ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៤. អាហារគួរញ៉ាំ
ការសិក្សាមួយបានបង្ហាញថារបបអាហារដែលមានខ្លាញ់តិច និងមានបន្លែច្រើនអាចបន្ថយការឈឺចាប់ពេលមករដូវបាន។ យើងគួរញ៉ាំបន្លែបៃតងឲ្យបានច្រើន ព្រោះបន្លែសម្បូរដោយវីតាមីន A វីតាមីន C វីតាមីន E វីតាមីន B វីតាមីន K និងអាស៊ីដហ្វូលិក។ អាហារទាំងនេះអាចជួយបង្ការជំងឺស្លេកស្លាំងពីការបាត់បង់ឈាម ដោយផ្តល់សារធាតុចិញ្ចឹមសំខាន់សម្រាប់ការបង្កើតគ្រាប់ឈាមក្រហមថ្មី។ បន្ថែមពីនេះ យើងក៏ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ដែរ និងយកល្អគួរផឹកទឹកក្ដៅឧណ្ហៗ ឬទឹកខ្ញីព្រោះអាចជួយសម្រាលអាការៈឈឺចាប់បាន។
យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនជាមានអាការៈដូចខាងក្រោម៖
- មានឈាមរដូវច្រើនខុសធម្មតា
- អាការៈឈឺចាប់កាន់តែខ្លាំងទៅៗ ឬមានការឈឺចាប់ខ្លាំង
- ការឈឺចាប់ដែលអាចប៉ះពាល់ដល់ការធ្វើសកម្មភាពប្រចាំថ្ងៃ។