សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

អត្ថប្រយោជន៍​នៃ​ម៉ាស​រមៀត​ចំពោះ​ស្បែក​​ ​ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ​រមៀត​មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​ក្នុង​ផ្ទះ​បាយ​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ស្បែក​ផង​ដែរ​។​ ​នៅ​ពេល​ដែល​យើង​​លាប​វា​នៅ​លើ​ស្បែក​ សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​បាក់តេរី​ និង​ការ​រលាក​ពី​ធម្មជាតិ​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេង​ៗ​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ​​​ការ​ប្រើប្រាស់​រមៀត​ដ៏​ពេញ​និយម​​មួយ​ គឺ​ម៉ាស​រមៀត​ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ជូរ​ ទឹក​ឃ្មុំ​ ឬ​ទឹក​ដោះ​គោ​។ អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​រមៀត​ចំពោះ​ស្បែក​ ១. មុន ដោយ​សារ​តែ​​មុន​​គឺ​ជា​ជំងឺ​រលាក​មួយ​ ម៉ាស​រមៀត​ដែល​មាន​សារធាតុ​ប្រឆាំង​​ការ​រលាក​ពី​ធម្មជាតិ​ អាច​ជួយ​​កាត់បន្ថយ​ស្លាកស្នាម​ផ្សេងៗ​នៃ​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ស្បើយ​។​ ២. ត្រអក​ ​ជំងឺ​ត្រអក​​​​​​មាន​លេច​ចេញ​ស្នាម​ក្រហម​តូច​ៗ ដែល​រមាស់​ និង​ឈឺ​ចាប់​។​ ស្រដៀង​ទៅ​នឹង​​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ដែរ​ រមៀត​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ស្បើយ​ និង​កាត់បន្ថយ​ស្នាម​ក្រហម​នៃ​ស្បែក​ ព្រម​ទាំង​ការ​រលាក​​​ថែម​ទៀត​ផង​។ ៣. ជួយស្បែក​ ​ស្រីៗ​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​អាស៊ី​តែងតែ​ប្រើប្រាស់​​ម៉ាស​រមៀត​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ និង​​កាត់​បន្ថយ​បញ្ហា​​ជ្រីវជ្រួញ​នៃ​ស្បែក​។​ ការ​ប្រើប្រាស់​ម៉ាស​រមៀត​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​ពណ៌​ស្បែក​ភ្លឺ​ថ្លា​ជាង​មុន​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ស្អាត​។ តិចនិក​ក្នុង​ការ​ប្រើប្រាស់​ម៉ាស​រមៀត​ ​ស្រី​ៗ​យើង​អាច​លាយ​ម្សៅ​រមៀត​ចំនួន​ពីរ​ស្លាបព្រា​បាយ​​ជាមួយ​នឹង​ទឹក​​ឃ្មុំ​ ទឹក​ដោះ​គោ​ជូរ​ ឬ​ទឹក​​ដោះ​គោ​ បន្ទាប់​មក​កូរ​វា​ឲ្យ​សព្វ​ល្អ​ ​មុន​នឹង​លាប​វា​នៅ​លើ​ផ្ទៃ​មុខ​ដែល​លាង​សម្អាត​រួច​។​ ទុក​ចោល​រយៈពេល​២០​នាទី​ មុន​នឹង​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​​។​


