សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

ទឹកបាយមានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

បើសួរចាស់ៗពីដើម ប្រាកដដឹងថាទឹកបាយ  មានប្រយោជន៍​ប៉ុនណាហើយ តែសម័យ​ឥឡូវ ទំនើប ប្រហែល​មាន​គ្នាយើង​ភាគ​ច្រើន អាច​មិន​ដឹង​រឿង​នេះ។ អង្ករ​មាន​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​អង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារ​មហារីក) ច្រើន ឯ​ទឹកបាយ​វិញ ក៏ល្អមិនធម្មតា​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖ ១- អ្វីទៅ​ជា​ទឹក​បាយ? ពេល​និយាយរឿង​​ទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែល​បាន​នៅពេល​យើង​លាង​អង្ករមុន​ពេល​ដាំបាយ។ ឯទឹកបាយ ជាប្រភេទ​ទឹក​អង្ករ​ល្អ​បំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរ ក៏បាន។ ២- ធ្វើ​ម៉េច​ទើប​អាច​ចម្រាញ់​បាន​ទឹកបាយ​ល្អ? ដើម្បី​បាន​ទឹក​បាយ​ល្អ និង​មាន​គុណ​ភាព យើងត្រូវការអង្ករកន្លះកំប៉ុង និង​ទឹក ៤ ​កំប៉ុង ដោយ​ដំបូង ដាំទឹកនៅ​ក្នុង​ឆ្នាំង​មួយ។ នៅពេល​ទឹកពុះ បង់​អង្ករ​ចូល រួច​បន្ដ​ការ​ដាំ ២០​ នាទីទៀត ចាំយក​ឆ្នាំង​ចេញពី​ចង្រ្កាន រួច​បើក​គម្របចេញ។ បន្ទាប់​មក រង់ចាំ​រហូត​ទឹកបាយត្រជាក់ សឹមចាក់ចូល​​ក្នុងដប​ទឹក ដើម្បី​រក្សា​ទុកក្នុងទូទឹកកក ដើម្បីទុកផឹក​រយៈពេលច្រើន​ថ្ងៃ។ ៣- ​ទឹកបាយមាន​ប្រយោជន៍​អី​ខ្លះ? ទឹកបាយត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈធម្មជាតិ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប ទៅ​លើ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ផ្តល់​សារធាតុ​ចាំ​បាច់​ជួយទ្រទ្រង់​​​រាងកាយ ពិសេស​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​សើ​ស្បែក​ជាច្រើន​ប្រភេទ ខណៈ​គុណ​ប្រយោជន៍​ចម្បង​មាន​ដូច​ជា៖ – ជួយ​ថែ​ទាំ​សុខភាព​សក់៖ ទឹកបាយ […]


ស្បែក

ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ គ្នាយើងត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ

​គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ វីតាមីនល្អខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ គ្រាន់​តែ​ថា គ្រប់​ប្រភេទ​វីតា​មីន គឺ​មាន​នា​ទី​ទ្រទ្រង់​រាង​កាយ​ផ្សេងៗ​គ្នា។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​វីតាមីន​ល្អៗ​ប៉ុន្មានប្រភេទ មាន​តួ​នាទី​ការពារ​ស្បែក​យើង​ឲ្យ​នៅ​ស្រស់​ស្អាត ពិសេស​ខែ​ក្តៅ​ខ្លាំង​បែប​នេះ បើ​ទទួល​បាន​វីតាមីន​ជំនួយ​ស្បែក​ច្រើន ក៏​ល្អ​ម្យ៉ាង​ដែរ។ ១- វីតាមីន A ប្រភព​វីតាមីន A មាន​នៅ​ក្នុង ការ៉ុត ដំឡូង​ផ្អែម បន្លែ​បៃតង និង​ស៊ុត។ សារធាតុ Retinoids ក៏ជាប្រភព​វីតាមីន A ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ក្រែម និងសេរ៉ូម ប្រើប្រាស់​ជំនួយស្បែក។ ការសិក្សា​ជាច្រើន គាំទ្រ​ចំពោះ​ផលប្រយោជន៍​សារធាតុ Retinoids សម្រាប់​សុខភាព​ស្បែក ព្រោះ​វា​អាច​បង្កើន​កោសិកា​កកើតឡើងវិញ កម្ចាត់​មុន ​កាត់បន្ថយ​ភាព​ចាស់ ជួយ​ថែរក្សា​ស្បែក ពី​កម្ដៅព្រះអាទិត្យ​បាន​យ៉ាង​ល្អ។ ២- ​វីតាមីន B-complex វីតាមីន B-complex មាន​នៅ​ក្នុង​ថ្នាំគ្រាប់ អាច​ជួយ​រាងកាយផលិត​កោសិកាស្បែក​ថ្មី។ ការសិក្សា​ជាច្រើន រកឃើញ​ថា វីតាមីន​នេះ មានប្រសិទ្ធភាព​បំផុត នៅពេល​ប្រើប្រាស់​វា​ដោយផ្ទាល់​ទៅ​លើ​ស្បែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣- វីតាមីន C វីតាមីន C ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម […]


សក់និងស្បែកក្បាល

សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ

រឿងនេះ​ស្រីៗ​ច្បាស់​ជា​ចង់​ដឹង​ហើយ ប៉ុន្តែ “Hello គ្រូពេទ្យ” មិន​មែន​ចិត្ត​លម្អៀង​ចង់​ប្រាប់​តែ​ស្រីៗ​ទេ ប្រុសៗ បើ​ស្រលាញ់​សក់ ចង់​បាន​សក់​ស្អាត រស់រវើក ភ្លឺរលោង គួរ​អាន​អត្ថបទ​នេះ ជាមួយ​ស្រីៗ​ដែរទៅ។ អ្វី​សំខាន់​ចង់​ប្រាប់​ពេល​នេះ ក្រៅ​ពី​ល្អ​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ហើយ​នោះ វីតាមីនន​ទាំងនេះ​ក៏​ល្អខ្លាំង​សម្រាប់​សុខ​ភាព​សក់​ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១- វីតាមីន A វីតាមីនA ជា​កត្តា​ជំរុញ​ការ​លូតលាស់​ជាលិកា​សក់ ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល។ ប្រេង​ធម្មជាតិ​នេះ មាន​នាទី​រក្សា​សក់​ឲ្យ​មាន​សំណើម ភ្លឺថ្លា និង​មាន​សុខភាព​ល្អ។ បន្ថែម​វីតាមីន A ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ការ៉ុត ដំឡូង​ជ្វា ល្ពៅ ទឹកដោះ​គោ យ៉ាអួ​ និង​ស៊ុត តាម​កម្រិត​សមស្រប អាច​ជួយ​ឲ្យ​សក់​កាន់តែ​លូតលាស់​បាន​ល្អ។ [embed-health-tool-ovulation] ២- វីតាមីន C វីតាមីនC ជា​ប្រភព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ប្រសើរ ជួយ​ការពារ​សក់​មិន​ឲ្យ​ខូច ដោយ​សារ​ការ​បង្ក​មកពី​រ៉ាឌីកាល់​សេរី។ លើស​ពី​នេះ ពេល​ញ៉ាំ​វីតាមីន​សេ C វា​ជួយ​បង្កើត​ប្រូតេអ៊ីន​ម៉្យាង ហៅ​ថា​កូឡាជែន រឹត​បន្តឹង​ជាលិកា​សក់ និង​ពង្រឹង​រចនា​សម្ព័ន្ធ​សក់​ខូឡាជែន ដែល​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង ម្ទេស​ […]


