង​បង្ក​ឲ្យមាន​រោគ​សញ្ញា​ជា​ជំងឺ​ជ្រាំង​អណ្ដាត​។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ដំបៅពណ៌​ស​ក្នុង​​មាត់ ដែល​ជា​ធម្មតា​អាច​មាន​នៅ​លើ អណ្ដាត ឬ​សាច់​​​ថ្ពាល់ខាង​ក្នុង​ និង​​មាន​ពេល​ខ្លះ​អាច​​រាល​ដាល​ដល់​ក្រអូមមាត់ អញ្ចាញ​ធ្មេញ បំពង់​ក ឬ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក។ ជំងឺ​ជ្រាំង​អណ្តាត​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ ប៉ុន្តែ​គេ​ច្រើន​ឃើញ​កើត​លើ​ទារក និង​មនុស្ស​វ័យ​ចំណាស់​ ដោយ​សារ​តែ​ភាព​ស៊ាំ​អ្នក​ទាំង​នោះ​ចុះ​ខ្សោយ និង​ក៏​អាច​កើត​លើ​គ្នា​យើង​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ ឬ​អ្នក​កំពុង​ប្រើ​ថ្នាំ​ផ្សេងៗ​។ ជំងឺ​នេះ​អាច​ជា​បញ្ហា​តូច​តាច​ប្រសិន​បើ​យើង​មាន​សុខភាព​ល្អ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ រោគ​សញ្ញា​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ពិបាក​គ្រប់​គ្រង។ ១.មូលហេតុ​បង្ក ជា​ធម្មតា​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ធ្វើ​ការ​ដើម្បី​កម្ចាត់​សារពាង្គកាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដូច មេរោគ បាក់តេរី និង​ផ្សិត ដើម្បី​រក្សា​លំនឹង​រវាង​បាក់តេរី​ល្អ និងអាក្រក់ ដែល​មាន​នៅ​ក្នុង​រាងកាយ។ ប៉ុន្តែ​ពេល​ខ្លះ​ការ​ការពារ​អាច​នឹង​មិន​បាន​ល្អ ក៏​អាច​បង្កើន​ចំនួន​ផ្សិត និង​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​មាត់។ ២.រោគ​សញ្ញា សញ្ញា​ និង​រោគ​សញ្ញា​ ជំងឺជ្រាំង​អណ្ដាត​មាន ៖ មាន​ជ្រាំង​ ឬ​ដំបៅ​ពណ៌ស​នៅ​លើ​អណ្ដាត សាច់​ថ្ពាល់​ខាង​ក្នុង​ និង​ពេល​ខ្លះ​មាន​នៅ​លើ ក្រអូម​មាត់ អញ្ចាញ​ធ្មេញ និង សាច់​បំពង់​ក ដំបៅ​អាច​មាន​ចេញ​រូប​រាង​ដូច​ឈីស ការ​ឡើង​ក្រហម ការ​រលាក ឬ​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការ​ញ៉ាំ មានហូរឈាមបើជូតចេញខ្លាំង ឬ​កកិត​គ្នា ប្រេះ និង​ឡើង​ក្រហម​នៅ​ក្នុង​​មាត់ បាត់​បង់​រសជាតិ រលាក​អញ្ចាញ​ធ្មេញ ក្នុង​ករណី​ធ្ងន់ធ្ងរ ​​អាច​ទាក់​ទង​នឹង ជំងឺ​មហារីក ឬ​ប្រព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ បណ្ដាល​ពី​មេរោគ​អេដស៍ ​ហើយដំបៅ​អាច​រាល​ដាល​ដល់​បំពង់​អាហារ។ ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​ យើង​អាច​ពិបាក​ញាំ​ និង​ឈឺ​ចាប់ ​ឬ​មាន​អារម្មណ៍​ដូច​ជា​អាហារ​ជាប់​នៅ​ក្នុង​បំពង់​ក។ ទារក​និង​ម្ដាយ​បំបៅ​ដោះ​កូន ជំងឺ​ដំបៅ​មាត់​ចំពោះ​ទារក​អាច​បណ្ដាល​មក​ពី ការ​បំបៅដោះ​។ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