សក់និងស្បែកក្បាល

រូបមន្ត​សក់​ស្អាត​ និង​ភ្លឺ​រលោង​ ប្រើ​ទឹក​អង្ករ​ និង​តែ​បៃតង​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​គ្រឿង​ផ្សំ​ធម្មជាតិ​​ មិន​ត្រឹម​តែ​អាច​​ជួយ​​ឲ្យ​គល់​សក់​​រឹងមាំ​​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​ឲ្យ​សក់​​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជៀស​ឆ្ងាយ​ពី​បញ្ហា​សក់​ផ្សេង​ៗ​ដូចជា​ជ្រុះ​សក់​ អង្គែ ​និង​សំពោង​គ្មាន​ទម្ងន់​ជា​ដើម​។​ ​ជាមួយ​នឹង​ទឹក​អង្ករ​ ព្រម​ទាំង​តែ​បៃតង​ គ្នា​យើង​​ច្បាស់​ជា​អស់​កង្វល់​ជាមួយ​នឹង​​បញ្ហា​សក់​ទៀត​មិន​ខាន​។ អត្ថប្រយោជន៍​​ទឹក​អង្ករ​ចំពោះ​​សរសៃ​សក់​ ពិត​ណាស់​ ទឹក​អង្ករ​ផ្ទុក​ទៅ​ដោយ​​អាមីណូអាស៊ីដ និង​សារធាតុ​Inositol ​ដែល​អាច​ជួយ​ឲ្យ​ឫស​សក់​រឹងមាំ​ និង​ជួសជុល​សក់​ខូច​គ្រប់​ប្រភេទ​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ផ្ទុក​វីតាមីន​E ​ដែល​អាច​​ប្រឆាំង​នឹង​សក់​ជ្រុះ​ ក៏​ដូចជា​ជួយ​ឲ្យ​សក់​លូតលាស់​ល្អ​ផង​ដែរ​។ អត្ថប្រយោជន៍​នៃ​​តែ​បៃតង​​ចំពោះ​សរសៃ​សក់​​ រី​ឯ​តែ​បៃតង​​មាន​ផ្ទុក​​សារធាតុ​epigallocatechin gallate (EGCG) ​ដែល​អាច​ចិញ្ចឹម​បំប៉ន​​គល់​សក់​បាន​យ៉ាង​​អស្ចារ្យ​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បន្ទន់​សក់​ ដែល​អាច​ជួយ​​​ពង្រឹង​ដល់​សុខភាព​ស្បែក​ក្បាល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​។ រូបមន្ត​​បំប៉ន​សរសៃ​សក់​ជាមួយ​​ទឹក​អង្ករ​ និង​តែ​បៃតង​ ​​​​​​​​តែ​បៃតង​១​កញ្ចប់​ អង្ករ​កន្លះ​ពែង​ ទឹក​ វិធី​ធ្វើ​៖ ចូរ​លាយ​ទឹក​មួយ​ពែង​ជាមួយ​នឹង​អង្ករ​កន្លះ​ពែង​ រួច​ទុក​ចោល​យ៉ាង​ហោច​ណាស់​រយៈពេល​២​ម៉ោង​។​ បន្ទាប់​មក​ ឆុង​តែ​បៃតង​១​កញ្ចប់​តូច​ ឬ​ស្លឹក​តែ​បៃតង​ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ ​ដោយ​ប្រើ​ទឹក​១​ពែង​ និង​ទុក​ចោល​រយៈពេល​៥​ទៅ​១០​នាទី​។​ ​ក្រោយ​មក​ត្រង​​យក​ទឹក​អង្ករ​ ​និង​បន្ថែម​តែ​បៃតង​ដែល​ឆុង​រួច​ទៅ​ក្នុង​ទឹក​អង្ករ​។​ វិធី​ប្រើ​ប្រាស់​ទឹក​អង្ករ​ និង​តែ​បៃតង​ ​កក់​សក់​ ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​ឲ្យ​រន្ធ​ញើស​នៅ​លើ​ស្បែក​​បើក និង​អាច​ស្រូប​យក​​ទឹក​បំប៉ន​សក់​កាន់​តែ​ប្រសើរ​ជាង​មុន​។ ចូរ​លាប​ទឹក​បំប៉ន​សក់​នៅ​លើ​សរសៃ​សក់​ ដោយ​ចាប់ផ្ដើម​ពី​ឫស​សក់​ ​រហូត​ដល់​​ចុង​សក់​។ ចូរ​រង់ចាំ​រយៈពេល​១០​ទៅ​១៥​នាទី​ មុន​ពេល​​លាង​សម្អាត​ចេញ​។ គ្នា​យើង​អាច​ប្រើប្រាស់​ទឹក​បំប៉ន​សក់​នេះ​ យ៉ាង​ហោច​ណាស់​ម្ដង​ ឬ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​កក់​សក់​រួច​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​។ ​​​


ស្បែក

វិធីថែ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​​មាន​សំណើម​ជាមួយ​ទឹក​ឃ្មុំ​​​​​​​​​​​​​​

​ពិត​ណាស់​ ទឹក​ឃ្មុំ​មិន​ត្រឹម​តែ​​ផ្ដល់​អត្ថប្រយោជន៍​ជា​​ច្រើន​ចំពោះ​សុខភាព​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​ផ្ដល់​​គុណ​ប្រយោជន៍​ដ៏​​សំបូរ​បែប​ចំពោះ​ស្បែក​ផង​ដែរ​​ ដូចជា​កាត់​បន្ថយ​មុន​ ​ការ​ឆ្លង​មេរោគ​​លើ​ស្បែក​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​​។​ បន្ថែម​ពី​នេះ ទឹក​ឃ្មុំ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​របួស​ និង​កាត់​បន្ថយ​ការ​រលាក​ស្បែក​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​បញ្ចូល​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទម្លាប់​ថែទាំ​ស្បែក​ប្រចាំថ្ងៃ​ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ និង​មាន​សំណើម​។ ១. ស្រ្កាប់ ​ស្រីៗ​យើង​អាច​លាយ​​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​កាហ្វេ ​ទៅ​ក្នុង​កាក​កាហ្វេ​ចំនួន​១​ស្លាបព្រា​កាហ្វេ និង​​រមៀត​ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ បន្ទាប់​មក​យក​ល្បាយ​នេះ​មក​​ម៉ាស្សា​ថ្នម​ៗ​​នៅ​​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ ដោយ​ទុក​ចោល​រយៈពេល​៣​ទៅ​៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​។ កាក​កាហ្វេ​គឺ​ជា​ស្ក្រាប់​ដ៏​ល្អ​មួយ​សម្រាប់​ជម្រុះ​កោសិកា​ងាប់​​​នៃ​ស្បែក​។​ បន្ថែម​ពី​នេះ​ កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ដែល​ធ្វើ​ឲ្យ​ស្បែក​ខូច​។​ រី​ឯ​រមៀត​ជា​ភ្នាក់ងារ​ប្រឆាំង​​នឹង​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​មុន​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។​ ចំណែក​ឯ​ទឹក​ឃ្មុំ​​នឹង​ជួយ​រក្សា​តុល្យភាព​​នៃ​ភាព​ស្ងួត​ ដែល​បណ្ដាល​មក​ពី​ការ​ជម្រុះ​កោសិកា​ងាប់​ និង​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​។ ២. ប្រេង​ម៉ាស្សា​ផ្ដល់​សំណើម​ ប្រសិនបើ​គ្នា​​យើង​ចង់​ស្ប៉ា​សម្អាត​មុខ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ចូរ​លាយ​ទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ប្រេង​អូលីវ​ចំនួន​១​ស្លាបព្រា​កាហ្វេ។​ ​លាយ​វា​ឲ្យ​សព្វ​ល្អ​ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ​រយៈពេល​១៥​ទៅ​២០​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ប្រេង​អូលីវ​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​ និង​ការ​​រលាក​​ស្បែក​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។ ​​​​៣. កម្ចាត់​ស្លាកស្នាម​លើ​ស្បែក​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ​ចំពោះ​ស្រីៗ​យើង​ដែល​មាន​ស្លាក​ស្នាម​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​មុខ ក៏​ដូចជា​មាន​ពណ៌​សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​ ចូរ​​​ធ្វើ​ការ​ម៉ាស្សា​ទឹក​ឃ្មុំ​នៅ​លើ​ផ្ទៃ​មុខ​​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ដោយ​ផ្ទាល់​រយៈពេល​ប្រហែល​១​ទៅ​២​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​ការ​ស្រេច​។ ទឹក​ឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ចិញ្ចឹម​បំប៉ន​ស្បែក​ដែល​ខូច ជួយ​កម្ចាត់​ស្លាកស្នាម​ផ្សេង​ៗ​នៃ​ស្បែក​បាន​យ៉ាង​ល្អ​ប្រសើរ​​។


