សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពមាត់ធ្មេញ

ស្វែងរក សុខភាពមាត់ធ្មេញ

បញ្ហាមាត់ធ្មេញផ្សេងទៀត

ម៉េចបានឈឺធ្មេញពេលយប់ ពិបាកទ្រាំជាងពេលថ្ងៃ?

អាការៈ​ឈឺ​ធ្មេញ ​ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​សម្រាប់​គ្នា​យើង។ រាល់​ពេល​ឈឺ​ធ្មេញ យើង​ស្ទើរ​តែ​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​ពេល​ថ្ងៃ​យើង​មិន​សូវ​ឈឺ​ទេ តែ​ហេតុ​អីបាន​ពេល​យល់​ឈឺ​នោះ​ឈឺ ធ្វើ​ឲ្យ​ពិបាក​គេង​ម្លឹងៗ? មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ធ្មេញ​កាន់​តែ​យ៉ាប់​នៅ​ពេល​យប់ ព្រោះ​យើង​ទម្រេត​ខ្លួន បណ្ដាល​ឲ្យ​ឈាម​បុក​ទៅ​ក្បាល។ ឈាម​ដែល​មាន​នៅ​តំបន់​នោះ​អាច​បង្កើន​ភាព​ឈឺ​ចាប់ និង​ដាក់​សម្ពាធ​ទៅ​លើ​អារម្មណ៍​ដែល​គ្នា​យើង​ទទួល​បាន​ពី​ការ​ឈឺ​ធ្មេញ​នោះ។ នេះ​បើ​តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ម៉្យាង​វិញ​ទៀត អាការៈ​ឈឺ​ធ្មេញ​ខ្លាំង​ពេល​យប់​អាច​ដោយ​សារ​មិន​មាន​អ្វី​រំខាន​ឲ្យ​យើង​មិន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ធ្មេញ។ បើ​នៅ​ពេល​ថ្ងៃ យើង​ត្រូវ​បំពេញ​ការងារ ធ្វើ​នេះ​នោះ ដូច​នេះ​យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ធ្មេញ​ឈឺ ប៉ុន្តែ​នៅ​ពេល​យប់​ជា​ពេល​យើង​សម្រាក មិន​សូវ​មាន​អ្វី​មក​បន្លប់​ភាព​ឈឺ​ចាប់​នេះ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា គ្នា​យើង​ណា​ដែល​មាន​បញ្ហា​ឈឺ​ធ្មេញ​ខ្លាំង​ពេល​យប់ អាច​សម្រួល​អាការៈ​ឈឺ​ចាប់​បាន​តាម​រូបមន្ត​ធម្មជាតិ​មួយ​គ្រា​សិន ដែល​មាន​ដូច​ជា៖ ប្រើ​ខ្ទឹម​ស តែ​ជី​អង្កាម ប្រទាល​កន្ទុយ​ក្រពើ ស្អំ​ទឹក​កក​មុន​ចូល​គេង លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរ​មាត់ លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ល។ ទោះ​ជា យើង​ប្រើ​រូប​មន្ត​ធម្មជាតិ ដើម្បី​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​បាន​ពិត​មែន ប៉ុន្តែ​ក្បួន​ធម្មជាតិ​អស់​នោះ គ្រាន់​តែ​ជួយ​បាន​មួយ​ពេល​តែ​ប៉ុណ្ណោះ វា​មិន​អាច​ជួយ​ព្យាបាល​បាន​រហូត​ទេ។ ហេតុ​នេះ​ហើយ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន ព្រោះ​បើ​យើង​ទុក​ចោល​បញ្ហា​ឈឺ​ធ្មេញ ធ្មេញ​ពុក វា​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ធ្ងន់​ជាង​នេះ ដូច​ជា​បូស បញ្ហា​នៅ​អញ្ចាញ​ធ្មេញ ឬ​ត្រូវ​ដក​ធ្មេញ​ចោល។ល។


បញ្ហាមាត់ធ្មេញផ្សេងទៀត

ពេលធ្មេញបង្ករោគដល់កម្រិត មេរោគអាចរាលដាលដល់ផ្នែករាងកាយអស់នេះ

បញ្ហា​មាត់​ធ្មេញ មិន​មែន​ធម្មតា​ដូច​ដែល​យើង​គិត​ទេ រីឯបញ្ហា​ធ្មេញ​បង្ក​រោគ​ផ្ដើម​ឡើង​ពី​ការ​ឈឺ​ធ្មេញ នៅ​ពេល​ដែល​យើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ហើយ​វា​អាច​​រាលដាល​ទៅ​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​របស់​យើង។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​មិន​បាន​ព្យាបាល​បញ្ហា​ធ្មេញ​បង្ក​រោគ​ទេ មេរោគ​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង​លើ​រាង​កាយ​របស់​យើង​ដែល​ជា​ការ​គំរាម​កំហែង​ដល់​​ជីវិត។ នៅ​ពេល​ដែល​ឈឺ​ធ្មេញ រហូត​ធ្មេញ​បង្ក​រោគ វា​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន គ្នា​យើង​អាច​ចំណាំ​បាន​រួម​មាន៖ ឈឺ​ធ្មេញ​ខ្លាំង ឈឺ​ឆ្អឹង​ថ្គាម ត្រចៀក ឬ​ក ហើម​ថ្ពាល់ ក្ដៅ​ខ្លួន ក្លិន​មាត់​អាក្រក់ អាការៈឈឺចាប់កាន់តែយ៉ាប់ពេលដេកខ្លួន។ល។ យើង​អាច​សម្គាល់​រោគ​សញ្ញា​នៃ​ការ​រាលដាល​មេរោគ​ទៅ​កាន់​រាង​កាយ​ពី​បញ្ហា​ធ្មេញ​បង្ក​រោគ​បាន​ដោយ៖  -មិន​ស្រួល​ខ្លួន៖ ឈឺ​ក្បាល វិល​មុខ អស់​កម្លាំង - ក្ដៅ​ខ្លួន៖ ស្បែក​ឡើង​ក្រហម បែក​ញើស ព្រឺ​រងា - ហើម​មុខ៖ ហើម​មុខ រហូត​ពិបាក​ហារ​មាត់ លេប និង​ពិបាក​ដក​ដង្ហើម -​ ខ្សោះ​ជាតិ​ទឹក៖ នោម​តិច វង្វេង ទឹក​នោម​ស្រអាប់ - កើន​ឡើង​ចង្វាក់​បេះ​ដូង៖ ជីពចរ​ដើរ​លឿន ស្រាល​ក្បាល និង​ដក​ដង្ហើម​លឿន (លើស​២៥​ដង/នាទី) - ឈឺ​ចុក​ពោះ៖ រាក​រូស ក្អួត។ល។ ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? លោក​បន្ត​ថា ក្នុង​ករណី​ដែល​យើង​ក្ដៅ​ខ្លួន​ខ្លាំង (ចាប់​ពី​៣៩ អង្សារសេ មនុស្ស​ចាស់ និង៣៨​អង្សារសេ សម្រាប់​កូន​ក្មេង) និង​មាន​ចេញ​សញ្ញា​ដូច​ជា ឈឺ​ទ្រូង […]


សុខភាពមាត់ធ្មេញ

ងាយៗ ដើម្បី​សម្អាត​ស្លេស្ម​ចេញ​ពី​បំពង់​ក

អាកាស​ធាតុ​ចុះ​ត្រជាក់​ ឬ​​ប្រែប្រួល​អាកាស​ធាតុ​ភ្លាមៗ​​​យើង​តែង​តែ​ជួប​ប្រទះ​មាន​ជាប់​ស្លេស្ម​នៅ​ក្នុង​បំពង់​ក។ ស្លេស្ម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​ភាព​មិន​សុខ​ស្រួល​នោះ​ទេ​ វា​ថែម​ទាំង​អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ថែម​ទៀត​ផង។អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​អំពី​ការ​សម្អាត​ស្លេស្ម​ចេញ​ពី​បំពង់​ក។ ១- ​ខាក ប្រសិន​បើ​អ្នក​មាន​ស្លេស្ម​ជាប់​ក្នុង​បំពង់​ក​វិធី​ដែល​ងាយ​ស្រួល​បំផុត​សម្រាប់​ធ្វើ​នោះ​គឺ​ខាក​ស្ដោះ​វា​ចេញ។ស្វែង​រក​កន្លែង​ស្ងប់ស្ងាត់​ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដូចជា​បន្ទប់​ទឹក​ដើម្បី​ខាក​ស្លេស្ម​ចេញ។ត្រូវ​ប្រាកដ​ថា​ការ​ខាក​របស់​អ្នក​ស្ថិត​ក្នុង​កម្រិត​សម​ប្រមាណ​ព្រោះ​ការ​ខាក​ស្ដោះ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​ក​របស់​អ្នក។ ២- ខ្ពុរ​ទឹក​ក្ដៅ​ឧណ្ណៗ​លាយ​​អំបិល លាយ​អំបិល​១​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ណៗ​៨​អោន (ប្រហែល ២៣៧​មិល្លីលិត្រ)។បៀម​ទឹក​អំបិល​ក្នុង​មាត់​ដោយ​ងើយ​ក្បាល​ឡើង​លើ​និង​ខ្ពុរ​ទឹក​អំបិល​ក្នុង​បំពង់​ក​អ្នក។ ៣- ផឹក​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃ នៅ​ពេល​ថ្ងៃ​អ្នក​គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដោយ​សារ​តែ​វា​អាច​ធ្វើ​អោយ​ស្លេស្ម​ងាយ​ដាច់​ចេញ​ពី​ជញ្ជាំង​បំពង់​ក។ បន្ថែម​ពី​នេះ​ទៀត​អ្នក​ក៏​អាច​សាក​ល្បង​វិធី​ព្យាបាល​នៅ​ផ្ទះ​ទាំង​នេះ​ដើម្បី​សម្អាត​ស្លេស្ម​ចេញ បាន​ផង​ដែរ៖ - តែ​ក្ដៅ​ឧណ្ណៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ​និង​ក្រូច​ឆ្មារ។ភេសជ្ជៈ​នេះ​មាន​រសជាតិ​គួរ​ឲ្យ​ចង់​ញ៉ាំ​ហើយ​ម្យ៉ាង​ទៀត​ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រូច​ឆ្មារ​ជួយ​សម្អាត​ស្លេស្ម​រី​ឯ​ទឹក​ឃ្មុំ​មាន​តួ​នាទី​ជា​ភ្នាស​ការពារ​ក្រោយ​ការ​សម្អាត​ចេញ​របស់​ក្រូច​ឆ្មារ។ - ទឹក​សម្ល​ ស៊ុប​ក្ដៅៗ។អ្នក​ដែល​មាន​ស្លេស្ម​ច្រើន​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​ដូចជា​ស៊ុប​មាន់​ដែល​វា​មាន​រសជាតិ​ឆ្ងាញ់ ព្រម​​ទាំង​ទឹក​ស៊ុប​របស់​វា​ជួយ​សម្អាត​ស្លេស្ម​ថែម​ទៀត​ផង។ ៤- ផឹក​ទឹក​លាយ​​​ម្សៅ​រមៀត​​ រមៀត​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​ស្លេស្ម​ព្រោះ​ដោយ​សារ​តួនាទី​របស់​វា​គឺ​កម្ចាត់​សម្អាត​មេរោគ (Antiseptic)​។លាយ​ម្សៅ​រមៀត ​មួយ​ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្ដៅ​៨​អោន (ប្រហែល ២៣៧​មិល្លីលិត្រ)​ ហើយ​បន្ទាប់​មក​ផឹក​ល្បាយ​នោះ​ពេល​ដែល​លាយ​វា​សព្វ​ហើយ។ ការ​ឧស្សាហ៍​ផឹក​ទឹក​រមៀត​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​កាន់​តែ​លឿន។ ៥- ញ៉ាំ​ហឹរ ដើម្បី​កម្ចាត់​ស្លេស្ម​ចេញ​អ្នក​អាច​ញ៉ាំ​អាហារ​ទាំង​នេះដូច​ជា៖ - វ៉ាសាប៊ិ - មើម Horseradish (គ្រឿង​ទេស​ម្យ៉ាង​ដូច​រំដេង មាន​ពណ៌​ស) - ម្រេច - ខ្ញី - ខ្ទឹម ៦- ជៀសវាង​​ទឹក​ដោះ​គោ​ និង​ផលិតផល​ទឹក​ដោះ​គោ គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​និង​ផលិតផល​ពី​ទឹក​ដោះ​គោ អាច​ធ្វើ​ឲ្យ​មាន​ស្លេស្ម​កាន់​តែ​ច្រើន​ឬ​អត់​នៅ​ឡើយ​ទេ។ តែ​ប្រសិន​បើ​អ្នក​គិត​ថា​ការ​ជៀសវាង​ផលិតផល​ទាំង​នេះ​មើល​ទៅ​ដូច​ជា​កម្ចាត់​ស្លេស្ម​អ្នក​បាន​អ្នក​គួរ​តែ​បញ្ឈប់​ការ​ប្រើប្រាស់​វា​មួយ​រយៈ​សិន។ ៧- ជៀស​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​សណ្ដែក​សៀង ផលិតផល​សណ្ដែក​សៀង​ដូចជា​ទឹក​សណ្ដែក​តាំប៉េ​និង​តៅហ៊ូ​គឺ​សុទ្ធ​តែ​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​កាល់ស្យូម​ដែល​វា​ជួយ​ដល់​ការ​វិវឌ្ឍ​និង​លូតលាស់​នៅ​ក្នុង​រាងកាយ។លើស​ពី​នេះ​ទៀត​វា​អាច​បង្កើន​ភាព​កខ្វក់​នៃ​ស្លេស្ម​ថែម​ទៀត។ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ថា​ផលិតផល​ទឹក​សណ្ដែក​អាច​ប៉ះពាល់​ដល់​អ្នក​ឬ​ទេ​នោះ​យក​ល្អ​គឺ​មិន​បាច់​ប្រើប្រាស់​វា​ប្រសើរ​ជាង។ ត្រូវ​កត់​ចំណាំ​នូវ​ការ​ព្យាបាល​តាម​ផ្ទះ​ខាង​លើ​នេះ​និង​សាកល្បង​ធ្វើ​វា ​មុន​នឹង​ប្រើ​ឱសថ​ដែល​មាន​វេជ្ជ​បញ្ជា។ម្យ៉ាង​ទៀត​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​មាន​សារ​សំខាន់​ផង​ដែរ​ដើម្បី​ឆាប់​ជា​សះ​ស្បើយ។ប្រសិន​បើ​អ្នក​នូវ​មាន​មន្ទិល​សង្ស័យ​សូម​កុំ​បង្អង់​យូរ​ប្រញាប់​ទាក់ទង​ទៅ​គ្រូ​ពេទ្យ​ជំនាញ។


