បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

យើងរួមគ្នាជំរុញ​ឱ្យមានសមភាព និងសិទ្ធិសេរីភាពចំពោះស្រ្តី ដើម្បីស្រ្តី!

ទិវា​នារី​អន្តរជាតិ ៨ ​មីនា ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មាន​សិទ្ធិសេរីភាព និង​​តម្លៃ​ចំពោះ​ស្រ្តី​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។ ពិត​ណាស់ បច្ចុប្បន្ន​នេះ មាន​ស្រ្តី​រាប់​លាន​នាក់​កំពុង​​​តែ​ប្រឈម​​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ ហើយ​នៅ​ទ្វីប​អាស៊ី​យើង ក៏​​កំពុង​ជួប​ប្រទះ​បញ្ហា​​​មរណភាព​ម្តាយ​អំឡុង​ពេល​សម្រាល កង្វះ​ការ​តាមដាន​សុខភាព និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​សម្រាប់​ស្រ្តី​ ដែល​នៅ​តែ​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ។ នៅ​ពេល​ដែល​យើង​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ បូម​រួម​ទាំង​កត្តា​សង្គម និង​កង្វះ​​ថវិកា​ផង​នោះ ធ្វើ​ឱ្យ​សុខភាព​ស្រ្តី​​យើង​កំពុង​តែ​​ទទួល​រង​​នូវ​ការ​ញាំញី​យ៉ាង​ដំណំ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តើ​កត្តា​ប្រឈម​សំខាន់​ៗ​ដែល​ជះឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​សុខភាព​ស្រ្តី​មាន​អ្វី​ខ្លះ? កង្វះ​ការប្រឹក្សា​យោបល់​​អំពី​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​​ចាប់ផ្តើម​មាន​​រដូវ កង្វះ​ផលិតផល​រក្សា​អនាម័យ​ ដែល​អាច​បង្ក​ជា​ហានិភ័យ​សុខភាព កង្វះ​ការ​តាមដាន​សុខភាព​ អត្រា​មរណភាព​ម្តាយ​អំឡុង​ពេល​សម្រាល​កូន​ខ្ពស់​ កង្វះ​ការ​គាំទ្រ​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​កូន កង្វះ​ការ​ថែទាំ​ និង​ចំណេះដឹង​នៅ​ពេល​ជិត​អស់​រដូវ។ តើ​ស្រ្តី​ក្នុង​វ័យ​ជំទង់​ដល់​អាយុ​៣០​ឆ្នាំ គួរ​គិតគូរ​ពី​បញ្ហា​អ្វី​ខ្លះ? ចាក់​វ៉ាក់សាំង​HPV ដើម្បី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​មាត់​ស្បូន (Pap Smear) និង​រក​ជំងឺ​កាមរោគ​ សម្រាប់​ស្រ្តី​ដែល​មាន​ដៃគូ​រួម​ភេទ ផ្តោត​លើ​សុខភាព​ផ្លូវ​ចិត្ត ដើម្បី​គាំទ្រ​ដល់​បម្រែបម្រួល​អ័រម៉ូន និង​គ្រប់គ្រង​ស្រ្តេស ញ៉ាំ​របប​អាហារ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ដើម្បី​សុខភាព​ឆ្អឹង និង​តុល្យភាព​អ័រម៉ូន ចូល​ដល់​វ័យ​៣០​ឆ្នាំ ដល់​៤០​ឆ្នាំ ស្រី្ត​គួរ​ផ្តោត​លើ​ចំណុច​ទាំង​នេះ ឆែក​សុខភាព​មុន​យក​កូន និង​តាមដាន​សុខភាព​ជា​ប្រចាំ ដើម្បី​ធានា​ថា កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​កូន​ប្រកប​ដោយ​សុវត្ថិភាព ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​ ដើម្បី​កាត់បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល ពិនិត្យ​សុដន់​​ជា​ទៀងទាត់ ដើម្បី​ជៀសវាង​ជំងឺ​មហារីក​សុដន់។ [embed-health-tool-ovulation] ចុះ​ស្រ្តី​ចូល​ដល់​វ័យ​ […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