សក់និងស្បែកក្បាល

ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​

​អាការៈ​ឈឺ​ក្បាល​ អស់​កម្លាំង​ និង​ស្បែក​ស្លេកស្លាំង​​ គឺ​សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩​។​ ក្រៅ​ពី​នេះ​ គ្នា​យើង​មួយ​ចំនួន​ក៏​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ ក្រោយ​ពេល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​​។​ ប៉ុន្តែ​យើង​មិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ពីព្រោះ​​វា​គ្រាន់​តែ​ជា​ផល​ប៉ះពាល់​ទូទៅ​ ហើយ​​យើង​អាច​ដោះស្រាយ​​បញ្ហា​មួយ​នេះ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធីសាស្ត្រ​មួយ​ចំនួន​។ ​មូលហេតុ​​​ជ្រុះ​សក់​ជាប់​ពាក់ព័ន្ធ​នឹង​​​ជំងឺ​កូវីដ១៩ ​​យើង​ទាំង​អស់​គ្នា​ កំពុង​តែ​​ប្រឈម​នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​​សាហាវ​ ហើយ​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​គឺ​កាន់​តែ​គ្រោះថ្នាក់​មួយ​កម្រិត​ទៀត​។​ ពិត​ណាស់​ មាន​​មនុស្ស​ជា​ច្រើន​បាន​​ជា​សះ​ស្បើយ​ពី​ជំងឺ​​នេះ​​​រួច​មក​ហើយ​​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន​នៅ​តែ​ទទួល​ផល​ប៉ះពាល់​​​​​ពី​ជំងឺ​នេះ​ ​ដែល​មាន​ដូចជា​ការ​​ជ្រុះ​សក់​ជា​ដើម​។ ​ទោះ​បី​ជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​ជំងឺ​កូវីដ​១៩​នេះ​ មិន​ទាន់​​ត្រូវ​បាន​បង្ហាញ​តាម​បែប​វិទ្យាសាស្ត្រ​នៅ​ឡើយ​ ប៉ុន្តែ​វា​អាច​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់បារម្ភ​។​ ក្រៅ​ពី​នេះ​ កង្វះ​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​យើង​មិន​ទទួល​បាន​របប​អាហារ​សុខភាព​ អំឡុង​ពេល​ឆ្លង​ជំងឺ ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សក់​ជ្រុះ​ដូច​គ្នា​។ តិចនិក​​ដោះស្រាយ​បញ្ហា​​ជ្រុះ​សក់​ក្រោយ​កើត​ជំងឺ​កូវីដ​១៩​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រុះ​សក់​ ក្រោយ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ គ្នា​យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​៖ ​​ញ៉ាំ​អាហារ​បំប៉ន​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D និង​ជាតិ​ដែក​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​​ រយៈពេល​ប្រហែល​៣០​ទៅ​៦០​នាទី​ និង​​៥ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ កាត់បន្ថយ​​ស្រ្តេស បញ្ហា​ផ្លូវ​ចិត្ត​ និង​អនុវត្ត​លំហាត់​ប្រាណ​ដក​ដង្ហើម​ ឬ​ធ្វើ​សមាធិ ​កក់​សក់​ជា​ប្រចាំ ​​កុំ​សិត​សក់​ជាមួយ​នឹង​ក្រាស់​​សរសៃ​តូច​ៗ​ពេក​​​​​​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​អាហារ​បំប៉ន​ដូចជា​Biotin។​ ​បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ញ៉ាំ​ស៊ុត អាហារ​គ្រឿង​សមុទ្រ​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ ព្រម​ទាំង​ផលិតផល​ធ្វើ​​ពី​សណ្ដែក​ ដែល​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុBiotin​។