ជំងឺមុន

កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

តាម​ទម្លាប់ ឲ្យ​តែ​កើត​មុន គ្នា​យើង​នៅ​មិន​សុខ​ទេ ម្នាក់ៗ​រពឹស​ដៃ​ស្ទាប​អង្អែល កេះ ញេច បន្ទាប់​មក​យក​ម្សៅ ឬ​ថ្នាំ​មក​បន្តក់​ពី​លើ​ស្នាម​មុន​នោះ ដែល​វិធី​នេះ​ជា​ការ​ព្យាបាល​មុន​ដោយ​ខ្លួន​ឯង។ អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា មុន​ជា​ជំងឺ​សើ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​អ័រម៉ូនប្រមាណជា ៨០% ក្រៅ​ពី​នោះ​មាន​ការ​ប្រើគ្រឿង​សម្អាង ការ​រស់នៅ ចំណី​អាហារ​ជា​ដើម។ [embed-health-tool-heart-rate] លោកវេជ្ជបណ្ឌិត ហេង យូសេង មុន​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ទាំង​ស្រី​ទាំង​ប្រុស។ កាលណា​យើង​កើត​មុន ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ព្យាបាលមុន មិន​ត្រូវកេះ ឬ​ញេច​ដោយ​ក្រចក​នោះ​ទេ។ “បើ​កើត​មុនតិចៗ ត្រូវ​ប្រញាប់​រត់​ទៅ​រក​ពេទ្យ​ព្យាបាល កុំ​កេះ​ញេច​ដោយ​ក្រចក នាំ​ឲ្យ​ក្លាយ បង្ក​ទៅ​ជា​មាន​ស្នាម​មុខ ឬ​មេរោគ​ឆ្លង​តាម​ក្រចក​ទៅ​មុខ​យើង​ក៏​មានដែរ”។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!   គ្រូ​ពេទ្យ​សើ​ស្បែក​បាន​បែង​ចែក​មុន​ជា ២​ប្រភេទ គឺ​មុន​មិន​រលាក ដែល​មុន​ប្រភេទ​នេះ​មាន​គ្រាប់​តូចៗ ដូច​គ្រាប់អង្ករ និង​មុន​រលាក ដែល​បង្ក​ឲ្យ​មាន​មុន​ក្រហម និងខ្ទុះ។ មុនប្រភេទ​ណា​ក៏​ដោយ ​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ទេ ឯ​ការ​ទិញ​ម្សៅ​លក់​តាម​ផ្សារ ឬ​អន​ឡាញ​មក​លាប​បំបាត់​មុននោះ ​លោក​វេជ្ជបណ្ឌិត ហេង យូសេង បញ្ជាក់​ថា មាន​ប្រសិទ្ធភាព​តែ​ដំបូង​ទេ លាប​​លើក​ក្រោយៗ​លែង​ត្រូវ​ហើយ។ ដូច្នេះការ​ព្យាបាល​មុន​បាន​ទាន់​ពេល​ជាមួយ​គ្រូពេទ្យ​ជំនាញ ចំណេញ​ពេល មុខ​យើង​ក៏​ស្រស់​ស្អាត​គ្មាន​ស្នាម។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? […]


