សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។ បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។ ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។ ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។ ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។ គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង ១. ការ​លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។ ២. ជម្រុះ​កោសិកា ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។ ៣. បំពេញ​ជាតិ​ទឹក បន្ថែម​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

សក់និងស្បែកក្បាល

ស្រីៗឧស្សាហ៍​លាបសក់ តោះមកដឹងពីតិច​និក​ជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

អ្នកឧស្សាហ៍​ប្ដូរពណ៌សក់​ឲ្យ​ទាន់​សម័យ អាច​ប្រឈម​ធ្វើ​ឲ្យ​សក់​ខូច និង​បែក​ចុង។ “Hello គ្រូពេទ្យ” នឹងប្រាប់​​វិធី​ថែ​សក់ ក្រោយ​លាប​ថ្នាំ​រួច ដើម្បី​ការពារ​សក់​មិន​ឲ្យ​ខូច ឬ​បែក​ចុង។ ១- កំណត់​ពេល​លាង​សក់ មិន​ត្រូវ​លាង​សក់​ញឹកញាប់​ដូច​ធ្លាប់​ធ្វើ​នោះ​ទេ។ ៣ថ្ងៃ ទាំង​មុន និង​ក្រោយ​លាប​សក់ មិន​ត្រូវ​កក់​សាប៊ូ​សក់​ឡើយ។ ពេល​សក់​យើង​ចាប់​ផ្តើម​រាប​ស្មើ ឬ​កើត​មាន​ជាតិ​ប្រេង គួរ​ប្រើ​សាប៊ូ​កក់សក់​ស្ងួត​ជា​បណ្ដោះ​អាសន្ន។ ២- ធ្វើ​ឲ្យ​សក់​មាន​សំណើម​ជាង​មុន បន្ទាប់​ពី​លាប​សក់ សក់​យើង​ច្បាស់​ជា​បាត់បង់​ស្រទាប់​ធម្មជាតិ​ស្រោប​ពី​ក្រៅ និងក្លាយ​ទៅ​ជា​ស្ងួត​ខ្លាំង។ ហេតុ​នេះ សក់​ត្រូវការ​​សំណើម​បន្ថែម ហើយ​ដើម្បី​ផ្តល់​សំណើម​ឲ្យ​សក់ ត្រូវ​ប្រើ​ក្រេម​បន្ទន់​សក់​មាន​ជាតិ​សំណើម​ខ្លាំង ម្តង​ក្នុង​មួយ​សប្តាហ៍។ លើស​ពី​នេះ លាយ​ក្រេម​បន្ទន់​មាន​សំណើម​ខ្លាំង ជាមួយ​ក្រេម​បន្ទន់​សក់​ធម្មតា ដើម្បី​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ថែម​ទៀត។ ៣- កំណត់​ការ​ប្រើ​កម្តៅ​លើ​សក់ កម្តៅ​ទាំង​អស់ រួម​ទាំង ម៉ាស៊ីន​ផ្លុំ​សក់ ប្រដាប់​កៀប​សក់ ឬ​ប្រដាប់​អ៊ុត​សក់​រួញ​ជា​ដើម សុទ្ធ​តែ​ធ្វើ​ឲ្យ​សក់​យើង​ឆាប់​ខូច​ជាង​ធម្មតា។ ក្រៅ​ពី​នេះ សូម​ប្រើ​ស្ព្រាយ​ការពារ​កម្តៅ​សក់​ឲ្យ​ជាប់​ជា​ប្រ​ចាំ។ [embed-health-tool-bmi] ៤- ថែទាំ​បន្ថែម​កុំ​ឲ្យ​បែក​ចុង រឿង​លាប​សក់ ភាគ​ច្រើន​ធ្វើ​ឲ្យ​សក់​បែក​ចុង ហេតុ​នេះ​ត្រូវ​ស្វែង​រក​ផលិត​ផល​ការពារ​សក់។ បើ​សក់​យើង​បែក​ចុង​ហើយ​នោះ គួរ​កាត់​វា​ចោល និង​ពិនិត្យ​ ក៏​ដូច​ជា​ថែ​ទាំង​ដោយ​ប្រើ​ផលិតផល​ផ្សេង​ទៀត។ ៥- ប្រើប្រាស់​គ្រឿង​បន្ទន់​សក់ ក្រោយ​ងូត​ទឹក សក់​យើង​ច្បាស់​ជា​ងាយ​ខូច បើ​ក្រោយ​លាប​រួច​មិន​បាន​ការពារ​ដិត​ដល់។ បន្ទាប់​ពី​ងូត​ទឹក​ហើយ ប្រើគ្រឿង​បន្ទន់​សក់ មុន​នឹង​សិត​បញ្ចូល​គ្នា។ ទាំង​នេះ​នឹង​កាត់​បន្ថយ​បញ្ហា​កណ្តាញ់ និង​ពក​នៅ​លើ​សក់ ដោយ​បាន​ធ្វើ​ឲ្យ​ត្រង់​ស្អាត និង​មាន​សំណើម។ ៦- […]