ស្បែក

ស្រីៗ​យើង​ដឹង​អត់​? មូលហេតុ​ទាំង​៥​នេះ​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ

​ប្រសិនបើ​យើង​មាន​ស្បែក​មុខ​​ខ្លាញ់​ ភាគ​ច្រើន​​គឺ​ជា​រន្ធ​ញើស​រីក​ធំ ដែល​បណ្ដាល​មក​ពី​ការ​ផលិត​ប្រេង​ច្រើន​ជ្រុល​ កោសិកា​ងាប់​ និង​ភាព​កង្វក់​តោង​ជាប់​ស្បែក​។​ ពិត​ណាស់​ រន្ធ​ញើស​រីក​ធំ​គឺ​កើត​ឡើង​ជា​ទូទៅ​​ នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​​មិន​ស្រស់​ស្អាត​ មិន​មាន​​សុខភាព​ល្អ​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​។​​ លើស​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មុន​​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។​ មូលហេតុ​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​រីក​ធំ​។ ១. កត្តា​ហ្សែន​ ​ជាក់​ស្ដែង​ ហ្សែន​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ទំហំ​រន្ធ​ញើស​​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​យើង​មាន​រន្ធ​ញើស​ធំៗ យើង​ក៏​មាន​ឱកាស​ខ្ពស់​​ក្នុង​​ការ​មាន​រន្ធ​ញើស​ធំ​ដូច​គ្នា។​ ហ្សែន​អាច​បណ្ដាល​ឲ្យ​រន្ធ​ញើស​នៃ​ស្បែក​​រីក​ធំ និង​បើក​ចំហ​នៅ​ជុំវិញ​ថ្ពាល់​ ថ្ងាស​ និង​ច្រមុះ ហើយ​ប្រសិនបើ​យើង​មិន​ថែទាំ​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​នឹង​បណ្ដាលឲ្យ​កើត​មាន​​ស្បែក​ងាប់​ ដែល​​នាំ​ឲ្យ​រន្ធ​ញើស​រីក​កាន់​តែ​ធំ​។ ​២. បង្កើន​ការ​ផលិត​ខ្លាញ់​ កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ​ ​បណ្ដាល​មក​ពី​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​។​ ​រន្ធ​ញើស​នីមួយ​ៗ​ផ្ទុក​ក្រពេញ​Sebaceous ​ដែល​​បញ្ចេញ​ខ្លាញ់​។​ នៅ​ពេល​ដែល​ក្រពេញ​នេះ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ វា​នឹង​បណ្ដាល​ឲ្យ​​ស្បែក​ឡើង​ប្រេង។​ ទោះ​បី​ជា​ខ្លាញ់​មាន​តួនាទី​ជា​ក្រែម​ផ្ដល់​សំណើម​ធម្មជាតិ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​។​ ៣. បាត់បង់​ភាព​យឺត​នៃ​ស្បែក​ដោយ​សារ​កត្តា​អាយុ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​ក៏​យើង​ក៏​បាត់បង់​ភាព​យឺត​ដូច​គ្នា ដែល​បង្ក​ឲ្យ​រន្ធ​ញើស​កាន់​តែ​រីក​ធំ​ជាង​ធម្មតា​។​ រន្ធ​ញើស​ធំ​គឺ​ជា​រឿង​ធម្មជាតិ​នៃ​ដំណើរការ​វិវត្តន៍​នៃ​វ័យ​ ពីព្រោះ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក​ចាប់ផ្ដើម​ថយចុះ​ និង​ធ្វើ​ឲ្យ​ស្បែក​ចាប់ផ្ដើម​យារ​ធ្លាក់​បន្តិច​ម្តង​ៗ​។ ៤. ​ការ​បំផ្លាញ​ពី​ពន្លឺ​ព្រះអាទិត្យ​ អាកាសធាតុ​សើម​ និង​ការ​​​កើន​ឡើង​នៃ​ការ​ប៉ះពាល់​​​ពី​កម្ដៅ​ថ្ងៃ​ អាច​កាត់​បន្ថយ​ការ​ផលិត​ខូឡាជែន​ ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ និង​រន្ធ​ញើស​រីក​ធំ។​ ការ​ផលិត​ខូឡាជែន​​សំខាន់​ណាស់​ ពីព្រោះ​វា​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​តឹងណែន​ និង​មាន​សុខភាព​ល្អ​។​ ៥. ឫស​រោម​ធំ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​រោម​នីមួយ​សុទ្ធ​តែ​មាន​ឫស​​ និង​មាន​ទីតាំង​នៅ​ក្រោម​រន្ធ​ញើស​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​ឫស​រោម​ធំ​ រន្ធ​ញើស​ក៏​រីក​ធំ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ​យើង​ក៏​អាច​បង្រួម​រន្ធ​ញើស​ ដោយ​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​៖ […]