នោម​ឈឺ​ពេល​មក​រដូវ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ក្រហាយ ឬ​ឈឺ​ចាប់​ អំឡុង​ពេល​នោម​ ជា​រោគសញ្ញា​ទូទៅ​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ កត្តា​អ័រម៉ូន​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ផង​ដែរ​។ យោង​តាម​វេជ្ជបណ្ឌិត​Pratima Thamke ជា​អ្នក​ពិគ្រោះ​យោបល់​ខាង​សម្ភព​ និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ អាការៈ​​ឈឺចាប់​នៅ​ពេល​នោម​ ឬ​​ពិបាក​នោម​  ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ឈឺ​ចាប់​ មិន​ស្រួល​ ឬ​ក្រហាយ​នៅ​ពេល​នោម។ មួយ​វិញ​ទៀត​ ​ប្រសិនបើ​ស្រី​ៗ​យើង​កើត​ជំងឺ​endometriosis (ជា​ជំងឺ​ម្យ៉ាង​ដែល​ជាលិកា​​មាន​​តាម​ជញ្ជាំង​ស្បូន ដុះ​ចេញ​មក​ខាង​ក្រៅ​ស្បូន ) ​យើង​នឹង​​​ប្រឈម​នឹង​អាការៈ​នោម​ឈឺ អំឡុង​ពេល​មក​រដូវ​។ រោគសញ្ញា​នៃ​ជំងឺ​endometriosis ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ឬ​នោម​ អំឡុង​ពេល​មក​រដូវ​ ការ​ឈឺចាប់​​អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ អំឡុង​ពេល​មក​រដូវ ឬ​នៅ​ចន្លោះ​ពេល​មក​​រដូវ​ មិន​អាច​មាន​កូន​បាន​ រោគសញ្ញា​ដទៃ​ទៀត​មាន​ដូចជា​អស់​កម្លាំង រាករូស ទល់​លាមក​ ហើម​ពោះ ឬ​ចង្អោរ​ ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​។ ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅ ទីនេះ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​​ដែរ​ឬ​ទេ​? ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ឈឺ​អំឡុង​ពេល​មក​រដូវ​ ក៏​អាច​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI ) ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​បាក់តេរី​ដូច​គ្នា។ វា​ក៏​អាច​​បញ្ជាក់​ពី​បញ្ហា​​រលាក​បំពង់​ទឹក​នោម​ផង​ដែរ​។ ក្រៅ​ពី​​នោម​ឈឺ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ រួម​មាន​៖ គ្រុន​ក្ដៅ និង​អស់​កម្លាំង​ ​ចុក​ពោះ ឬ​រលាក​ទ្វារ​មាស​ ​ទឹក​នោម​ធុំ​​ក្លិន​មិន​ល្អ ឬ​នោម​ញឹកញាប់ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក​។ បន្ថែម​ពី​នេះ អាការៈ​ឈឺចាប់​នៅ​ពេល​នោម​ ក៏​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ (STI) ដែល​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ការ​​ហូរ​ទឹក​រម្អិល​​មិន​ប្រក្រតី​​ចេញ​ពី​ទ្វារ​មាស ការ​ឈឺចាប់​នៅ​ពេល​នោម​ ឫស​ និង​ពង​បែក​នៅ​ជុំវិញ​ប្រដាប់​ភេទ​ ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ពី​ធម្មតា​ រមាស់​ ក្រហាយ​។ ពេល​ណា​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​? ក្នុង​ករណី​ដែល​យើង​មាន​ធ្លាក់​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស នោម​ឈាម ទឹក​នោម​មាន​ពពុះ ​​ឬ​មាន​ក្លិន​មិន​ល្អ គ្រុន​ក្ដៅ ឈឺចាប់​នៅ​ពេល​នោម​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗដឹងអត់? ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ អាចបញ្ជាក់ពីជំងឺលាក់មុខ

សុខ​ៗ ស្រាប់​តែ​ឃើញ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ស្រី​ៗ​គ្នា​យើង​ច្បាស់​ជា​កើត​ក្ដី​ព្រួយ​បារម្ភ​ជា​មិន​ខាន ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ចំពោះ​ស្ត្រី​ភាគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពណ៌​នៃ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ក៏​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ពី​ជំងឺ​កើត​លើ​សុដន់​បាន​ដែរ។ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ អាច​មាន​សភាព​ខុស​ៗ​គ្នា ខ្លះ​មាន​សភាព​ថ្លា​រ៉ាវ ខ្លះ​ទៀត​ខាប់ ស្អិតៗ មាន​ពណ៌​ស និង​ខ្លះ​ទៀត​មាន​សណ្ឋាន​ដូច​ឈីស។ ហេតុ​នេះ​ហើយ ស្រីៗគ្នា​យើង​គួរ​ស្វែង​យល់​ពី​រាងកាយ​យើង​ឲ្យ​បាន​ច្បាស់​ដូច​ជា​បញ្ហា​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ហើយ​ពណ៌​របស់​សារធាតុ​រាវ​អាច​ជួយ​យើង​ដឹង​ពី​មូល​ហេតុ​លាក់​មុខ​បង្ក​វា​ឡើង​ដូច​ជា៖ ពណ៌​ថ្លា ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ឬ​ជំងឺ​មហារីក​សុដន់ ពណ៌​ស ៖ ការ​បំបៅ​ដោះ​កូន ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​ជំងឺ ហៀរទឹកដោះ ពណ៌​លឿង ៖ ការ​ឆ្លង​មេរោគ ពណ៌​បៃតង ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ពណ៌​ត្នោត ៖ ជំងឺ​គីស​លើ​សុដន់ ពណ៌​ក្រហម ៖ ជំងឺ Intraductal papilloma ឬ​ជំងឺ​មហារីក​សុដន់ ចំណាំ៖ ខាង​លើ​នេះ ជា​មួល​ហេតុ​ដែល​បណ្ដាល​ឲ្យ​សារធាតុ​រាវ​ចេញ​ពី​សុដន់ ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ដទៃ​ទៀត​ក៏​អាច​បណ្ដា​សុដន់​យើង​ចេញ​សារធាតុ​រាវ​ដែរ។ មាន​វេជ្ជបណ្ឌិត​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​កំណត់​មួល​ហេតុ​ច្បាស់​លាស់។ ពេល​ណា​គួរ​ជួប​ពេទ្យ​ បើ​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់? ចម្លើយ៖ ក្នុង​ករណី​យើង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ និង​មាន​រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​ខាង​ក្រោម​នេះ ការ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ គឺ​ជា​ការ​ចាំ​បាច់​បំផុត​ដូច​ជា៖ ១. កើត​ឡើង​ញឹក​ញាប់ ២. សារធាតុ​រាវ​ចេញ​ពី​សុដន់​តែ​ម្ខាង ៣. មាន​លាយ​ឈាម ឬ​ក្លិន​មិន​ល្អ ៤. មិន​មាន​បំបៅ​ដោះ​កូន ឬ​ហូរ​ចេញ​មក​ដោយ​ឯក​ឯង (មិន​បាន​សង្កត់ ឬ​ច្របាច់) ៥. អាយុ​លើស​ […]


បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​រោគ​ស្ត្រី​ទូទៅ​ឧស្សាហ៍ជួប និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​