ស្បែក

ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត

ទោះ​បច្ចុប្បន្ន​មាន​ផលិត​ផល​ថែ​រក្សា​ស្បែក​ល្អៗ​ច្រើន​ក៏​ដោយ បើ​មិន​ដឹង​វិធី​ប្រើ និង​មាន​ទម្លាប់​ថែ​ទាំស្បែក​ត្រឹម​ត្រូវ ច្បាស់​មិន​ស្អាតពេញ​ដង​ខ្លួនទេ ប្រយ័ត្ន​ស្បែក​ស ក​ខ្មៅ គន្លាក់​ជើង​ដៃ សុទ្ធ​តែ​ស្នាម​។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ថែ​ស្បែក ត្រឹម​ត្រូវ​តាម​កន្លែង​ផ្សេងៗ​​ក្រៅ​ពី​​ដង​ខ្លួន​ឲ្យ​គ្នា​យើង​បាន​ដឹង។ ស្បែក មាន​នាទី​ជា​ខ្សែ​ការពារ​ជួរ​មុខ ប្រឆាំង​ជំងឺ និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដូច្នេះ​គ្នា​យើង គួរ​ចេះ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព និង​ដំណើរការ​ល្អ ហើយ​ទម្លាប់​ និង​វិធី​ថែរក្សា​ស្បែក​ខាង​ក្រោម អាច​ជួយ​ឲ្យ​មួយ​តួ​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- ក និង​ដើមទ្រូង មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ផលិតផល​ថែរក្សា​មុខ​ត្រង់ នៅ​តំបន់​ក និង​ទ្រូង តែ​គ្នា​យើង​ក៏​គួរ​មាន​ទម្លាប់​លាង​សម្អាត និង​ផ្ដល់​សំណើម​ដល់ ក​និង​ដើម​ទ្រូង​ផង។ ចាំ​ថា​ ស្បែក​ក​ងាយ​នឹង​ចាស់ ព្រោះ​វា​ស្ដើង​ជាង​ស្បែក​មុខ។ យើង​អាច​សាក​ក្រែម​ប្រឆាំង​ភាព​ចាស់​នៅ​ត្រង់​ក ដើម្បី​ការពារ​ភាព​ជ្រីវ​ជ្រួញ ធ្វើ​ឲ្យ​ផ្ទៃមុខ និង​ក​ស្រស់​ស្អាត​ស៊ី​គ្នា។ ២- ដៃ ដៃ ជា​សញ្ញា​មួយ​ប្រាប់​ពី​ភាព​ចាស់​ បើ​យើង​មាន​សម្លាក​នៅ​លើ​ដៃ​ អាច​សាក​ល្បង​ប្រើ​ផលិតផល​មួយ មាន​ឈ្មោះ​អាស៊ីដ​ហៃដ្រូស៊ី​អាល់ហ្វា (Alpha Hydroxy Acid) និង​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ដៃ​ផង ដោយ​អាច​រក​ទិញ​ក្រែម​ការពារ​ដៃ មាន​ភ្ជាប់​ជាមួយ​ផលិតផល​ SPF ។ ៣- កែង​ដៃ កែង​ដៃ ងាយ​ស្ងួត​ណាស់ បើ​មិន​ថែទាំ​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀងទាត់។ […]


សក់និងស្បែកក្បាល

​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ?

មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​សិត​សក់​ម្តងៗ​ឃើញ​សរសៃ​សក់​ជ្រុះតាម​ក្រាស់​ដឹង​តែ​ខ្វល់ខ្វាយ ខ្លាច​ជ្រុះ​យូរៗ​ទៅ កើត​ជំងឺ​ជ្រុះ​សក់ ទៅ​ជា​ត្រងោល។ សក់​ជ្រុះ​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​វា​នឹង​ដុះ​ឡើង​វិញ តែ​បើ​សិន​ជាសិត​ម្តងៗ​សក់​ជ្រុះ​ទាំង​ដៃៗ​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ ១- សក់ជ្រុះ​កម្រិតណា​ទើប​ក្លាយ​ជា​ជំងឺ? យើង​អាច​ប៉ាន់​ប្រមាណ​សរសៃ​សក់​ដែល​ជ្រុះ​បាន បើ​ក្នុង ១ ថ្ងៃ សក់​ជ្រុះ​ច្រើន​ជាង ១០០ សរសៃ នោះ​ច្បាស់​ជា​មាន​ជំងឺ​ជ្រុះ​សក់​ហើយ​ត្រូវ​ប្រញាប់​ព្យាបាល តែ​បើ​តិច​ជាង​នេះ​គ្មាន​បញ្ហា​នោះ​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- មូលហេតុបណ្តាលឲ្យជ្រុះសក់ មាន​មូលហេតុ​សំខាន់ៗ​២ ដែល​ជំរុញ​ឲ្យ​ជ្រុះសក់ នោះ​គឺ​កត្តា​តំណពូជ និង​បរិមាណ​អ័រម៉ូន​ភេទ Androgen ច្រើនពេក ដែល​ធ្វើ​ឲ្យ​គល់​សក់​លែង​រឹងមាំ ទៅ​ជា​ស្តើង ងាយ​នឹង​ជ្រុះ បន្ថែម​ជាមួយ​កត្តា​រួម​ផ្សំ​ផ្សេងៗ​ទៀត។ – ស្ត្រេស – គេងមិនគ្រប់គ្រាន់ – ប្រើផលិតផល ឬសាប៊ូកក់សក់មិនត្រូវនឹងស្បែកក្បាល – ផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់ពេក – បរិយាកាសក្តៅខ្លាំង – បម្រែបម្រួលអ័រម៉ូន (ស្រីៗ) – គាប ឬកក់សក់ញឹកញាប់ពេក – ចំណីអាហារ – ការអស់រដូវ – ការសម្រាលកូន – ការប្រើថ្នាំពន្យារកំណើតមួយចំនួន។ អត្ថបទពាក់ព័ន្ធ៖  ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? […]


ជំងឺមុន

ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ

​បញ្ហា​ឡើង​មុន ស្ទើរ​តែ​គ្រប់គ្នា​ទាំង​ស្រីទាំង​ប្រុស​សុទ្ធ​តែ​ជួប​ប្រទះ។ ប៉ុន្តែ អ្នកខ្លះ​មាន​បញ្ហា​ធ្ងន់​រហូត​ដល់​មាន​ស្នាម​ខូង​ក្រោយ​កើត​មុន​ទៀត​ផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​បញ្ហា​នេះ ក្រែង​លោ​អាច​ជា​គន្លឹះ​ឲ្យ​បាន​ដឹង។ ១- មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន កត្តា​ផ្សេងៗរួម​ចំណែក​ឲ្យ​កើត​មុន រួម​មាន ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់​កើន​ឡើង​ ការ​កកើត​កោសិកា​ខ្លាញ់ ជំងឺ​ដុំ​ពក​ស្បែក​ដោយ​សារ​ចាល់​ផ្តុំ​ជាតិ​ការ៉េទែន នៅ​ក្នុង​រន្ធ​រោម ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​រលាក​ និង​ការ​បញ្ចេញ​អ័រម៉ូន​មិន​ប្រក្រតី។ ជំងឺ​មុន​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម ហើយសម្លាក​​មុន ​តាម​ធម្មតា​ជា​កាក​សរសៃ​ខូឡាជែន ដែល​លេច​ឡើង​នៅ​ខាង​ក្នុង​ស្រទាប់​ស្បែក​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ទម្រង់​សម្លាក​បង្ក​ដោយ​សារ​មុន ទម្រង់​សម្លាក​មុន រួម​មាន​ផ្ទាំង​ស្បែក​ពពាល​ ការ​ប្រែ​សម្បុរ​ស្បែក​ខុស​ធម្មតា​ សម្លាក​របស់ជាលិកា​ និង​ការ​បាត់​បង់​ជាលិកា។ ផ្ទាំង​ស្បែក​ពពាល​មាន​លក្ខណៈ​សំប៉ែត ដោយ​មាន​ចំណុច​ពណ៌​ក្រហម​ បញ្ជាក់​ថា កន្លែង​នោះ​ធ្លាប់​មាន​មុន​កើត​ម្តង​ហើយ។ ប្រែ​ប្រួល​សម្បុរ​ស្បែក​ខុស​ធម្មតា កើត​មាន​ឡើង​នៅ​ពេល​ស្នាម​អុជ​លើ​ស្បែក​មាន​ពណ៌ ប្រែប្រួល​រាង​ខុស​ប្លែក ហើយ​​មុន​ដែល​ជា​សះ​ស្បើយ ហៅ​ថា​ការ​ប្រែ​ពណ៌​ដោយ​សារ​រលាក។ សម្លាក​ជាលិកា សភាព​ហាក់​ដូច​ជា​ជាលិកា​រីក​ធំ ត្រូវ​គេ​ហៅ​ថា​ផ្លែ​សាច់​ ឬ​សម្លាក​ដោយ​សារ​ជាលិកា​រីក​មាឌ​ប៉ោង​ធំ​ខុស​ធម្មតា ដោយ​សារ​លើស​ជាតិ​ខូឡាជែន​នៅ​ក្នុង​ស្បែក​យើង។ ការបាត់​បង់​ជាលិកា ជា​បញ្ហា​ឃើញ​មាន​ញឹក​ញាប់​ជាង​សម្លាក​ជាលិកា ដោយ​សម្លាក​ទាំង​នោះ មាន​សភាព​ខូង មាន​រន្ធ​ប្រហោង​តូចៗ​នៅ​លើ​ផ្ទៃ​ស្បែក។ នៅ​មាន​ឈ្មោះ​សម្លាក​ផ្សេង​ទៀត ដូចជា មុខ​ខ្មូត​ស៊ី​ សម្លាក​ផុង​ដោយ​សារ​ជាលិកា​សរសៃ​កកើត​ឡើង​វិញ​ច្រើន សម្លាក​ទន់​ ការ​រួញ​ស្វិត​ផ្ទាំង​នៃ​រន្ធ​រោម និង​ផ្ទាំង​ស្បែក​ដែល​ស្វិត​រួញ។ ៣- វិធី​ព្យាបាល​សម្លាក​មុន ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែកសើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ សម្អាត​យក​ចេញ​នូវ​សម្លាក​មុន​ជ្រៅ​ឲ្យ​អស់​ពី​មុខ​យើង។ […]