សុខភាពមាត់ធ្មេញ

ជំងឺ​ដំបៅ​ក្នុង​មាត់ (Canker sores)

១- និយមន័យ អ្វី​ទៅ​ជា​ជំងឺ​ដំបៅ​មាត់? ដំបៅ​ក្នុង​មាត់ (Canker sore) គឺ​ជា​ដំបៅ​ដែល​ច្រើន​វិវត្តន៍​នៅ​លើ​ជាលិកា​ទន់​នៅ​ក្នុង​មាត់ ឬ នៅ​គល់​អញ្ចាញ។ ដំបៅ​ប្រភេទ​នេះ ច្រើន​ធ្វើ​ឲ្យ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិបាក​ក្នុង​ការ​ញ៉ាំ​ឬ​និយាយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ដំបៅ​នេះ​មិន​មែន​ជា​ជំងឺ​ឆ្លង​ឡើយ ហើយ​វា​អាច​កើត​មាន​តែ​មួយ ឬ​ពីរបី​ប៉ុណ្ណោះ។ ជំងឺ​នេះ​អាច​នឹង​ងាយ​កើត​ឡើង​ចំពោះ​នរណា​ម្នាក់ ប៉ុន្តែ​យុវវ័យ​និង​មនុស្ស​វ័យ​ក្មេង គឺ​ងាយ​កើត​មាន​បញ្ហា​នេះ​ច្រើន​ជាង​គេ ជា​ពិសេស​គឺ​ចំពោះ​មនុស្ស​ស្រី​តែ​ម្ដង។ ដំបៅ​ក្នុង​មាត់​ស៊ាំ​ញ៉ាំ (Complex canker sore) គឺ​កម្រ​កើត​មាន​ណាស់​ ប៉ុន្តែ​មនុស្ស​ដែល​មាន​បញ្ហា​ដំបៅ​មាត់​ពី​មុន គឺ​ងាយ​នឹង​មាន​បញ្ហា​នេះ​ច្រើន​ជាង​គេ។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​របស់​វា​នៅ​ឡើយ​ទេ តែ​អ្នក​ជំនាញ​ជឿ​ថា​នេះ​ជា​បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ បាក់តេរី ឬ​វីរុស អាច​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​នេះ។ ក្នុង​ករណី​ខ្លះ ការ​ដាច់​រហែក​បែក​បាក់​ជាលិកា​ទន់​នៅ​ក្នុង​មាត់​ក៏​អាច​បង្ក​ឲ្យ​មាន​ដំបៅ​ក្នុង​មាត់​ដូច​គ្នា។ តើ​វា​មាន​រោគ​សញ្ញា​ដូច​ម្ដេច​ដែរ? វា​កើត​ឡើង​នៅ​ក្នុង​មាត់​ ហើយ​អ្នក​ជំងឺ​នឹង​មាន​អារម្មណ៍​ស្ពឹក​ចាក់​ជីបៗ និង​ក្រហាយ​នៅ​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​មុន​នឹង​ដំបៅ​លេច​ចេញ​រូប​រាង​ឡើង។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន គឺ​មាន​រួប​រាង​មូល​ឬ​ពង​ក្រពើ និង​មាន​ពណ៌​ស ពណ៌​លឿង​នៅ​កណ្ដាល​ជាមួយ​នឹង​ពណ៌​ក្រហម​នៅ​ជុំវិញ។ ដូច​គ្នា​នេះ​ដែរ ការ​រលាក​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ឬ​ឈឺ​ចាប់​ខ្លាំង​។ ជា​ធម្មតា វា​នឹង​ជា​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ស្នាម នៅ​រយៈពេល ១​ទៅ​២​សប្ដាហ៍។ អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នព​បើ​អ្នក​មាន​ចម្ងល់​អ្វី​មួយ​នោះ​អំពី​រោគ​សញ្ញា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថ​ការី។ ២- ការ​ព្យាបាល តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ដើម្បី​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​និង​ពន្លឿន​ការ​ជា​សះ​ស្បើយ អ្នក​គួរ​ធ្វើ​វិធី​ខាង​ក្រោម​នេះ៖ -សម្អាត​មាត់​ដោយ​ខ្ពុរ​ទឹក​អំបិល ឬ​ទឹក​សូដា (Baking soda) -លាប​ថ្នាំ Magnesia […]


ជំងឺធ្មេញ

ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន

ទម្លាប់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ដែលអាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើង​ខូចបាន​។ ​តើ​ទម្លាប់​អាក្រក់​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ជៀសវាង? អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ចំណុច​ចំនួន​​ ៨ ដែលធ្វើឲ្យធ្មេញខូចបាន​ហើយយើងក៏គួរជៀស​វាង​ផង​ដែរ។ ១- ទំពារ​ទឹក​កក ក្រោម​អាកាស​ធាតុ​ក្ដៅ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ទំពារ​ដុំ​ទឹក​កក​ឲ្យ​បាន​ត្រជាក់​ខ្លះ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​ទំពារ​រួច​នោះ​ធ្មេញ​របស់​យើង​នឹង​ខូចខាត​ធ្ងន់ធ្ងរ​វិវត្ត​ទៅ​រក​ភាព​ខូចខាត​ឬ​បាក់បែកបាន​។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ២- ចោះ​ក្រវិល​ក្នុង​មាត់ ការ​ចោះ​ក្រវិល​ក្នុង​មាត់​អាច​បង្ក​ឲ្យ​មាន​ការ​បង្ក​រោគ​ស្រៀវ​ធ្មេញ​ បាត់បង់​ធ្មេញ​និង​ស្រក​អញ្ចាញ​ធ្មេញ។ ៣- ចូលចិត្ត​ទំពារ​​ស្ករ អ្នក​ណាៗ​ក៏​ដឹង​ថា​ស្ករ​នេះ​ឆ្ងាញ់​ដែរ​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទទួល​ទាន​ច្រើន​ពេក​ នឹង​​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​ព្រម​ទាំង​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ទៀត​ផង។ ៤- ប្រើ​ធ្មេញ​​សម្រាប់​ហែក​ឬ​ទាញ​អ្វី​ឲ្យ​របើក​ អ្នកខ្លះចូលចិត្ត​ប្រើ​ធ្មេញខាំ ឬហែក​របស់អ្វីមួយ ដោយគិតថាវិធី​បែប​នេះ​គឺ​​ចំណេញ​ពេល​វេលា​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​ជាង​ការ​ដែល​ទៅ​ស្វែង​រក​កន្ត្រៃ​យក​មក​ប្រើប្រាស់ តែវិធីនេះអាចធ្វើឲ្យ​ប៉ះពាល់​ធ្មេញ​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន ៥- ញ៉ាំ​មិន​ឈប់ គ្នាយើងដឹងហើយថា​​អាហារ​គឺ​សំខាន់​សម្រាប់យើង​គ្រប់គ្នា​ តែ​ការ​ទំពារ​ជាប់​រហូត ​ឬ​ផឹក​ភេសជ្ជៈ​ឥត​ឈប់​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​ជីវិត​ខ្លី​ងាយ​នឹង​ស្រៀវ។ ៦- ជក់​បារី ការ​ជក់​បារី ឬ​ប្រើ​ផលិតផល​ពី​ថ្នាំជក់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​សុខភាព​ប៉ុណ្ណោះ​ទេ (ជាពិសេស​ទៅ​លើ​សួត) ប៉ុន្តែ​​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ទៀត​ផង។ ដូច​នេះ​ហើយ សូម​បញ្ឈប់​ការ​ជក់បារី​នេះ​ភ្លាម ដើម្បី​កុំ​ឲ្យ​ហួស​ពេល។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ ៧- ផឹក​កាហ្វេ​ច្រើន​ពេក សម្រាប់​គ្នាយើង​ស​មួយ​ចំនួន​ការ​ផឹក​កាហ្វេ​បាន​ក្លាយ​ជា​ទម្លាប់​ដែល​ខ្វះ​មិន​បានទៅហើយ។ កាហ្វេ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​កាហ្វេ​អ៊ីន​ដែល​ជួយ​ដាស់​ស្មារតី​ និង​ប្រមូល​អារម្មណ៍។ ​ហេតុ​នេះ​ហើយ​ទើប​អ្នក​ធ្វើ​ការ​ជា​ច្រើន​ត្រូវ​ការ​កាហ្វេ​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត​ជាតិ​កាហ្វេ​អ៊ីន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​របស់យើង​សារធាតុនេះ​​បង្អាក់​​ដល់​លំហូរ​ទឹក​មាត់​ធ្វើ​ឲ្យ​ស្ងួត​មាត់ ​និង​ក្នុង​រយៈ​ពេល​យូរ​អាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ។ ៨- ផឹក​ទឹក​ផ្លែ​ឈើ​ច្រើន​ជ្រុល ទោះ​បី​ជា​ទឹក​ផ្លែ​ឈើ​សំបូរ​ទៅ​ដោយ​វីតាមីន​A​ វីតាមីនC​ និង​សារធាតុ​រ៉ែ​សំខាន់​ផ្សេង​ទៀត​ក៏​ពិត​មែន តែ​ការ​ទទួលទាន​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខូច​បាន។ មូលហេតុ​នោះ​គឺ​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ធម្មជាតិ​នៅ​ក្នុង​ផ្លែ​ឈើ​ទៅ​កម្ទេច​ធ្មេញ​របស់​យើង។ សរុប​សេចក្ដី​មក​ទម្លាប់​ខ្លះ​មើល​ទៅ​មិន​សូវ​មាន​គ្រោះ​ថ្នាក់​ប៉ុន្មាន​ទេ ​ប៉ុន្តែ​អាច​ជា​កត្តា​គ្រោះ​ថ្នាក់​បណ្ដាល​ឲ្យ​ធ្មេញ​យើង​ខូច​បាន។ ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា​ទម្លាប់​ទាំង​៩​ខាង​លើ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ជៀសវាង​ដើម្បី​ការពារ​រោគ​ពុក​ធ្មេញ។ អត្ថបទ​ពាក់​ព័ន្ធ៖ ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា! ញ៉ាំ​​បន្លែ​ផ្លែឈើ​ប៉ុន្មាន​មុខ​នេះ ជួយ​​ឲ្យធ្មេញ​ស​បែប​ធម្មជាតិ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ


បញ្ហាមាត់ធ្មេញផ្សេងទៀត

វះដកធ្មេញរួចមានអាការៈស្ងួតគល់ធ្មេញ ឈឺពិបាកទ្រាំ​ ធ្វើម៉េច?