មូល​ហេតុ​បង្ក និង​រោគ​សញ្ញា​នៃ​ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម

​សន្លាក់​ឆ្អឹង​ថ្គាម គឺ​ដើរ​តួ​ជា​ទម្រ​រុញ​ភ្ជាប់​ឆ្អឹង​ថ្គាម​របស់​យើង​ទៅ​នឹង​លលាដ៍​ក្បាល និង​សន្លាក់​មួយ​នៅ​សង​ខាង​ថ្គាម។ ភាព​មិន​ប្រក្រតី​នៃ សន្លាក់​ឆ្អឹង​ថ្គាម អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់ ​និង​សាច់​ដុំ​ដែល​គ្រប់​គ្រង​ចលនា​ថ្គាម​ផង​ដែរ។ មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺសន្លាក់​ឆ្អឹង​ថ្គាម​របស់​មនុស្ស​ម្នាក់​ជា​រឿយៗ​ពិបាក​កំណត់ ដោយ​ការ​ឈឺ​ចាប់​អាច​បណ្ដាល​មក​ពី​កត្តា​រួម​បញ្ចូល​គ្នា​ដូច​ជា បញ្ហា​ហ្សែន ជំងឺ​រលាក​សន្លាក់ ឬ​របួស​ថ្គាម។ មនុស្ស​មួយ​ចំនួន​មាន​ការ​ឈឺថ្គាម​​នៅ​ពេល​ដែល​គេ​ខាំ​សង្កត់​ តែ​ជា​ធម្មតា​ការ​ឈឺពេល​ខាំ​សង្កត់​នេះ​មិនអាច​​វិវត្ត​ទៅ​ជា​ជំងឺ​សន្លាក់​ថ្គាម​នោះ​ទេ។​ ជំងឺ​នេះ​អាច​និង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ ព្យាបាល ឬ​វះ​កាត់។ ១.រោគ​សញ្ញា សញ្ញា​ និង​រោគ​សញ្ញា​នៃ​ជំងឺ សន្លាក់​ឆ្អឹងថ្គាម​​ មាន៖ ឈឺ​ចាប់​ឬ​តឹង​នៅ​ថ្គាម​របស់​យើង ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​ឆ្អឹង​ថ្គាម មួយ​ឬ​ទាំង​ពីរ ឈឺ​ចាប់​ក្នុង​ និង​ជុំ​វិញ​ត្រចៀក​របស់​យើង ពិបាក​ទំពា​ឬ​ឈឺ​ចាប់​ពេល​ទំពា ឈឺ​ចាប់​ ឬ​រមាស់​មុខ ជាប់​សន្លាក់​ថ្គាម​ធ្វើ​ឱ្យ​ពិបាក​បើក​ឬ​បិទ​មាត់ ភាព​មិន​ប្រក្រតី​របស់​ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម ក៏​អាច​បណ្ដាល​ឱ្យ​មាន​សំឡេង​​ ឬ​មាន​អារម្មណ៍​ថា​ក្រហាយ​នៅ​ពេល​យើង​បើក​មាត់​ឬ​ទំពា។ ប៉ុន្តែ​ប្រសិន​បើ​មិន​មាន​ការ​ឈឺ​ចាប់​ឬ​លឺ​​សំឡេង​​នៅ​ពេល​ធ្វើ​ចលនា​​ថ្គាម​ទេ​នោះ​គ្នា​យើង​ប្រហែល​ជា​មិន​ត្រូវ​ការ​ការ​ព្យាបាល​ជំងឺ​នេះ​ទេ។   ២.