តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ឲ្យ​កូន​បៅ​ដោះ ពេល​ណា​ម៉ាក់ៗ​មក​រដូវ​វិញ?

    ឲ្យ​កូន​បៅ​ដោះ ពេល​ណា​ម៉ាក់ៗ​មក​រដូវ​វិញ?

    សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៀត នោះ​អាច​ពន្យារ​ការ​មក​រដូវ​បាន​កាន់​តែយូរ។ តើ​ម៉ាក់​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ការមក​រដូវ​បាន​យូរ​ប៉ុន​ណា?

    ចម្ងល់​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា មិន​ទៀង​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ដែល​ម៉ាក់ៗ​បំបៅ​កូន តើ​ញឹក​ញាប់ និង​ទៀង​ទាត់​ប៉ុនណា? បើ​ម៉ាក់ៗ​បំបៅ​កូន​បាន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​ទៀត​ នោះអាច ​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អាច​ពី៦ខែ ទៅ១ឆ្នាំ ឬ​លើស​ពី​នេះ។

    ផ្ទុយទៅវិញ បើ​ម៉ាក់ៗ​បំបៅដោះ​កូន​តិចៗ ហើយ​មិន​សូវ​ទៀង​ទាត់​ទៀត នោះ​ការ​រដូវ​អាច​នឹង​ឆាប់ ដូច​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន​ដែរ។

    ម៉ាក់ៗ​បំបៅ​ដោះ​កូន បើ​មិន​មក​រដូវ ពេល​រួមភេទ​មិន​បាច់​ការពារ​បាន​អត់? លោក​វេជ្ជបណ្ឌិត​ថា
    ជា​ទូទៅ​ការ​បំបៅដោះ​កូន អាច​ពន្យារ​កំណើត​បាន តែ​មិន​មែន​ការពារ​បាន​១០០%​​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​មធ្យោបាយ​ពន្យារ​កំណើត​បន្ថែម​ទៀត ទោះ​ជា​ស្ត្រី​បំបៅ​ដោះ​កូន​ក៏​ដោយ។ អាច​ប្រើ​ស្រោម​ក៏បាន លេប​ថ្នាំ​ក៏​បាន ឬ​ក៏​ដាក់​កង និង​មាន​វិធី​ច្រើន​ទៀត ម៉ាក់ៗ​អាច​ពិភាក្សាជម្រើសនៃការ​ពន្យារ​កំណើត​​ជាមួយ​គ្រូពេទ្យ​បាន។

    រួមភេទ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 21/03/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត