តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

​វិធីសាស្ត្រ​ងាយ​ៗ​ ​ដោះស្រាយ​បញ្ហា​​មុន​​កើត​ដោយសារស្រ្តេស

    ​វិធីសាស្ត្រ​ងាយ​ៗ​ ​ដោះស្រាយ​បញ្ហា​​មុន​​កើត​ដោយសារស្រ្តេស

    ​​ស្រ្តេស​បញ្ចេញ​អ័រម៉ូន​Cortisol ​នៅ​ក្នុង​រាងកាយ​​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​​ជះ​ឥទ្ធិពល​ដល់​ស្បែក​របស់​យើង​​ផង​ដែរ​​​។​ ពិត​ណាស់​ ស្រ្តេស​អាច​បណ្ដាល​ឲ្យ​យើង​កើត​មុន​​ឥត​ឈប់ឈរ​ ហើយ​​មុន​ប្រភេទ​នេះ​​មិន​មែន​កើត​ឡើង​នៅ​មុន​ពេល​​ដែល​យើង​មក​រដូវ​ឡើយ​។​ ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រ្តេស​​រយៈពេល​យូរ​ យើង​ប្រាកដ​ជា​គេច​មិន​ផុត​ពី​ការ​​លេច​ឡើង​នូវ​​មុន​ដែល​កើត​ពី​ស្រ្តេស​នេះ​ឡើយ​​។

    ១. ​​ម៉េច​​ស្រ្តេស​​​នាំ​ឲ្យ​យើង​កើត​មុន?

    នៅ​ពេល​ដែល​យើង​ស្រ្តេស​ ស្បែក​របស់​យើង​នឹង​ស្ថិត​នៅ​ក្នុង​ការ​ការពារ​ ហើយ​អ័រម៉ូន​Cortisol និង​​អ័រម៉ូន​ភេទ​ឈ្មោល​ Adrenal ​នឹង​ផ្ដេកផ្ដួល​ទៅ​តាម​ស្រ្តេស​ដើម្បី​ការពារ​យើង​។​ ប៉ុន្តែ​ សារធាតុ​គីមី​ដែល​​មាន​នៅ​ក្នុង​ស្បែក​ទាំង​នេះ​ នឹង​​​​ដុត​បញ្ឆេះ​​ក្រពេញ​សេប៊ូម (Sebaceous) ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​​យើង​ចេញ​មុន​កាន់​តែ​ច្រើន​ឡើង​។​ ​ដូច​គ្នា​ទៅ​នឹង​​មុន​ផ្សេង​ទៀត​​ដែរ​ ​មុន​ដែល​កើត​ពី​ស្រ្តេស​ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ ប្រេង​ ការ​រលាក​ និង​អ័រម៉ូន​។​ ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​កើត​មុន​ស្ត្រេស​ រួម​មាន​ការ​​ឡើង​ក្រហម​ រមាស់​ និង​ការ​កើន​ឡើង​នៃ​​មុន​ក្បាល​ខ្មៅ​ និង​មុន​ក្បាល​ស​ ព្រមទាំង​មុន​ធម្មតា​ផង​ដែរ​។​ ​ជា​ទូទៅ​ មុន​ប្រភេទ​នេះ​នឹង​លេច​ឡើង​នៅ​បរិវេណ​ថ្ងាស​ ច្រមុះ​ និង​ចង្កា​​។​ យ៉ាង​ណា​មិញ​ ការ​ព្យាបាល​មុន​​កើត​​ពី​ស្រ្តេស​នេះ​ គឺ​​ស្រដៀង​ទៅ​នឹង​ការ​ព្យាបាល​មុន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។

    ២. យើង​គួរ​ព្យាបាល​មុន​កើត​ពី​ស្រ្តេស​បែប​ណា​?

    ​​គ្នា​យើង​ភាគ​ច្រើន​ តែងតែ​ជ្រើសរើស​ប្រើ​ប្រភេទ​​ថ្នាំ​បន្តក់​មុន​ ដែល​មាន​ផ្ទុក​សារធាតុ​ Benzoyl Peroxide ឬ​អាស៊ីដ​Salicylic។​ ​ទោះ​បី​ជា​ថ្នាំ​ប្រភេទ​នេះ​ងាយ​ស្រួល​ក្នុង​ការ​លាប​​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​ស្ងួត​ខ្លាំង​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​​យើង​កើត​មុន​ស្រ្តេស​ធំ​ៗ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ ​យើង​ក៏​អាច​ស្អំ​ទឹក​កក​ ឬ​ស្អំ​ទឹក​ក្ដៅ​ផង​ដែរ​​។​ ​បន្ថែម​ពី​នេះ​ យើង​ក៏​​អាច​ប្រើប្រាស់​​ដុំ​ទឹក​កក​​​ដែល​ផ្សំ​ឡើង​ពី​តែ​បៃ​តង​​​​​ ដើម្បី​កាត់បន្ថយ​ការ​ផលិត​ខ្លាញ់​នៃ​ស្បែក​​។

    នៅ​ក្នុង​ករណី​​​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ​ ឬ​​​ស្នាម​ក្រហម​ និង​រមាស់​មិន​ថមថយ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​សើ​ស្បែក​​ ​ដើម្បី​ការពារ​ស្នាម​មុន​ឲ្យ​បាន​ទាន់​ពេលវេលា​។

    មុន២

    ៣. វិធីសាស្ត្រ​កាត់​បន្ថយ​ស្រ្តេស ដើម្បី​កែ​លម្អ​ស្បែក​

    ​​​ដើម្បី​កាត់​បន្ថយ​​បញ្ហា​មុន​ដែល​កើត​ពី​ស្រ្តេស​នេះ​ យើង​ចាំបាច់​ត្រូវ​រក្សា​ទម្លាប់​ល្អ​នៅ​ក្នុង​ការ​​​រស់នៅ​​ដោយ​​​ការ​ហាត់​យ៉ូហ្កា​ ឬ​ធ្វើ​សមាធិ​ ​ក៏​ដូចជា​ដើរ​លេង​នៅ​ខាង​ក្រៅ​។ល​។ ​​លើស​ពី​នេះ​ របប​អាហារ​ល្អ​ និង​ការ​គេង​គ្រប់គ្រាន់​ ក៏​រួម​ចំណែក​ក្នុង​ការ​​ជួយ​ឲ្យ​អារម្មណ៍​យើង​​បាន​ស្រស់​ថ្លា​ និង​កាត់​បន្ថយ​ស្រ្តេស​ផង​ដែរ។​​​​​​

    ​​​​​បញ្ហា​​មុន​ដែល​កើត​ពី​ស្រ្តេស​នេះ​ ​គឺ​ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់​ ហើយ​វា​ក៏​​មិន​បាត់​ទៅ​​វិញ​ភ្លាម​ៗ​នោះ​ដែរ​។ ដូច្នេះ​ហើយ​ ចូរ​ថែ​រក្សា​ខ្លួន​របស់​យើង​ឲ្យ​បាន​ល្អ​ ដោយ​ព្យាយាម​កាត់​បន្ថយ​ស្រ្តេស​​ឲ្យ​នៅ​កម្រិត​ទាប​តាម​ដែល​អាច​ធ្វើ​បាន​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 18/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត