ទារកទើបនឹងកើតស្បែកនៅខ្ចីណាស់ងាយនឹងប្រតិកម្មជាមួយបរិយាកាសខាងក្រៅ ឬរបស់មិនល្អធ្វើឲ្យឡើងកន្ទួលរមាស់។ ក្រៅពីប្រតិកម្មជាមួយអ្វីមួយ បញ្ហាមុខទារកមានដុំថ្លាសតូចៗពេញច្រមុះ និងផ្ទៃមុខនេះ មិនបានប៉ះពាល់អ្វីទាំងអស់ ពោលគឺកើតឡើងដោយឯងៗ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថាបញ្ហានោះភាសាបច្ចេកទេសហៅថា Milia ដែលកើតឡើងដោយសារជាតិការ៉ាទីតនៅក្រោមស្បែក ដែលជាសារធាតុប្រូតេអ៊ីននៅក្នុងស្បែក សក់ ឬក្រចក ជាដើម។ ចំពោះផលប៉ះពាល់វិញ គ្មានអ្វីធ្ងន់ធ្ងរឡើយគ្រាន់តែស្បែកកូនទៅជាគគ្រើម និងបាត់បង់សោភណភាពរបស់កូនតែប៉ុណ្ណោះ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកវេជ្ជបណ្ឌិតបានណែនាំម៉ាក់ៗដែលមានកូនកើត Milia នេះគួរតែយកកូនទៅជួបពេទ្យ ដើម្បីធ្វើការព្យាបាលនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនិងស្បែកដើម្បីទទួលការព្យាបាល ដូចជាថ្នាំលាប បកដោយថ្នាំ និងកោសសម្អាតជាដើម។ បញ្ហានេះ គ្មានវិធីបង្ការ ឬទប់ស្កាត់មិនឲ្យកើតឡើងបានឡើយ តែទារកក៏មិនទាំងអស់ទេ ដែលកើត Milia លើស្បែក ហើយទារកខ្លះក៏កើតច្រើនពេញមុខ ហើយខ្លះទៀតលើច្រមុះ ឬកៀនច្រមុះបន្តិច។
[embed-health-tool-baby-poop-tool]
មួយវិញទៀតលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានហាមមិនឲ្យម៉ាក់ប៉ាយកអ្វីទៅលាបដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះមិនត្រឹមមិនបាត់ ថែមទាំងកើតបញ្ហាស្បែកផ្សេងៗទៅវិញដូចជារោល រមាស់ និងឡើងពងបែកវិញ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?