ស្បែក

ដើរលេងអ៊ុំទូករួច ស្រាប់តែស្បែករលាក នេះ​ជា​វិធី​ព្យាបាល​ពិសេស

គ្រាន់​តែ​ឮ​កម្តៅ​អាច​ឡើង​ពី ៤០-៤២ អង្សារ ម្នាក់ៗ​ច្បាស់​ជា​គ្មាន​អារម្មណ៍​ចង់​ចេញ​ក្រៅ​ដើរ​លេងទេ ប៉ុន្តែ​ដោយ​សារ​រដូវ​ចូល​ឆ្នាំ​​​ ត្រូវ​ទៅ​ស្រុក​ជួប​ជុំ​បង​ប្អូន ក្តៅ​យ៉ាង​ណា​ក៏​ត្រូវ​បង្ខំ​ចិត្ត។ យើងគួរ​ប្រយ័ត្ន​រឿង​ស្បែក​យើង ទោះ​គេច​មិន​ផុត​ពី​ការ​រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃក៏ដោយ។ នេះជា​វិធី​ព្យាបាល​ពិសេស​៖ ១- រលាក​ស្បែក​ដោយ​សារ​កម្តៅ​ថ្ងៃ រលាក​ស្បែ​ដោយ​កម្តៅ​ថ្ងៃ សំដៅ​លើ​ការ​រង​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​កាំ​រស្មី​អ៊ុល​ត្រា​វីយ៉ូ​ឡេ ឬ UV ពី​ពន្លឺ​ថ្ងៃ អាច​បង្ក​ឲ្យ​​ស្បែក​ហើម​ ក្រហម​ និង​ឈឺ​ចាប់ នាំ​ឲ្យ​ខូច​ខាត​កោសិកា​ស្បែក​ស្រទាប់​ក្រៅ​ និង​កោសិកា​មេ​ឡា​ណូ​ស៊ីត​ ក៏​ដូច​ជា ការ​បាត់​បង់​បណ្តោះ​អាសន្ន​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ​ស្បែក (Langerhans) បង្ក​ដោយ​កាំ​រស្មី​​​ជះ​ឥទ្ធិ​ពល​លើ​ប្រូតេអ៊ីន​ និង​នុយ​ក្លេ​អូ​ប្រូតេអ៊ីន​របស់​កោសិកា។ ​ខែ​ក្តៅរាល់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភពលោក ​រង​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ ខណៈ​កាំរស្មី UV ក៏​សែន​ក្តៅ គឺអា​ស្រ័យ​លើ​មុំ​ និង​រយៈ​ទទឹង​​ព្រះ​អាទិត្យ ហើយ​ហានិភ័យ​កាន់​តែ​ខ្ពស់ គឺ​នៅ​ពេល​ទី​តាំង​ព្រះ​អាទិត្យ​ស្ថិត​នៅ​ចំ​ពី​លើ​យើង​តែ​ម្តង ពិសេស​អំឡុង​ម៉ោង ១២-១៣ ថ្ងៃ​ត្រង់។ ជា​ធម្មតា ព្រះ​អាទិត្យ​បញ្ចេញ​រលក​ពន្លឺ UV ចំនួន​ ៣ ​ប្រភេទ មាន UVC, UVB និង UVA ប៉ុន្តែ​កាំ​រស្មី​ UVC មិន​អាច​ជះ​ឥទ្ធិពល​មក​ដល់​ផែន​ដី ដោយ​សារ​ត្រូវ​ស្រទាប់​អូហ្សូន​ស្រូប​យក។ ទោះ​យ៉ាង​នេះ​ក្តី​ កាំ​រស្មីពីរ​ប្រភេទ​ផ្សេង​ទៀត មាន UVA […]