ស្បែក

តែ​ក្រហម​មាន​អត្ថប្រយោជន៍​ច្រើន​ ល្អ​​ចំពោះ​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​គឺ​ជា​ភេសជ្ជៈ​​ដែល​ពេញ​និយម​​មួយ​ ហើយ​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ថែរក្សា​ស្បែក​ផង​ដែរ។​ ​ពិត​ណាស់​ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ តែ​ក្រហម​​​មិន​ត្រឹម​តែ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ​​ វា​ថែម​ទាំង​អាច​​​​ជួសជុល​កោសិកា​នៃ​ស្បែក​ឲ្យ​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។​ ​ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​តែ​ក្រហម​ចំពោះ​ស្បែក​ និង​សរសៃ​សក់​ ស្រី​ៗ​យើង​អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​នេះ​។ ១. ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​​ ​​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​​​ក្រោម​ភ្នែក​​ យើង​អាច​​បិទ​​កញ្ចប់​​តែ​ត្រជាក់​ ដើម្បី​​បន្តឹង​ស្បែក​នៅ​បរិវេណ​ក្រោម​ភ្នែក​ ហើយ​ធ្វើ​បែប​នេះ​ជា​រៀងរាល់​ព្រឹក​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។​ តិចនិក​មួយ​នេះ​ ​អាច​​ជួយ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ២. ​កាត់​​បន្ថយ​ត្របក​ភ្នែក​យារ​ធ្លាក់ ​​ស្រីៗ​យើង​មួយ​ចំនួន​ អាច​នឹង​មាន​ត្របក​ភ្នែក​យារ​ធ្លាក់ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ចង់​កម្ចាត់​បញ្ហា​មួយ​នេះ​ គ្នា​យើង​គប្បី​ប្រើប្រាស់​​វិធីសាស្ត្រ​ដូច​គ្នា​ទៅ​នឹង​​ការ​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​នៅ​​បរិវេណ​​ភ្នែក​។​ កញ្ចប់​តែ​ត្រជាក់​​អាច​ជួយ​បន្តឹង​ស្បែក​បរិវេណ​ភ្នែក​ និង​ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បរិមាណ​កាហ្វេអ៊ីន​តិចតួច​ វា​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ត្របក​ភ្នែក​យារ​ធ្លាក់​បាន​យ៉ាង​ងាយ​ស្រួល​។ ៣. កាត់បន្ថយ​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ តែ​ក្រហម​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​កម្ចាត់​រ៉ាឌីកាល់​សេរី​ និង​បណ្ដេញ​ជាតិ​ពុល​។​ ​ដូច​នេះ​ គ្នា​យើង​ក៏​អាច​បិទ​កញ្ចប់​តែ​ក្រហម​ដែល​ត្រជាក់​​នៅ​ត្រង់​បរិវេណ​​ដែល​មាន​ស្នាម​​ ពីព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ស្លាកស្នាម​ផ្សេង​ៗ​យ៉ាង​ពូកែ​​ស័ក្ដិសិទ្ធិ ព្រម​ទាំង​​ធ្វើ​ឲ្យ​ពណ៌​ស្បែក​ស៊ី​គ្នា​ឡើង​វិញ​។​ ៤. ជួយ​ឲ្យ​សក់​ភ្លឺ​រលោង​ បន្ថែម​ពី​នេះ​ តែ​ក្រហម​ក៏​មាន​សមត្ថភាព​​​ជួយ​ឲ្យ​សក់​របស់​យើង​មាន​ពណ៌​ខ្មៅ​បែប​ធម្មជាតិ​ និង​ភ្លឺ​រលោង​។​ ចូរ​ប្រើប្រាស់​តែ​ក្រហម​ដែល​ត្រជាក់​ដើម្បី​លាង​​សម្អាត​សក់​ បន្ទាប់​ពី​ងូត​ទឹក​រួច​ នោះ​ស្រីៗ​យើង​ច្បាស់​ជា​ទទួល​បាន​សក់​ស្អាត​ និង​មាន​ភាព​​ទាក់ទាញ​​ជាក់​ជា​មិន​ខាន​។


ស្បែក

សំបក​ក្រូច​ឆ្មារ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្បែក ស្រី​ៗ​មិន​គួរ​រំលង

