ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។ [embed-health-tool-ovulation] ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក? ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​ ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់ រលាក​ស្បែក​ធ្ងន់ធ្ងរ មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។ ចំណុចសំខាន់ ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ អត្ថបទគួរអាន៖ […]

ស្វែងរក ស្បែក

ស្បែក

រូបមន្តម៉ាសមុខធម្មជាតិ ជម្រុះកោសិកាចាស់ៗ សម្រាប់ស្បែកស្ងួត និងធម្មតា

ជា​ទូទៅ កោសិកា​ស្បែក​​ចាស់​ៗ​ កើត​ឡើង​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា​កម្តៅ​ថ្ងៃ ការ​លាង​សម្អាត ឬ​ជម្រុះ​កោសិកា​មិន​​គ្រប់គ្រាន់ ជាតិ​ពុល​ពី​បរិយាកាស​ ក៏​ដូចជា​កត្តា​វ័យ​កាន់​តែ​ច្រើន។ ការ​ជម្រុះ​កោសិកា​ស្បែក​ជា​ប្រចាំ មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​វា​អាច​​ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា​ ​លាប​ផលិតផល​​ឆាប់​ចូល បង្ការ​បញ្ហា​ស្ទះ​រន្ធ​រោម​ និង​ជួយ​បញ្ចៀស​ជំងឺ​ស្បែក​ផ្សេងៗ។ ដូច​នេះ ដើម្បី​ជម្រុះ​កោសិកា​បាន​ស្អាត​ល្អ ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្ត​​រូបមន្ត​ម៉ាស​​មុខ​ធម្មជាតិ​ខាង​ក្រោម​នេះ។ ១. ស្បែក​ធម្មតា ​ម្សៅ​ Oatmeal ដែល​កិន​ម៉់ត​១​ស្លាបព្រា​បាយ ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​បាយ ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ របៀប​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​បញ្ចូល​គ្នា​នៅ​ក្នុង​កូន​ចាន​មួយ​ ដោយ​ច្របល់​ឲ្យ​សព្វ​ល្អ សឹម​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​ប្រហែល​១៥ ទៅ​២០​នាទី​ ជាមួយ​នឹង​ការ​ម៉ាស្សា​ថ្នម​ៗ​ជា​រង្វង់ រួច​លាង​ជម្រះ​ចេញ។ ចុង​ក្រោយ​លាប​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ការ​ស្រេច។ គ្នា​យើង​ដឹង​អត់​ថា​ ម្សៅ​ Oatmeal គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ស្បែក​ដ៏​មាន​ប្រសិទ្ធភាព ដោយ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​នោះ​ទេ។ ចំណែក​ទឹក​ដោះ​គោ​ជូរ ផ្ទុក​អាស៊ីដ ​lactic acid ដែល​ជួយ​ជម្រុះ​កោសិកា​ផង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​ផង​។ រី​ឯ​ទឹក​ឃ្មុំ​ ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី និង​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​​បាន​យ៉ាង​​ល្អ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ស្បែក​ស្ងួត ផ្លែ​ប៊ឺរ​ទុំ​​កិន​ឲ្យ​ម៉ត់​ល្អ១​ផ្លែ ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ ប្រេង​អូលីវ​១​ស្លាបព្រា​បាយ ​​របៀបធ្វើ៖ លាយ​គ្រឿង​ផ្សំ​ទាំង​៣​មុខ​បញ្ចូល​គ្នា ដោយ​កូរ​ឲ្យ​សព្វ​ល្អ ទើប​លាប​នៅ​លើ​មុខ និង​ក។ ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី […]


ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎! តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។ ២. ពន្យារ​ភាព​ចាស់ គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។ ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង [embed-health-tool-ovulation] ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង ផ្លែ​បឺរ​កន្លះ​ផ្លែ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ វិធី​ធ្វើ​៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។ ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ […]


