បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

យើងរួមគ្នាជំរុញ​ឱ្យមានសមភាព និងសិទ្ធិសេរីភាពចំពោះស្រ្តី ដើម្បីស្រ្តី!

ទិវា​នារី​អន្តរជាតិ ៨ ​មីនា ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មាន​សិទ្ធិសេរីភាព និង​​តម្លៃ​ចំពោះ​ស្រ្តី​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។ ពិត​ណាស់ បច្ចុប្បន្ន​នេះ មាន​ស្រ្តី​រាប់​លាន​នាក់​កំពុង​​​តែ​ប្រឈម​​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ ហើយ​នៅ​ទ្វីប​អាស៊ី​យើង ក៏​​កំពុង​ជួប​ប្រទះ​បញ្ហា​​​មរណភាព​ម្តាយ​អំឡុង​ពេល​សម្រាល កង្វះ​ការ​តាមដាន​សុខភាព និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​សម្រាប់​ស្រ្តី​ ដែល​នៅ​តែ​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ។ នៅ​ពេល​ដែល​យើង​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ បូម​រួម​ទាំង​កត្តា​សង្គម និង​កង្វះ​​ថវិកា​ផង​នោះ ធ្វើ​ឱ្យ​សុខភាព​ស្រ្តី​​យើង​កំពុង​តែ​​ទទួល​រង​​នូវ​ការ​ញាំញី​យ៉ាង​ដំណំ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តើ​កត្តា​ប្រឈម​សំខាន់​ៗ​ដែល​ជះឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​សុខភាព​ស្រ្តី​មាន​អ្វី​ខ្លះ? កង្វះ​ការប្រឹក្សា​យោបល់​​អំពី​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​​ចាប់ផ្តើម​មាន​​រដូវ កង្វះ​ផលិតផល​រក្សា​អនាម័យ​ ដែល​អាច​បង្ក​ជា​ហានិភ័យ​សុខភាព កង្វះ​ការ​តាមដាន​សុខភាព​ អត្រា​មរណភាព​ម្តាយ​អំឡុង​ពេល​សម្រាល​កូន​ខ្ពស់​ កង្វះ​ការ​គាំទ្រ​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​កូន កង្វះ​ការ​ថែទាំ​ និង​ចំណេះដឹង​នៅ​ពេល​ជិត​អស់​រដូវ។ តើ​ស្រ្តី​ក្នុង​វ័យ​ជំទង់​ដល់​អាយុ​៣០​ឆ្នាំ គួរ​គិតគូរ​ពី​បញ្ហា​អ្វី​ខ្លះ? ចាក់​វ៉ាក់សាំង​HPV ដើម្បី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​មាត់​ស្បូន (Pap Smear) និង​រក​ជំងឺ​កាមរោគ​ សម្រាប់​ស្រ្តី​ដែល​មាន​ដៃគូ​រួម​ភេទ ផ្តោត​លើ​សុខភាព​ផ្លូវ​ចិត្ត ដើម្បី​គាំទ្រ​ដល់​បម្រែបម្រួល​អ័រម៉ូន និង​គ្រប់គ្រង​ស្រ្តេស ញ៉ាំ​របប​អាហារ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ដើម្បី​សុខភាព​ឆ្អឹង និង​តុល្យភាព​អ័រម៉ូន ចូល​ដល់​វ័យ​៣០​ឆ្នាំ ដល់​៤០​ឆ្នាំ ស្រី្ត​គួរ​ផ្តោត​លើ​ចំណុច​ទាំង​នេះ ឆែក​សុខភាព​មុន​យក​កូន និង​តាមដាន​សុខភាព​ជា​ប្រចាំ ដើម្បី​ធានា​ថា កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​កូន​ប្រកប​ដោយ​សុវត្ថិភាព ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​ ដើម្បី​កាត់បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល ពិនិត្យ​សុដន់​​ជា​ទៀងទាត់ ដើម្បី​ជៀសវាង​ជំងឺ​មហារីក​សុដន់។ [embed-health-tool-ovulation] ចុះ​ស្រ្តី​ចូល​ដល់​វ័យ​ […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមិនងាយដល់ចំណុចកំពូល អាចមក​ពី​លក្ខខណ្ឌ​ទាំង​នេះ​

