ពិតណាស់ នៅពេលដែលយើងមានផ្ទៃពោះ ឬបំបៅដោះ ការហូរសារធាតុរាវពីចុងសុដន់ ជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើស្រីៗយើងស្រាប់តែហូរសារធាតុរាវពីចុងសុដន់ ដោយមិនមានផ្ទៃពោះ នោះអាចបង្ហាញពីសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលយើងមិនគួរធ្វេសប្រហែសឡើយ។ ក្នុងករណីនេះ យើងចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យរោគស្ត្រីភ្លាមៗ ទើបជាការប្រសើរ។
ពេលខ្លះ ការហូរសារធាតុរាវពីចុងសុដន់លើស្រ្តីដែលមិនមានផ្ទៃពោះ កើតឡើងដោយសារតែការកើនឡើងនៃអ័រម៉ូនProlactin ហើយនៅពេលដែលអ័រម៉ូនមួយនេះកើនឡើង វាអាចបណ្ដាលឲ្យស្ត្រីគ្មានកូន ពីព្រោះអ័រម៉ូនProlactinបញ្ឈប់ការបញ្ចេញពងអូវុល ហើយថែមទាំងរំខានដល់វដ្ដរដូវផងដែរ។
២. ការលូតលាស់នៃដុំសាច់មហារីក
ជាទូទៅ ស្រីៗដែលបំបៅដោះកូន ឬផ្ដាច់ដោះកូន អាចហូរសារធាតុរាវពណ៌ស ឬពណ៌ទឹកដោះ ហើយបញ្ហានេះ នឹងបាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃ បន្ទាប់ពីផ្ដាច់ដោះ។ យ៉ាងណាមិញ ប្រសិនបើយើងហូរឈាមចេញពីចុងសុដន់ នេះអាចបង្ហាញពីការលូតលាស់នៃដុំសាច់មហារីក។
៣. រលូតកូន
ក្នុងករណីលើសអ័រម៉ូនប្រូឡាក់ទីនកម្រិតស្រាលមួយចំនួន អូវែអាចបញ្ចេញស៊ុតទាន់ពេលវេលា ប៉ុន្តែរាងកាយមិនផលិតបរិមាណអ័រម៉ូនProgesterone គ្រប់គ្រាន់ឡើយ។ ជាលទ្ធផល ប្រសិនបើស៊ុតត្រូវបង្កកំណើត ស៊ុតនឹងមិនអាចភ្ជាប់ខ្លួនទៅនឹងស្បូនបាននោះទេ។ ហេតុដូច្នេះហើយ ស្ត្រីអាចរលូតកូន មុនពេលដែលដឹងថាខ្លួនមានផ្ទៃពោះទៅទៀត។
![](https://cdn.hellokrupet.com/wp-content/uploads/2022/05/ហូរសារធាតុរាវពីចុងសុដន់២.jpg)