ស្បែក

កំពូលម៉ាសបិទមុខធម្មជាតិទាំង៣ ជួយផ្តល់ជាតិទឹកដល់ស្បែកក្នុងរដូវរងារ

ចូល​ដល់​រដូវ​រងារ​ភ្លាម​ ស្បែក​របស់​យើង​ចាប់ផ្តើម​ខ្សោះ​ជាតិ​ទឹក​ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​គ្រើម​ និង​ជ្រីវជ្រួញ។ ពិត​ណាស់​ ការ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏​អាច​​បន្ថែម​ជាមួយ​នឹង​​ម៉ាស​បិទ​មុខ​ធម្មជាតិ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​​​ផ្តល់​​សំណើម​កាន់​តែ​ប្រសើរ​។ ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ឃ្មុំ គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត។ ជាក់ស្តែង ផ្លែ​បឺរ​ផ្តល់​នូវ​អាស៊ីដ​ខ្លាញ់​​សំខាន់ ស្រប​ពេល​ដែល​ទឹក​ឃ្មុំ​ដើរ​តួ​ជា​ភ្នាក់ងារ​ផ្តល់​សំណើម​ដ៏​ល្អ​ឥតខ្ចោះ។ គ្រឿង​ផ្សំ៖ ផ្លែ​បឺរទុំ​ចំនួន​១​ផ្លែ និង​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​បាយ វិធី​ធ្វើ៖ កិន​ផ្លែ​បឺរ​ឲ្យ​ម៉ត់​ល្អ ហើយ​លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ទុក​ប្រហែល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ចេញ។ [embed-health-tool-ovulation] ២. ទឹក​ដោះ​គោ​ជូរ និង ​Oatmeal ចំណែក​ម៉ាស​​មួយ​ប្រភេទ​នេះ​វិញ ល្អ​បំផុត​ក្នុង​ការ​ជម្រុះ​​កោសិកា​ចាស់​ៗ​នៃ​ស្បែក ​​ទប់ស្កាត់​​ប្រតិកម្ម​ និង​ការ​រលាក​នៃ​ស្បែក។ បន្ថែម​ពី​នេះ គ្រឿង​ផ្សំ​ទាំង​ពីរ​មុខ​នេះ ក៏​អាច​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​នៅ​ក្នុង​រដូវ​រងារ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ថែម​ទៀត​ផង។ ​​​គ្រឿង​ផ្សំ៖ ទឹក​ដោះ​គោ​ជូរ​២​ស្លាបព្រា​បាយ និង ​Oatmeal មួយ​ស្លាបព្រា​បាយ វិធី​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​បញ្ចូល​គ្នា​ និង​ម៉ាស្សា​លើ​ផ្ទៃ​មុខ​ថ្មម​ៗ ដោយ​ទុក​ចោល​រយៈពេល​១៥​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ម៉ាស​ខ្ទិះ​​ដូង និង​ចេក ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ប្រឆាំង​នឹង​អុតស៊ីតកម្ម​។ ចំណែក​ប្រេង​ដូង មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ការ​​ជួយ​ផ្តល់​ជាតិ​ទឹក​ដ៏​ល្អ​ដល់​ស្បែក។ អ៊ឹចឹង​ហើយ​ ទើប​ម៉ាស​ធម្មជាតិ​មួយ​ប្រភេទ​នេះ […]