ស្បែក

​ប្រេង​ដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់​ស្រីៗ

ស្រីៗ ​ធ្លាប់​ដឹងពី​គុណ​ប្រយោជន៍​ប្រេង​ដូង​ដែរ​អត់? ចាំ "Hello គ្រូពេទ្យ" ប្រាប់! ប្រេង​ដូង ​ជា​​ប្រភព​អាថ៌​កំបាំង​​សម្រស់​ នាំឲ្យ​កំពូល​តារា​ល្បីៗ​លំដាប់​ពិភព​លោក Angelina Jolie, Emma Stone, Miranda Kerr និង Poppy Delevingne សុទ្ធ​តែ​ប្រើ​វា​ក្នុង​វិធី​ផ្សេងៗ​គ្នា​ ប៉ុន្តែ​​ចេតនា​រួម គឺដើម្បី​ថែ​រក្សា​សម្ផស្ស​ឲ្យ​ស្រស់​ស្អាត​យូរ​អង្វែង។ គុណ​សម្បត្តិ​របស់​ប្រេង​ដូង ​ជួយ​យើង​បាន​ច្រើន ត្រូវ​គេ​ប្រើសម្រាប់​ថែ​រក្សា​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​សម្រស់​របស់​យើង​តែ​ម្តង។ ១- សក់ សម្រាប់​ផ្នែក​សក់​ ប្រេង​ធម្មជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ប្រើ​ជា៖ - ក្រែមបន្ទន់សក់៖ ទោះ​ជា​សីតុណ្ហភាព​ក្នុង​បន្ទប់ ត្រជាក់ ឬក្តៅ​ក៏​ដោយ លាប​សក់​​ជាមួយ​ប្រេង​ដូងរយៈពេល​ប៉ុន្មាន​ម៉ោង នឹង​ធ្វើ​ឲ្យ​សក់​កាន់​តែ​រឹង​មាំ កាន់​តែ​​ល្អ​ប្រសើរ ដោយ​សារ​ក្នុង​ប្រេង​ដូងសម្បូរ​វីតាមីន E វីតាមីន K និង​ជាតិ​ដែក។ - ទឹក​ថ្នាំ​ប្រឆាំង​សក់​រួញ៖ ប្រើ​ម្រាម​ដៃ​លាប​ប្រេង​លើ​សក់ត្រង់​ត្រចៀក​ចុះ​ក្រោម អាច​ជួយ​ធ្វើសក់​ដុះ​មក​​មិន​រួញ។ - ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង៖ ដោយ​សារ​សេរ៉ូម​បន្ទន់​សក់​មាន​សារធាតុ​ស៊ីលីកូន​ច្រើន (បង្កកម្ទេចធូលីជាប់សក់) គួរ​​ប្រើ​ប្រេងដូង​មិន​ទាន់​ចម្រាញ់ជំនួស​វិញ អាច​ជួយ​ឲ្យ​យើង​សក់ទន់​ល្អ។ - ប្រេង​សម្អាត​ស្បែក​ក្បាល៖ ស្បែក​ក្បាល និង​សក់ អាច​មាន​បាក់តេរី​ច្រើន​ជាង​អ្វី​យើង​គិត​ទៅ​ទៀត។ ប៉ុន្តែ​ដោយ​សារ​ប្រេងដូង មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​ផ្សិត និងបាក់តេរី​បាន​ល្អ នាំ​ឲ្យ​ប្រេង​ដូង គឺ​ជាអ្នក​ការ​ពារ​ស្បែក​ក្បាល​ស័ក្តិ​សម​បំផុត។ - […]


ជំងឺមុន

ពិត​អត់​ ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និងកើតមុន?

ស្ថានភាព​ណែន​ក្បាល គិត​ច្រើន​ មិន​សប្បាយ​ចិត្ត មិន​ជ្រះស្រឡះ​ក្នុង​អារម្មណ៍ តប់ប្រមល់ តុកស៊ិក ទាំង​រឿង​រៀន ប្រឡង ការងារ​ លុយកាក់ ស្នេហា ឬ​រឿង​ដ៏​សែន​ឈឺក្បាល​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​ខួរក្បាល​យើង​សម្រាក​បាន​តិច ហើយ​គិត​រហូត​ដល់​ខួរក្បាល​រក​ពេល​សម្រាក​មិន​បាន។ ​គិត​ច្រើន ឬ​យើង​ហៅ​ថា ​ស្ត្រេស​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ​បាន​ចាត់​ចូល​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ សាហាវ​គួរសម​ ហើយ​ភាគ​ច្រើន​កើត​មាន​តែ​ចំពោះ​យុវវ័យ​ ឬ​វ័យ​ជ្រេ​បន្តិច ហៅកត្តា​ទាំង​នេះសុទ្ធ​តែ​មូលហេតុនេះឲ្យបាក់សម្រស់ និងឡើងមុខ ខូចស្បែក​ជាដើម។ អត្ថបទ​នេះ​ "Hello គ្រូពេទ្យ” នឹង​បង្ហើប​ខ្លះៗ ពី​ទំនាក់​ទំនង​រវាង​ស្ត្រេស តប់ប្រមល់ និងបញ្ហាសម្រស់។ ១- ស្បែក និង​ភាព​តប់ប្រមល់ បើ​តាម​ការ​អះអាង​របស់​សាស្ត្រាចារ្យ​ឯកទេស​ជំងឺសើស្បែក​ បញ្ហា​ថប់បារម្ភ​និង​ភាព​នឿយហត់ ​មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ "មុនថ្មី" ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​មុខយើងកំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​​ស្រាប់ នោះ​នឹង​កាត់​តែ​យ៉ាប់យឺន​មួយ​កម្រិត​ទៀត។ អ្នកស្រាវជ្រាវ​​រក​ឃើញ​ថា​​ ពេល ប្រឡង សិស្ស និស្សិត​ភាគ​ច្រើន​​ ពិបាក​កម្ចាត់ ឬ​ទប់​ស្កាត់​ឲ្យ​មុខ​ស្អាត​ពី​មុន​ណាស់ ខុស​ពី​អំឡុង​ពេល ស្ថិត​ក្នុង​ពេល​សម្រាក​លំហែ ឬ​វិស្សមកាល។ ចំណុច​សំខាន់ត្រង់​ថា គ្នា​យើង​ស្ត្រេស​ច្រើន កោសិកា​ស្បែក​​ផលិត​សារធាតុ​សេបូម (ខ្លាញ់) ច្រើន​ជាង​ធម្មតា។ ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យមាន​ការ​រំញោច និង​បង្កើន​ការផលិត​របស់​ក្រពេញ​លើ​តម្រងនោម ​ដែល​បញ្ជា​​ក្រពេញ​សេបូម​។ សារធាតុ​សេបូម​ផ្សំ​ជាមួយ​​កោសិកា​ស្បែក​ងាប់ […]


ស្បែក

ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

រឿងថែសម្រស់ ប្រុសៗ​មិន​ឈ្នះ​ស្រីៗ​ក៏ពិតមែន ប៉ុន្តែ​ក៏​មិន​គួរ​បណ្តោយ​ខ្លួន​ឲ្យ​គេ​ហៅ “ខ្លួនក្មេង​ មុខ​ចាស់” ដែរ។ សម័យនេះ ប្រុសៗបើ​មិន​ចេះថែ​ខ្លួន ប្រយ័ត្ន​អត់​លិឍ​ ប្រពន្ធ​លែង​ឲ្យ​នៅ​ជិត​ទៅ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កំហុសធំៗទាំង ៥ ប្រុសៗ​តែ​មើល​រំលង នាំ​ឲ្យ​មុខ​កាន់​តែ​ចាស់។ ១- មិនប្រើក្រែមលាបផ្តល់​សំណើមមុខ ប្រុសៗ​ជាច្រើន​គិត​ថា​ ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាបទេ។ តែ​ទោះ​រវល់​យ៉ាងណា​ គ្នា​យើង​​ត្រូវ​ចាំ ​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​ ស្បែក​ធ្លាក់​យារ​ គ្មាន​ភាព​ទាក់ទាញ​ចំពោះ​ស្រីៗ​ឡើយ។ អាច​សួរ​ប្រពន្ធ ឬមិត្តស្រី​ ​មិត្តភក្ដិ​ ថា​តើ​មាន​ក្រែម​រក្សា​សំណើម​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង​។ ២- ទុកពុកចង្កាវែងៗ ទុក​ពុក​ចង្កា​វែងៗ រឹតតែ​ធ្វើ​ឲ្យ​ប្រុសៗ​គ្នា​យើង​បាត់បង់​ភាព​ទាក់ទាញមួយ​កម្រិត​ទៀត។ សូម​ទៅ​ហាងកាត់សក់​ណា​យើង​​ពេញចិត្ត ឬ​មាន​ម៉ូយ​ដឹង​ចិត្ត​នៅ​ទី​នោះ ​ដើម្បី​តុបតែងស្តាយ​​ពុកមាត់ ​ពុកចង្កាឲ្យ​មើល​ទៅ​សម សង្ហា មិន​ដូច​តាអាយុ ៦០​ ឆ្នាំឲ្យសោះ។ ចាំ​ថា​ គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅលើ​ពុកចង្កា​ និង​សក់​រផង​ ពេល​កាត់​​រួចរាល់។ ៣- កុំ​ប្រើ​ទឹក​អប់​មាន​ក្លិន​ខ្លាំង​ពេក រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ​ ណាត់​ជួប​ ឬចូល​រួម​​ព្រឹត្តិការណ៍​អ្វីមួយ​ ​បើ​​បាញ់​ទឹកអប់​ច្រើន​ពេក ​រហូត​ជះ​ក្លិន​ខ្លាំង​ឈួល​ដល់​​ក្បែរ​ខ្លួន ​ក៏​ជា​រឿង​មិនល្អ​ដែរ។ អាច​បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹងក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ​អប់​ក្លិន​ក្រអូប​ជាប់​ខ្លួន យើង​​បាន​ពេញ​ ១ ថ្ងៃឯណោះ។ ៤- […]