បញ្ហាស្បែកផ្សេងទៀត

កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់

អាកាសធាតុ​កំពុង​តែ​ក្ដៅ​ខ្លាំង ដូចនេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ជាពិសេស​គួរតែ​​ថែទាំ​ស្បែកឲ្យ​មែនទែន។  Helloគ្រូពេទ្យ សូម​ណែនាំពី​ផល​វិបាកពីកម្ដៅ​ថ្ងៃ​ក្ដៅ​ ដែល​ធ្វើឲ្យ​ស្បែកងាយ​​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយ​ចំនួន ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​​បាន​ដិតដល់។ ១- កន្ទួល​ក្រហម ព្រោះតែ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ធ្វើឲ្យ​បែកញើស​ច្រើន ព្រម​ជា​មួយ ភាព​កខ្វក់ និង​ធូលី​ធ្វើឲ្យ​ស្ទះ​រន្ធ​ញើស។ មួយ​វិញ​ទៀត​សម្លៀកបំពាក់​ក្រាស់​ៗ មិន​អាច​ស្រូប​ខ្យល់​ចូល និង​ការ​កកិត​ជាមួយ​ញើស​ក៏​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ស្បែកក្រហម កន្ទួល​រមាស់ រលាក និង​ពង​បែក​តូច​ៗ​លើ​ស្បែក។ ដំណោះស្រាយ៖ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​យើង​បែក​ញើស​ច្រើន ដោយ​ងូតទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង​/​ថ្ងៃ និង​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី។ នៅ​ពេល​ស្បែក​មាន​សភាព​បែប​នោះ គួរ​យក​ដុំ​ទឹកកក​មក​លុញថ្នម​ៗ​លើ​កន្លែង​នោះ។ ប្រសិនបើ​ស្បែក​មាន​បញ្ហា​ខ្លាំង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជា​បន្ទាន់។ ២- ស្ងួត​ស្បែក ការ​ខ្វះ​ជាតិ​ទឹក នៅ​ពេល​យើង​បែកញើស នឹង​ធ្វើឲ្យ​ស្បែក​ប្រែជា​ស្ងួត ហើយ​គ្មាន​សំណើម។ ប្រសិនបើ​មិន​មាន​ការ​បិទបាំង​ស្បែក​ពី​កម្ដៅ​ឲ្យ​បាន​ជិត​ល្អ ស្បែក​នឹងរលាក ហើយ​បបូរមាត់​ក៏​ចាប់ផ្ដើម​ប្រេះ។ ដំណោះស្រាយ៖ គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៅ​ណា​មក​ណា​ត្រូវ​យក​ដប​ទឹក​ទៅ​ជាមួយ និង​ផឹក​រៀងរាល់​កន្លះ​ម៉ោង​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត​ញ៉ាំ​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​ៗ​សម្បូរ​ជាតិ​ទឹក ដើម្បី​បំពេញ​ជាតិ​ទឹក។ ៣- រលាក​ស្បែក កម្ដៅ​ព្រះអាទិត្យ​នៅ​រដូវ​ក្ដៅ  ​អាច​ធ្វើឲ្យ​របក​ស្បែក ពង​បែក ក្រហម កន្ទួល និង​វិវត្ត​ជា​រលោក ឬក៏មហារីក​។ ដំណោះស្រាយ៖ វិធី​តែ​មួយ​គត់ ដើម្បី​ការពារ​ស្បែក​របស់យើង​​ពី​ជំងឺ​មួយ​នេះ កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។ ប្រសិនបើ​គ្មាន​ជម្រើស គឺ​ត្រូវ​ស្លៀកពាក់​​បិទបាំង​ស្បែក​ឲ្យ​ជិត និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ។ ៤- កើត​មុន ស្នាម​ញើស​ធ្វើឲ្យ​ស្បែក​ក្លាយ​ជា​មេដែក​ទាក់ទាញ​ធូលី​ដី​បាន​យ៉ាង​ឆាប់​រហ័ស បូករួម​ជាមួយ​កម្ដៅ […]


ស្បែក

ទឹកបាយមានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

បើសួរចាស់ៗពីដើម ប្រាកដដឹងថាទឹកបាយ  មានប្រយោជន៍​ប៉ុនណាហើយ តែសម័យ​ឥឡូវ ទំនើប ប្រហែល​មាន​គ្នាយើង​ភាគ​ច្រើន អាច​មិន​ដឹង​រឿង​នេះ។ អង្ករ​មាន​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​អង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារ​មហារីក) ច្រើន ឯ​ទឹកបាយ​វិញ ក៏ល្អមិនធម្មតា​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖ ១- អ្វីទៅ​ជា​ទឹក​បាយ? ពេល​និយាយរឿង​​ទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែល​បាន​នៅពេល​យើង​លាង​អង្ករមុន​ពេល​ដាំបាយ។ ឯទឹកបាយ ជាប្រភេទ​ទឹក​អង្ករ​ល្អ​បំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរ ក៏បាន។ ២- ធ្វើ​ម៉េច​ទើប​អាច​ចម្រាញ់​បាន​ទឹកបាយ​ល្អ? ដើម្បី​បាន​ទឹក​បាយ​ល្អ និង​មាន​គុណ​ភាព យើងត្រូវការអង្ករកន្លះកំប៉ុង និង​ទឹក ៤ ​កំប៉ុង ដោយ​ដំបូង ដាំទឹកនៅ​ក្នុង​ឆ្នាំង​មួយ។ នៅពេល​ទឹកពុះ បង់​អង្ករ​ចូល រួច​បន្ដ​ការ​ដាំ ២០​ នាទីទៀត ចាំយក​ឆ្នាំង​ចេញពី​ចង្រ្កាន រួច​បើក​គម្របចេញ។ បន្ទាប់​មក រង់ចាំ​រហូត​ទឹកបាយត្រជាក់ សឹមចាក់ចូល​​ក្នុងដប​ទឹក ដើម្បី​រក្សា​ទុកក្នុងទូទឹកកក ដើម្បីទុកផឹក​រយៈពេលច្រើន​ថ្ងៃ។ ៣- ​ទឹកបាយមាន​ប្រយោជន៍​អី​ខ្លះ? ទឹកបាយត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈធម្មជាតិ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប ទៅ​លើ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ផ្តល់​សារធាតុ​ចាំ​បាច់​ជួយទ្រទ្រង់​​​រាងកាយ ពិសេស​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​សើ​ស្បែក​ជាច្រើន​ប្រភេទ ខណៈ​គុណ​ប្រយោជន៍​ចម្បង​មាន​ដូច​ជា៖ – ជួយ​ថែ​ទាំ​សុខភាព​សក់៖ ទឹកបាយ […]


ស្បែក

ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ គ្នាយើងត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ

​គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ វីតាមីនល្អខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ គ្រាន់​តែ​ថា គ្រប់​ប្រភេទ​វីតា​មីន គឺ​មាន​នា​ទី​ទ្រទ្រង់​រាង​កាយ​ផ្សេងៗ​គ្នា។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​វីតាមីន​ល្អៗ​ប៉ុន្មានប្រភេទ មាន​តួ​នាទី​ការពារ​ស្បែក​យើង​ឲ្យ​នៅ​ស្រស់​ស្អាត ពិសេស​ខែ​ក្តៅ​ខ្លាំង​បែប​នេះ បើ​ទទួល​បាន​វីតាមីន​ជំនួយ​ស្បែក​ច្រើន ក៏​ល្អ​ម្យ៉ាង​ដែរ។ ១- វីតាមីន A ប្រភព​វីតាមីន A មាន​នៅ​ក្នុង ការ៉ុត ដំឡូង​ផ្អែម បន្លែ​បៃតង និង​ស៊ុត។ សារធាតុ Retinoids ក៏ជាប្រភព​វីតាមីន A ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ក្រែម និងសេរ៉ូម ប្រើប្រាស់​ជំនួយស្បែក។ ការសិក្សា​ជាច្រើន គាំទ្រ​ចំពោះ​ផលប្រយោជន៍​សារធាតុ Retinoids សម្រាប់​សុខភាព​ស្បែក ព្រោះ​វា​អាច​បង្កើន​កោសិកា​កកើតឡើងវិញ កម្ចាត់​មុន ​កាត់បន្ថយ​ភាព​ចាស់ ជួយ​ថែរក្សា​ស្បែក ពី​កម្ដៅព្រះអាទិត្យ​បាន​យ៉ាង​ល្អ។ ២- ​វីតាមីន B-complex វីតាមីន B-complex មាន​នៅ​ក្នុង​ថ្នាំគ្រាប់ អាច​ជួយ​រាងកាយផលិត​កោសិកាស្បែក​ថ្មី។ ការសិក្សា​ជាច្រើន រកឃើញ​ថា វីតាមីន​នេះ មានប្រសិទ្ធភាព​បំផុត នៅពេល​ប្រើប្រាស់​វា​ដោយផ្ទាល់​ទៅ​លើ​ស្បែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣- វីតាមីន C វីតាមីន C ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម […]


សក់និងស្បែកក្បាល

សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ

រឿងនេះ​ស្រីៗ​ច្បាស់​ជា​ចង់​ដឹង​ហើយ ប៉ុន្តែ “Hello គ្រូពេទ្យ” មិន​មែន​ចិត្ត​លម្អៀង​ចង់​ប្រាប់​តែ​ស្រីៗ​ទេ ប្រុសៗ បើ​ស្រលាញ់​សក់ ចង់​បាន​សក់​ស្អាត រស់រវើក ភ្លឺរលោង គួរ​អាន​អត្ថបទ​នេះ ជាមួយ​ស្រីៗ​ដែរទៅ។ អ្វី​សំខាន់​ចង់​ប្រាប់​ពេល​នេះ ក្រៅ​ពី​ល្អ​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ហើយ​នោះ វីតាមីនន​ទាំងនេះ​ក៏​ល្អខ្លាំង​សម្រាប់​សុខ​ភាព​សក់​ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១- វីតាមីន A វីតាមីនA ជា​កត្តា​ជំរុញ​ការ​លូតលាស់​ជាលិកា​សក់ ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល។ ប្រេង​ធម្មជាតិ​នេះ មាន​នាទី​រក្សា​សក់​ឲ្យ​មាន​សំណើម ភ្លឺថ្លា និង​មាន​សុខភាព​ល្អ។ បន្ថែម​វីតាមីន A ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ការ៉ុត ដំឡូង​ជ្វា ល្ពៅ ទឹកដោះ​គោ យ៉ាអួ​ និង​ស៊ុត តាម​កម្រិត​សមស្រប អាច​ជួយ​ឲ្យ​សក់​កាន់តែ​លូតលាស់​បាន​ល្អ។ [embed-health-tool-ovulation] ២- វីតាមីន C វីតាមីនC ជា​ប្រភព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ប្រសើរ ជួយ​ការពារ​សក់​មិន​ឲ្យ​ខូច ដោយ​សារ​ការ​បង្ក​មកពី​រ៉ាឌីកាល់​សេរី។ លើស​ពី​នេះ ពេល​ញ៉ាំ​វីតាមីន​សេ C វា​ជួយ​បង្កើត​ប្រូតេអ៊ីន​ម៉្យាង ហៅ​ថា​កូឡាជែន រឹត​បន្តឹង​ជាលិកា​សក់ និង​ពង្រឹង​រចនា​សម្ព័ន្ធ​សក់​ខូឡាជែន ដែល​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង ម្ទេស​ […]


ជំងឺមុន

កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

តាម​ទម្លាប់ ឲ្យ​តែ​កើត​មុន គ្នា​យើង​នៅ​មិន​សុខ​ទេ ម្នាក់ៗ​រពឹស​ដៃ​ស្ទាប​អង្អែល កេះ ញេច បន្ទាប់​មក​យក​ម្សៅ ឬ​ថ្នាំ​មក​បន្តក់​ពី​លើ​ស្នាម​មុន​នោះ ដែល​វិធី​នេះ​ជា​ការ​ព្យាបាល​មុន​ដោយ​ខ្លួន​ឯង។ អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា មុន​ជា​ជំងឺ​សើ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​អ័រម៉ូនប្រមាណជា ៨០% ក្រៅ​ពី​នោះ​មាន​ការ​ប្រើគ្រឿង​សម្អាង ការ​រស់នៅ ចំណី​អាហារ​ជា​ដើម។ [embed-health-tool-heart-rate] លោកវេជ្ជបណ្ឌិត ហេង យូសេង មុន​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ទាំង​ស្រី​ទាំង​ប្រុស។ កាលណា​យើង​កើត​មុន ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ព្យាបាលមុន មិន​ត្រូវកេះ ឬ​ញេច​ដោយ​ក្រចក​នោះ​ទេ។ “បើ​កើត​មុនតិចៗ ត្រូវ​ប្រញាប់​រត់​ទៅ​រក​ពេទ្យ​ព្យាបាល កុំ​កេះ​ញេច​ដោយ​ក្រចក នាំ​ឲ្យ​ក្លាយ បង្ក​ទៅ​ជា​មាន​ស្នាម​មុខ ឬ​មេរោគ​ឆ្លង​តាម​ក្រចក​ទៅ​មុខ​យើង​ក៏​មានដែរ”។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!   គ្រូ​ពេទ្យ​សើ​ស្បែក​បាន​បែង​ចែក​មុន​ជា ២​ប្រភេទ គឺ​មុន​មិន​រលាក ដែល​មុន​ប្រភេទ​នេះ​មាន​គ្រាប់​តូចៗ ដូច​គ្រាប់អង្ករ និង​មុន​រលាក ដែល​បង្ក​ឲ្យ​មាន​មុន​ក្រហម និងខ្ទុះ។ មុនប្រភេទ​ណា​ក៏​ដោយ ​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ទេ ឯ​ការ​ទិញ​ម្សៅ​លក់​តាម​ផ្សារ ឬ​អន​ឡាញ​មក​លាប​បំបាត់​មុននោះ ​លោក​វេជ្ជបណ្ឌិត ហេង យូសេង បញ្ជាក់​ថា មាន​ប្រសិទ្ធភាព​តែ​ដំបូង​ទេ លាប​​លើក​ក្រោយៗ​លែង​ត្រូវ​ហើយ។ ដូច្នេះការ​ព្យាបាល​មុន​បាន​ទាន់​ពេល​ជាមួយ​គ្រូពេទ្យ​ជំនាញ ចំណេញ​ពេល មុខ​យើង​ក៏​ស្រស់​ស្អាត​គ្មាន​ស្នាម។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? […]