ស្បែក

ក្បួនថែស្បែកបែបធម្មជាតិទាំង៥ ជួយបន្តឹង និងកាត់បន្ថយភាពចាស់នៃស្បែក

ស្បែក​របស់​យើង​នឹង​ចាប់ផ្តើម​បាត់បង់​ភាព​យឺត​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ កត្តា​នេះ​ហើយ​ ​ធ្វើ​ឲ្យ​ស្បែក​​ចាប់ផ្តើម​យារ​ធ្លាក់ និង​លេច​ចេញ​នូវ​ស្នាម​ជ្រីវជ្រួញ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ អ៊ីចឹង​ហើយ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​ល្អ​​ និង​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​ទាំង​៥​​ខាង​ក្រោម​នេះ។ ១. ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំ​រស្មី​ UV ការ​ប៉ះពាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្បែក​​ឆាប់​ចាស់​ជាង​វ័យ​ និង​ខូច​ស្បែក។ ដូច្នេះ​ ដើម្បី​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំ​រស្មី​UV យើង​គួរ​ជ្រើសរើស​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជា​​រៀង​រាល់​ថ្ងៃ និង​លាប​​​ជា​រៀង​រាល់​២​ម៉ោង​ម្តង​ នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ។ ២. ប្រើ​ Retinoids សារធាតុ​ Retinoids ដែល​មាន​នៅ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផលិត​ជាតិ​ខូឡាជែន ​​ជួយ​ឲ្យ​ស្បែក​យឺត ​​ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ជា​ប្រចាំ។ យ៉ាង​ណា​មិញ សម្រាប់​គ្នា​យើង​ដែល​ទើប​ប្រើប្រាស់​ផលិតផល​នេះ គួរ​ចាប់ផ្តើម​ជាមួយ​នឹង​កម្រិត​ទាប និង​ប្រើប្រាស់​ទៅ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. របប​អាហារ​សុខភាព​ ​​ជាមួយ​គ្នា​នេះ​ដែរ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សុខភាព​ស្បែក។ ចំពោះ​របប​អាហារ​ដែល​មាន​តុល្យភាព ត្រូវ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​​សំខាន់​ៗ វីតាមីន​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ជំរុញ​​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន និង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ អាហារ​ដែល​យើង​មិន​អាច​ខ្វះ​បាន​ មាន​ដូចជា​បន្លែ និង​ផ្លែឈើ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ (សណ្តែក សាច់​គោ​គ្មាន​ខ្លាញ់ ឬ​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។ល។) ព្រម​ទាំង​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ។ [embed-health-tool-bmi] ​​​​​​​​៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​គ្រប់គ្រង​ស្រ្តេស ការ​គេង​ឲ្យ​បាន​ពី​៧​ ទៅ​៩​ម៉ោង អាច​ជួយ​​ជួសជុល​ស្បែក​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ ក៏​ដូចជា​​ជួយ​បណ្ដុះ​កោសិកា​ស្បែក​ថ្មី។ បន្ថែម​ពី​នេះ […]


