ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!
ជីអង្កាម ជាគ្រឿងផ្សំនៅក្នុងផ្ទះបាយ ដែលគ្នាយើងបានស្គាល់ជាយូរណាស់មកហើយ។ ពិតណាស់ ក្រៅពីបន្ថែមរសជាតិដ៏មុខម្ហូប យើងក៏អាចប្រើជីមួយប្រភេទនេះក្នុងការថែទាំស្បែក ជាមួយនឹងមុខងារកាត់បន្ថយស្នាមមុនដ៏ពូកែផងដែរ។ តើកត្តាអ្វីទៅដែលបណ្តាលឲ្យយើងមានស្នាមមុន? យោងតាមការសិក្សាដែលចេញផ្សាយដោយទស្សនាវដ្តី Journal of Clinical and Aesthetic Dermatology បានឲ្យដឹងថា បញ្ហាស្នាមមុននៅលើផ្ទៃមុខ អាចបណ្តាលមកពីការរលាកដែលបង្កឡើងដោយមុនគីស ជាជាងមុនក្បាលខ្មៅ និងក្បាលស ហើយវាអាចបំផ្លាញស្បែក និងបន្សល់ស្លាកស្នាមដ៏គួរឲ្យស្អប់ខ្ពើម។ ករណីមួយទៀត គឺបណ្តាលមកពីការញេចមុន ដែលគ្នាយើងច្រើនតែធ្វេសប្រហែស។ តើជីអង្កាមអាចកាត់បន្ថយស្នាមមុនដោយរបៀបណា? សារធាតុ Salicylic acid ត្រូវបានប្រើប្រាស់សម្រាប់ព្យាយាមមុន និងស្នាមមុនបានយ៉ាងមានប្រសិទ្ធភាព ហើយសារធាតុមួយនេះ ក៏មាននៅក្នុងជីអង្កាមដូចគ្នា ដែលមានសមត្ថភាពជួយព្យាបាលស្បែកដែលងាយកើតមុន កាត់បន្ថយស្នាមមុន ក៏ដូចជាជំងឺស្បែកផ្សេងទៀត។ បន្ថែមពីនេះ ជីអង្កាមក៏ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយព្យាបាលបញ្ហាស្បែក ដូចជាកើតមុន និងពណ៌ស្បែកមិនស៊ីគ្នាជាដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្តធ្វើល្បាយជីអង្កាមដើម្បីដោះស្រាយបញ្ហាស្នាមមុន ទាំងនេះ ជាគន្លឹះល្អៗក្នុងការប្រើជីអង្កាមដើម្បីថែរក្សាសម្រស់ និងកាត់បន្ថយស្នាមមុន ដែលណែនាំដោយអ្នកជំនាញផ្នែកស្បែក។ ១. ល្បាយជីអង្កាម និងរមៀត គ្រឿងផ្សំ៖ ជីអង្កាម១០ ទៅ១៥សន្លឹក និងរមៀតមួយចឹប របៀបធ្វើ៖ កិនជីអង្កាម ហើយបន្ថែមទឹកពីរបីដំណក់។ បន្ថែមរមៀតចូលទៅក្នុងល្បាយ រួចកូរឲ្យសព្វល្អ។ បន្ទាប់មក លាបនៅលើផ្ទៃមុន […]