វិបត្តិផ្លូវចិត្តកើតលើកុមារ បណ្ដាលមកពីកត្តាជាច្រើន ហើយក៏អាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់អត្តចរិត សមត្ថភាពរៀនសូត្រ និងការគ្រប់គ្រងអារម្មណ៍របស់ក្មេង។
ពិតណាស់ កុមារតែងតែមានការប្រែប្រួលអារម្មណ៍ ហើយប្រសិនបើកូនមិនអាចជម្នះអារម្មណ៍មិនសប្បាយចិត្ត ឬកើតទុក្ខបានទេនោះ កូនអាចប្រឈមនឹងវិបត្តិផ្លូវចិត្ត។
មូលហេតុនៃបញ្ហាផ្លូវចិត្តកើតលើកុមារ
ជាទូទៅ ពុំមានមូលហេតុច្បាស់លាស់ដែលនាំឲ្យមានការវិវត្តទៅជាវិបត្តិផ្លូវចិត្តលើកុមារឡើយ ប៉ុន្តែបទពិសោធន៍ឈឺចាប់មួយចំនួន អាចជាឫសគល់នៃវិបត្តិផ្លូវចិត្តនេះ។
បទពិសោធន៍ឈឺចាប់ ដែលក្មេងអាចជួបប្រទះ រួមមាន៖
- មានជំងឺប្រចាំកាយរយៈពេលយូរ
- ផ្លាស់ប្ដូរផ្ទះ ឬសាលារៀន
- ត្រូវក្មេងផ្សេងទៀតធ្វើបាប
- រស់នៅក្នុងគ្រួសារដែលប្រើអំពើហិង្សា
- រងការរំលោភបំពាន
- ប៉ាម៉ាក់ចែកផ្លូវគ្នា ឬរស់នៅបែកគ្នា
- ការបាត់បង់មនុស្សជាទីស្រលាញ់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
រោគសញ្ញា និងសញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តកើតលើកុមារ
ការយល់ដឹងពីរោគសញ្ញា និងសញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តលើកុមារ មានសារៈសំខាន់ណាស់ ដើម្បីស្វែងរកការព្យាបាល និងពិគ្រោះយោបល់ដ៏ត្រឹមត្រូវសម្រាប់កូន។ រោគសញ្ញាមួយចំនួន រួមមាន៖
- អត្តចរិត និងអារម្មណ៍ប្រែប្រួលខ្លាំង
- ប្រែប្រួលចំណង់អាហារ
- ស្រកទម្ងន់
- ពិបាកគេង
- ឈឺក្បាល ឬឈឺពោះញឹកញាប់
- ពិបាកផ្ដោតអារម្មណ៍
- គេចសាលា
- ការសិក្សាធ្លាក់ចុះ
- លែងចាប់អារម្មណ៍លើអ្វីដែលខ្លួនធ្លាប់ចូលចិត្ត
[embed-health-tool-baby-poop-tool]
តើប៉ាម៉ាក់គួរធ្វើយ៉ាងណា?
មានតែប៉ាម៉ាក់ទេ ដែលស្គាល់កូនខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់។ ដូច្នេះហើយ យើងគួរជជែកលេងជាមួយកូនឲ្យបានញឹកញាប់អំពីអារម្មណ៍របស់កូន។ ធ្វើដូចនេះ ប៉ាម៉ាក់អាចបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងកូន ថែមទាំងអាចធ្វើឲ្យក្មេងមានទំនុកចិត្តក្នុងការចែករំលែកអារម្មណ៍ និងទុក្ខកង្វល់របស់ខ្លួនជាមួយយើងថែមទៀតផង។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