ស្បែក

ប្រការគួរ និងមិនគួរធ្វើ ជុំវិញការថែទាំស្បែក មុន និងក្រោយហាត់ប្រាណរួច

ការ​ថែទាំ​ស្បែក​ មុន​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​កើត​មុន និង​បញ្ហា​ស្បែក​​ផ្សេង​​ៗ។ ពិត​ណាស់​ រូបរាង​កាយ​សមសួន​ គឺ​ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​​យើង​គ្រប់គ្នា ហើយ​​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ គឺ​ជា​រឿង​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ដើម្បី​ទទួល​បាន​រាងកាយ​បែប​នេះ។ ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​ស្បែក​​មុខ​ស្រស់​ស្អាត និង​រាងកាយ​ដ៏​ទាក់ទាញ​ក្នុង​ពេល​តែ​មួយ​ គ្នា​យើង​គួរ​ដឹង​ពី​ប្រការ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ នៅ​មុន និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។ ប្រការ​គួរ​ធ្វើ​ មុន​ពេល​ធ្វើ​លំហាត់​ប្រាណ ១. ជូត​សម្អាត​គ្រឿង​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ៖ ការ​ផាត់​មុខ អំឡុង​ពេល​ហាត់​ប្រាណ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​មុន​នៅ​លើ​ផ្ទៃ​មុខ។ អ៊ីចឹង​ហើយ​ យើង​គួរ​ជូត​សម្អាត​គ្រឿង​ស្អាត​ទាំង​នោះ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន។ ២. លាង​សម្អាត៖ ការ​លាង​សម្អាត​ផ្ទៃ​មុខ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជៀសវាង​ការ​ស្ទះ​រន្ធ​ញើស ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មុន។ ៣. ផ្តល់​សំណើម៖ គួរ​លាប​ក្រែម​ផ្តល់​សំណើម និង​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជានិច្ច។ ៤. ក្រែម​ការពារ​កម្តៅ​ថ្ងៃ៖ ប្រសិនបើ​យើង​ហាត់ប្រាណ​នៅ​ខាង​ក្រៅ គួរ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ដែល​មាន​SPFយ៉ាង​ហោច​ណាស់​៣០ ដើម្បី​ការពារ​ស្បែក​ពី​កាំរស្មី​UV។ ៥. ប្រើ​សំលៀកបំពាក់​ហាត់​ប្រាណ​ដែល​ធ្វើ​ពី​កប្បាស៖ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​ប្រើ​សំលៀកបំពាក់​ហាត់​ប្រាណ​ដែល​ធ្វើ​ពី​កប្បាស ដើម្បី​កាត់បន្ថយ​ការ​រមាស់​ដោយ​សារ​ញើស និង​ការ​ឆ្លង​មេរោគ​ផ្សិត​ផ្សេងៗ។ ប្រការ​មិន​គួរ​ធ្វើ​ មុន​ពេល​​ធ្វើ​លំហាត់​ប្រាណ ១. ជម្រុះ​កោសិកា៖ ជៀសវាង​ជម្រុះ​កោសិកា​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ នៅ​ពេល​ប៉ះពាល់​នឹង​ញើស។ ២. សាកល្បង​ប្រើ​ផលិតផល​ថ្មី៖ ជៀសវាង​សាកល្បង​ផលិតផល​ថែទាំ​ស្បែក​​ថ្មី​ៗ មុន​ពេល​ហាត់​ប្រាណ។ [embed-health-tool-bmi] ប្រការ​គួរ​ធ្វើ​ ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ ​​​​១. លាង​សម្អាត​ដៃ៖ ការ​លាង​សម្អាត​ដៃ​ ក្រោយ​ពេល​ហាត់​ប្រាណ​រួច គឺ​ជា​រឿង​ចាំបាច់​ដែល​យើង​មិន​គួរ​រំលង […]


