ប៉ាម៉ាក់មានកូនតូចនៅខែរងាបែបនេះត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀត ព្រោះថាខែរងាអាចងាយធ្វើឲ្យកូនយើងផ្ដាសាយ និងមានជំងឺផ្លូវដង្ហើមជាដើម។ មួយវិញទៀត អូនៗនៅតូចផង មិនអាចនិយាយប្រាប់ម៉ាក់ៗបានទេទោះជាមិនស្រួលក៏ដោយ តែយើងអាចពិនិត្យលើចំណុចមួយចំនួនដើម្បីដឹងថាកូនយើងមានសីតុណ្ហភាពក្នុងខ្លួនចុះត្រជាក់ត្រូវការពាក់អាវបន្ថែម ឬយ៉ាងណា។
១. ស្ទាបពោះ
ចង់ដឹងថាកូនយើងមានសីតុណ្ហភាពចុះត្រជាក់ឬយ៉ាងណា ម៉ាក់ៗអាចយកដៃដាក់លើពោះកូនថ្នមៗ បើយើងមានអារម្មណ៍ថាត្រជាក់ នោះអាចជាសញ្ញាបញ្ជាក់ថាកូនយើងកំពុងតែរងាហើយ។ ដូចនេះប៉ាម៉ាក់ត្រូវធ្វើឲ្យកូនមានភាពកក់ក្ដៅឡើងវិញ ដោយអាចពាក់អាវ ឬដណ្ដប់ភួយឲ្យកូនថែមបន្តិចទៀត។
២. ស្ទាបជើង
វិធីមួយទៀត បើប៉ាម៉ាក់ចង់ដឹងថាកូនយើងរងា ឬយ៉ាងណា ប៉ាម៉ាក់អាចប្រើវិធីមួយទៀត គឺយកដៃស្ទាបជើង ឬដៃកូនដើម្បីដឹងថាសីតុណ្ហភាពចុះត្រជាក់ឬយ៉ាងណា។ បើប៉ាម៉ាក់ស្ទាបទៅត្រជាក់ នោះមានន័យថាអូនៗកំពុងតែរងាដែរហើយ។ ដូចនេះ ប៉ាម៉ាក់ត្រូវពាក់អាវ ឬដណ្ដប់ភួយឲ្យអូនៗថែមបន្តិចទៀតហើយ ដើម្បីបានភាពកក់ក្ដៅមកវិញ។
៣. ពិនិត្យមើលដៃ និងជើង
បើប៉ាម៉ាក់មើលឃើញថាដៃ និងជើងកូនយើងឡើងពណ៌ស្វាយនោះក៏មានន័យថាសីតុណ្ហភាពក្នុងខ្លួនកូនចុះត្រជាក់មែនទែនហើយដែរ ដែលនេះប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់។
៤. កូនយំ
កូនតូចមិនទាន់អាចនិយាយស្ដីប្រាប់យើងថាមិនស្រួលខ្លួន ក្ដៅ រងាបានទេ តែវិធីម្យ៉ាងដែលអូនៗអាចធ្វើបានគឺយំ នៅពេលមិនស្រួលខ្លួន។ នៅពេលម៉ាក់ឃើញកូនយំ ហើយមើលទៅកូនដូចជានៅមិនសុខ កុំគិតថានេះមិនអីឲ្យសោះ ព្រោះថាអាការៈនេះអាចថាកូនរងាខ្លាំងហើយ។ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់កូនភ្លាមៗដែរ។
[embed-health-tool-baby-poop-tool]
៥. ហៀរសំបោរ
ខែរងាបែបនេះផង បើឃើញអូនៗហៀរសំបោរ ច្បាស់ណាស់ថាអូនៗកំពុងតែមានជំងឺផ្ដាសាយហើយ។ អូនតូចៗបែបនេះ ងាយនឹងឆ្លងវីរុសណាស់ ដូចនេះប៉ាម៉ាក់កុំប្រហែសត្រូវធ្វើយ៉ាងណាកុំបណ្ដោយឲ្យកូនរងា និងត្រូវប្រាកដថាកូនបានពាក់អាវ ឬ ដណ្ដប់ភួយត្រឹមត្រូវបានកក់ក្ដៅ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះដល់កុមារ?
- ហេតុអ្វីម៉ាក់ប៉ាមិនគួរឱ្យកូនញុំាអាហារច្រើនមុនពេលចូលគេង?
- ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?