មូល​ហេតុ ផ្នែក​នៃ​ឆ្អឹង​ដែល មាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សន្លាក់​ត្រូវ​បាន​គ្រប​ដោយ​ឆ្អឹង​ខ្ចី​ហើយ​ត្រូវ​បាន​បំបែក​ដោយ​ឌីស​​តូច​មួយ​ដែល​ជា​ធម្មតា​ធ្វើ​ឱ្យ​ចលនាប្រក្រតីរបស់​ថ្គាម​។ ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម ដែល​មាន​ការ​ឈឺ​ចាប់​អាច​កើត​ឡើង​ប្រសិន​បើ៖  ឌីស​រលួយ ឬ​ផ្លាស់​ទី​ចេញ​ពី​ការ​ទីតាំង​​ត្រឹម​ត្រូវ​របស់​វា  ឆ្អឹង​ខ្ចី​របស់​សន្លាក់​ត្រូវ​ខូច​ខាត​ដោយ​សារ​ជំងឺ​រលាក​សន្លាក់  សន្លាក់​ត្រូវ​បាន​ខូច​ខាត​ដោយ​ការ​ផ្លុំ​ ឬ​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត ទោះ​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ករណី​ជា​ច្រើន មូល​ហេតុ​នៃ ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ។ ៣.កត្តា​ប្រឈម​ កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម រួម​មាន៖ ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​រលាក​សន្លាក់​ដូច​ជា ជំងឺ​រលាក​សន្លាក់​រ៉ាំ​រ៉ៃ និង​ជំងឺ​រលាក​សន្លាក់​ឆ្អឹង របួស​ថ្គាម ការ​ឈឺ​រាំ​រ៉ៃ ជំងឺ​ជាលិកា​បញ្ហា​ភ្ជាប់​ជាក់​លាក់​ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សន្លាក់​ឆ្អឹង​ថ្គាម ៤.ពេល​ណា​ត្រូវ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ ស្វែង​រក​ការ​ព្យាបាល​ប្រសិន​បើ​យើង​មាន​ការ​ឈឺ​ចាប់​ជាប់​រហូត ឬ​តឹង​នៅ​ក្នុង​ថ្គាម ឬ​ប្រសិន​បើ​យើង​ពិបាក​បើក ឬ​បិទ​ថ្គាម​បាន​ទាំង​ស្រុង។ ទន្ត​ពេទ្យ ឬ​អ្នក​ជំនាញ​ខាង​សន្លាក់​ឆ្អឹង​ថ្គាម អាច​ពិភាក្សា​អំពី​មូល​ហេតុ​ និង​វិធី​ព្យាបាល​ដែល​អាច​កើត​មាន​ចំពោះ​បញ្ហា​របស់​យើង។


ការថែទាំមាត់

ចង់ជឿជាក់ នេះតិចនិចបំបាត់ក្លិនមាត់ងាយៗទាំង ៥

ក្លិនមាត់ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងភាពជឿជាក់របស់យើង។ ក្លិនមាត់អាចបណ្តាលមកពី មូល​ហេតុជាច្រើនដូចជា កត្តាចំណីអាហារ ភេជ្ជៈ បារី គ្រឿងស្រវឹង ជំងឺ ថ្នាំ អនាម័យ និងសុខភាព​មាត់​ធ្មេញជាដើម។ ទន្ទឹមនឹងយើងដោះស្រាយជាមួយមូលហេតុដែលធ្វើឱ្យមានក្លិនមាត់ ក៏មាន​វីធី​ងាយៗមួយចំនួនដែលអាចបំបាត់ក្លិនមាត់បានដែរ។ ១. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងរារាំងការលូតលាស់បាក់តេរី​ក្នុងមាត់ដែលបណ្តាលឱ្យ​មានក្លិនមាត់។ ទឹកក៏ជួយសម្អាត និងកាត់បន្ថយក្លិនមិនល្អក្នុងប្រព័ន្ធរំលាយអាហារដែរ។ ២. សម្អាតអណ្តាត យើងអាចប្រើប្រដាប់កោសអណ្តាត ឬច្រាស់ដុសធ្មេញដើម្បីសម្អាត ព្រោះវាជួយកម្ចាត់​កោសិកា​ងាប់​ៗ កំទេចកំទីចំណីអាហារ និងបាក់តេរីចេញពីអណ្តាតដែលបណ្តាលឱ្យមានក្លិនមាត់។ ៣. ខ្ពុរមាត់ជាមួយទឹកអំបិល លាយអំបិល ១ ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១  ពែង រួចខ្ពុរមាត់រយៈពេល ៣០​ វិនាទី។ ជាតិបាសនៅក្នុងអំបិលនឹងជួយបន្សាបជាតិ​អាស៊ីដ​នៅក្នុងមាត់ដែលអាចកម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឱ្យពុកធ្មេញ និងមានក្លិនមាត់។ ៤. ទំពាររុក្ខជាតិដែលមានក្លិនប្រហើរ ការទំពារជីវ៉ាន់ស៊ុយបារំាង ឬជីខិនឆាយ ជីអង្គាម ឬជីវ៉ាន់ស៊ុយ នឹងធ្វើឱ្យខ្យល់ដកដង្ហើម​ស្រស់ថ្លាដោយសាររុក្ខជាតិទាំងនេះសម្បូរទៅដោយក្លរ៉ូហ្វីល។ បញ្ហាសុខភាពក្រពះពោះវៀន ៥. បៀមឈើអែម ឈើឯមផ្ទុកទៅដោយសារធាតុ​ Cinnamic aldehyde ដែលអាចសម្លាប់​បាក់តេរីដែល​បណ្តាល​ឱ្យមាន​ក្លិនមាត់។ ម្យ៉ាងទៀតការបៀមឈើអែមធ្វើឱ្យចេញទឹកមាត់ច្រើន។ ទឹកមាត់មិនត្រឹម​តែជួយរក្សា​ជាតិ​សំណើម​ក្នុងមាត់ទេ វាប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ទៀតផង។ ដើម្បីចៀសវាងការមានក្លិនមាត់ យើងត្រូវដុសធ្មេញក្រោយញុំាអាហាររួច ឬយ៉ាងហោចណាស់ ២ ដងក្នុង ១ ថ្ងៃ និងរូតធ្មេញជាមួយសរសៃអំបោះរូតធ្មេញ ព្រោះបញ្ហាក្លិនមាត់ជាច្រើនបណ្តាលមកពីអនាម័យមាត់ធ្មេញ។


