ជំងឺMelanonychia កើតឡើងនៅពេលដែលយើងមានឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃ ឬក្រចកជើង។ ការប្រែពណ៌នេះ លេចឡើងជាឆ្នូតដែលចាប់ផ្ដើមពីគល់ក្រចករហូតដល់ចុងក្រចក ហើយជាទូទៅ វាកើតលើក្រចកមួយ ឬច្រើន។ ឆ្នូតទាំងនេះ កើតឡើងតាមធម្មជាតិ ប្រសិនបើយើងមានស្បែកខ្មៅស្រអាប់។ យ៉ាងណាមិញ មិនថាក្រចកមានឆ្នូតខ្មៅនេះ កើតឡើងដោយមូលហេតុណានោះទេ យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ ពីព្រោះបញ្ហាមួយនេះអាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពផ្សេងទៀត។
ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចក ខូចទ្រង់ទ្រាយនៃក្រចក មូលហេតុបង្ក
ជំងឺMelanonychia កើតឡើងនៅពេលដែលកោសិកាពណ៌ បញ្ចេញសារធាតុMelanin ដែលមានពណ៌ត្នោតទៅក្នុងក្រចក ហើយនៅពេលដែលក្រចកលូតលាស់ វានឹងបណ្ដាលឲ្យមានឆ្នូតពណ៌ត្នោត ឬខ្មៅនៅលើក្រចក។ ការបញ្ចេញសារធាតុMelanin បង្កឡើងដោយដំណើរការសំខាន់ៗ ២យ៉ាង និងមានមូលហេតុផ្សេងៗពីគ្នា។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការកើនឡើងការផលិតសារធាតុMelanin បង្កឡើងដោយ៖
- ការពពោះ
- ការបម្រែបម្រួលទៅតាមពូជ
- របួស (កៀបសរសៃដៃ ខាំក្រចកដៃ ខូចទ្រង់ទ្រាយប្រអប់ជើងបណ្តាលមកពីការកកិតនឹងស្បែកជើង)
- ការបង្ករោគលើក្រចក
- ជំងឺសើស្បែក Psoriasis
- ជំងឺAddison’s disease
- ជំងឺមហារីកស្បែក
- ស្រូបយកសារធាតុដែកច្រើនជ្រុល
- ជំងឺអេដស៍
- ការប៉ះពាល់នឹងកាំរស្មីអ៊ិច (X-ray)
- ការប្រើថ្នាំព្យាបាលដោយគីមី ។
ការកើនឡើងនៃកោសិកាពណ៌ខ្មៅបណ្ដាលមកពី៖
មូលហេតុបង្កផ្សេងទៀតនៃជំងឺMelanonychiaរួមមាន៖
- បាក់តេរី
- ការលាបសក់
- ថ្នាំជក់
រោគសញ្ញាមួយចំនួនដែលឆ្នូតខ្មៅនៅលើក្រចកជាជំងឺមហារីក
ការប្រែពណ៌ក្រចកដែលមានទទឹងលើសពី៣មិល្លីម៉ែត្រ ឬមានទំហំកើនឡើង ការប្រែប្រួលសារធាតុពណ៌ត្នោតនៅលើក្រចក មានពណ៌ខ្មៅ ឬពណ៌ប្រផេះជាមួយពណ៌ត្នោត សារធាតុពណ៌ដែលមើលទៅមានគ្រាប់ៗ ការខូចទ្រង់ទ្រាយនៃក្រចក។ ![ជំងឺឆ្នូតខ្មៅលើក្រចក](https://cdn.hellokrupet.com/wp-content/uploads/2022/06/ជំងឺឆ្នូតខ្មៅលើក្រចក២.jpg)
ការព្យាបាល
ជាក់ស្ដែង ការព្យាបាលជំងឺនេះមានការប្រែប្រួលអាស្រ័យទៅលើមូលហេតុបង្ក។ ប្រសិនបើ ជំងឺMelanonychia មិនមែនជាមហារីកទេនោះ យើងពុំចាំបាច់ធ្វើការព្យាបាលឡើយ។ ប៉ុន្តែ ប្រសិនបើជំងឺនេះ បណ្ដាលមកពីការបង្ករោគ យើងអាចប្រើពពួកថ្នាំផ្សះ ឬថ្នាំប្រឆាំងនឹងមេរោគផ្សិតតាមវេជ្ជបញ្ជាបាន។