​ជា​ទូទៅ​ ស្រី​ៗ​​​យើង​​តែងតែ​ប្រឈម​នឹង​បញ្ហា​រោគ​​ស្ត្រី​​មួយ​ចំនួន​ ដែល​អាច​​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ ការ​បំពេញ​ការងារ​ ក៏​ដូចជា​ជីវិត​ដៃគូ​។​ យ៉ាង​ណា​មិញ​ យើង​អាច​គ្រប់គ្រង​បញ្ហា​រោគ​ស្ត្រី​​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដោយ​​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ​ជាក់​ស្ដែង​ ស្រី​ៗ​ងាយ​ឆ្លង​មេរោគ​ដោយសារ​តែ​បង្ហួរ​នោម​ខ្លី​​ និង​​បង្ហួរនោម​នៅ​ជិត​​ទ្វារ​មាស​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ស្រីៗ​យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ​។ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​លីត្រ​ក្នុងមួយថ្ងៃ នោម​ បន្ទាប់​ពី​រួម​ភេទ​រួច​ សម្អាត​ទ្វារ​មាស​ពី​​​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ ២. មក​រដូវ​មិន​ទៀងទាត់​ ពិត​ណាស់​ មាន​ស្ត្រី​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​រដូវ​មិន​ទៀងទាត់​ ដោយ​មក​រដូវ​មុន​២១​ថ្ងៃ ឬ​យូរ​ជាង​៣៥​ឆ្នាំ​។ មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​ការ​មក​រដូវ​មិន​ទៀង​ គឺ​បណ្ដាល​មក​ពី​អតុល្យភាព​អ័រម៉ូន​ដូចជា​គីស​ទឹក​ក្រពេញ​អូវែ វិបត្តិ​ក្រពេញ​ទីរ៉ូអ៊ីត​ និង​លើស​កម្រិត​ប្រូឡាក់ទីន​ច្រើន​ក្នុង​ឈាម។​ ជំងឺ​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​អសកម្ម​រាងកាយ​ ទម្លាប់​ញ៉ាំ​របប​អាហារ​មិន​ត្រឹមត្រូវ​ ផឹក​គ្រឿង​ស្រវឹង​ ជក់​បារី​ និង​ស្រ្តេស​ជា​ដើម​។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​បញ្ហា​រដូវ​មិន​ទៀង​តាម​តិចនិក​ទាំង​នេះ​។ ញ៉ាំ​អាហារ​សុខភាព​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ និង​ស្ករ​ទាប ធ្វើ​លំហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​ឲ្យ​បាន​៥​ដង​ក្នុង​មួយ​សប្ដាហ៍​ ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់​ពេលវេលា​ ជៀសវាង​ការ​ជក់​បារី និង​ចៀសវាងផឹក​គ្រឿង​ស្រវឹង​ គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​​តាម​រយៈ​ការ​ធ្វើ​សមាធិ និង​ហាត់​យូហ្គា​ ៣. ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ទម្លាប់​ញ៉ាំ​អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិតpH​ក្នុង​ទ្វារ​មាស​ ​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​នឹង​ឆ្លង​មេរោគ​នេះ​។ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​​វា​មាន​ក្លិន​មិន​ល្អ​ ព្រម​ទាំង​មាន​អាការៈ​រមាស់​ មាន​ពណ៌​លឿង​ ឬ​មាន​ឈាម​ វា​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ការ​បង្ក​រោគ​នីមួយ​ៗ​មាន​វិធី​ព្យាបាល​ជាក់​លាក់​ ប៉ុន្តែ​ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ វា​អាច​បណ្ដាល​​​ឲ្យ​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន​ ឈឺ​អាង​ត្រគាក​រ៉ាំរ៉ៃ​ និង​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កូន​ថែម​ទៀត​ផង​។ ទាំង​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​ការ​ធ្វើ​អនាម័យ​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​។ លាង​សម្អាត​ទ្វារ​មាស​​​​​ជាមួយ​សាប៊ូ និង​ទឹក​ លាង​សម្អាត​ទ្វារ​មាស​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​Probiotics ដើម្បី​ថែទាំ​សុខភាព​​ទ្វារ​មាស​ឲ្យ​បាន​ល្អ​ ពិនិត្យ​ទ្វារ​មាស​ដោយ​គ្រូពេទ្យ​ជំនាញ​ជា​ប្រចាំ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។