​យើង​ទាំង​អស់​គ្នា​ ធ្លាប់​ដឹង​រួច​មក​ហើយ​ពី​ការ​ប្រើប្រាស់​​ក្រូច​ឆ្មារ​​នៅ​លើ​ស្បែក​ ប៉ុន្តែ​សំបក​ក្រូច​ឆ្មារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​​​ស្បែក​យ៉ាង​ច្រើន​ដូច​គ្នា​​។​ ហេតុ​នេះ​​​ហើយ​ ស្រី​ៗ​យើង​​អាច​សាកល្បង​ប្រើប្រាស់​សំបក​ក្រូច​ឆ្មារ​ ដែល​ជា​រូបមន្ត​សម្រស់​ដ៏​ពិសេស ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​។ ១. កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ សំបក​ក្រូច​ឆ្មារ​​មាន​អត្ថប្រយោជន៍​ដូច​គ្នា​នឹង​ក្រូច​ឆ្មារ​ សម្រាប់​ការ​ព្យាបាល​ស្នាម​ជ្រីវជ្រួញ​ដែល​មាន​នៅ​លើ​ស្បែក​។​ ស្រីៗ​យើង​អាច​ត្រដុស​សំបក​ក្រូច​ឆ្មារ​នៅ​ត្រង់​កន្លែង​ជ្រីវជ្រួញ​ និង​ទុក​វា​ឲ្យ​ស្ងួត​សិន ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។​ យ៉ាង​ណា​មិញ​ ការ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ តម្រូវ​ឲ្យ​យើង​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ​​​​​​២. ផ្ដល់​ជាតិ​ទឹក​បែប​ធម្មជាតិ ជា​មួយ​គ្នា​នេះ​ដែរ​ សំបក​ក្រូច​ឆ្មារ​ផ្ដល់​ជាតិ​ទឹក​បែប​ធម្មជាតិ​ដល់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ទន់​ល្មើយ និង​មាន​​ជាតិ​ទឹក​គ្រប់​ពេល​។​ គ្នា​យើង​គប្បី​យក​សំបក​ក្រូច​ឆ្មារ​​មួយ​ចំណិត​តូច​ មក​ត្រដុស​ឲ្យ​សព្វ​នៅ​លើ​ផ្ទៃ​មុខ​ និង​ធ្វើ​បែប​នេះ​ចំនួន​ពីរ​បី​ដង​​ទើប​ជា​ការ​ប្រសើរ​។​ ​​​៣. កម្ចាត់​ក្លិន​ជើង​មិន​ល្អ ប្រសិនបើ​យើង​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ក្លិន​ជើង​មិន​ល្អ​ សំបក​ក្រូច​ឆ្មារ​​អាច​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ចូរ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​បន្ថែម​សំបក​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​ រួច​ត្រាំ​ជើង​នៅ​ក្នុង​ទឹក​នោះ​។​ សំបក​ក្រូច​ឆ្មារ​មិន​ត្រឹម​តែ​មាន​គុណ​ប្រយោជន៍​កម្ចាត់​បញ្ហា​ក្លិន​ជើង​មិន​ល្អ​នោះ​ទេ​ វា​ក៏​អាច​ជួយ​ព្យាបាល​ប្រអប់​ជើង​ប្រេះ និង​ស្ងួត​ផង​ដែរ​។ ​​៤. ជម្រុះ​កោសិកា​ចាស់​​ បន្ថែម​ពី​នេះ​ ​សំបក​ក្រូច​ក៏​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ងាប់​ៗ​​ដ៏​អស្ចារ្យ​ ដែល​អាច​ជួយ​សម្អាត​ស្បែក​ និង​កម្ចាត់​ចោល​ធូលី និង​ភាព​កខ្វក់​​ចេញ​ពី​ស្បែក​។​ ពិត​ណាស់​ សំបក​ក្រូច​ឆ្មារ​អាច​ជួយ​កម្ចាត់​ចោល​​កោសិកា​ស្បែក​ងាប់​យ៉ាង​ងាយ​ស្រួល​ ដោយ​ផ្ដល់​នូវ​ស្បែក​ទន់​ល្មើយ​ និង​ម៉ត់​រលោង​។ ឈូស​សំបក​ក្រូច​ឆ្មារ​ចំនួន​មួយ​ផ្លែ​ ​បន្ថែម​ស្ករ​ខ្លះ ព្រម​ទាំង​ប្រេង​អូលីវ​ចំនួន​១​ស្លាបព្រា​ ​និង​យក​មក​ត្រដុស​នៅ​លើ​មុខ​ និង​ខ្លួន​ថ្នម​ៗ​ រួច​លាង​ជម្រះ​ចេញ​ជា​ការ​ស្រេច​។ ​​៥. ជួយ​ឲ្យ​ក្រចក​ស​ស្អាត​ ប្រសិនបើ​ស្រីៗ​យើង​ចង់​បាន​ក្រចក​ស​ស្អាត​ និង​មាន​សុខភាព​ល្អ​ យើង​គប្បី​​​លាប​ទឹក​ក្រូច​ឆ្មារ​ពីរ​បី​ដំណក់​នៅ​លើ​ក្រចក​ រួច​ត្រដុស​ក្រចក​ជាមួយ​នឹង​សំបក​ក្រូច​ឆ្មារ​។​ ចូរ​អនុវត្ត​វិធីសាស្ត្រ​នេះ​ចំនួន​១​សប្ដាហ៍​ នោះ​យើង​នឹង​ទទួល​បាន​ក្រចក​ស​ស្អាត​ជាក់​ជា​មិន​ខាន​។​