ស្បែក

ក្រៅពីរសជាតផ្អែមឆ្ងាញ់ ផ្លែស្វាយអាចធ្វើជាម៉ាសមុខ ជួយឲ្យស្បែកភ្លឺថ្លា

ពិត​ណាស់​ ផ្លែ​ស្វាយ​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​បង្កប់​នូវ​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក​របស់​យើង​ដែរ។ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​ ក៏​ដូចជា​ជៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ គ្នា​យើង​អាច​សាក​ល្បង​​អនុវត្តន៍​រូបមន្ត​ម៉ាស​ផ្លែ​ស្វាយ​ខាង​ក្រោម​នេះ។ ស្វាយ​ផ្លែ​ផ្តល់​គុណប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ផ្តល់​សំណើម​ និង​ចិញ្ចឹម​បំប៉ន ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​​ទឹក​ខ្ពស់​​មួយ​នេះ អាច​ជួយ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ ហើយ​វីតាមីន​A, C, K និង ​E ក៏​ដូចជា​សារធាតុ​ Beta-carotene ដែល​ជួយ​ចិញ្ចឹម​បំប៉ន​ស្បែក​បាន​យ៉ាង​ល្អ។ ២. ជួយ​ប្រឆាំង​ភាព​ចាស់ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​ផ្លែ​ស្វាយ អាច​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ ដោយ​ជួយ​ពន្យឺត​ស្នាម​ជ្រីវជ្រួញ និង​យារ​ធ្លាក់​នៃ​ស្បែក។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា វីតាមីន​ C ខ្ពស់​នៅ​ក្នុង​ផ្លែ​ស្វាយ​ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ និង​ទន់​រលោង ព្រម​ទាំង​ជួយ​កម្ចាត់​បញ្ហា​ស្នាម​ខ្មៅ​លើ​ស្បែក​ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។ ៤. ព្យាបាល​មុន​ ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ស្វាយ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ និង​ស្បែក​ក្រហម​ដោយ​សារ​ការ​កើត​មុន។ លើស​ពី​នេះ ផ្លែ​ស្វាយ​ក៏​ផ្ទុក​អង់ស៊ីម​ដែល​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​ការ​ស្ទះ​រន្ធ​រោម​ផង​ដែរ។ ៥. បង្កើន​ការ​ផលិត​ខូឡាជែន ជាមួយ​គ្នា​នេះ​ដែរ វីតាមីន​A នៅ​ក្នុង​​ផ្លែ​ស្វាយ​ អាច​ជួយ​ទ្រទ្រង់​ការ​ផលិត​ជាតិ​ខូឡាជែន ដែល​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​​ភាព​យឺត​នៃ​ស្បែក និង​បញ្ចៀស​បញ្ហា​ស្បែក​យារ​ធ្លាក់។ [embed-health-tool-ovulation] រូបមន្ត​​ម៉ាស​ផ្លែ​ស្វាយ​ធម្មជាតិ​ដែល​គ្នា​យើង​អាច​អនុវត្តន៍​បាន ១. ម៉ាស​ផ្លែ​ស្វាយ និង​ទឹក​ឃ្មុំ គ្រឿង​ផ្សំ៖ សាច់​ផ្លែ​ស្វាយ​ទុំ​២​ស្លាបព្រា​បាយ ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ វិធី​ធ្វើ៖ លាយ​សាច់​ស្វាយ​ទុំ ជាមួយ​នឹង​ទឹក​ឃ្មុំ​ដោយ​កូរ​ឲ្យ​សព្វ​ល្អ លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​រយៈពេល​១៥​នាទី មុន​ពេល​លាង​ជម្រះ​ចេញ។ ២. ម៉ាស​ផ្លែ​ស្វាយ […]


ស្បែក

រូបមន្តងាយៗទាំង៤ ជួយបន្តឹងស្បែកមុខ ពន្យារភាពចាស់!

ពិត​ណាស់ ស្រីៗ​យើង​តែង​ចង់​បាន​ស្បែក​ស្អាត​ តឹង​ណែន និង​មាន​សុខភាព​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​ក៏​ចាប់ផ្តើម​យារ​ធ្លាក់ មាន​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បញ្ហា​ស្បែក​ទាំង​នេះ ក៏​ដូចជា​ទទួល​បាន​ស្បែក​ដែល​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ថែ​សម្រស់​ងាយ​ៗ​ខាង​ក្រោម​នេះ។ កំពូល​រូបមន្ត​ជួយ​បន្តឹង​ស្បែក​មាន​អ្វី​ខ្លះ? ១. ផ្លែ​ចេក យោង​តាម​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ វីតាមីន​ និង​ប្រេង​ធម្មជាតិ​ ដែល​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​បន្តឹង​ស្បែក​។ របៀប​ធ្វើ៖ កិន​ចេក​ទុំ​ចំនួន​១/៤​ឲ្យ​ក្លាយ​ជា​ល្បាយ រួច​យក​មក​លាប​នៅ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។ ២. ផ្លែ​ត្រសក់ ផ្លែ​ត្រសក់​មាន​គុណប្រយោជន៍​​ក្នុង​ការ​ជួយ​បន្តឹង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។ ដូចនេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ទេ។ របៀប​ធ្វើ៖ ចិត​សំបក​ត្រសក់​ឲ្យ​ស្អាត និង​កិន​ឲ្យ​ម៉ត់​ល្អ។ បន្ទាប់​មក ​ប្រើ​សំឡី​ជ្រលក់​ជាមួយ​នឹងទឹក​ត្រសក់យក​មក​ជូត​នៅ​ត្រង់​ស្បែក​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​រយៈពេល​ពី​១៥ ទៅ​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រទាល​កន្ទុយ​ក្រពើ ជែល​ប្រទាល​កន្ទុយ​ក្រពើ ល្អ​បំផុត​សម្រាប់​ជួយ​បន្តឹង​ស្បែក​ និង​ជំរុញ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក។ របៀប​ធ្វើ៖ កាត់​យក​ជែល​ដែល​​មាន​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ និង​លាង​ជម្រះ​ចេញ ក្រោយ​ទុក​ចោលរយៈពេល​ពី​១៥ ទៅ​២០​នាទីរួច។ [embed-health-tool-ovulation] ៤. កាហ្វេ សារធាតុ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​អុកស៊ីតកម្ម ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក​ដែល​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ។ របៀប​ធ្វើ៖ បន្ថែម​ទឹក​បន្តិច​ចូល​ទៅ​ក្នុង​កាក​កាហ្វេ រួច​យក​មក​ម៉ាស្សា​នៅ​លើ​ស្បែក​ជា​រង្វង់​។ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]


