គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
២- ហេតុអ្វីយើងចាំបាច់ជឿលើគ្រូពេទ្យឯកទេស ជាជាងជឿលើគ្រូពេទ្យវះកាត់?
ស្រីៗយើងប្រហែល ជាអាចត្រូវចំណាយពេលជាច្រើនសប្ដាហ៍ ឬអាចចំណាយដល់រាប់ឆ្នាំទម្រាំដាច់ចិត្ដហ៊ានទទួលការវះកាត់ ឬអត់។ ប៉ុន្តែពេលដែលសម្រេចចិត្ដថានឹងទទួលការវះកាត់ហើយ វាជារឿងសំខាន់ខ្លាំងណាស់ដែលស្រីៗយើងចាំបាច់ត្រូវរកសាស្ត្រាចារ្យ ឬគ្រូពេទ្យវះកាត់បានបណ្ដុះបណ្ដាលផ្នែកវះកាត់កែលម្អមាត់ទ្វារមាស ឬកែលម្អទ្វារមាស។

ស្រីៗយើងមិនគួរបណ្ដោយឲ្យរឿងថ្លៃចំណាយ ឬទីតាំងមន្ទីពេទ្យមករាំងស្ទះការជ្រើសរើសគ្រូពេទ្យជំនាញឡើយ។ ការវះកាត់នេះមានភាពអាចប្រឈមមុខជាមួយបញ្ហាជាច្រើន ហើយប្រសិនបើជួបបញ្ហាណាមួយក្នុងអំឡុងពេលកំពុងវះកាត់ យើងមិនត្រឹមតែអាចបាត់បង់សម្រស់នៃទ្វារមាស ឬមាត់ទ្វារមាសតែមួយមុខនោះទេ អារម្មណ៍និងសុខភាពក៏ត្រូវបានប៉ះពាល់ដូចគ្នា។