ជា​ទូទៅ​ ​ការមិនឡើងដល់កំពូលអំឡុងពេលរួមភេទ ​ច្រើន​កើត​លើ​​ស្រីៗ​ជាងប្រុសៗ។ ​មនុស្ស​ស្រី​​ប្រហែល​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ​ជួប​បញ្ហា​នេះ តែ​មិន​ដាច់​ចិត្ដ​និយាយ​ប្រាប់​ដៃគូ។ អាការៈ​មិន​ដល់​ចំណុច​កំពូល​នេះ​ ត្រូវគេហៅថា anorgasmia ឬ female orgasmic disorder។ ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល ការ​​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​របស់​ស្រីៗ​អំឡុងពេល​រួមភេទ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា៖ អៀន​ខ្មាស​ច្រើន បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ បញ្ហា​ស្ត្រេស មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម) អាយុ​កាន់​តែ​ច្រើន មាន​ជំងឺ​ទឹក​នោម​ផ្អែម ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឺផ្លូវចិត្ត) បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស) មានករណី​​ខ្លះ ​ការមិន​​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ​​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​​កើត​មាន​អារម្មណ៍ធុញ​ថប់​ផង​ដែរ​។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ២- ធ្វើម៉េចទើបដឹងថាមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល? សញ្ញា​ចម្បងនៃការ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល គឺ​​​បញ្ហា​មិន​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ក្រោយ​ ឬ​អំឡុង​ពេល​រួម​ភេទ ទោះ​​ជា​មាន​អារម្មណ៍​ពុះ​កញ្រ្ជោល ឬ​រំញោច​រោលរាល​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ស្រីៗ​​ដែល​មាន​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ទាំង​​ពេល​រួម​ភេទ ឬសម្រេច​កាម​ដោយ​ខ្លួន​ឯង ហើយបញ្ហានេះ ត្រូវ​ចែក​ចេញ​ជា ៤ ក្រុម៖ – Primary anorgasmia៖ ​ក្រុម​នេះ មិន​ដែល​ឈាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ។ – Secondary […]