បញ្ហាស្ត្រីផ្សេងទៀត

​ស្រី​ៗ​អាចនឹងអត់​កូនដោយសារជំងឺប្រមេះ​​​​​​​​​​​​​

​ជំងឺ​ប្រមេះ​​ជា​ប្រភេទ​ជំងឺ​កាមរោគ​​មួយ​ ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ ហើយ​វា​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ទាំង​បុរស​ និង​ស្ត្រី​។ ពិត​ណាស់ ជំងឺ​នេះ​រាលដាល​យ៉ាង​ឆាប់​រហ័ស ដោយមិនមានរោគសញ្ញាសម្គាល់ខាងក្រៅ​ ទោះបីជាជំងឺ​នេះ​អាច​ព្យាបាល​ជា​សះស្បើយ​ក៏ដោយ​។ ចំពោះស្ត្រី​ឆ្លង​ជំងឺ​ប្រមេះ អាច​មាន​សភាព​ធ្ងន់ធ្ងរ​ ដោយបង្ករនូវ​ការ​ឈឺចាប់​នៅ​ក្នុង​អាង​ត្រគាក​រុាំរ៉ៃ ព្រម​ទាំង​​ពុំ​​អាច​មាន​កូន​បាន​។ ជំងឺ​ប្រមេះ​បង្ក​ឡើង​ដោយ​សារ​អ្វី​? ជាក់​ស្ដែង​ ជំងឺ​ប្រមេះ​​បង្ក​រោគ​ដោយ​បាក់តេរី ហើយ​ភាគ​ច្រើន​វា​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ឬ​ការ​ប៉ះពាល់​​ប្រដាប់​ភេទ​របស់​​អ្នក​ជំងឺ​។ ម្យ៉ាង​វិញ​ទៀត​ ទារក​ដែល​ទើប​កើត​ក៏​អាច​ឆ្លង​ជំងឺ​ប្រមេះ​ពី​ម្ដាយ​អំឡុង​ពេល​សម្រាល​ផង​ដែរ។ ការ​បង្ក​រោគ​​ គឺ​តាមរយៈ​ទឹក​កាម​ និង​ទឹក​រម្អិល​​ពី​ទ្វារ​មាស ហើយ​វា​អាច​ឆ្លង​ដល់​ទ្វារ​មាស​ លិង្គ មាត់​ស្បូន​ រន្ធ​គូទ​ បង្ហួរ​នោម​  ​ភ្នែក​ និង​បំពង់​ក​។ ជា​ទូទៅ​ ជំងឺ​ប្រមេះ​អាច​ព្យាបាល​បាន​ ប៉ុន្តែ​​ក្នុង​ករណី​ដែល​មិន​មាន​ការ​ព្យាបាល​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ​ រួម​ទាំង​ការ​បំផ្លាញ​​ប្រព័ន្ធ​បន្ត​ពូជ​ជា​រៀង​រហូត​។ យើង​អាច​ឆ្លង​ជំងឺ​ប្រមេះ​ច្រើន​ជាង​ម្ដង​​ ឬ​យ៉ាង​ណា​? ទោះព្យាបាលជាហើយក៏ដោយ ក៏ជំងឺ​នេះ​នឹងអាចកើតឡើងសារជាថ្មីវិញបាន ប្រសិនបើ​រួម​ភេទ​ដោយ​មិន​មាន​ការ​ការពារ​ជាមួយ​នឹង​អ្នក​​ផ្ទុក​ជំងឺ​នេះ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! រោគ​សញ្ញា​នៃ​ជំងឺ​ប្រមេះ ភាគ​ច្រើន​ អ្នក​កើត​ជំងឺ​ប្រមេះ​មិន​បង្ហាញ​រោគ​សញ្ញា​ឡើយ។ ប៉ុន្តែ​​ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​មាន​រោគ​សញ្ញា​ទាំង​នេះ៖ ឈឺចាប់​ក្នុង​ទ្វារ​មាស ឈឺ​ពោះ​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ខុស​ប្រក្រតី ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ​ មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ រលាក​​មាត់​ស្បូន​ អត្ថបទគួរអាន៖ លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាច​ឆ្លងអេដស៍ដែរអត់? អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ […]


បញ្ហាស្ត្រីផ្សេងទៀត

មានលក្ខខណ្ឌប៉ុន្មាននេះ ស្ត្រីមិនអាចប្រើថ្នាំរំលូតកូនបានទេ

ជម្រើស​នៃ​ការ​រំលូត​កូន​មាន ២​បែប ទី១ ការ​រំលូត​ដោយ​ប្រើ​ថ្នាំ​រំលូត​កូន និង​ការ​រំលូត​ដោយ​ប្រើ​ឧបករណ៍​បូម។ បើតាមការលើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បើ​ស្ត្រី​មាន​លក្ខខណ្ឌ​ប៉ុន្មាន​នេះ មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន​នោះ​ទេ។ លក្ខខណ្ឌ​ស្ត្រី​មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន – មាន​ផ្ទៃពោះ​លើស​ពី ៩សប្តាហ៍ – ឈឺ​ចាប់​ក្នុង​ពោះ​ធ្ងន់ធ្ងរ ឬ​ឈឺ​ក្នុង​ពោះ​រយៈពេល​យូរ – កំពុង​ប្រើ​កង​ដាក់​ក្នុង​ស្បូន ជា​ទូទៅ​ក្រោយ​ប្រើ​ថ្នាំ​សុល​រំលូត​កូន ៤-៦ម៉ោង ការ​ធ្លាក់​ឈាម​មាន​សភាព​ខ្លាំង ឯផលរំខានរួមមាន ចុក​ពោះ​ខ្លាំង រងារ ញាក់ ឬ​ក្អួត ហើយ​បន្ត​ធ្លាក់​ឈាម​តិចៗ​ពី ២-៤សប្តាហ៍។ លោក​វេជ្ជបណ្ឌិត​ថា ក្រោយ​រំលូត​កូន​រួច​រយៈពេល ២ សប្តាហ៍ ស្ត្រី​ត្រូវ​បន្ត​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ប្រាកដ​ថា ការ​រំលូត​កូន​នោះមានសុវត្ថិភាព។ រយៈពេល ២-៣ ថ្ងៃក្រោយ​សំណល់​ក្នុង​ស្បូន​ធ្លាក់​អស់ ស្ត្រីអាចត្រលប់​ទៅ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា ប៉ុន្តែ​គប្បី​ចៀស​វាង​លើក​របស់​ធ្ងន់ៗ និង​តម​រួមភេទ​ក្នុង​រយៈពេល ២ សប្តាហ៍។ មួយ​វិញ​ទៀត ពេល​ចាប់​ផ្តើម​រួម​ភេទ ត្រូវ​ប្រើមធ្យោបាយពន្យារ​កំណើត ព្រោះ​ក្នុង​រយៈពេល​នេះ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី។