ជំងឺមុន

ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ

ពិតមែនហើយ គ្នាយើងមិនថា​ប្រុស​ មិនថាស្រី ច្បាស់​ជាខ្វាយខ្វល់​ខ្លាំង​ណាស់​ហើយ បើ​លើ​មុខ​សុទ្ធតែមុន មិនខ្មាស់​គេ​ មិន​អន់​ចិត្ត​ ទើបចម្លែក។ គ្នា​យើង​ភាគ​ច្រើន​ធ្លាប់​ដឹង​ហើយ ប្រភេទមុនជាច្រើន កើតអំឡុងពេលពេញវ័យ (គ្រប់ការ) ដោយសារ​បម្រែបម្រួល​អ័រម៉ូន ខ្លះ មាន​ដោយ​សារ​បញ្ហា​ស្បែក។ ប៉ុន្តែតិច​ថា​ "Hello គ្រូពេទ្យ" អត់ប្រាប់ កើតមុន ក៏អាច​ជាសញ្ញា​បញ្ជាក់ថា ​សុខភាព​កំពុង​មាន​បញ្ហា​ដូច​គ្នា។ ១- បញ្ហាអ័រម៉ូន ដូច​ប្រាប់​អ៊ីចឹង ភាគ​ច្រើន មុន កើតដោយសារ​បម្រែ​បម្រួល​អ័រម៉ូន ប៉ុន្តែ​បើ​វា​ជា​សញ្ញា​​អ័រម៉ូន​មាន​បញ្ហាវិញ យើង​ត្រូវ​ពិនិត្យ​មើល​ករណី​ខាង​ក្រោម៖ - មានគីស​ទឹក​ច្រើន​កន្លែង​លើ​ក្រពេញ​អូវែ៖ កើត​​លើ​ស្រីៗមាន​បញ្ហា​អ័រម៉ូន អ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព ក្រពេញ​អូវែអាច​មាន​ដុំ​ពក​ទឹក ឬដុំ​គីស ដែលគេ​ហៅថា (ដុំគីស​ទឹកច្រើនកន្លែង​លើ​ក្រពេញ​អូវែ)។ - ផលប៉ះពាល់៖ ​ស្រីៗពិបាកយក​កូន ហើយបើ​មិន​ព្យាបាល​​ទេ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម បេះដូង ​រដូវ​មិន​ទៀង ឡើង​ទម្ងន់ ឡើង​មុនពេញ​មុខ។ មុនទាំងនោះ ភាគច្រើនកើត​​លើ​ថ្ពាល់ ​ទ្រូង ​ខ្នង​ ម្ដុំ​ស្មាខាងលើ មុនពេលមករដូវ​ម្ដងៗ អាចបញ្ជាក់ថា យើងកំពុង​មាន​ជំងឺគីស​ទឹក​ច្រើន​កន្លែងលើ​ក្រពេញ​អូវែ។ - ដំណោះស្រាយ៖ តាមដាន និង​ពិគ្រោះ​ជាមួយ​​​ពេទ្យ​ ឬពេទ្យ​សើស្បែក​ ដើម្បី​រករោគសញ្ញាឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល […]


