ទឹកដោះគោជាគ្រឿងផ្សំធម្មជាតិដែលល្អបំផុតសម្រាប់ស្បែក។ ពិតណាស់ ជាមួយនឹងគុណប្រយោជន៍នៃសារធាតុចិញ្ចឹមជាច្រើនមុខដូចជាវីតាមីនA, D, E, K និងអាស៊ីដLactic នៅក្នុងទឹកដោះគោ អាចជួយឲ្យស្បែកមានសុខភាពល្អទ្វេដង។ ហេតុនេះហើយ ស្រីៗយើងគប្បីបញ្ចូលការថែទាំស្បែកដោយប្រើរូបមន្តទឹកដោះគោទាំង ៤នេះ។
១. ត្រាំទឹកដោះគោជួយស្បែក
ការត្រាំទឹកដោះគោ ជាទម្លាប់ថែស្បែកដែលមានតាំងពីយូរយារណាស់មកហើយ ដើម្បីជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង និងក្មេងជាងវ័យ។ បន្ថែមពីនេះ ទឹកដោះគោក៏អាចជួយដោះស្រាយបញ្ហាស្បែកផ្សេងៗដូចជាស្បែកស្រគាំ ត្រអក និងស្ងួត ។ ជាក់ស្ដែង ការបញ្ចូលគ្នានៃជាតិខ្លាញ់ និងប្រូតេអ៊ីននៅក្នុងទឹកដោះគោអាចជួយឲ្យស្បែករបស់យើងតឹងណែនបានយូរអង្វែង។ ស្រីៗយើងគប្បីបើកទឹកឲ្យពេញអាងងូតទឹក ដោយបន្ថែមទឹកដោះគោចំនួន២លីត្រ ទឹកឃ្មុំមួយពែង ម្សៅBaking sodaចំនួន ៥ស្លាបព្រាបាយ ទឹកក្រូចឆ្មារចំនួន៣ផ្លែ និងប្រេងអូលីវចំនួន៦ដំណក់ រួចកូរបញ្ចូលគ្នាឲ្យសព្វ និងចូលត្រាំរយៈពេល១៥ ទៅ២០នាទី។
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ជួយឲ្យសក់ត្រង់
ទឹកដោះគោសម្បូរទៅដោយសារធាតុCasein និងប្រូតេអ៊ីនដែលធ្វើឲ្យសក់ទន់រលោង និងត្រង់ស្អាត ។ ដូចនេះ គ្នាយើងគប្បីចាក់ទឹកដោះគោចូលក្នុងដបតូចមួយសម្រាប់បាញ់សក់ ដោយបន្ថែមទឹកឃ្មុំ ឬទឹកស្រ្តប៊ឺរីដើម្បីទទួលបានក្លិនក្រអូប និងសក់កាន់តែភ្លឺរលោង។ ក្រោយបាញ់ស្រ្ពៃយ៍ទឹកដោះគោរួច យើងត្រូវសិតសក់ឲ្យបានសព្វល្អ និងទុកចោលរយៈពេល៣០នាទី រួចលាងជម្រះជាមួយនឹងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់។
៣. ប្រឆាំងនឹងបញ្ហាមុន និងស្នាមមុន
ទន្ទឹមនឹងនេះដែរ ទឹកដោះគោក៏អាចប្រឆាំងនឹងបញ្ហាមុន ព្រមទាំងកាត់បន្ថយស្នាមមុន។ ចូរលាបទឹកដោះគោនៅលើផ្ទៃមុខ និងទុកចោលរយៈពេល ១៥នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ សម្រាប់ការកាត់បន្ថយស្នាមមុន យើងគប្បីលាយទឹកដោះគោ ម្សៅBaking Soda ល្បាយទឹកប៉េងប៉ោះ និងល្បាយដំឡូងបារាំងបញ្ចូលគ្នា ដោយលាបនៅលើស្លាកស្នាម ព្រមទាំងទុកចោលរយៈពេល ៣០នាទី មុនពេលលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។
ទឹកដោះគោជាហ្វូមលាងមុខដ៏ល្អបំផុត ដែលអាចកម្ចាត់ស្បែកងាប់ ជាតិពុល និងការកកស្ទះរន្ធញើសបានយ៉ាងស័ក្ដិសិទ្ធិ។ គ្នាយើងគប្បីប្រើសំឡីជូតមុខជ្រលក់នៅក្នុងទឹកដោះគោឆៅ និងជូតឲ្យសព្វពេញផ្ទៃមុខ រួចលាងសម្អាតដោយប្រើទឹកក្ដៅឧណ្ហៗជាការស្រេច។
អត្ថបទគួរអាន៖