បញ្ហាស្ត្រីផ្សេងទៀត

​​រោគ​ស្ត្រី​ទូទៅ​ទាំង​៥​ ​ស្រីៗ​​យើង​កំពុង​តែ​ជួប​ប្រទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រោគ​ស្ត្រី​ប៉ះពាល់​ដល់​សរីរាង្គ​បន្ត​ពូជ​ ដូចជា​ស្បូន​ អូវែ​ ដៃស្បូន  ​ប្រដាប់​​បន្ត​ពូជ​ខាង​ក្រៅ​ ​និង​សុដន់​ ដូច្នេះ​វា​អាច​ជះ​ឥទ្ធិពល​​ដល់​មុខងារ​ផ្លូវ​ភេទ​របស់​​ស្រីៗ​ផង​ដែរ​។​ ពិត​ណាស់​ ការ​យល់​ដឹង​អំពី​រោគ​សញ្ញា​ និង​ចាត់វិធានការ​ភ្លាមៗ​ ដើម្បី​ជៀសវាង​ផលវិបាក​ផ្សេងៗ​ គឺ​ជា​រឿង​សំខាន់​ណាស់​។​ យ៉ាង​ណា​មិញ​ ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ហា​រោគ​ស្ត្រី​ទូទៅ​បំផុត​មួយ​ចំនួន ដែល​​យើង​គួរ​ដឹង​​។ ១. ​​ជំងឺ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​​ជា​ទូទៅ​ ស្រី​ៗ​ដែល​មាន​ជំងឺ​នេះ​ អាច​មាន​វដ្ដ​រដូវ​យូរ​ ឬ​មិន​ប្រក្រតី ព្រម​ទាំង​មាន​ការ​កើន​ឡើង​បរិមាណ​អ័រម៉ូនអង់ដ្រូសែន ​​ ដែល​ជា​អ័រម៉ូន​បុរស​នៅ​ក្នុង​រាងកាយ​។​ ក្នុង​លក្ខខណ្ឌ​នេះ​ ​ពងញី ជា​ច្រើន អាច​លេច​ឡើង​នៅ​លើ​អូវែ ដែល​អាច​រាំង​ស្ទះ​ដល់​ការ​បញ្ចេញ​ពង​។ ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​នេះ​ គឺ​ដោយ​សារ​តែ​កម្រិត​អ័រម៉ូនអង់ដ្រូសែន ក្នុង​រាងកាយ​លើស​កម្រិត​ ហ្សែន​ ឬ​ដោយ​សារ​តែ​អាំងស៊ុយលីន​ច្រើន​ជ្រុល​។​ ភាគ​ច្រើន​ ស្រីៗ​ដែល​ជួប​ប្រទះ​ជំងឺ​មួយ​នេះ​ អាច​ប្រឈម​នឹង​ការ​ដុះ​ក្បាល​ពោះ​ កើត​មុន​ ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មក​រដូវ​មិន​ប្រក្រតី​ ឬ​អាច​​​​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​។ ២. រលាក​ទ្វារ​មាស ​​ស្រី​ៗ​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​ពូជ អាច​ជួប​ប្រទះ​​ការ​រលាក​នៅ​ក្នុង​ទ្វារ​មាស​។​ ​ការ​រលាក​នេះ​ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​រួម​ភេទ​ ការ​​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ​ការ​ប្រើ​ក្រែមលាបសំលាប់មេជីវិតឈ្មោល ឬ​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​។ ​ប្រសិនបើ​គ្នា​យើង​មាន​អាការៈ​រលាក​នេះ​ យើង​អាច​នឹង​ឈឺ​ចុកចាប់​​នៅ​ពេល​នោម​ រមាស់​ទ្វារ​មាស​ ឬ​រលាក​ស្បែក​​ ការ​បញ្ចេញ​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ក្លិន​មិន​ល្អ​ ព្រម​ទាំង​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​។​ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​ជាក់​ស្ដែង​ […]


បញ្ហាស្ត្រីផ្សេងទៀត

គ្រាន់តែសើច ឬកណ្ដាស់ ក៏លេចនោមដែរ ស្រីៗយើងគួរធ្វើម៉េច?