ស្បែក

ផលិតផល​ថែ​ស្បែក​ទាំង​នេះ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្រោយ​​ភ្ញាក់​ពី​គេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​ស្បែក​នៅ​ពេល​យប់​ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួសជុល​ និង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត​។​ ​ប្រសិនបើ​ស្រីៗ​គ្នា​យើង​មិន​មាន​ទម្លាប់​ថែទាំ​ស្បែក​នៅ​ពេល​​យប់​​ទេ​នោះ​ វា​​ប្រៀប​ដូចជា​​បាត់បង់​ពេលវេលា​មាស​ក្នុង​ការ​ចិញ្ចឹម​​ និង​ថែ​បំប៉ន​ស្បែក​​ដូច្នោះ​ដែរ​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​សាកល្បង​ផលិតផល​ថែ​ស្បែក​ពេល​យប់​ទាំងប៉ុន្មាន​មុខ​​នេះ​ ដើម្បី​ទទួល​បាន​​ស្បែក​ស្រស់​ស្អាត​ និង​​​​ទន់​​ភ្លឺ​រលោង​ ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង​​​។ ១. សេរ៉ូម​Retinol Retinol ​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ដោយ​ការ​ជម្រុះ​កោសិកា​ងាប់​ចេញ​ពី​ស្បែក​ កាត់​បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ ដូចជា​ស្នាម​ជ្រីវជ្រួញ​ និង​ស្នាម​អុជ​ខ្មៅ​ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​បរិមាណ​កោសិកា​ និង​ការ​ផលិត​ខូឡាជែន​មាន​ភាព​ប្រសើរ​ឡើង។​ វា​​​មាន​តួនាទី​ជា​រ៉ា​ឌីកាល់​សេរី​ដែល​ជួយ​ជួសជុល​ការ​ខូចខាត​នៅ​ពេល​យប់​ និង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ​រលោង​នៅ​ពេល​ថ្ងៃ​។ ២. ​គ្រីម​​លាប​​ទុក​ចោល​មួយ​យប់​ ​​ការ​ប្រើប្រាស់​​គ្រីម​លាប​ទុក​ចោល​មួយ​យប់ អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​ និង​ស្រស់​ថ្លា​នៅ​ពេល​ព្រឹក​ព្រលឹម​។​ ដូចនេះ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​វា​ជា​ញឹកញាប់​ នៅ​មុន​ពេល​ចូល​គេង​។ ៣. ​ប្រេង​លាប​មុខ​ ( Face essential oils)​ ប្រេង​ដែល​មាន​ជាតិ​ត្រជាក់​ពី​ធម្មជាតិ​ មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ដែល​អាច​ជួយ​ចិញ្ចឹម​ និង​ថែ​បំប៉ន​ស្បែក​របស់​យើង​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ប្រេង​ប្រភេទ​នេះ​ជួយ​កសាង​មុខងារ​​រនាំង​នៃ​ស្បែក​ដែល​មាន​សុខភាព​ល្អ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ វា​មាន​ផ្ទុក​សារធាតុ​Methoxy Psoralen ដែល​អាច​​ធ្វើ​ឲ្យ​ស្បែក​រលាក​ នៅ​ពេល​ប៉ះពាល់​នឹង​កម្ដៅ ញើស​ និង​កាំ​រស្មី​យូវី​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​ប្រើប្រាស់​ប្រេង​លាប​មុខ​​តែ​នៅ​ពេល​យប់​ប៉ុណ្ណោះ​។ ៤. ក្រែម​ផ្ដល់​សំណើម​ ជា​មួយ​គ្នា​នេះ​ដែរ​ ស្បែក​ផលិត​ខ្លាញ់​យ៉ាង​ច្រើន​នៅ​ពេល​ថ្ងៃ​ និង​តិចតួច​ប៉ុណ្ណោះ​នៅ​ពេល​យប់​។​ ដូចនេះ​ គ្នា​យើង​គប្បី​លាប​ក្រែម​ផ្ដល់​សំណើម​ឲ្យ​ច្រើន​នៅ​ពេល​យប់​​ ​​ដែល​ជា​ពេល​ដែល​ស្បែក​ត្រូវការ​សំណើម​បំផុត​។ ៥. ក្រែម​លាប​ពេល​យប់​ ក្រែម​លាប​ពេល​យប់​ មាន​តួនាទី​ជួយ​ថែ​បំប៉ន​ និង​ជួសជុល​ស្បែក​​ពេញ​មួយ​យប់​ […]


ស្បែក

វីតាមីន​៤សំខាន់ ជួយ​ទប់​ស្កាត់​បញ្ហា​រមាស់​ស្បែក​

បញ្ហា​រមាស់​កើត​ដោយ​សារ​ជំងឺ​ស្បែក ឬ​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​តម្រង​នោម​ខ្សោយ​ជា​​ដើម​។ យ៉ាង​ណា​មនុស្ស​ជា​ច្រើន​ទំនង​ជា​មិន​បាន​គិត​ដល់​ទេ​ថា​អាហារ​មាន​វីតាមីន​ចាំបាច់​មួយ​ចំនួន​នេះ​ បើ​យើង​បាន​ញ៉ាំ​ជា​ប្រចាំ អាច​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់​លើ​ស្បែក​បាន​ដែរ​។ តើ​វីតាមីន​អ្វី​ខ្លះ?​ ១. អាហារ​សម្បូរ​វីតាមីន ​E វីតាមីន​ E មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការ​ពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​សេរី​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ រមាស់ និង​ស្ងួត​ផង​ដែរ​។ វីតាមីន​ E ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​សារ​រ៉ាឌីកាល់​សេរី​នេះ​ ព្រោះ​ថា​វីតាមីន E ជួយ​បង្កើត​លំហូរ​ឈាម​ទៅ​កាន់​ស្បែក និង​ជួយ​បង្កើត​កោសិកា​ស្បែក​​ថ្មីៗ។ ដើម្បី​ទទួល​បាន​វីតាមីន​ E យើង​គួរ​ញ៉ាំ​អាហារ​ដូច​ជា​ពោត សណ្ដែកដី គ្រាប់​ស្វាយ​ចន្ទី​ ប្រេង​អូលីវ និង​ស្ពៃពួយ​ឡេង​ ជា​ដើម។​ ២. អាហារ​សម្បូរ​វីតាមីន C ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ខ្វះ​វីតាមីន C មាន​ទំនាក់​ទំនង​នឹង​បញ្ហា​ស្បែក​ស្ងួត និង​ប្រេះ​ស្រកា ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​មាន​អាការៈ​រមាស់​ស្បែក​ និង​រលាក។ វីតាមីន C ជួយ​រាង​កាយ​ផលិត​ប្រូតេអ៊ីន​ម្យ៉ាង​ហៅ​ថា​ខូឡាជែន ដើម្បី​ជួយ​ជួសជុល​ស្បែក និង​ព្យាបាល​សម្លាក។ មួយ​វិញ​ទៀត វីតាមីន C ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ​។ អាហារ​សម្បូរ​វីតាមីន C រួម​មាន​ក្រូច ទំពាំងបាយជូរ ស្ពៃក្ដោប និង​ខាត់ណាខៀវ​។ ៣. អាហារ​សម្បូរ​វីតាមីន A​ វីតាមីន A […]