ស្បែក

ដោះស្រាយបញ្ហាស្នាមអុជខ្មៅលើផ្ទៃមុខ ជាមួយកំពូលរូបមន្តផ្សំពីដំឡូងបារាំង

បញ្ហា​ស្នាម​អុជ​ខ្មៅ​លើ​ផ្ទៃ​មុខ តែង​​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ស្រីៗ​យើង។ ពិត​ណាស់​ មាន​​ផលិតផល​​កម្ចាត់​ស្លាកស្នាម​​ជា​ច្រើន​ប្រភេទ​​នៅ​លើ​ទី​ផ្សារ​​ ប៉ុន្តែ​រូបមន្ត​ធម្មជាតិ​តែង​​តែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ ពីព្រោះ​វា​មិន​មាន​ជាតិ​កាត់​ដែល​ធ្វើ​ឲ្យ​ខូច​ស្បែក និង​សន្សំ​សំចៃ​ខ្ពស់។ ជាក់ស្តែង ដំឡូង​បារាំង សម្បូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ និង​អង់ស៊ីម​ ដែល​ផ្តល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក ដូចជា​ជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ និង​​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ជា​ទូទៅ ស្នាម​អុជ​ខ្មៅ កើត​ឡើង​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ ការ​ប្រែប្រួល​អ័រម៉ូន​ ភាព​ចាស់ ស្នាម​មុន ឬ​ការ​រលាក។ ដូច្នេះ ដើម្បី​កម្ចាត់​បញ្ហា​មួយ​នេះ យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​​ដោយ​ប្រើ​ដំឡូង​បារាំង​​ដូច​ខាង​ក្រោម​។​​ ១. ទឹក​ដំឡូង​បារាំង ចិត​សំបក​ដំឡូង​បារាំង​ចំនួន​១​ផ្លែ និង​លាង​ទឹក​ឲ្យ​ស្អាត​ល្អ រួច​យក​មក​កាត់​ជា​ដុំ​តូចៗ បន្ទាប់​មក​ ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​​ឲ្យ​​ម៉ត់​ល្អ និង​ត្រង​យក​តែ​ទឹក​ដោយ​ប្រើ​ស្បៃ លាប​ទឹក​ដំឡូង​បារាំង​នៅ​លើ​ផ្ទៃ​មុខ ឬ​កន្លែង​ដែល​មាន​ស្លាកស្នាម​ ដោយ​ប្រើ​សំឡី ទុក​ចោល​ពី​១៥ ទៅ​២០​នាទី និង​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់ អនុវត្តន៍​រូបមន្ត​នេះ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល​ពីរ​បី​សប្តាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​ជាប់​ចិត្ត។ ២. ចំណិត​ដំឡូង​បារាំង ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ស្តើង​ៗ ត្រដុស​ដំឡូង​បារាំង​នៅ​លើ​បរិវេណ​ដែល​មាន​ស្លាកស្នាម​​រយៈពេល​ពីរ​បី​នាទី រួច​ទុក​ចោល​ឲ្យ​ស្ងួត ប្រហែល​១០​ទៅ​១៥​នាទី លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ អនុវត្តន៍​រូបមន្ត​នេះ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​ពីរ​បី​សប្តាហ៍​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ម៉ាស​ដំឡូង​បារាំង និង​ក្រូច​ឆ្មារ ឈូស​ដំឡូង​បារាំង និង​​ច្របាច់​​យក​ទឹក​ ច្របាច់​ទឹក​ក្រូច​ឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​ដំឡូង​បារាំង […]