បញ្ហាស្ត្រីផ្សេងទៀត

អ្នកធ្លាប់​យកកូនចេញ អាចជួបគ្រោះថ្នាក់ធំៗទាំងនេះ

លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រំលូត​កូន​ដោយ​ចិត្ត​ឯង​ នៅ​កន្លែង​លួច​លាក់​​ជួប​ផល​ប៉ះពាល់​ច្រើន។ លោក​ជំទាវ​បាន​បញ្ជាក់​ថា អ្នក​មាន​ដៃគូ​បើ​មិន​ចង់​បាន​កូន ត្រូវ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ​ដូចជា​ដាក់​កងដៃ/ស្បូន ស្រោម​អនាម័យ ចាក់/លេប​ថ្នាំ បន្ទះកៅអៀកបិទ ដែល​យើង​ប្រើ​មួយ ដើម្បី​ទប់​ស្កាត់​ការ​មាន​កូន។ តែ​ប្រសិនបើ​មាន​កូន​ហើយ ទៅ​​យក​កូន​ចេញ​តាម​ចិត្ត​ឯង​គឺជា​រឿង​មិន​ធម្មតា​ឡើយ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ វេជ្ជបណ្ឌិត​មាន​បទពិសោធន៍​យូរ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​ទៅ​យក​កូន​ចេញ​ក៏​គ្មាន​បញ្ហា ខ្លះ​ទៀត​ចូល​ទៅ​គ្លីនិក​ឯកជន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឬ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់​អាច​បណ្ដាល​ឲ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។ បញ្ហា​ដែល​នាំ​ឲ្យ​ស្ដាយក្រោយ​នោះ​រួម​មាន៖ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/jii9hcJ8xE4 ធ្លាក់​ឈាម​ច្រើន ធ្លុះ​ស្បូន បង្ក​រោគ លែង​អាច​មាន​កូន រលាក​តួ​ស្បូន រលាក​ដៃ​ស្បូន។ ដូចនេះ​យើង​មិន​មាន​កូន​ដោយ​ចៃដន្យ​ឡើយ ការ​មាន​កូន​ត្រូវ​មាន​គម្រោង​ជាមុន​ដោយ​ដៃគូ​ទាំង​សងខាង​ពិភាក្សា​គ្នា និង​មក​ជួប​ជាមួយ​គ្រូពេទ្យ​ថា​គួរ​យក​កូន​ពេល​ណា និងពិនិត្យសា្រវជ្រាវរកជំងឺផ្សេងៗជាមុនសិនមុននឹងយកកូន ។ មួយ​វិញ​ទៀត​ការ​មាន​កូន​តាម​គម្រោង គឺ​ល្អ​ចំពោះ​ម្តាយ និង​គភ៌​ព្រោះ​យើង​អាច​ត្រៀម​ខ្លួន​ជាមុន និង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​វីតាមីន​ផ្សេងៗ។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​រូប​នេះ​ក៏​ណែនាំ​ដល់​គូ​ស្វាមី​ភរិយា​ដែល​រៀបការ​រួច ត្រូវ​ដាក់​គម្រោង​ការ​យក​កូន​ចន្លោះ ១០ ឆ្នាំ តើ​យក​បាន​ប៉ុន្មាន ត្រូវ​យក​ឲ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង ស្បូន​មាន​សុខភាព​ល្អ មិន​មាន​ជំងឺ​ឈឺថ្កាត់​អ្វី។ បើ​ចាំ​ដល់​ចាស់​អាយុ ៤០ ឬ ៥០ មាន​កូន​សុខភាព​យើង​ប្រែ​ជា​ទ្រុឌទ្រោម​បណ្ដើរ​ៗ​ហើយ ទម្រាំ​កូន​ធំ​យើង​ក៏​ជរា​ទៅ​ទៀត។ គួរអាន៖ ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់? ភាពខ្មាសអៀនធ្វើឲ្យស្រីៗ […]


បញ្ហាស្ត្រីផ្សេងទៀត

ការធ្លាក់សអាចមកពីគ្មានអនាម័យ តែអនាម័យជ្រុលក៏ជាដើមហេតុដែរ

ការធ្លាក់ស ជា​បញ្ហា​ទូទៅ​មួយ​សម្រាប់​ស្ត្រី ហើយកន្លង​មក​ អ្នក​ជំនាញ​បានបញ្ជាក់ថា ការ​គ្មាន​អនាម័យ​ខ្លួន​ប្រាណ​ទើប​នាំឱ្យកើត​បញ្ហា​ធ្លាក់​ស។ ក្នុង​នោះ​យើង​បាន​រំលង​រឿង​សំខាន់​មួយ គឺ​ការ​ធ្វើ​អនាម័យ​ជ្រុល​ក៏​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ស​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ លោក​ស្រី​បាន​បន្ត​ទៀត​ថា ស្រីៗ​ធ្លាក់​ស​មួយ​ចំនួន ព្រោះតែ​បាត់បង់​បាក់តេរី​ល្អ​អស់​រលីង ដោយសារ​ការ​ប្រើប្រាស់​ទឹក​អនាម័យ​មានកម្រិត pH ខ្ពស់​ច្រើន​ពេក។ មូលហេតុ​ដែល​នាំឲ្យ​បាត់បង់​បាក់តេរី​ល្អ មកពី​យើង​លូក​លាង​សម្អាត​ដល់​ផ្នែក​ខាង​ក្នុង​ខ្លាំង ព្រោះ​ខ្លាច​ទ្វារមាស​មាន​​មាន​ក្លិន ឬ​សំណើម។ នៅ​ពេល​បាត់បង់​បាក់តេរី​ល្អ​អស់ គ្មាន​អ្វី​ការពារ​បាក់តេរី​អាក្រក់ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ស្ត្រីងាយ​​ឆ្លង​រោគ​ផ្សេង​ៗ ជាពិសេស​មេរោគ​នាំឲ្យ​ធ្លាក់​ស​នេះ​តែ​ម្ដង។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ រូប​នេះ​បាន​បន្ថែម​ទៀត​ដែរ​ថា ដើម្បី​ថែរក្សា​ទ្វារមាស​ឲ្យ​មានសុខភាពល្អ ​យើង​គួរតែ​ដឹង​ពី​របៀប​ប្រើប្រាស់​ទឹក​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ៖ ១- បើ​មាន​ក្លិន​ត្រូវ​ប្រើ​ទឹក​អនាម័យ ២ ដង/​ថ្ងៃ ២- បើ​គ្មាន​បញ្ហា​ក្លិន ឬ​ធ្លាក់​ស​ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​ទេ ៣- បន្ទោបង់​រួច​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ធម្មតាពីមុខ​ទៅ​ក្រោយ ​មិន​បាច់​ប្រើ​ទឹកអនាម័យ តែ​បើ​គ្មាន​ទឹក​អាច​យក​ក្រដាស​ទៅ​ផ្ដិត​សម្អាត ៤- ថ្ងៃ​មក​រដូវ​អាច​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​បាន តែ​ត្រឹម​លាង​សម្អាត​ពី​ក្រៅ​បាន​ហើយ កុំ​លូក​លាង​ខាង​ក្នុង។ ក្រៅពីនោះ យើង​មិន​ត្រូវ​ប្រើ​គ្រឿង​ក្រអូប ឬ​សាប៊ូអ្វី​ទៅ​លើ​តំបន់​សំខាន់​នោះ​ឡើយ ព្រោះ​វា​ក៏ជា​មូលហេតុ​ដែល​នាំឲ្យ​ឆ្លង​មេរោគ​ចូល​បរិវេណ​នោះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាស្ត្រីផ្សេងទៀត

លម្អិត​រឿង​ស្រីៗធ្លាក់សមាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ

ធ្លាក់​ស ជា​ប្រតិកម្ម​ធម្មជាតិ​របស់​ស្រីៗសំខាន់​បំផុត​មួយ​ដើម្បីទ្រទ្រង់​សុខ​ភាព​រាង​កាយ​យើង ពិសេស​ការពារ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ចុះ​បើ​ធ្លាក់​ស មាន​ពណ៌ ឬ​ធុំ​ក្លិន​មិន​ល្អ មកពី​បញ្ហា​អី​វិញ? ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” បកស្រាយ​ខាង​ក្រោម៖ ១- ធ្លាក់​ស​ធម្មតា និង​ធ្លាក់​ស​ដោយ​សារ​បញ្ហា​សុខភាព ធ្លាក់​ស​បែប​ធម្មតា ​មាន​សភាព​ស្ដើង និង​ស្អិត ឬ​ក្រាស់ និង​អន្ធិលៗ។ តែ​ពេល​ខ្លះ ក៏​អាច​មាន​សភាព​ថ្លា និង​មាន​ពណ៌​ស ប៉ុន្តែ​គួរយក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​រឿង​នេះ​ផង ព្រោះ​បើ​អាការៈ​ធ្លាក់​មាន​ការ​ប្រែ​ប្រួល​ខុស​ប្រក្រតី អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​ណា​មួយ​ ដូចជា៖ – មាន​ក្លិន​ស្អុយ – ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ – មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស – ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព​មិន​ប្រក្រតី – មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​មាន ​ដូចជា ពពួក Vaginosis, Candidiasis (បង្ក​រោគ​ដោយ​ផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង […]


បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ស​​​​ញឹក ស្រីៗ​​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ដល់ការ​​រលាក​​ដៃ​​ស្បូន

ធ្លាក់ស​ជា​បញ្ហា​ដែល​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ និង​ជាកង្វល់​ដ៏ធំមួយ មិន​ថាអ្នក​មាន​ដៃ​គូ ឬ​ស្រីៗ​ពេញ​វ័យ​នោះ​ទេ។ តើ​ការ​ធ្លាក់​ស​បណ្តាល​មក​ពី​អ្វី? ទាល់​តែ​ធ្លាប់​រួមភេទ​ទើប​អាច​ធ្លាក់ស​មែនទេ?​ ធ្លាក់ស​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង មិន​ថា​តែ​ស្ត្រី​មាន​ដៃគូ​រួមភទ​នោះ​ទេ ឲ្យដល់​ពេល​ពេញ​វ័យ ​ស្រ្តី​គ្រប់រូប​ចៀស​មិន​ផុត​ពី​រឿង​ធ្លាក់ស​នោះ​ឡើយ ពិសេស​ស្រ្តី​មានផ្ទៃពោះក៏ឧស្សហ៍​ធ្លាក់ស​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- សណ្ឋាននៃការធ្លាក់ស ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតាបែបធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ ដែល​យើង​អាច​សម្គាល់​បាន​ដោយ​ងាយ។ ធ្លាក់សធម្មតា៖ ជា​ការ​ធ្លាក់ស ក្នុង​បរិមាណ​តិច​តួច មាន​សភាពជា​ទឹក​រម្អិល​រាវ ថ្លាៗ គ្មាន​ពណ៌ ចេញ​តាម​ទ្វារមាស មិន​មាន​ក្លិន មិន​រមាស់ តែង​ធ្លាក់​មុន ឬ​ចុង​វដ្ដរដូវ​របស់​ស្រីៗ​យើង។ ធ្លាក់សមានជំងឺ៖ ខុស​ប្លែក​ពី​ការ​ធ្លាក់​ស​ធម្មតា វា​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្កដោយពពួកបាត់តេរី ​ផ្សិត ជំងឺ​កាមរោគ​ផ្សេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ញឹក​ញាប់់។ ធ្លាក់​ស​ប្រភេទនេះ​មាន​សភាព​ខាប់ ដុំៗ បរិមាណ​ច្រើន មាន​ក្លិន​ឆ្អាប ឬស្អុយ ពណ៌​លឿង ឬ​បៃតង និង​បង្ក​ឲ្យ​មាន​ការ​រមាស់​ខ្លាំង​ត្រង់​ប្រដាប់​ភេទ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/HmttMltVPGs ២- វិធីព្យាបាល ការធ្លាក់​ស​ធម្មតា​មិន​តម្រូវ​ឲ្យ​ព្យាបាល​នោះ​ទេ ត្រឹម​តែ​អនាម័យ​ខ្លួន​ប្រាណ និង​សម្លៀក​បំពាក់ […]


បញ្ហាស្ត្រីផ្សេងទៀត

ហេតុអ្វី​ចុង​សុដន់​ប្រែពណ៌ក្រមៅ? ​ធ្វើ​ម៉េច​ទើបមក​ស៊ីជម្ពូវិញ?