ការថែទាំមាត់

កំពូលអាហារ ៤ មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ

ជឿ​ថា គ្នា​យើង​គ្មាន​អ្នក​ណា​ចង់​ឲ្យ​ធ្មេញ​លឿង ញញឹម​ចេញ​មក​មិន​ស្រស់​ស្រាយ​ទេ ហើយ​ធ្មេញ​លឿង​ក៏​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ដែរ គ្រាន់​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​មិន​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេល​ញញឹម បាក់​សម្រស់​តែ​ប៉ុណ្ណឹង។ ម៉្យាង​វិញ​ទៀត ការ​សម្អាត​ធ្មេញ​ឲ្យ​ស​ឡើង​វិញ ក៏​តម្លៃ​អាច​លើស​ពី​ការ​ស្មាន យក​ល្អយើង​អាច​កម្ចាត់​បញ្ហា​ធ្មេញ​លឿង​ជាមួយ​ការ​តម ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌​ស្រអាប់​ខ្លាំង។ ១. កាហ្វេ ឬតែ មិន​ថា​យើង​ញ៉ាំ​កាហ្វេ តែ ឬ​ក៏​ភេសជ្ជៈ​កំប៉ុង​ផ្សេង​ៗ​នោះ​ទេ យើង​នឹង​ប្រឈម​នឹង​ការ​ធ្វើ​ឲ្យ​ធ្មេញ​យើង​ឡើង​ពណ៌​លឿង។ កាហ្វេ និង​តែ មាន​ជាតិ Tannin ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ស្រអាប់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​តុល្យភាព PH ក្នុង​មាត់​ផ្លាស់​ប្ដូរ​ជា​ហេតុ​បណ្ដាល​ឲ្យ​ធ្មេញ​ឆាប់​ខូច​ដោយ​សារ​ជាតិ​អាស៊ីដ​ពី​អាហារ​យើង​ញ៉ាំ។ ២. ស្រា ស្រា​ក្រហម​ក៏​ដោយ ស្រា​ស​ក៏​ដោយ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ធ្មេញ​បាត់​បង់​ពណ៌​ស​ភ្លឺ ប្រែ​ជា​ពណ៌​លឿង​បាន។ នៅ​ក្នុង​ស្រា​ក្រហម មាន​ជាតិ Tannin ដែល​បណ្ដាល​ឲ្យ​ធ្មេញ​យើង​បាត់​បង់​ពណ៌​ស​ភ្លឺ​ស្អាត​ក្លាយ​ជា​ស្រអាប់​វិញ។ ចំណែក​ស្រា​ស មាន​ជាតិ​អាស៊ីដ​ដែល​មិន​ល្អ​ចំពោះ​ធ្មេញ​យើង។ ៣. ពពួក​ផ្លែ​ប៊ើរី ត្បិត​តែ ពពួក​ផ្លែ​ប៊ើរី​មាន​ប្រយោជន៍​រាប់​មិន​អស់​សម្រាប់​សុខភាព​យើង​ក៏​ពិត​មែន ប៉ុន្តែ​សារជាតិ​ពណ៌​ក្រ​ម៉ៅ​ដែល​វា​មាន​អាច​បណ្ដាល​ឲ្យ​ធ្មេញ​លឿង ឬ​ឡើង​ក្រហម​តាម​ពណ៌​ផ្លែ​ប៊ើរី។ ប៉ុន្តែ បើ​យើង​មិន​ចង់​ឲ្យ​ធ្មេញ​ឡើង​លឿង​ដោយ​សារ​ការ​ញ៉ាំ​ផ្លែ​ប៊ើរី​ទេ យើង​អាច​ដុស​ធ្មេញ​ភ្លាមៗ​ក្រោយ​ញ៉ាំ​វា ដើម្បី​ចៀសវាង​ពណ៌​របស់​វា​ជាប់​លើ​ធ្មេញ។ ៤. ការី ការី​អាច​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​យើង​លឿង​ពណ៌​ខ្លាំង​បំផុត​មួយ ព្រោះ​វា​មាន​សារជាតិ​មួយ​ហៅ​ថា Curcumin ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​លឿង ហើយ​កាល​ពី​មុន ចំពោះ​រុក្ខជាតិ​ណា​ដែល​មាន​សារជាតិ​នេះ គេ​យក​ទៅ​ធ្វើ​ជា​ពណ៌​ជ្រលក់​កំណាត់​ផ្សេងៗ ព្រោះ​វា​មាន​ពណ៌​ដិត។​​


មាត់ធ្មេញកុមារ

ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកវិញ?