ស្បែក

ដើរលេងឆ្នាំខ្មែររួច ស្រាប់តែស្បែករលាក នេះ​ជា​វិធី​ព្យាបាល​ពិសេស

គ្រាន់​តែ​ឮ​កម្តៅ​អាច​ឡើង​ពី ៤០-៤២ អង្សារ ម្នាក់ៗ​ច្បាស់​ជា​គ្មាន​អារម្មណ៍​ចង់​ចេញ​ក្រៅ​ដើរ​លេងទេ ប៉ុន្តែ​ដោយ​សារ​រដូវ​ចូល​ឆ្នាំ​​​ ត្រូវ​ទៅ​ស្រុក​ជួប​ជុំ​បង​ប្អូន ក្តៅ​យ៉ាង​ណា​ក៏​ត្រូវ​បង្ខំ​ចិត្ត។ យើងគួរ​ប្រយ័ត្ន​រឿង​ស្បែក​យើង ទោះ​គេច​មិន​ផុត​ពី​ការ​រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃក៏ដោយ។ នេះជា​វិធី​ព្យាបាល​ពិសេស​៖ ១- រលាក​ស្បែក​ដោយ​សារ​កម្តៅ​ថ្ងៃ រលាក​ស្បែ​ដោយ​កម្តៅ​ថ្ងៃ សំដៅ​លើ​ការ​រង​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​កាំ​រស្មី​អ៊ុល​ត្រា​វីយ៉ូ​ឡេ ឬ UV ពី​ពន្លឺ​ថ្ងៃ អាច​បង្ក​ឲ្យ​​ស្បែក​ហើម​ ក្រហម​ និង​ឈឺ​ចាប់ នាំ​ឲ្យ​ខូច​ខាត​កោសិកា​ស្បែក​ស្រទាប់​ក្រៅ​ និង​កោសិកា​មេ​ឡា​ណូ​ស៊ីត​ ក៏​ដូច​ជា ការ​បាត់​បង់​បណ្តោះ​អាសន្ន​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ​ស្បែក (Langerhans) បង្ក​ដោយ​កាំ​រស្មី​​​ជះ​ឥទ្ធិ​ពល​លើ​ប្រូតេអ៊ីន​ និង​នុយ​ក្លេ​អូ​ប្រូតេអ៊ីន​របស់​កោសិកា។ ​ខែ​ក្តៅរាល់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភពលោក ​រង​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ ខណៈ​កាំរស្មី UV ក៏​សែន​ក្តៅ គឺអា​ស្រ័យ​លើ​មុំ​ និង​រយៈ​ទទឹង​​ព្រះ​អាទិត្យ ហើយ​ហានិភ័យ​កាន់​តែ​ខ្ពស់ គឺ​នៅ​ពេល​ទី​តាំង​ព្រះ​អាទិត្យ​ស្ថិត​នៅ​ចំ​ពី​លើ​យើង​តែ​ម្តង ពិសេស​អំឡុង​ម៉ោង ១២-១៣ ថ្ងៃ​ត្រង់។ ជា​ធម្មតា ព្រះ​អាទិត្យ​បញ្ចេញ​រលក​ពន្លឺ UV ចំនួន​ ៣ ​ប្រភេទ មាន UVC, UVB និង UVA ប៉ុន្តែ​កាំ​រស្មី​ UVC មិន​អាច​ជះ​ឥទ្ធិពល​មក​ដល់​ផែន​ដី ដោយ​សារ​ត្រូវ​ស្រទាប់​អូហ្សូន​ស្រូប​យក។ ទោះ​យ៉ាង​នេះ​ក្តី​ កាំ​រស្មីពីរ​ប្រភេទ​ផ្សេង​ទៀត មាន UVA […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