ស្រីៗណា​ក៏​ប្រាថ្នា​ចង់​មាន​សុដន់​ស្អាត​នឹង​គេ មិន​ថា​ទំហំ និង​ពណ៌​ចុង​សុដន់​ទេ។ បើ​ចុង​សុដន់​មាន​ពណ៌​ស៊ីជម្ពូទៀត នឹង​សប្បាយ​ចិត្ត តែ​បើ​វា​ប្រែ​ឡើង​ជា​ខ្មៅ ​ក្រមៅ ស្រគាំ ទាំង​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ ចាប់​ផ្ដើម​ខក​ចិត្ត​។ "Hello គ្រូពេទ្យ” នឹង​​លើក​យកបញ្ហា​នេះ​មក​បង្ហាញ​ជាមួយ​ហេតុផល និង​ដំណោះស្រាយ។ ម៉េចបានចុងសុដន់ប្រែទៅពណ៌ក្រមៅ? ​ពណ៌​ចុង​​​សុដន់​យើង ​​អាស្រ័យ​​​ទៅ​តាម​ពណ៌​​​ស្បែក។ ស្បែក​ស្រីៗ​សម្បុរ​ស ​​​ពណ៌​​​ចុង​​​សុដន់ ​អាច​​មាន​​​ពណ៌​​​ស៊ីជម្ពូ តែ​បើ​អ្នក​មាន​សម្បុរ​ស្រអែម ឬ​សណ្ដែកបាយ ចុង​សុដន់​ក៏​ប្រែប្រួល​តាម​ហ្នឹង គឺ​អាច​ពណ៌​ត្នោត ឬ​​​ក្រមៅ​តែ​ម្ដង។ តែ​ក៏​មាន​ករណី​ពិសេស​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ចុង​សុដន់​ប្ដូរ​ទៅ​ពណ៌​ក្រមៅ ស្រគាំ​បាន​ដែរ។ ១- ពណ៌រោម ការ​មាន​រោម​នៅ​បរិវេណ​ក្បាល​សុដន់ មិនមែន​ជាករណី​ទូទៅ​ ឬ​​គ្រប់​គ្នា​មាន​​ទេ។ ប៉ុន្តែ ​ចំពោះ​អ្នក​មានរោម​នៅក្បាលសុដន់ នឹង​ប្រែប្រួល​ដូច​ពណ៌​រោម។ បើ​សិន​ជា​រោម​ពណ៌​​​ត្នោត ឬក្រមៅ​ ចុង​​​សុដន់​​​អាច​មាន​ពណ៌​ដូច​គ្នា។ ២- វ័យផ្លាស់ប្ដូររូបរាង អំឡុង​អាយុ​ ១១ ឆ្នាំ ជា​វ័យ​លូតលាស់​របស់​ក្មេង​ស្រីទៅកាន់​ភាព​ពេញវ័យ​របស់​គេ។ អាយុ​ប៉ុណ្ណេះ គឺ​ជា​​ដំណាក់​កាល​ពេញ​រូប​ពេញ​រាង និង​លូតលាស់។ ដូច្នេះ​ ចុង​​​សុដន់អាច​ប្រែ​ពណ៌​​​ទៅ​​​ជា​​​ក្រមៅ​​​ជាង​​​មុន អត់​មាន​អី​ចម្លែក​ទេ។ ជា​ធម្មតា វា​នឹងត្រលប់​​មក​​​ពណ៌​​​ដើម​​​វិញ ​​​ពេល​​​ចប់​​​​​​​​​វ័យ​​​ជំទង់។ ៣- មករដូវ មក​រដូវ​ ក៏​អាច​ជា​មូលហេតុ​មួយធ្វើ​ឲ្យ​ចុង​សុដន់​ប្រែ​ពណ៌​បាន​ដែរ។ ស្ត្រី​​​មួយ​​​ចំនួន​​​​​​ថា ចុង​​​សុដន់គេ​ប្រែ​ពណ៌​​​ក្រមៅ​​​អំឡុង​​​ពេល​​​មក​​​រដូវ ឡើង​ហើម ​តឹង​ណែន ឬ​​​ឈឺ (សង្កៀរ)។ វា​​​នឹង​​​បាត់​​​ទៅ​​​វិញ ​ពេល​អស់​រដូវ។ ៤- […]


បញ្ហាស្ត្រីផ្សេងទៀត

អាហារ​ចាំបាច់​បំផុត​ក្រោយ​រំលូត​កូន ស្រី​ៗ​យើង​មិន​គួរ​រំលង​

យ៉ាងណាកុំពិបាកចិត្តរហូតបោះបង់ខ្លួនឯង ព្យាយាមញ៉ាំឲ្យច្រើនទើបឆាប់ជា ហើយត្រូវដឹងអាហារគួរញ៉ាំ ឫ មិនគួរញ៉ាំ។ អត្ថបទ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារល្អៗ ដែលជួយឲ្យយើងឆាប់ជាក្រោយរំលូតកូន។ ក្រោយរំលូតកូន រាងកាយស្រីៗច្បាស់ជាបាត់បង់ឈាមច្រើន ចាំបាច់ត្រូវប៉ូវសង ដើម្បីសុខភាពអាចវិលមករកភាពដើម របបអាហារត្រូវសម្បូរ វីតាមីន B2 B9 B12 និងជាតិដែក សុទ្ធសឹងជាវីតាមីនជួយបង្កើតកោសិកាឈាមក្រហម ការពារជំងឺខ្វះឈាម និងពុកឆ្អឹង ហើយវីតាមីនទាំងនេះមាននៅក្នុងអាហារដូចជា៖ ១- អាហារប្រូតេអ៊ីន ក្រោយរំលូតកូន រាងកាយយើងត្រូវការចាំបាច់ អាហារសម្បូរប្រូតេអ៊ីនខ្ពស់ ដើម្បីជួយផលិតកោសិកាឈាមថ្មីមាន៖ ត្រី សាច់ជ្រូក សាច់គោ សាច់ចៀម មាន់ ងាវ អយស្ទ័រ សណ្តែកបារាំង វាសម្បូរប្រូតេអ៊ីន និងជាតិដែក ដូចវីតាមីន B ដែរ។ ប៉ុន្តែបើអាច ត្រូវញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងមានជាតិខ្លាញ់ទាប ដូចជា សាច់គោចំឡក ត្រី សាច់មាន់គ្មានស្បែក ហើយសាច់ត្រីជួយបន្ថយហានិភ័យជំងឺបាក់ទឹកចិត្តក្នុងអំឡុងពេលពពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ទឹកដោះគោ ទឹកដោះគោមានជាខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ អាចជួយឲ្យគ្នាយើងឆាប់មានកម្លាំង ជួយការពារឆ្អឹង […]


បញ្ហាស្ត្រីផ្សេងទៀត

រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ ក្រោយ​លេប​ថ្នាំ​រំលូត​កូន

រំលូតកូន ​ជារឿងឈឺចាប់បំផុតសម្រាប់ស្រីៗយើងដែលគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តធ្វើ​បែប​នេះ ទោះបីមាន​ការ​ប៉ះទង្គិចផ្លូវ​កាយ និងផ្លូវចិត្តជាខ្លាំង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីថែទាំសុខភាព ក្រោយលេបថ្នាំរំលូតកូនឲ្យស្រីៗបានដឹង។ ១- អាការៈ ក្រោយលេប​ថ្នាំរំលូតកូន ក្រោយលេបថ្នាំរំលូត អាការៈមានគភ៌អាចបន្តមានរយៈពេល ១ សប្តាហ៍ ឬអាចយូរជាងនេះ បន្ទាប់មក គ្រប់យ៉ាងនឹងត្រឡប់​មក​ធម្មតា​វិញ។ ស្រីៗយើងអាចនឹងធ្លាក់ឈាមតាមទ្វារមាសតិចតួច ក្នុងរយៈពេល ២-៣ សប្តាហ៍ដំបូង។ ចៀសវាងផឹកស្រា ប្រើគ្រឿង​ញៀន​ផ្សេងៗ លើកធ្ងន់ៗ ព្រោះកត្តាទាំងនេះអាចបង្កឲ្យធ្លាក់ឈាម និងអាការៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរ។ ត្រូវប្រញាប់ទៅពេទ្យ បើមានឈាមកធ្លាក់ជោកសម្លីច្រើនបន្ទះត្រឹម ១ ម៉ោង និងលើស ៣ ម៉ោង។ អាការៈស្រៀវសុដន់អាចនឹងកើតមានផងដែរ ចៀសវាងច្របាច់ ម៉ាស្សា ឬក៏ចុចលើសុដន់។ អាចសាកល្បងពាក់អាវទ្រនាប់ផ្តល់ផាសុកភាព ស្អំទឹកកក ១០-២០ នាទី ២-៣ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្រៀវ។ មួយទៀត មុនសម្រេចចិត្តចូលធ្វើការវិញ ត្រូវប្រាកដថាសុខភាពយើងត្រឡប់មកល្អដូចដើម។ រំលូតកូន ជាបទពិសោធជូរចត់ចំពោះស្រីៗ។ បើយើងកំពុងតែជួបរឿងបែបនេះ កុំស្ទាក់ស្ទើរស្វែងរកជំនួយ ព្រោះមានមនុស្សជាច្រើនចាំជួយយើង។ អត្ថបទពាក់ព័ន្ធ៖ ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? ២- អារម្មណ៍ ក្រោយលេបថ្នាំរំលូតកូន អារម្មណ៍មិនមានការបែងចែកខុស ឬត្រូវនោះទេ ជាពិសេសក្រោយពេលដែលជួបប្រទះនឹងរឿងបែបនេះ មិនថាយើងរឹងមាំប៉ុណ្ណាទេ […]


បញ្ហាស្ត្រីផ្សេងទៀត

ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ?