ស្រ្តី​មិន​តិច​​នាក់​ទេ​ ដែល​លេច​នោម​ពេល​ក្អក ឬកណ្ដាស់ ដែល​នេះ​ជា​រឿង​កើត​មាន​ជាទូទៅ​មួយ​លើ​ស្រីៗ ច្រើន​ជាង​បុរស​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ខ្មាស​អៀន និង​អាច​គិត​ថា​វា​ជា​បញ្ហា​ប្រចាំ​កាយ តែ​ការពិត​វា​អាច​ព្យាបាល​បាន​។​ ១. ទិដ្ឋភាព​ទូទៅ ការ​លេច​នោម​ដោយ​មិន​​បាន​ដឹង​ជា​មុន​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​​​ធ្វើ​ចលនា​រាង​កាយ​ណា​មួយ​ដូច​ក្អក កណ្ដាស់ សើច រត់ ឬ​លើក​របស់​ធ្ងន់​ៗ​ជា​ដើម ដែល​បាន​ដាក់​សម្ពាធ​ដល់​ប្លោក​នោម បង្ក​ឲ្យ​មាន​លេច​នោម​។ បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន​នេះ ​ខុស​ពី​បញ្ហា​នោម​ញឹក និង​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​សកម្ម​ខ្លាំង​។ បើ​មាន​​បញ្ហា​ទាំង​ពីរ​នេះ សាច់ដុំ​ប្លោក​នោម​កន្ទ្រាក់ និង​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​នោម​ភ្លាម​ៗ​ដែរ​ តែ​យើង​អាច​ទប់​មិន​ឲ្យ​លេច​នោម​បាន​មុន​ដល់​បន្ទប់​ទឹក​។ ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​វិញ ​កើត​ឡើង​ពេលសាច់ដុំ និង​ជាលិកា​ទ្រ​​សាច់​ដុំ​បាត​អាង​ត្រគាក និង​សាច់​ដុំ​ខ្ជឹប​នោម​ចុះ​ខ្សោយ​។ ប្លោក​នោម​រីក​ធំ​ពេល​ពេញ​ដោយ​ទឹក​នោម​។ ជា​ធម្មតា​សាច់​ដុំ​ដូច​ប្រឹស​ទ្រូ​នៅ​ក្នុង​បង្ហួរ​នោម​បិទ​ជា​និច្ច​ពេល​ប្លោក​នោម​រីក​ធំ ដើម្បី​ការពារ​កុំ​ឲ្យ​លេច​នោម​ មុន​ពេល​យើង​ទៅ​ដល់​បន្ទប់​ទឹក​។ ប៉ុន្តែ​នៅ​ពេល​សាច់​ដុំ​នេះ​ចុះ​ខ្សោយ ហើយ​បែរជា​មាន​កម្លាំង​សង្កត់​លើ​ពោះ ឬ​សាច់​ដុំ​ត្រគាក ដូច​ជា​កណ្ដាស់ ចំកោង​ខ្លួន​ លើក​របស់​ធ្ងន់​ៗ​ ឬ​សើច អាច​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ និង​អាច​នាំ​ឲ្យ​លេច​នោម​បាន​។ បើ​សិន​ជា​យើង​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន​នេះ យើង​អាច​នឹង​មាន​អារម្មណ៍​ខ្មាស​អៀន កម្រិត​សកម្មភាព​ការងារ ឬ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ផ្សេងៗ ឬ​អាច​កាត់​បន្ថយ​សកម្មភាព​ជួបជុំ​សប្បាយ​ផ្សេង​របស់​ខ្លួន​ផង​ដែរ​។ ការ​ទទួល​បាន​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​អាច​ជួយ​ឲ្យ​មនុស្ស​យើង​គ្រប់គ្រង​បញ្ហា​នេះ​បាន​ និង​អាច​ជួយ​បង្កើត​គុណ​ភាព​ជីវិត​ដែរ​។​​​​​ ២. រោគ​សញ្ញា បើ​សិន​ជា​ស្រី​ៗ​យើង មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន បញ្ហា​នេះ​ច្រើន​កើត​នៅ​ពេល​ក្អក ឬ​កណ្ដាស់ សើច ចំកោង​ខ្លួន លើក​របស់​ធ្ងន់ៗ ហាត់​ប្រាណ និង​ពេល​រួម​ភេទ​ជា​ដើម។​ ​​​ថ្វី​បើ​យើង​មាន​បញ្ហា​នេះ តែ​មិន​ប្រាកដ​ថា​វា​អាច​កើត​លើ​យើង​គ្រប់​ពេល​មាន​សកម្មភាព​ដូច​បាន​រៀប​រាប់​នោះ​ទេ​។ […]


បញ្ហាស្ត្រីផ្សេងទៀត

​​​គេង​មិន​គ្រប់គ្រាន់​ ប៉ះពាល់​សុខភាព​ស្បែក​ធ្ងន់ធ្ងរ ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែទាំ​ស្បែក​ ដោយ​ការ​លាង​សម្អាត​មុខ​ លាប​ក្រែម​ផ្ដល់​សំណើម​ ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​។​ ពិត​ណាស់​ ស្បែក​គឺ​ជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៅ​ក្នុង​រាងកាយ​ ដែល​មាន​តួនាទី​ការពារ​រាងកាយ​ពី​ជាតិ​ពុល​ និង​​​ធាតុ​ចម្លែក​​ផ្សេងៗ​។ ​​ការ​គេង​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ រួម​ទាំង​ស្បែក​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ស្រីៗ​យើង​ចង់​បង្កើន​សុខភាព​រាងកាយ​ និង​ស្បែក​ ចូរ​​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ យ៉ាង​ណា​មិញ ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​​ចំពោះ​សុខភាព​សម្រស់​​មាន​ដូច​ខាង​ក្រោម​។ ១. ​កើត​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​បណ្ដាល​ឲ្យ​កើត​មុន​។​ ​​ជា​ទូទៅ​ ​ការ​អស់​កម្លាំង​នៅ​ពេល​ភ្ញាក់​ពី​គេង​​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បញ្ហា​មុន​ដូច​គ្នា​។​ ​មួយ​វិញ​ទៀត​ ស្រ្តេស​គឺ​ជា​កត្តា​មួយ​ដែល​រួម​ចំណែក​នៃ​ការ​កើត​មុន​ ហើយ​នៅ​ពេល​ដែល​យើង​ស្រ្តេស​ រាងកាយ​នឹង​ផលិត​អ័រម៉ូន​Cortisol និង​ប្រូតេអ៊ីន​រលាក​។​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​អ័រម៉ូនCortisol ​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​និង​​បង្ក​ជា​បញ្ហា​ស្បែក​ ឬ​ជំងឺ​ផ្សេង​ៗ​។​ ២. ​​រង្វង់​ភ្នែក​ខ្មៅ​ ​​ជាមួយ​គ្នា​នេះ​ដែរ ​​ការ​គេង​មិន​គ្រប់គ្រាន់​ ក៏​អាច​​ធ្វើ​​​ឲ្យ​យើង​មាន​ភាព​នឿយហត់​​​ខ្លាំង​ ព្រម​ទាំង​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ ក៏​ដូចជា​រង្វង់​ភ្នែក​ខ្មៅ​។​ ​ការ​ដក់​នេះ​ ​បណ្ដាល​មក​ពី​​ការ​រក្សា​សារធាតុ​រាវ​នៅ​ក្នុង​ជាលិកា​ទន់​នៅ​បរិវេណ​ជុំវិញ​ភ្នែក​។ រង្វង់​ភ្នែក​ខ្មៅ​កើត​ឡើង​ជា​ទូទៅ​​នៅ​ពេល​ព្រឹក​ ឬ​បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ប្រៃ។​ ៣. ស្បែក​​ឆាប់​ចាស់​ ​ការ​គេង​បាន​តិចតួច​ក៏​អាច​​ធ្វើ​ឲ្យ​លេច​ឡើង​នូវ​ស្បែក​ចាស់​ជ្រីវជ្រួញ​។​ នៅ​ពេល​ដែល​ស្រី​ៗ​យើ​ង​គេង​បាន​តិច​ ស្បែក​របស់​យើង​មិន​អាច​រក្សា​ជាតិ​ទឹក​បាន​ច្រើន​ឡើយ​។​ ​ការ​បាត់បង់​ជាតិ​ទឹក​ខ្ពស់​នេះ​ ​នឹង​ធ្វើ​​ឲ្យ​រនាំង​ការពារ​ស្បែក​ទៅ​ជា​ខ្សោយ​។​ ​ដោយ​សារ​តែ​ស្បែក​មាន​សមត្ថភាព​ជួសជុល​ខ្លួន​ឯង​ ស្រី​ៗ​ដែល​​គេង​បាន​គ្រប់គ្រាន់​ ​មាន​រនាំង​ការពារ​ស្បែក​ល្អ​ជាង​ស្រី​ៗ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ដល់​ទៅ​៣០%​។​ ​លើស​ពី​នេះ​ អ្នក​ដែល​គេង​បាន​គ្រប់គ្រាន់​ ក៏​អាច​ជា​សះ​ស្បើយ​ពី​ស្នាម​ក្រហម​នៅ​លើ​ផ្ទៃ​មុខ​ ដែល​បណ្ដាល​មក​ពី​​ពន្លឺ​អ៊ុលត្រា​វី​យូ​ថែម​ទៀត​ផង​​។​ ​​ការ​គេង​បាន​គ្រប់គ្រាន់​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ​ការ​បង្កើន​គុណភាព​ និង​រយៈពេល​គេង​អាច​ជួយ​កាត់បន្ថយ​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ចូរ​រៀបចំ​បរិយាកាស​នៃ​ការ​គេង​ឲ្យ​មាន​ភាព​ត្រជាក់​​ស្រួល​ […]


បញ្ហាស្ត្រីផ្សេងទៀត

របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់

ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន រាង​កាយ​យើង​ក៏​ប្រែប្រួល​ច្រើន​ដែរ ហើយ​របប​អាហារ​ក៏​ត្រូវ​ប្រែ​ប្រួល​ទៅ​តាម​ហ្នឹង​ដែរ។ អ្នក​ជំនាញ​របស់​Mayo Clinic បាន​ផ្ដល់​ជា​អនុសាសន៍​មួយ​ចំនួ​ន​ដើម្បី​ជួយ​ស្រីៗ​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​ល្អ​​ៗ​ពេល​វ័យ​៥០​ឆ្នាំ​ឡើង​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ស្រីៗ​យើង​ចៀស​វាង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ១. កាល់ស្យូម​ជំនួយ​ឆ្អឹង ​ជំងឺ​ពុក​ឆ្អឹង​កើត​មាន​ច្រើន​ចំពោះ​ស្ដ្រី ហើយ​ភាគ​ច្រើន​ស្រ្តី​មាន​វ័យ​ចំណាស់​ប្រឈម​បញ្ហា​នេះ​ខ្ពស់​។ ជាក់​ស្ដែង​ អាច​មាន​ស្រ្តី​១ភាគ​៣ អាយុ​លើស​ពី​៥០​ឆ្នាំ ប្រ​ឈម​នឹង​បញ្ហា​បាក់​ឆ្អឹង បង្ក​ឡើង​ដោយ​ជំងឺ​ពុក​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង​ក៏​កើត​លើ​បុរស​ដែរ តែ​មិន​មាន​កម្រិត​ខ្ពស់​ដូច​ស្រ្តី​នោះ​ទេ​។ អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ​​របស់​Mayo Clinic លើក​ឡើង​ថា​ស្រ្តី​មាន​វ័យ​កាន់​តែ​ច្រើន​ការ​ស្រួប​យក​កាល់ស្យូម​ពីអាហា​ក៏​បាន​តិច ហើយ​ស្រ្តី​មួយ​ចំនួន​លែង​សូវ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​បាន​ផង​ដែរ ដែល​អាហារ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​កាល់ស្យូម។ អ្នក​ជំនាញ​ថា​ អាហារ​ដូច​ជា​បន្លែ​ស្លឹក​បៃតង​ចាស់ ល្អ​បំផុត​សម្រាប់​ស្រ្តី​វ័យ​ចំណាស់​ និង​ជា​ប្រភព​នៃ​កាល់ស្យូម​។ ស្រ្តី​វ័យ​លើស​ពី​៥០​ឆ្នាំ ត្រូវ​ការ​កាល់ស្យូម​១២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​ ២. ប្រូតេអ៊ីន​ជំនួយ​សាច់ដុំ ស្រ្តី​វ័យ​ចំណាស់ អាច​ទំនង​ជា​ចំណាយ​ពេល​ក្នុង​ការ​អង្គុយ​មួយ​កន្លែង​ច្រើន និង​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​តិច។ ជាមួយ​នឹង​វ័យ​កាន់​តែ​ច្រើន ម៉ាស់​សាច់ដុំ​ក៏​អាច​ថយ​ចុះ​ទៅ​ដែរ​។ សម្រាប់​​ស្រ្តី​មាន​វ័យ​ជិត​ដល់​៨០ឆ្នាំ អាច​នឹង​បាត់​បង់​ម៉ាស់​សាច់ដុំ​ប្រហែល​ពាក់​កណ្ដាល។ ដូច​នេះ ការ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ ជួយ​ដល់​ការ​ពង្រឹង​សាច់​ដុំ​នេះ​។ អាហារ​សម្បូរ​ប្រូតេអ៊ីន សម្រាប់​វ័យ​នេះ អ្នក​ជំនាញ​មិន​ណែនាំ​ប្រូតេអ៊ីន​បាន​ពី​សាច់​នោះ​ទេ តែ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពី​សណ្ដែកសៀង ស៊ុត អាហារ​ធ្វើ​ពី​ទឹកដោះ គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក​។ ៣. វីតាមីនB12 សម្រាប់​ខួរក្បាល​ ​បើ​តាម​អ្នក​ជំនាញ​របស់​Mayo Clinic ដដែល ស្រ្តី​វ័យ​ចំណាស់​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ប្រចាំ​ថ្ងៃ​បាន​តិច។ សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​ដែល​មិន​អាច​ស្រូប​បាន​ពេញ​លេញ​ពី​អាហារ​គឺ​វីតាមីន​B12។ វីតាមីន​នេះ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​រក្សា​សុខភាព​រាង​កាយ និង​ដំណើរ​ការ​ខួរ​ក្បាល​។ ​ប្រ​ភេទ​អាហារ​សម្បូរ​វីតាមីន​B12 សម្រាប់​ស្រ្តី​វ័យ​ចំណាស់ មាន​សាច់​គ្មាន​ខ្លាញ់ ស៊ុត […]