ក្មេងៗពេល​ណា​បាក់ធ្មេញព្រៃ ហើយ​ដុះ​ធ្មេញ​ស្រុក​មក​ជំនួស​វិញ? ចម្ងល់នេះម៉ាក់ប៉ាដែលមានកូនដំបូងច្បាស់ជាចង់ដឹង។ ធ្មេញ​ព្រៃ​ ជា​ទូទៅ​ក្មេង​ចាប់​ដុះ​​នៅ​អាយុ ៦ខែ ហើយ​នឹង​ដុះ​ធ្មេញ​ព្រៃ​គ្រប់​ទាំង ២០ ធ្មេញ នៅ​អាយុ ៣៣ខែ។ ទន្តបណ្ឌិត ផន ពេជ្រ​ចន្តា បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បាន​បក​ស្រាយ​ថា ធ្មេញ​ព្រៃ​នឹង​ត្រូវ​ជំនួស​ដោយ​ធ្មេញ​ស្រុក​នៅ​ពេល​ក្មេង​អាយុ ៦ឆ្នាំ មាន​ន័យ​ថា ឈាន​ដល់​អាយុ ៦ឆ្នាំ ធ្មេញ​ស្រុក​ចាប់​ផ្តើម​ដុះ​ឡើង​មក ហើយ​ធ្មេញ​ព្រៃ​ចាប់​ផ្តើម​បាក់ ដោយ​ធ្មេញ​ដែល​ដុះ​មុន​គេ នឹង​ត្រូ​វបាក់​មុន​គេ​ដែរ។ ក្មេងៗ​នឹង​ចាប់​ផ្តើម​ដុះ​ធ្មេញស្រុក​ចាប់​ពី​អាយុ ៦ ដល់១៣ឆ្នាំ ពោល​គឺ​រហូត​ធ្មេញ​ព្រៃ​បាក់​អស់ ធ្មេញ​ស្រុក​នឹ​ងដុះ​គ្រប់​ទាំង ៣២ធ្មេញ នៅ​អាយុ ២១ឆ្នាំ។ ប៉ុន្តែ​អ្វី​ដែល​ម៉ាក់ប៉ា​គួរ​កត់​សម្គាល់​នោះ នៅ​ក្នុង​អំឡុង​អាយុ ៦ឆ្នាំ នឹង​មាន​ធ្មេញ​ស្រុក១ ដែល​ដុះ​មក ដោយ​គ្មាន​ធ្មេញ​ព្រៃ​នៅ​ពី​លើ​នោះ ធ្មេញ​ស្រុក​នេះ​នឹង​ដុះ​មក​ឯកឯង​នៅ​ខាងក្រោយ​បង្អស់។ ចំពោះ​តិចនិក​សម្អាត និងថែទាំ​ធ្មេញ​កូន​វិញ នៅ​អំឡុង​កូន​ម៉ឹមដោះ​ម្តាយ ឬ​ទឹកដោះ​គោ អាយុ ១ឆ្នាំ​ជាង​ចុះ​ក្រោម ទន្តបណ្ឌិត​រូបនេះ​ណែនាំ​សម្អាត​ធ្មេញ​កូន​ដោយ​ប្រើ​កំប្រេស ឬ​សម្លី​ស្អាត យក​ទៅ​ជូត​អញ្ចាញ និង​ធ្មេញ​កូន ក្រោយ​បំបៅ​រួច។ រហូត​ដល់​ក្មេង​កាន់​តែ​ធំ ដុះ​ធ្មេញ​ព្រៃ​កាន់​តែ​ច្រើន អាយុ​ប្រហែល ២ឆ្នាំ​ទៅ ទើប​យើង​អាច​ប្រើ​ច្រាស់​ទន់ៗ​មក​ដុស​ធ្មេញ​កូន ដោយ​ជ្រើស​រើស​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ​ភ្លុយអរ​ទាប និង​ត្រូវ​ដុស​ធ្មេញ​យ៉ាង​ហោច​ណាស់ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