១- និយមន័យ តើអ្វីជាបញ្ហាស្ងួតគល់ធ្មេញ? ស្ងួតគល់ធ្មេញ (Dry socket) ជា​ការ​ឈឺ​ចាប់​គល់​ធ្មេញ បន្ទាប់​ពី​ដក​ធ្មេញ​រួច ដូច​ជា​ក្រោយ​ពេល​ដក​ធ្មេញ​ទាល់​ជា​ដើម។ វា​កើត​ឡើង​នៅ​ពេល​ឈាម​ទៅ​កក​ជា​ដុំ​នៅ​ក្នុង​រន្ធ​គល់​ធ្មេញ​ដែល​ទើប​ដក ដែល​កន្លែង​នោះ​គឺ​ឆ្អឹង និង​សរសៃ​ប្រសាទនៅ​កណ្ដាល​វាល​តែ​ម្ដង។ ប្រសិន​បើ​គល់​ធ្មេញ​យើង​ប្រែ​ទៅ​ស្ងួត នោះ​យើង​​នឹង​ចាប់​ផ្ដើម​ឈឺ​ក្នុង​រយៈ​ពេល ៣ ទៅ ៤ថ្ងៃ​ក្រោយ​ពី​ដក​ធ្មេញ។ ប្រសិន​បើ​​ឈឺ​ធ្មេញ​បែប​នេះ យើង​ត្រូវ​ប្រញ៉ាប់​ប្រាប់​គ្រូពេទ្យ​ធ្មេញ​ឲ្យ​បាន​លឿន។ តើរោគសញ្ញារបស់បញ្ហាស្ងួតគល់ធ្មេញមានអ្វីខ្លះ? ក្រោយ​ពេល​ដក​ធ្មេញ​រួច យើង​​នឹង​ឃើញ​កន្លែង​គល់​ធ្មេញ​ចំហ និង​មាន​សភាព​ស្ងួត។ បើ​មាន​បញ្ហា​ស្ងួត​គល់​ធ្មេញ យើង​​​នឹង​ឃើញ​ឆ្អឹង​ពណ៌​ស​ត្រង់​កន្លែង​នោះ ដោយ​ធម្មតា​កន្លែង​នោះ​ គួរ​មាន​ឈាម​កក​ពណ៌​ក្រម៉ៅ​ទេ។ សញ្ញា​របស់​បញ្ហា​ស្ងួត​គល់​ធ្មេញ​មាន​ដូច​ជា៖ ឈឺ​ចាប់​ខ្លាំង​ពីរ​បី​ថ្ងៃ​ក្រោយ​ពេល​ដក​ធ្មេញ មិន​មាន​ឈាម​កក​នៅ​កន្លែង​ដក​ធ្មេញ​ចេញ ដែល​ធ្វើ​ឲ្យ​គល់​ធ្មេញ​ មាន​ប្រហោង​ទទេ មិន​មាន​អ្វី​ក្នុង​នោះ អាច​ឃើញ​ឆ្អឹង​នៅ​គល់​ធ្មេញ ឈឺ​ចាប់​ចាក់​ពី​គល់​ធ្មេញ​ដេញ​ទៅ​ដល់​ត្រចៀក ភ្នែក សៀត​ផ្កា ឬ​ក៏​នៅ​ខាង​ធ្មេញ​ដែល​ដក ខ្យល់​ដង្ហើម​មាន​ក្លិន​ស្អុយ មាន​រសជាតិ​មិន​ល្អ​លើ​អណ្តាត​ ឡើង​ហើម​កូន​កណ្ដុរ​ក្រោម​ថ្គាម ឬ​ក៏ ក្ដៅ​ខ្លួន​តិច​តួច អាច​មាន​រោគ​សញ្ញា​ផ្សេង​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ ដូច​នេះ​ប្រសិន​បើ​គ្នា​យើង​​ មាន​រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ម​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។ ២- ការព្យាបាល តើយើង​គួរធ្វើដូចម្ដេច? ទោះ​បី​ជា​បញ្ហា​ស្ងួត​គល់​ធ្មេញ មិន​ងាយ​បង្ក​ជា​ការ​ឆ្លង​រោគ ឬ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ក្ដី តែ​យើង​​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​របស់​វាដែរ​។ បន្ទាប់​ពី​ដក​ធ្មេញ​រួច យើង​​អាច​ប្រើ​វិធី​មួយ​ចំនួន ដើម្បី​ជួយ​ឲ្យ​ធ្មេញ​ឆាប់​ជា និងកាត់​បន្ថយ​រោគ​សញ្ញា ប្រសិន​បើ​យើង​មាន​បញ្ហា​ស្ងួត​គល់​ធ្មេញ ដោយ​អាច​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​ធ្មេញ។ ខាង​ក្រោម​នេះ គឺ​ជា​តិច​និច​មួយ​ចំនួន​អាច​ជួយ​យើង​​បាន៖ ស្អំ​ទឹក​កក​នៅ​លើ​មុខ ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ដំបូង​បន្ទាប់​ពី​ដក​ធ្មេញ និង​ក្រោយ​ពី​នោះ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​កាត់​បន្ថយ​ការ​ហើម និង​ជួយ​បំបាត់​ឈឺ លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​របស់​គ្រូពេទ្យ មិន​ត្រូវ​ជក់​បារី ឬ​ប្រើ​ផលិត​ផល​ថ្នាំ​ជក់​ជា​ដាច់​ខាត ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន និង​ដើម្បី​ការពារ​កុំ​ឲ្យ​ចង្អោរ​ចង់​ក្អួត ក្រោយ​ពេល​លេប​ថ្នាំ​ច្រើន ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ដុស​ធ្មេញ​ថ្មម​ៗ ជុំ​វិញ​កន្លែង​គល់​ធ្មេញ​នោះ។ ត្រូវ​ណាត់​ជួប​ជាមួយ​ពេទ្យ​ធ្មេញ […]