ស្បែក

រូបមន្ត​ងាយ​ៗ ដោះស្រាយ​បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា

ពិត​ណាស់​ ស្រីៗ​យើង​គ្រប់​រូប​សុទ្ធ​តែ​ចង់​បាន​ស្បែក​ស​ស្អាត​ ​ភ្លឺ​ស្រស់​ថ្លា និង​ទន់​ម៉ត់​រលោង​។​ យ៉ាង​ណា​មិញ​ បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ ក៏​​ជា​កង្វល់​ដ៏​ធំ​​មួយ​ដែល​អាច​​បំផ្លាញ​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ខ្លួន​ឯង​​ផង​ដែរ​។​ តើ​កត្តា​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​? កត្តា​ទូទៅ​ដែល​បង្ក​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ មាន​ដូច​ខាង​ក្រោម​៖ ការ​ប្រែប្រួល​អ័រម៉ូន នៅ​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​នៅ​ពេល​មាន​ផ្ទៃពោះ​ ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ ​ភាព​ចាស់​​ យើង​អាច​ដោះស្រាយ​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ដោយ​របៀប​ណា​? ​​​បន្ទាប់​ពី​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ ​ស្រីៗ​​យើង​ក៏​​អាច​កម្ចាត់​បញ្ហា​មួយ​នេះ​ ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​។ ​១. ម៉ាស​ប៉េងប៉ោះ​ ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ ប៉េង​ប៉ោះ​សំបូរ​ទៅ​ដោយ​វីតាមីន​A ​ដែល​ល្អ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​មុន​ ឬ​ស្នាម​ខ្មៅ​​ផ្សេង​ៗ​ដែល​មាន​នៅ​លើ​ស្បែក​។​ ចូរ​លាយ​ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ​ ទឹក​ក្រូច​ឆ្មារ​២ឬ​៣​ដំណក់​ និង​ទឹក​ប៉េងប៉ោះ​ចំនួន​១​ស្លាបព្រា​បាយ​​ ​ដោយ​​លាប​ទៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​​ល្អ។​ បន្ទាប់​មក​ ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។​ ចុង​ក្រោយ​ ចូរ​លាង​សម្អាត​​ម្ដង​ទៀត​ ដោយ​ប្រើ​ទឹក​ត្រជាក់​ ដើម្បី​បន្តឹង​រន្ធ​ញើស​។ ២. ម៉ាស​ល្ហុង​បៃតង​ និង​ទឹក​ដោះ​គោ​ ​ដោយ​សារ​តែ​ល្ហុង​បៃតង(ខ្ចី)​សំបូរ​ទៅ​ដោយ​អង់ស៊ីម​ដូចជា​Papain និង​​អាស៊ីដ​​Alpha Hydroxy វា​អាច​កម្ចាត់​ចោល​រាល់​កោសិកា​ស្បែក​ងាប់​ និង​ធ្វើ​ឲ្យ​ស្បែក​​ត្រលប់​មក​រក​ភាព​ស៊ី​គ្នា​វិញ​។ ដើម្បី​ទទួល​បាន​ម៉ាស​មួយ​ប្រភេទ​នេះ​ យើង​ត្រូវ​កិន​ល្ហុង​ចំនួន​កន្លះ​ពែង​ និង​បន្ថែម​ទឹក​ដោះ​គោ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ដើម្បី​ទទួល​បាន​ល្បាយ​ខាប់​។​ បន្ទាប់​មក លាង​សម្អាត​ផ្ទៃ​មុខ​ រួច​លាប​​ល្បាយ​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​។​ នៅ​ពេល​ដែល​ម៉ាស​ស្ងួត​ យើង​ត្រូវ​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។ ៣. ទឹក​ត្រសក់​ និង​ទឹក​ក្រូច​ឆ្មារ​ ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាស​ត្រសក់​ និង​ទឹក​ក្រូច​ឆ្មារ​ មាន​គុណប្រយោជន៍​​​ក្នុង​ការ​កម្ចាត់​ចោល​បញ្ហា​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ ដោយ​កាត់​បន្ថយ​ស្នាម​ខ្មៅ​ និង​រង្វង់​ភ្នែក​ខ្មៅ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។ ចូរ​លាយ​ត្រសក់​ដែល​ឈូស​រួច​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​ចំនួន​កន្លះ​​ស្លាបព្រា​​បាយ​ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ ​និង​ទុក​ចោល​រយៈពេល​១៥​នាទី​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