ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការៈឈឺក្បាល។ ចុះអ្នកជំនាញថាម៉េចវិញចំពោះការដកសក់នេះ? តើការដកសក់អាចកាត់បន្ថយអាការៈឈឺក្បាលទេ? ហើយតើអាចមានផលប៉ះពាល់ដែរឬទេ?
ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹងម្រាមដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។
តាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរអារម្មណ៍យើងពីការឈឺក្បាល។ ការឈឺចាប់ដែលបណ្តាលមកពីសារការដកសក់អាចធ្វើឱ្យយើងធូរស្រាលពីអាការៈឈឺក្បាល ព្រោះខួរក្បាលយើងកំពុងទទួលសញ្ញានៃការឈឺចាប់ផ្សេងដែលខ្លាំងជាងការឈឺក្បាល។
[embed-health-tool-bmi]
លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋអាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាសក្រោមស្បែកក្បាល (galea) ចេញពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាលត្រលប់ទៅបុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមានឮសំឡេងផង។
សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដកសក់អាចបណ្តាលឱ្យ៖
– រលាកស្បែកក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាលឱ្យស្បែកក្បាលយើងរលាកដែលធ្វើឱ្យយើងឈឺ និងស្រគាលស្បែកក្បាល
– រហែកស្បែកក្បាល៖ ស្បែកក្បាលយើងអាចដាច់រហែក នៅពេលយើងទាញដកសក់ដែលបណ្តាលឱ្យយើងមានការឈឺចាប់ និងឆ្លងមេរោគ
– រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់ភ្នាសក្រោមស្បែកក្បាលដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាលឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។
– ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើឱ្យយើងជ្រុះសក់
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានណែនាំថា ពេលយើងឈឺក្បាល យើងអាចម៉ាស្សាក្បាលដោយប្រើចុងម្រាមដៃទាំង ១០ ដាក់លើក្បាល រួចម៉ាស្សាជាចលនារង្វង់តូចៗឱ្យសព្វពេញក្បាល។ បន្ទាប់មកម៉ាស្សាសៀតផ្កាជាមួយចុងម្រាមដៃចង្អុល និងម្រាមដៃកណ្តាលក្នុងចលនារង្វង់ៗ។
សរុបទៅការដកសក់មិនមែនជាមធ្យោបាយដ៏ល្អក្នុងការបំបាត់អាការៈឈឺក្បាលទេ។ ផ្ទុយទៅវិញអាចបង្កផលវិបាកជាច្រើន។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
ចំណុចសំខាន់
- រលាកស្បែកក្បាល
- រហែកស្បែកក្បាល
- រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល
- ខូចឫសសក់
- ខូចសរសៃឈាម និងចុងសរសៃប្រសាទ