ជំងឺឆ្លងរោគលើស្បែក

លម្អិតពីWound Infection (​ដំបៅ​ក្លាយ)

និយមន័យ ១- អ្វី​ទៅ​ជា​ដំបៅ​ក្លាយ? ពេល​ស្បែក​យើង​មាន​ដាច់​រលាត់ ​និង​មាន​ការ​ជ្រៀត​ចូល​ដោយ​ពពួក​បាក់តេរី បង្ក​ឲ្យ​ទៅ​ជា​ដំបៅ​កខ្ទុះ ដោយសារមេរោគជាច្រើន ប៉ុន្តែ​មេរោគ​កាច​សាហាវ​យើង​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ គឺ​មេរោគ ​តេតាណុស។ ផល​វិបាក​ដោយ​ការ​បង្ក​រោគ​លើ​ដំបៅ​ក្លាយ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ​បើ​ធ្វេស​ប្រហែស​មិន​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ ករណី​ខ្លះ​អាច​ចេញ​ជា​ខ្ទុះ និង​ទឹក​រងៃ​រ៉ាំ​រ៉ៃ​ នៅ​លើ​របួស​នាំ​ឲ្យ​ឈឺ​ចុក​ចាប់​ពិបាក​ទ្រាំ​ ប៉ះ​ពាល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ទៀត​ផង។ មួយ​ទៀត​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​ស្បែក បង្ក​រោគ​ក្នុង​ឆ្អឹង ខួរឆ្អឹង និងក្នុង​ឈាមថែមទៀត​ផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- កើតឡើងញឺកញាប់ដែរទេ? ករណី​ដំបៅ​ក្លាយគឺឧស្សាហ៍កើតលើមនុស្ស​គ្រប់វ័យ មិនថាប្រុស មិនថាស្រី។ បើមានចម្ងល់​ពាក់​ព័​ន្ធបញ្ហានេះ គួរ​សាក​សួរ​គ្រួពេទ្យ​បន្ថែម។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ដំបៅ​ក្លាយ​ជា​ទូទៅ​មាន​ដូចជា៖ – ក្ដៅ​ខ្លួន – ដំបៅ​ប្ដូរ​ពណ៌ – ឡើង​ក្រហម ហើម ឈឺ​ខ្លាំង – ចេញ​ខ្ទុះ​ឡើង​ខៀវ​ ឬ​លឿង​អន្ធិលៗ មាន​ក្លិនស្អុយ​ចេញ​ពី​ដំបៅ។ ៤- ពេលណាគួរទៅជួបពេទ្យ? មនុស្ស​ម្នាក់ៗ​អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា ​អ៊ីចឹង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក ​ឬ​ធ្ងន់ធ្ងរ។ [embed-health-tool-bmr] មូលហេតុបង្ក ៥- មូលហេតុបង្កមាន​អ្វី​ខ្លះ? ភាគ​ច្រើន ​គឺ​មក​ពី​ការ​ប្រមូល​ផ្តុំ​មេរោគ​​លើ​ស្បែក ពិសេស​គឺ​ពពួក​បាក់តេរី​តែ​ម្ដង ​ហើយ​ឧស្សាហ៍​ជួប​ជាង​គេ​ គឺ​ប្រភេទ​មេរោគ​ ស្តាហ្វីឡូកូក (Staphylococci)។ កត្តាប្រឈម ៦- កត្តាប្រឈមមានអ្វីខ្លះ? មាន​កត្តា​ប្រឈម​ជា​ច្រើន​ដូចជា៖ – ធាត់ – ខ្វះ​អនាម័យ – ខ្វះអាហារូបត្ថម្ភ​ – ជំងឺ​ទឹក​នោម​ផ្អែម​ – ចរន្ត​លំហូរ​ឈាម​ខ្យោយ – ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