១. កាកកាហ្វេ
Scrub នេះជាជម្រើសល្អបំផុតមួយ យើងអាចយកមកប្រើលើស្បែក ព្រោះជាតិកាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់កោសិកាចាស់ៗ និងស្នាមខ្លាញ់ដុំៗមានលើភ្លៅ និងត្រគាកជាដើម។ ជាតិប្រេងអូលីវ មាននៅក្នុង scrub នេះជួយផ្ដល់សំណើមដល់ស្បែក និងរក្សាស្បែកឲ្យមានសុខភាពល្អ។ គ្រឿងផ្សំត្រូវមាន កាកកាហ្វេ ស្ករ ប្រេងអូលីវ និងវីតាមីន E លាយវាចូលគ្នាឲ្យសព្វ ល្មមលាបពេញរាងកាយ រួចលាបលើស្បែកទុកចោល ១៥-២០នាទី សឹមលាងទឹកចេញ។
២. ស្ករត្នោត
ស្ករត្នោតមានប្រសិទ្ធភាពល្អក្នុងការធ្វើឲ្យស្បែកទន់ ពិសេសសម្រាប់គ្នាយើងដែលមានស្បែកងាយប្រតិកម្ម។ យើងគួរមានស្ករគ្រាប់ៗពណ៌ត្នោត (បញ្ជាក់ មិនមែនស្ករត្នោតខ្មែរទន់ៗទេ) និងប្រេងអូលីវ ឬ JoJoBa លាយចូលគ្នាឲ្យសព្វ រួចលាបទៅលើស្បែក ម៉ាស្សាថ្នមៗរយៈពេល១០នាទី រួចលាងចេញជាការស្រេច។ យើងអាចបន្ថែមប្រេងក្រអូបទៅតាមក្លិនយើងចូលចិត្តដូចជា ក្លិនឡាវែនដ័រ ក្លិនម្លិះ ឬ Vanilla ដើម្បីជួយឲ្យក្រអូបស្បែក។