សុខៗ ចេញ​​ទឹក​មាត់​ច្រើន​​ជ្រុល​ អាច​មក​ពី​មូលហេតុ​ ៥ យ៉ាងនេះ

វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ប្រសិនបើ​យើង​គេង​ហៀរ​ទឹក​មាត់​តិចតួច​ ប៉ុន្តែ​​​នៅ​ក្នុង​ករណី​ដែល​យើង​ចេញ​ទឹក​មាត់​មិន​ឈប់​ និង​គ្រប់​ពេលវេលា​ តើ​វា​បណ្ដាល​មក​ពី​អ្វី​ ហើយ​គួរ​បារម្ភ​ដែរ​អត់​? យ៉ាង​ណា​មិញ​ គ្នា​យើង​គប្បី​ស្វែង​រក​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​​ ក៏​ដូចជា​ដោះស្រាយ​បញ្ហា​​​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។ ១. ច្រាល​អាស៊ីដ​ អាការៈ​​ចេញ​ទឹក​មាត់​ភ្លាម​ៗ កើត​ឡើង​​​​នៅ​ពេល​មាន​ការ​ហូរ​បញ្ច្រាស​ ដោយ​សារ​តែ​ទឹក​មាត់​ និង​ច្រាលអាស៊ីដនៅ​ក្នុង​មាត់​។​ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​អាការៈ​នេះ​ រួម​ជាមួយ​នឹង​រោគសញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ការ​ច្រាលអាស៊ីដ​ រួម​មាន​ជូរ​មាត់​ ភើ​ញឹកញាប់​ ក្រហាយ​ទ្រូង​ និង​មាន​ខ្យល់​ដង្ហើម​មិន​ល្អ។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​បើ​មាន​បញ្ហា​នេះ​​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​យើង​​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​​ជាប់​បំពង់​ក​ វា​អាច​ជា​ជំងឺ​មហារីក​មួយ​ចំនួន​ ដូចជា​មហារីក​បំពង់​អាហារ ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​លេប​ទឹក​មាត់​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ២. អាលែកហ្ស៊ី​ ច្រមុះ​អាច​ដើរ​តួនាទី​ជា​អ្នក​ការពារ​ប្រឆាំង​នឹង​​ភ្នាក់ងារ​បង្ក​ការ​រលាក​ក្រហាយ​ រួម​ទាំង​ធូលី​ ការ​បំពុល​ និង​អាលែកហ្ស៊ី​។​ នៅ​ពេល​ដែល​​ភ្នាក់ងារ​បង្ក​ការ​រលាក​នេះ​ចេញពី​ច្រមុះ​ចូល​ទៅដល់​​ក្នុង​មាត់​ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ទឹក​មាត់​ច្រើន​ផង​ដែរ​។​ ៣. ​សារធាតុ​គីមី​នៅ​ក្នុង​បរិយាកាស​​ ​​​ទន្ទឹម​នឹង​នេះ​ដែរ ​​សារធាតុ​គីមី​នៅ​ក្នុង​បរិយាកាស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ផលិត​ទឹក​មាត់​ច្រើន​ជ្រុល​ តួ​យ៉ាង​ដូចជា​ស្រ្ពៃយ៍​បាញ់​មូស​ដែល​យើង​តែងតែ​ប្រើប្រាស់​ជា​ប្រចាំ។​ ជាក់​ស្ដែង​ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទាំង​នេះ​ អាច​មាន​ឥទ្ធិពល​លើ​​ប្រព័ន្ធ​សរសៃ​ប្រសាទ​parasympathetic ​ដែល​គ្រប់គ្រង​ក្រពេញ​ទឹក​មាត់​។ [embed-health-tool-heart-rate] ៤. ចង្អោរ​ ចង្អោរ​​អាច​បណ្ដាល​ឲ្យ​មាត់​របស់​យើង​បញ្ចេញ​ទឹក​មាត់​ ដោយ​សារ​តែ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​parasympathetic ​​ ហើយ​​នៅ​ពេល​ខ្លះ ខួរ​ក្បាល​​គិត​ថា​យើង​​កំពុង​តែ​ពុល​អ្វី​មួយ​ ទើប​​ព្យាយាម​បណ្ដេញ​សារធាតុ​ពុល​នោះ​ចេញ​ពី​រាងកាយ។​ ​​​​​ ៥. កង្វះ​វីតាមីន​B3 សារធាតុ​Niacin ឬ​B3 គឺ​ជា​វីតាមីន​ដែល​ដើរ​តួនាទី​ក្នុង​ប្រតិកម្ម​អង់ស៊ីម​ចំនួន​៤០០​នៅ​ក្នុង​រាងកាយ​។​ កង្វះ​វីតាមីន​មួយ​ប្រភេទ​នេះ​ អាច​បណ្ដាល​ឲ្យ​អណ្ដាត​របស់​យើង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ភ្លឺ​ រួម​ជាមួយ​រោគ​សញ្ញា​នៃ​ក្រពះ​ពោះវៀន​ដូចជា​ក្អួត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