ជំងឺអញ្ចាញនិងមាត់

ជំងឺមាត់ធ្មេញទាំង ៥ នេះកើតញឹកញាប់ជាងគេ គ្រប់គ្នាគួរដឹងនិងឆាប់ព្យាបាល

របៀប​នៃ​ការ​រស់​នៅ​ក្នុង​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន បានរួមចំណែក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំងទៅលើសុខភាព​មាត់​ធ្មេញ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា អ្នក​ធ្វើ​ការ​ក្នុង​ Office ងាយ​កើត​ជំងឺ​មាត់​ធ្មេញ​​ជាង​​​ការ​​ងារ​​ផ្សេង​ៗ​​ទៀត​។ ដោយ​សារ​អ្នក​ធ្វើ​ការ​ក្នុង​ Office ជា​​ច្រើនដុសធ្មេញមិនបានទៀងទាត់ ដោយ​សារ​​ប្រញាប់​ចូល​ធ្វើ​ការ ហើយ​បើ​និយាយ​អំពី​របៀប​ដុស​ធ្មេញវិញ​ មាន ៨៨ភាគ​រយ​ហើយ ដែល​​ដុស​មិន​ដល់​​២​នាទី​ទេ។ ក្នុង​ការ​ស្ទង់​មតិ​នេះ ក៏​បាន​រក​ឃើញ​ថា​ មាន​មនុស្ស​ប្រមាណ ៤០​ភាគ​រយ​ចូល​ចិត្ដ​ញ៉ាំ​នំ​ចំណី​ ជា​ជាង​ញ៉ាំ​បាយ​ម្ហូប​ត្រឹម​ត្រូវ។ ​ទម្លាប់​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ធ្មេញ​ឆាប់​ខូច​ ដោយ​សារ​តែ​​នំ​ចំណី​ទាំង​នោះ​ ទៅ​ទប់​ស្កាត់​កម្រិត pH ក្នុង​មាត់ ហើយ​ធ្មេញ​ក៏​ប៉ះ​ពាល់​ជាមួយ​ជាតិ​អាស៊ីត​ក្នុង​អាហារ​ច្រើន​ដូច​គ្នា។ ​ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ ១- ជំងឺមាត់ធ្មេញកើតច្រើន ខាង​ក្រោម​នេះ​ជា​ជំងឺ​មាត់​ធ្មេញ ដែល​ឧស្សាហ៍​ជួប​ច្រើន៖ ពុកធ្មេញ បើ​យោង​តាម​អង្ការ​សុខភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​ថា មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​អាច​មាន​រោគ​ពុក​ធ្មេញ។ ជំងឺ​ពុក​ធ្មេញ​កើត​ឡើង​ដោយ​សារ ​កំណក​កំបោរ​កក​លើ​ធ្មេញ​ច្រើន ដែល​វា​នឹង​ផលិត​ជាតិ​អាស៊ីត​ទៅ​បំផ្លាញ​ស្រទាប់​ស្ដើង​ខាង​ក្រៅ​របស់​ធ្មេញ។ ជំងឺអញ្ចាញធ្មេញ ជំងឺ​អញ្ចាញ​ធ្មេញ​នៅ​លើ​មនុស្ស​ធំ បែង​ចែក​ទៅ​តាម​កម្រិត ដូចជា ហើម ហូរ​ឈាម​តិចៗ ឬ​ធ្ងន់​ធ្ងរ​រហូត​បាក់​ធ្មេញ។ ជំងឺ​នេះ​​កើត​ឡើង ចាប់​​ផ្ដើម​ពី​ការរលាក​អញ្ចាញ​ធ្មេញ​បង្ក​ដោយ​កំបោរ។ កំណក​កំបោរ​នេះ​ជា​កន្លែង​ដែល​បាក់​តេរី​ចូល​ចិត្ដ​រស់​នៅ ហើយ​វា​ក៏​ធ្វើ​​ឲ្យ​រលាក​ត្រង់​ជាលិកា​សទន់​ៗ​ក្រាល​លើ​អញ្ចាញ​ធ្មេញ​​ដែរ។ មូលហេតុ​នេះ​ធ្វើ​ឲ្យ​រង្គើ​ធ្មេញ ដោយ​សារ​ការ​ស្រក​អញ្ចាញ​ធ្មេញ ហើយ​​បើ​មាន​​ឡើង​​ខ្ទុះ អ្នក​​​ជំងឺ​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល។ ជំងឺឆ្លង ជំងឺ​ឆ្លង​ដែលកើត​លើ​មាត់​ច្រើន​ជាង​គេ គឺ​រើម (herpes) ដែល​កើត​ឡើង​នៅ​ពេល​អ្នក​ជំងឺ​ទៅ​ប៉ះ​ជាមួយ​មេរោគ herpes simplex […]


ការថែទាំមាត់

ដុសធ្មេញ​រាល់ថ្ងៃ ដឹងអត់ថា​គួរប្ដូរ​ច្រាសដុសធ្មេញនៅពេលណា?

