អ្នកណាមិនរំភើបត្រេកអរពេលឃើញកូនរៀនពូកែ ហើយឆ្លាតវៃនោះ ត្រូវអត់ម៉ាក់ប៉ាគ្រប់គ្នា? យើងត្រូវដឹងថា ខួរក្បាលកូនមានការវិវត្តន៍យ៉ាងឆាប់រហ័សពីកំណើតដល់អាយុបីឆ្នាំ។ ការអភិវឌ្ឍន៍ខួរក្បាលរបស់កូនជះឥទ្ធិពលដល់គ្រប់ផ្នែកទាំងអស់នៃការលូតលាស់។
នៅក្នុងការលូតលាស់ខួរក្បាលកូនក្នុងអាយុ ០-៣ឆ្នាំ មានផ្នែកសំខាន់ៗចំនួនបួននៃការអភិវឌ្ឍ៖ រាងកាយ ភាសា ទំនាក់ទំនងសង្គម និងផ្នែកអារម្មណ៍ និងការយល់ដឹង។ ដូចគ្នានេះដែរ ការអភិវឌ្ឍខួរក្បាល គឺជាផ្នែកមួយនៃការអភិវឌ្ឍការយល់ដឹងរបស់កូន។ ការអភិវឌ្ឍន៍ការយល់ដឹងពិពណ៌នាអំពីរបៀបដែលសតិបញ្ញារបស់កុមារលូតលាស់ និងរួមបញ្ចូលការគិត ការរៀន និងជំនាញដោះស្រាយបញ្ហា ដែលជំនាញទាំងនេះមានឥទ្ធិពលដល់ផ្នែកផ្សេងទៀតទាំងអស់នៃការលូតលាស់។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
បីឆ្នាំដំបូងនៃជីវិតរបស់កុមារគឺមានសារសំខាន់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍន៍។ មានម៉ាក់ប៉ាជាច្រើនសួរពីរបៀបដែលពួកគេអាចជួយខួរក្បាលកូនអភិវឌ្ឍបាន។ មធ្យោបាយដ៏ល្អបំផុតគឺត្រូវចូលរួមយ៉ាងសកម្មជាមួយកូនរបស់អ្នកតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជា ការលេង ការអាន និងនៅក្បែរកូនពេលពួកគេមានអារម្មណ៍តានតឹង។ ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីជំរុញការអភិវឌ្ឍខួរក្បាលកូន៖
១. ការលេង
ការលេងគឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីជួយទារក ឬកូនក្មេងទើបចេះដើរតេះតះ អភិវឌ្ឍខួរក្បាល។ ការលេងអាចជាល្បែង និយាយលេង ឬច្រៀង ដើម្បីធ្វើឲ្យខួរក្បាលកូនសកម្ម។ ការលេងវ៉ូមវ៉ាក់អឺ និងពេលអាអូនកាន់ប្រដាប់ក្មេងលេង រួចសម្លឹងមើលវាក៏ជួយដល់ការអភិវឌ្ឍខួរក្បាលកូនដែរ។ សម្រាប់ក្មេងទើបចេះដើរតេះតះ ម៉ាក់ប៉ាអាចច្រៀងចម្រៀងកូនក្មេងជាមួយកូន លេងសម្ដែង ផាត់ពណ៌ ឬគូរគំនូរ និងផ្គុំរូបជាដើម អាចជំរុញដល់ការស្រមើលស្រមៃ និងភាពច្នៃប្រឌិតរបស់កូន។
២. ការលួងលោម
ទារក និងក្មេងតូចសុទ្ធតែអាចទទួលបានអារម្មណ៍តានតឹងដោយយើងមនុស្សពេញវ័យដែរ។ ពេលដែលកូនមើលទៅស្ត្រេស ម៉ាក់ប៉ាអាចសាកល្បងកាន់ ឱប និងថើបកូនរបស់អ្នក។ អនុញ្ញាតឲ្យកូនដឹងថា យើងនឹងនៅក្បែរកូនគ្រប់ពេល ដើម្បីលួងលោម និងជួយពួកគេនៅពេលពួកគេមានអារម្មណ៍តានតឹង។ ការសិក្សាបង្ហាញថា ការថែទាំដែលពោរពេញដោយក្ដីស្រលាញ់ និងលើកទឹកចិត្តជួយឲ្យដោះស្រាយភាពតានតឹងបានល្អជាងការថែទាំមិនយកចិត្តទុកដាក់លើផ្លូវអារម្មណ៍កូន។
៣. អាន
ការអានគឺជាវិធីដ៏ល្អបំផុតមួយដើម្បីជំរុញការអភិវឌ្ឍន៍ខួរក្បាលកូន។ សូម្បីតែមុនពេលពួកគេអាចស្គាល់អក្សរ ឬពាក្យក៏ដោយ ការអានចាប់ផ្ដើមជំនាញភាសា និងទំនាក់ទំនង។ ការអានសៀវភៅដដែលៗ បង្កើតការទទួលស្គាល់រវាងពាក្យដែលយើងនិយាយ និងរូបភាពនៅលើទំព័រសៀវភៅរឿងនោះ។
ចំណុចសំខាន់
១. ការលេង
២. ការលួងលោម
៣. ការអាន។ល៕
គួរអាន៖
- ប៉ាម៉ាក់ការពារកូនជ្រុលផ្ដល់ផលប៉ះពាល់ ៤ យ៉ាងដល់កូន
- ចិញ្ចឹមកូន ម៉ាក់ប៉ាគិតលើចំណុចទាំងនេះពេក បរាជ័យហើយ
- ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន
- ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង
- ប្រការចាំបាច់ ម៉ាក់ប៉ាកុំមើលរំលងបើចង់ឲ្យកូនឆ្លាត ខួរក្បាលវាងវៃ
- ចេះតិចនិកតែ ៣ យ៉ាងនេះ ជួយបង្កើន IQ កូនឲ្យខួរក្បាលឆ្លាតវៃ
[embed-health-tool-due-date]