
៥. ត្រី
ជាមួយគ្នានេះដែរ ត្រីសំបូរទៅដោយជាតិដែក ប្រូតេអ៊ីន និងអាស៊ីដខ្លាញ់អូមេហ្គា៣ដែលជាសារធាតុបំប៉នដ៏ចាំបាច់បំផុតសម្រាប់រាងកាយយើង។ ការញ៉ាំសាច់ត្រី ដូចជាត្រីសាម៉ុន អាចប្រឆាំងនឹងការធ្លាក់ចុះកម្រិតជាតិដែក អំឡុងពេលមករដូវ។
អាហារគួរចៀសវាង
១. អំបិល
ការញ៉ាំអំបិលច្រើនអាចនាំឲ្យមានការស្តុកទឹក ដែលជាលទ្ធផលធ្វើឲ្យយើងហើមពោះ។ ដើម្បីកាត់បន្ថយអាការៈហើមពោះ ចូរជៀសវាងបន្ថែមអំបិលទៅក្នុងអាហារ ឬអាហារកែច្នៃខ្ពស់ ដូចជាប៊ឺហ្គឺ ភីហ្សា ដំឡូងបំពង។ល។
២. ជាតិស្ករ
ការញ៉ាំជាតិស្ករនៅក្នុងបរិមាណសមល្មមពុំបង្កជាបញ្ហាឡើយ ប៉ុន្តែនៅពេលយើងញ៉ាំជាតិស្ករច្រើនជ្រុល វាអាចធ្វើឲ្យថាមពលកើនឡើងខ្ពស់ដែរ។ ប្រសិនបើស្រីៗយើងមានអាការៈប្រែប្រួលអារម្មណ៍ បាក់ទឹកចិត្ត ឬថប់បារម្ភអំឡុងពេលមករដូវ ចូរជៀសវាងញ៉ាំជាតិស្ករច្រើនជ្រុល។
៣. កាហ្វេ
ជាតិកាហ្វេអ៊ីនអាចបណ្ដាលឲ្យមានការស្តុកជាតិទឹក និងហើមពោះ។ បន្ថែមពីនេះ វាក៏អាចធ្វើឲ្យយើងកាន់តែឈឺក្បាលទ្វេដង។ ប៉ុន្តែ ប្រសិនបើយើងមិនញ៉ាំជាតិកាហ្វេអ៊ីនទាល់តែសោះ ក៏អាចធ្វើឲ្យយើងឈឺក្បាលដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងមិនគួរបញ្ឈប់ការញ៉ាំកាហ្វេទាំងស្រុងឡើយ ប្រសិនបើយើងមានទម្លាប់ញ៉ាំវាជាប្រចាំ។
៤. អាហារហឹរ
ទន្ទឹមនឹងនេះដែរ គ្នាយើងជាច្រើនប្រឈមនឹងអាការៈឈឺពោះ រាករូស ក្អួតចង្អោរ នៅពេលដែលញ៉ាំអាហារហឹរ។ ប្រសិនបើយើងមិនស៊ាំក្នុងការញ៉ាំអាហារហឹរទេ ឬមិនធ្លាប់ញ៉ាំវាទេនោះ ចូរជៀសវាងការញ៉ាំអាហារហឹរតែម្ដង នៅអំឡុងពេលមករដូវ។