សំឡេងដូចផោមចេញពីទ្វារមាស ឬហ្គាសចេញពីទ្វារមាស កើតឡើងនៅពេលដែលខ្យល់បញ្ចេញមកក្រៅតាមទ្វារមាស។ ជាទូទៅ ហ្គាសចេញពីទ្វារមាសមិនមានក្លិនអ្វីទាំងអស់ ប៉ុន្តែសំឡេងដូចផោមនេះ អាចធ្វើឲ្យស្រីៗយើងមានអារម្មណ៍អៀនខ្មាស ជាពិសេសនៅពេលមានអីៗជាមួយនឹងដៃគូ។ ជាទូទៅ អាការៈនេះ កើតឡើងនៅពេលដែលយើងបញ្ចេញសកម្មភាពរាងកាយ ដូចជាហាត់យូហ្គា ឬរួមភេទ។ ម្យ៉ាងវិញទៀត ក្រោយសម្រាលកូនរួច ម៉ាក់ៗក៏អាចបញ្ចេញហ្គាសពីទ្វារមាសដូចគ្នា ដោយសារតែសាច់ដុំអាងត្រគាកចុះខ្សោយ អំឡុងពេលពពោះ។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ហ្គាសចេញពីទ្វារមាសអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរឬអត់?
ក្នុងករណីខ្លះ ហ្គាសចេញពីទ្វារមាសអាចជារោគសញ្ញានៃបញ្ហាសុខភាពធំៗចំនួន២គឺ បាតអាងត្រគាកមិនដំណើរការ (Pelvic floor dysfunction) និងធ្លាយរន្ធទ្វារមាស (Vaginal fistulas)។ ពិតណាស់ ការពពោះ អាចបណ្ដាលឲ្យស្ត្រីភាគច្រើនជួបប្រទះបញ្ហាបាតអាងត្រគាកចុះក្រោយ ដោយការនោមញឹកញាប់ និងអាចបញ្ចេញខ្យល់តាមទ្វារមាសច្រើនជាងធម្មតា។ យ៉ាងណាមិញ យើងអាចដោះស្រាយបញ្ហានេះបាន តាមរយៈការធ្វើលំហាត់ប្រាណពង្រឹងអាងត្រគាក។
ចំណែកឯក្នុងករណីធ្លាយរន្ធទ្វារមាស ស្រីៗយើងចាំបាច់ត្រូវទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ។ រោគសញ្ញានៃការធ្លាយរន្ធទ្វារមាសមានដូចជា បញ្ចេញហ្គាសតាមទ្វារមាសញឹកញាប់ រលាកទ្វារមាស (Vaginal inflammation) ការបង្ករោគផ្លូវទឹកនោមញឹកញាប់ រាករូស ឈឺចាប់នៅពេលរួមភេទ ឈឺពោះ ឬឈឺចាប់នៅតំបន់ទ្វារមាស ឬរន្ធគូទ។
អត្ថបទគួរអាន៖
គន្លឹះបង្ការការបញ្ចេញហ្គាសពីទ្វារមាស?
ទោះបីជាការបញ្ចេញហ្គាសពីទ្វារមាសនេះ ជារឿងធម្មតា និងពិបាកក្នុងការបង្ការក៏ពិតមែន ប៉ុន្តែគ្នាយើងអាចអនុវត្តគន្លឹះជាក់លាក់មួយចំនួន ដើម្បីបញ្ចៀសបញ្ហាមួយនេះបាន ដោយ កាត់បន្ថយការស៊កបញ្ចូលលិង្គញឹកញាប់ពេក និងត្រូវប្រើប្រាស់ទឹករម្អិលក្នុងបរិមាណសមល្មម។ លើសពីនេះយើងគួរតែហាត់ប្រាណពង្រឹងអាងត្រគាកជាទៀងទាត់ ទើបជាការប្រសើរ។
ចំណុចសំខាន់