ស្បែក

ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់

គ្នា​យើង​បាន​ដឹង​រួច​មក​ហើយ​ពី​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​របស់​ទឹក​អំពៅ ប៉ុន្តែ​តើ​យើង​ធ្លាប់​គិតដល់ការ​ប្រើ​ទឹក​អំពៅ​សម្រាប់​ជំនួយ​សម្រស់​ដែរ​អត់? ពិត​ណាស់​ ទឹក​អំពៅ​មិន​ត្រឹម​តែ​មាន​គុណប្រយោជន៍​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សមាសធាតុ​ដ៏​មាន​ឥទ្ធិពល​ចំពោះ​ស្បែក​ និង​សរសៃ​សក់​របស់​យើង​ដូច​គ្នា។ ទឹក​អំពៅ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ស្បែក​ និង​សក់? ១. ប្រឆាំង​​ការ​កើត​មុន ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​អតិសុខុម​ប្រាណ  ទឹក​អំពៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ការ​កើត​មុន។ បន្ថែម​ពី​នេះ អាស៊ីដ​ធម្មជាតិ​នៃ​ទឹក​អំពៅ​ក៏​អាច​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល និង​បង្ការ​ការ​កើត​មុន​ក្បាល​ខ្មៅ និង​មុន​ក្បាល​ស។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ផ្តល់​សំណើម​ និង​បំពេញ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ទឹក​អំពៅ​មាន​ផ្ទុក​អាស៊ីដ ​Glycolic ខ្ពស់ ​ដែល​អាច​​ជួយ​រក្សា​សំណើម​នៃ​ស្បែក និង​បញ្ចៀស​ភាព​ស្ងួត។ ការ​ប្រើប្រាស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ជា​ទៀងទាត់ អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ស្បែក​គ្រើម​ និង​ស្ងួត​បាន​យ៉ាង​ល្អ។ ៣. ពន្យារ​ភាព​ចាស់ ​​​ទឹក​អំពៅ​ក៏​សម្បូរ​ទៅ​ដោយ​​ប្រូតេអ៊ីន​ សារធាតុ​​រ៉ែ ជាតិ​ដែក ស័ង្កសី ប៉ូតាស្យូម ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការពារ​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី។ បន្ថែម​ពី​នេះ ភេសជ្ជៈ​មួយ​នេះ ក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ស្នាម​អុជ​ខ្មៅ និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ៤. ជួយ​ថែ​បំប៉ន​សុខភាព​សក់​ មួយ​វិញ​ទៀត ទឹក​អំពៅ​ក៏​អាច​ជួយ​ផ្តល់​សំណើម​ បន្ទន់​សរសៃ​សក់​ ប្រឆាំង​នឹង​ការ​កើត​អង្គែ ព្រម​ទាំង​ជំរុញ​ឲ្យ​សរសៃ​សក់​ដុះ​លូតលាស់​បាន​ល្អ​ថែម​ទៀត​ផង។ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​អំពៅ ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ឫស​សក់​ ដោយ​ធ្វើ​ឲ្យ​សរសៃ​សក់​រឹងមាំ និង​ភ្លឺ​រលោង។ [embed-health-tool-due-date] វិធី​ប្រើ​ទឹក​អំពៅ​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់ ១. ទឹក​តប់​មុខ៖ ជូត​សម្អាត​ផ្ទៃ​មុខ​​ក្រោយ​លាង​សម្អាត​រួច ដោយ​ប្រើ​សំឡី​ជូត​មុខ​ថ្នម​ៗ។ ធ្វើ​បែប​នេះ អាច​ជួយ​បន្តឹង​រន្ធ​ញើស​ ធ្វើ​ឲ្យ​កម្រិត​pHនៃ​ស្បែក​មាន​តុល្យភាព និង​ជួយ​ជំរុញ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ភ្លឺ​រលោង។ ២. […]