ការ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ ជា​រឿង​សំខាន់​មួយ​ដែល​គ្នា​យើង​​គួរ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ថា បើ​មិន​ដូច្នោះ​ទេ នឹង​អាច​ប្រឈម​ទៅ​នឹង​អាការៈ​ឈឺ​ធ្មេញ ឬ​ជំងឺ​មាត់​ធ្មេញ​មួយ​ចំនួន។ ជា​មួយ​គ្នា​នោះ ការ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ ​​ជា​ចំណែក​មួយ​សំខាន់​នៃ​សុខភាព​មាត់​ធ្មេញ។ ដូច​នេះ សមាគម​ទន្តពេទ្យ​សហរដ្ឋអាមេរិក ក៏​បាន​​ណែ​នាំ​នូវ​​​របៀប​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ និង​វិធី​ទុក​ដាក់​​ច្រាស​ដុស​ធ្មេញ​​ត្រឹម​ត្រូវ ដើម្បី​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ​ចៀស​​​ផុត​ពី​ជំងឺ​ផ្សេង​ៗ​ដូច​ខាង​ក្រោម​៖ ១.ផ្លាស់​ប្តូរ​​ក្នុង​រយៈ​ពេល​៣-៤​ខែ​ម្តង ក្រុម​គ្រូពេទ្យ​ធ្មេញ​​ បាន​ណែ​នាំ​ថា រយៈ​ពេល​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​យ៉ាង​យូរ​​​ត្រឹម​បី ទៅ​បួន​ខែ គួរ​​ប្តូរ​​ចេញ​ទោះ​បី​ច្រាស​នៅ​​មាន​សភាព​​ល្អ​​ក៏​​ដោយ ព្រោះ​​ថា​​ច្រាស​​ដុស​ធ្មេញ​​ប្រើ​កាន់​​តែ​​យូរ​​ថ្ងៃ ប្រសិទ្ធភាព​របស់​​វា​កាន់​​តែ​​ថយ​​ទៅ​ៗ​តាម​ហ្នឹង​ដែរ​។ ម្យ៉ាង​ទៀត យើង​​ក៏​គួរ​​គប្បី​​ប្តូរ​ច្រាស​​​ថ្មី​​ផង​​ដែរ ករណី​​ដែល​​យើង​​មាន​​ជំងឺ​ក្អក​ ផ្តាសាយ​​​ជាប់​​យូរ ព្រោះ​​មេរោគ​​ពី​ជំងឺ​នោះ​ អាច​​តោង​​ជាប់​​សរសៃ​​ច្រាស​នាំ​ឱ្យ​​យើង​​កើត​​ជំងឺ​​ម្តង​​ទៀត​។​ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ ម៉េច​បាន​ពេល​ខ្លះ ធ្មេញ​សង្កៀរ​ផង ស្រៀវផងអ៊ីចឹង? អនុវត្តគន្លឹះ​ពិសេស​ទាំង ​៧ នេះ ជួយមាត់​ធ្មេញ​មានសុខភាពល្អ ២.ផ្លាស់​ប្តូរ​​​ពេល​សរសៃ​​ច្រាស​ដុស​ធ្មេញ​សឹក​រិច​រិល ពេល​ខ្លះ​ ច្រាស​ដុស​ធ្មេញ​របស់​យើង​អាច​សឹក​រិច​រិល​​មុន​រយៈ​​ពេល​​នៃ​ការ​​ណែ​នាំ​​របស់​​ក្រុម​​ទន្ត​ពេទ្យ​ ពោល​​គឺ​​រយៈ​​ពេល​​បី​ខែ​។ ដូច្នេះ​ យើង​​ក៏​​គួរ​​ប្តូរ​​វា​ចេញ​ដែរ ​ព្រោះ​​ថា​​កន្លែង​​សឹក​រិច​រិល​​នោះ​ គឺ​​មិន​​អាច​​សម្អាត​​ដល់​​ធ្មេញ​​ឱ្យ​​​បាន​​ស្អាត​​ល្អ​​ឡើយ ​ហើយ​​ក៏​​ពុំ​​សូវ​​មាន​​ប្រសិទ្ធ​ភាព​​កម្ចាត់​​​បាក់​​តេរី​​បាន​​ល្អ​ទៅ​​តាម​​នោះ​​ដែរ​។ នៅ​មុន​ពេល​ដុស​សម្អាត​ធ្មេញ ដើម្បី​ឱ្យ​ប្រាកដ​​ថា​ច្រាស​ដុស​ធ្មេញ​ពុំ​មាន​បាក់​តេរី យើង​គួរ​លាង​​សម្អាត​វា​​ឱ្យ​​បាន​​​ស្អាត​​​មុន​​​ប្រើ និង​​ក្រោយ​​ប្រើ​​រួច​គប្បី​​​​លាង​សម្អាត​​ច្រាស​​ដុស​ធ្មេញ​​​ផង​ដែរ​ និង​​​ទុក​ដាក់​កន្លែង​​មាន​​ខ្យល់​​ចេញ​ចូល​​ (ចៀស​វាង​​ទុក​​ក្នុង​ប្រអប់​​ ឬ​បំពង់​​បិទ​​ជិត​​)។ ធ្វើ​ដូច​នេះ​ វា​ជួយ​​ឱ្យ​សុខ​ភាព​មាត់​​ធ្មេញ​​​ចៀស​​ពី​បញ្ហា​​​​មួយ​​ចំនួន​​ដែល​​បង្ក​​ដោយ​​មេរោគ​​។ ជាមួយ​គ្នា​នេះ​ យើង​គួរដុស​ធ្មេញ​ជា​ប្រចាំ​ ពី​ពីរ​​ទៅ​បី​ដង​ក្នុង​មួយ​​ថ្ងៃ​​ជា​មួយ​សរសៃ​ច្រាស​ទន់។ គួរ​​ជ្រើស​រើស​​ទំហំ និង​​ទ្រង់​ទ្រាយ​ច្រាស​​សម​​ល្មម​នឹង​មាត់របស់​យើង​ ដែល​អាច​សម្អាត​​សព្វ​​ទី​​កន្លែង​​ក្នុង​​មាត់​​បាន​៕​​