បញ្ហាស្ត្រីផ្សេងទៀត

ចំណាំទុកស្រីៗ បើធ្លាក់ស ៥ ពណ៌នេះ មានន័យថា មានបញ្ហាសុខភាពហើយ

ចំពោះស្ត្រី ការ​ធ្លាក់​ស​ក៏​ជា​ប្រតិកម្ម​ធម្មជាតិ​ដែល​ជួយ​ទ្រទ្រង់​សុខភាព​ដូច​ជា ការពារ​ការ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ប៉ុន្តែ ការ​ធ្លាក់​ស​របស់​ស្រី​ៗ​អាច​មាន​ច្រើន​ពណ៌ និង​ច្រើន​សណ្ឋាន​ដែល​បញ្ជាក់​ពី​សុខភាព​របស់​យើង​បាន​ច្រើន ហើយ​ខាង​ក្រោម​នេះ ជា​ពណ៌​នៃ​ការ​ធ្លាក់​ស​ ស្រី​ៗ​យើង​គួរ​ដឹង​ថា​ពណ៌​ណា​ធម្មតា និង​ពណ៌​ណា​ទាមទារ​ឲ្យ​យើង​ពិគ្រោះ​នឹង​គ្រូពេទ្យ​ជំនាញ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ១. ពណ៌ក្រហម សណ្ឋាន​នៃ​ការ​ធ្លាក់​ស​ពណ៌​ក្រហម​អាច​មាន​ច្រើន​ពី​ក្រហម​ខ្ចី​ដល់​ក្រហម​ចាស់ ហើយ​ភាគ​ច្រើន​វា​គ្រាន់​តែ​ជា​វដ្ដ​រដូវ​ប្រចាំ​របស់​មនុស្ស​ស្រី​យើង​ប៉ុណ្ណោះ។ ជា​មធ្យម វដ្ដ​រដូវ​កើត​ឡើង​ក្នុង​កំឡុង​ពេល​ ២៨​ថ្ងៃ ទោះ​បី​ជា​កម្រិត​ធម្មតា​ចន្លោះ​ពី​ ២១-​៣៥​ថ្ងៃ ហើយ​វា​មាន​រយៈ​ពេល​ពី​ ៣-៥​ថ្ងៃ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គ្នា​យើង​ឃើញ​ថា​មាន​ធ្លាក់​ឈាម​ខុស​ធម្មតា មិន​មែន​ជា​វដ្ដ​រដូវ ឬ​ស្ត្រី​វ័យ​ចំណាស់​ខាន​មក​រដូវ​ ១ឆ្នាំ ​រួច​ហើយ សុខ​ៗ​ឃើញ​ធ្លាក់​ឈាម គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​មាត់​ស្បូន ឬ​កើត​មហារីក​មាត់​ស្បូន។ល។   ២. ពណ៌​ស ការ​ធ្លាក់​ស ពណ៌​ស​អាច​មាន​សណ្ឋាន​ខុស​គ្នា​ពី​ពណ៌​ស​ខាប់ៗ​ដូច​គ្រីម រហូត​ដល់​ធ្លាក់​ស​ពណ៌​លឿង។ ប្រសិន​បើ​យើង​ធ្លាក់​ស​ពណ៌​ស​ធម្មតា មិន​បូក​រួម​នឹង​រោគ​សញ្ញា​អ្វី​ផ្សេង​ទេ​នោះ មាន​ន័យ​ថា​យើង​ធ្លាក់​ស​ធម្មតា វា​ក៏​ជា​សញ្ញា​ថា​សុខភាព​យើង​ល្អ​ធម្មតា​ដែរ។ ប៉ុន្តែ ក្នុង​ករណី​វា​មាន​ពណ៌​ស តែ​មាន​សណ្ឋាន​ខាប់​ខ្លាំង ឬ​ដុំ​ៗ​ដូច​ឈីស និង​មាន​ក្លិន​អាក្រក់ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា យើង​ឆ្លង​មេរោគ​ហើយ គួរ​ទៅ​ជួប​ពេទ្យ​ពិនិត្យ​មើល។ ការ​ធ្លាក់​ស​ដែល​មាន​សណ្ឋាន​ខាប់ និង​មាន​ក្លិន​អាក្រក់​អាច​កើត​ឡើង​ដោយសារ​យើង​ឆ្លង​មេរោគ​ផ្សិត។ ៣. ពណ៌​លឿង-ពណ៌​បៃតង បើ​យើង​ធ្លាក់​ស​មាន​សភាព​ពណ៌​លឿង​ព្រឿង មាន​ន័យ​ថា មិន​មាន​ជា​បញ្ហា​អី​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