សុខភាពស្បែក

វិធីងាយៗអាចជួយកម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ

ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.លាងមុខឲ្យបានញឹកញាប់ ប្រសិនបើផ្ទៃមុខយើងមានឡើងជាតិខ្លាញ់ច្រើន យើងអាចលាងសម្អាតឲ្យបានញឹកញាប់ជាមួយនឹងទឹកស្អាតមិនចាំបាច់ប្រើទឹកក្ដៅឧណ្ហៗនោះទេ។ វិធីនេះជួយសម្អាតជាតិខ្លាញ់ដែលមានលើផ្ទៃមុខ និង ជួយកម្ចាត់បាក់តេរីតោងជាប់ស្បែកងាយបង្កធ្វើឲ្យយើងឡើងមុនបាន។ ត្រូវលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងហោច៣ដងក្នុងមួយថ្ងៃ។ ២.ប្រើកន្សែងត្រជាក់ ក្រៅពីលាងសម្អាតដោយទឹកស្អាត យើងគម្បីមានកន្សែងត្រជាក់ទន់ៗដើម្បីជូតសម្អាតពេលមានជាតិខ្លាញ់កើនឡើងច្រើន។ យើងអាចសង្កេត និង ចាប់អារម្មណ៍ដឹងនៅពេលផ្ទៃមុខយើងមានការកើនឡើងជាតិខ្លាញ់។ វិធីនេះល្អសម្រាប់អ្នកមានស្បែកមុខស្ដើង ព្រោះអាចកាត់បន្ថយការប៉ះពាល់ផ្ទៃមុខផ្ទាល់ជាមួយដៃដូចជាការលាងសម្អាតជាដើម។ ៣.ទឹកឃ្មុំ ទឹកឃ្មុំក៏មានអត្ថប្រយោជន៍ចំពោះស្បែកមុខ ពោលវាជួយកម្ចាត់បាក់តេរី កម្ចាត់ខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និង ជួយផ្ដល់សំណើមដល់ស្បែកមុខ។ យើងអាចយកទឹកឃ្មុំមកលាបលើស្បែកមុខ ទុករយៈចន្លោះពី ១៥ ទៅ ២០នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ អនុវត្ដវិធីនេះចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍។  ប៉ុន្ដែចូរចងចាំថាប្រសិនបើអ្នកមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ឬការប្រើប្រាស់លើកដំបូងមានប្រតិកម្ម ដូចជា រមាស់ ឡើងកន្ទួល ត្រូវឈប់ប្រើជាប្រញាប់ ព្រោះនោះបណ្ដាមកពីស្បែកមុនមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំហើយ។ ៤.ប្រើម៉ាសម្សៅ ម៉ាសម្សៅក៏មានអត្ថប្រយោជន៍ជួយស្រូបជាតិខ្លាញ់ចេញពីស្បែកមុខបានល្អ។ យើងអាចអនុវត្ដវិធីនេះបាន ១ដងក្នុងមួយថ្ងៃ គឺនៅពេលយប់មុនចូលគេង។ ៥.ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ស្បែក និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើមុខបាន។ យើងអាចច្នៃប្រទាលកន្ទុយក្រពើទៅជាម៉ាសបិទលើមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក។ ទន្ទឹមគ្នានោះដែរ ផ្លែឈើផ្សេងទៀក៏មានអត្ថប្រយោជន៍ស្រដៀងគ្នា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