អត្ថបទមុនៗ “Hello គ្រូពេទ្យ” ធា្លប់ប្រាប់ស្រីៗយើងពាក់ព័ន្ធវិធីសាស្ត្រត្រឹមត្រូវស្របច្បាស់ដើម្បីរំលូតកូន ប៉ុន្តែគ្នាយើងនៅមិនទាន់ដឹងថា ក្រោយរំលូតដោយលេបថ្នាំ យើងអាចនឹងប្រឈមមុខបញ្ហាអ្វីខ្លះនៅឡើយ។ អ៊ីចឹង សូមអានអត្ថបទខាងក្រោមនេះសិន ព្រោះសំខាន់ខ្លាំងសម្រាប់សុខភាពគ្នាយើងស្រីៗដែលរំលូតកូន។ ១- រំលូតកូនដោយលេបថ្នាំ រំលូតកូនដោយលេបថ្នាំ តម្រូវឲ្យមានតំហែទាំសុខភាព ខុសពីការរំលូតដោយប្រើឧបករណ៍បូម ហើយមូលហេតុតម្រូវឲ្យមានតំហែទាំសុខភាពដោយប្រុងប្រយ័ត្ន គឺដោយសារការរំលូតកូនដោយប្រើថ្នាំ មានលក្ខណៈស្រដៀងគ្នានឹងការរលូតកើតឡើងដោយឯកឯង។ ក្រោយធ្វើការរំលូត យើងត្រូវបន្តតាមដានជាមួយគ្រូពេទ្យ បន្ទាប់ពីធ្លាក់ឈាមរយៈពេល ២ សប្តាហ៍។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២- វិធីថែទាំ ជាទូទៅ ២-៣ ថ្ងៃក្រោយសំណល់ក្នុងស្បូនធ្លាក់អស់ យើងអាចត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃដូចធម្មតា ប៉ុន្តែ​គប្បីចៀសវាងលើករបស់ធ្ងន់ៗ និងតមរួមភេទក្នុងរយៈពេល ២ សប្តាហ៍។ មួយវិញទៀត ពេលចាប់ផ្តើមរួមភេទ ត្រូវពន្យារកំណើត។ ករណីនេះ គួរប្រើស្រោមអនាម័យដើម្បីការបង្ការឆ្លងមេរោគ។ គួរចៀសវាងលាងសម្អាតផ្នែកខាងក្នុងទ្វារមាស ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគផ្សេងៗដែលអាចបង្កឲ្យមានជំងឺរលាកសរីរាង្គអាងត្រគាកណាមួយ។ [embed-health-tool-ovulation] ៣- បញ្ហាប្រឈមក្រោយរំលូតកូន ក្រោយការរំលូតដោយថ្នាំលេប ស្រីៗយើងភាគច្រើនអាចនឹងជួបបញ្ហាមួយចំនួន ដូចជា៖ – មានធ្លាក់ ឬហូរឈាមតាមទ្វារមាសតិចតួចអំឡុង ២ សប្តាហ៍ដំបូង បើអាយុកូនលើស ៧ សប្តាហ៍។ ករណីធ្លាក់ឈាម អាចនឹងយូរជាងនេះ។ – មានអាការៈឈឺរមួលដូចពេលមករដូវ រយៈពេល ២-៦ សប្តាហ៍។ – មានអារម្មណ៍ប្រែប្រួលមិនទៀង។ អារម្មណ៍យើងអាចផ្លាស់ប្តូរពីធូរស្បើយ ទៅជាមានអារម្មណ៍ថាខុស សោកសៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