ការពត់ធ្មេញ

អ្នកធ្លាប់ពត់ធ្មេញ ចែករំលែកការលំបាកផ្សេងៗ មុននឹងបានធ្មេញស្រស់ស្អាត

គ្នា​យើង​​ដែល​ទាន់​សម័យ ចង់​ញញឹម​ស្អាត បែប​ Perfect smile គឺ​និយម​ទៅ​គាប​ធ្មេញ ដើម្បី​ឲ្យ​ញញឹម​ចេញ​មក​មាន​មន្ត​ស្នេហ៍​ តែ​ទម្រាំ​តែ​បាន​ធ្មេញ​ស្អាត​ស្មើ​គ្នា មិន​មែន​ងាយ​ស្រួល​ទេ​ណា។ ខាង​ក្រោម​នេះ គឺ​ជា​បទ​ពិសោធន៍គ្នាយើង​ដែល​ធ្លាប់​បាន​គាប​ធ្មេញ ចែក​រំលែក​ឲ្យ​ដឹង ពី​ការ​លំបាក​ផ្សេងៗ មុន​នឹង​បាន​ធ្មេញ​ស្រស់​ស្អាត។ ចំណាយ​ពេល​យូរ៖ អ្នក​ដែល​គាប​ធ្មេញ​ត្រូវ​ប្រើ​ពេល​វេលា​យូរ​មែន​ទែន ទម្រាំ​តែ​បាន​ធ្មេញ​មក​ត្រង់​ជួរ ស្មើ​គ្នា​ស្អាត។ កញ្ញា សូនី ជា​និស្សិត​នៅ​សាលា​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា ការ​គាប​ធ្មេញ​យូរ ឬ​ឆាប់​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ធ្មេញ​យើង គ្នា​យើង​ខ្លះ​ត្រូវ​គាប​ធ្មេញ ៤-៥ឆ្នាំ ឯ​ខ្លះ​ត្រូវ​ប្រើ​រយៈ​ពេល​១-២​ឆ្នាំ ទៅ​តាម​ប្រភេទធ្មេញ​ម្នាក់​ៗ។ ពិបាក​ញ៉ាំ​ចំណី​អាហារ៖ នេះ​អាច​ជា​បញ្ហា​ដែល​ពិបាក​ទ្រាំ​ជាង​គេ ពេល​គាប​ធ្មេញ។ យុវជន រាជ ជា​និស្សិត​នៃ​សកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង ដែល​មាន​បទពិសោធ៍​គាប​ធ្មេញ បាន​ឲ្យ​ដឹង​ថា ពេល​ដែល​គាប​ធ្មេញ ត្រូវ​តម​នឹង​ចំណី​ដែល​យើង​ញ៉ាំ​មែន​ទែន បើ​មិន​អ៊ីចឹង​ទេ​ច្បាស់​ជា​នាំ​ទុក្ខ​ដាក់​ខ្លួន​ហើយ​។ ពេល​គាប​ធ្មេញ អាហារ​ដែល​ចូល​ចិត្ត​ញ៉ាំ​ពីមុនៗ អាច​ត្រូវ​តម​ខ្លះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ។ អត្ថបទពាក់ព័ន្ធ៖ កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ! ទម្លាប់​៩​យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន មុត​មាត់៖ ផល​ពិបាក​មួយ​នេះ គឺ​ត្រូវ​រំពឹង​ទុក​ខ្ពស់​ពេល​ដែល​គាប​ធ្មេញ។ ដែក ឬ​លួស​ដែល​មាន​នៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​យើង​មិន​ស្រណុក ទើសៗ ហើយ​ពេល​ខ្លះ អាច​ម៉ុតមាត់ ឬ​សាច់​ថ្ពាល់​ក្នុង​មាត់​បាន តែ​វា​មិន​ធ្ងន់​ធ្ងរ​ទេ គ្រាន់​តែ​ឈឺ​ចាប់​ក្នុង​មាត់​ពិបាក​នៅ​ប៉ុណ្ណឹងឯង។ ឈឺ​ធ្មេញ- បញ្ហា​នេះ​ដូច​បញ្ហា​ខាង​លើ​ដែរ ក្នុង​ពេល​គាប​ធ្មេញ ​គ្រូពេទ្យ​ជំនាញ​ផ្នែក​គាប​ធ្មេញ​នៃ​មន្ទីរព្យាបាល ធ្មេញ​រៀល​ធីស​បាន​ឲ្យ​ដឹង​ថា […]


ការថែទាំមាត់

ទឹកថ្នាំខ្ពុរមាត់ គួរប្រើមួយថ្ងៃប៉ុន្មានដង ល្អ?

ក្រៅ​ពី​ការ​ដុស​ធ្មេញ​ ការ​​ប្រើ​ទឹក​ថ្នាំខ្ពុរ​មាត់ ជា​ជម្រើស​បន្ថែម​ទៀត ពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ ដើម្បី​បំបាត់​បញ្ហា​មួយ​ចំនួន​ដូច​ជា បញ្ហា​ក្លិន​មាត់​មិន​ល្អ ឈឺ​មាត់​ ឬ​​មាន​បញ្ហា​រលាក​អញ្ជាញ​ធ្មេញ​ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ របស់​​គ្រូ​ពេទ្យ​​ឯក​ទេស​ធ្មេញ នៅ​ប្រទេស​អូស្រា្តលី។ ដោយ​ឡែក​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ ឬ​ទើប​ចាប់​ផ្តើម​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់ មាន​ចម្ងល់​ច្រើន​ដូច​គ្នា​ថា តើ​គួរ​ប្រើ​ប៉ុន្មាន​ដង​ ជា​ការ​ល្អ? ឆ្លើយ​តប​នឹង​សំនួរ​នេះ លោក​វេជ្ជបណ្ឌិត​  Simon Tee ទន្តពេទ្យ​​ នៅ​ប្រទេស​អូស្រា្តលី​បាន​ បង្ហាញ​បក​ស្រាយ​ដូច​ខាង​ក្រោម​នេះ​។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ប្រភេទ​ទឹក​ថ្នាំខ្ពុរ​មាត់​ មាន​ពីរ​ប្រភេទ​ធំ​ៗ ដោយ​មាន​​ប្រភេទ​​ប្រើ​​តម្រូវ​នឹង​បញ្ហា​មាត់​ដូច​បាន​លើក​ឡើង​​ខាង​លើ និង​ទឹក​ថ្នាំ​ខ្ពុរ​មាត់​សម្រាប់​ប្រើ​ទូទៅ។ សម្រាប់​ការ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរ​មាត់ និង​សម្អាត​ធ្មេញ​​ទូ​ទៅ​ធម្មតា យើង​អាច​ប្រើ​ ១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ ចំណែកទឹក​ថ្នាំ​ខ្ពុរ​មាត់​តម្រូវ​នឹង​បញ្ហា​មាត់​ផ្សេង​ៗ​ គឺ​​ប្រើ​យ៉ាង​ហោច​ណាស់ ចាប់​ពី​ពីរ​ដង​ ក្នុង​មួយ​ថ្ងៃ​ ដោយ​អនុវត្ត​តាម​​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ជំនាញ​ផង​។ អត្ថបទពាក់ព័ន្ធ៖ រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​ដោះ​ស្រាយ​​បាន ជា​ការ​លើក​ឡើង​ចុង​ក្រោយ ក្នុង​ការ​ណែ​នាំ​ឱ្យ​រក្សា​មាត់​ធ្មេញ​ឱ្យ​បាន​ស្អាត និង​មាន​ក្លិន​ល្អ លោក​វេជ្ជបណ្ឌិតជនជាតិ​អូស្រ្តាលី​ខាង​លើ ក៏​បាន​ណែ​នាំ​ឱ្យ​ ពិសា​ទឹក​ ឱ្យ​បាន​គ្រប់​គ្រាន់ ដែល​ជា​រឿង​សំខាន់​ក្នុង​ការ បង្កើន​បរិមាណ​ទឹក​មាត់ ជួយ​រក្សា​មាត់​​​ធ្មេញ។ បន្ថែម​ពី​នោះ​ ការ​​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