backup og meta

ឲ្យកូនលេង ឬហែលទឹក ផ្ដល់គុណសម្បត្តិច្រើននឹកស្មានមិនដល់

ឲ្យកូនលេង ឬហែលទឹក ផ្ដល់គុណសម្បត្តិច្រើននឹកស្មានមិនដល់

ម៉ាក់​ប៉ា​សាក​ប្រាប់​កូន​ថា “តោះ​កូន! ទៅ​លេង​សួន​ទឹក។” ច្បាស់​ជា​អា​អូន​លោត​កញ្ឆេង សប្បាយ​ចិត្ត​ពេញ​មួយ​ថ្ងៃ​មិន​ខាន។ ក្មេងៗ​ចូល​ចិត្ត​លេង​ទឹក​ណាស់ តែ​ម៉ាក់​ប៉ា​មិន​សូវ​បណ្ដោយ​ឲ្យ​លេង​តែ​អាច ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​កើត​ឡើង។ យ៉ាង​ណា​ក៏​ដោយ យើង​ក៏​ត្រូវ​ដឹង​តែ​ថា ការ​ឲ្យ​កូន​លេង ឬ​ហែល​ទឹក ផ្ដល់​ប្រយោជន៍​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​កូន​ដែរ មិន​មែន​បាន​តែ​សប្បាយ​មួយ​មុខ​ទេ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ប្រយោជន៍​នៃ​ការ​ឲ្យ​កូន​លេង ឬ​ហែល​ទឹក

១. ដឹង​ពី​សុវត្ថិភាព​ពេល​ក្នុង​ទឹក

ហេតុ​អ្វី​បាន​ជា​ម៉ាក់​ប៉ា​មិន​ចង់​ឲ្យ​កូន​លេង​ក្នុង​ទឹក? ក៏​ព្រោះ​តែ​ខ្លាច​កូន​ជួប​គ្រោះ​ថ្នាក់ ឧ. លង់​ទឹក ឈ្លក់​ទឹក​ជាដើម។ នៅ​ពេល​ដែល​ម៉ាក់​ប៉ា​ឲ្យ​កូន​ចូល​រៀន​ហែល​ទឹក នោះ​អា​អូន​នឹង​អាច​ដឹង​ពី​សុវត្ថិភាព​ពេល​លេង​ក្នុង​ទឹក។

២. ហាត់​ប្រាណ

ការ​ហែល​ទឹក​ជា​វិធីសាស្ត្រ​ដ៏​សប្បាយ​មួយ ដើម្បី​ឲ្យ​កូន​ៗ​បញ្ចេញ​សកម្មភាព​រាងកាយ និង​មាន​សុខភាព​ល្អ។ ការ​ហែល​ទឹក​ប្រៀប​បាន​នឹង​លំហាត់​ប្រាណ​ជួយ​បង្កើន​កម្លាំង ភាព​បត់​បែន​រាងកាយ និង​អាច​ជួយ​ឲ្យ​កូន​លូតលាស់​កម្ពស់​បាន​ទៀត​ផង។

៣. ពង្រឹងសមត្ថភាពសួត

រឿង​ចម្បង​មួយ​ដែល​អ្នក​ហែល​ទឹក​រៀន​តាំង​ពី​ដំបូង​គឺ​របៀប​គ្រប់​គ្រង​ដង្ហើម ដែល​ម្យ៉ាង​វិញ​ទៀត​ជួយ​បង្កើន​សមត្ថភាព​សួត​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ហែល​ទឹក​អនុញ្ញាត​ឲ្យ​អុកស៊ីហ្សែន​បូម​ចូល​ទៅ​ក្នុងពេញ​រាងកាយ និង​ផ្ដល់​ថាមពល​កាន់​តែ​មាន​ប្រសិទ្ធិភាព។

កូន​លេង ឬ​ហែល​ទឹក

៤. ពង្រឹង​ការ​ផ្ដោត​អារម្មណ៍

ការ​ហែល​ទឹក​ត្រូវ​ការ​ផ្ចង់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដូច​ជា ការ​ប្រើ​ដៃ និង​ជើង​ធាក់​ទឹក ឲ្យ​ស្រប​គ្នា និង​ការ​គ្រប់​គ្រង​ដង្ហើម ដែល​មិន​ទុក​អារម្មណ៍​ច្រើន​ដើម្បី​ផ្ដោត​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ឡើយ។

ចំណាំ៖

ការ​ឲ្យ​កូន​លេង ឬ​ហែល​ទឹក ជា​សកម្មភាព​រីករាយ​មួយ​សម្រាប់​កូនៗ និង​ផ្ដល់​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ដែល​នឹក​ស្មាន​ថា​នឹង​ទទួល​បាន​ដោយ​គ្រាន់​តែ​ហែល​ទឹក​សោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេល​កូន​លេង​ទឹក ម៉ាក់​ប៉ា​ត្រូវ​តែ​តាម​ដាន​កូន​ឲ្យ​ជាប់​ជានិច្ច ឬ​បើ​អាច ចុះ​ទៅ​លេង​ជាមួយ​ដើម្បី​សុវត្ថិភាព។

អត្ថបទគួរអាន

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What are the benefits of swimming for kids? https://www.saguaroaquatics.com/what-are-the-benefits-of-swimming-for-kids/
Why your child should learn to swim https://www.swimming.org/learntoswim/why-your-child-should-learn-to-swim/

How Do Swimming Lessons Improve a Child’s Physical Development? https://tanyastadpoles.com.au/tanyas-tips/swimming-lessons-improve-childs-physical-development/

កំណែ​ប្រែបច្ចុប្បន្ន

11/07/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មេរោគកម្រមួយក្នុងទឹក ឆក់យកជីវិតអ្នកហែលទឹកម្នាក់

ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម