ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ជ្រើសរើសដបទឹកដោះគោ និងក្បាលដោះជ័របែបណាស័ក្តិសមនឹងកូន?

ពេលយើងទៅហាងបេប៊ីរកមើលទិញដបទឹកដោះគោកូន ចម្ងល់ជាច្រើននឹងលេចឡើងមកថាដបទឹកដោះគោប្រភេទណាគួរទិញមកប្រើ? គួរឲ្យអាអូនប្រើទំហំប៉ុនណា? ឬក្បាលដោះជ័រប៉ុនណាទើបស័ក្ដិសមនឹងកូនយើង? កុំបារម្ភ! ម៉ាក់ប៉ាអាចស្វែងយល់ពីប្រភេទដបទឹកដោះគោដែលស័ក្ដិសមសម្រាប់ទារក តាមប៉ុន្មានចំណុចខាងក្រោមនេះ ដើម្បីកាន់តែងាយស្រួលជ្រើសរើសពេលទៅទិញនៅហាងម្ដងៗ។ ប្រភេទនៃដបទឹកដោះគោ ដបទឹកដោះគោទារកមានច្រើនទំហំ រូបរាង និងវត្ថុធាតុដើម។ ដបទឹកដោះគោខ្លះរាងវែងធម្មតា ខ្លះទៀតវៀចក (ការពារទារកមិនឲ្យលេបខ្យល់) និងដបខ្លះទៀតមានកទូលាយ (ដបកទូលាយងាយស្រួលលាងសម្អាត)។ ដបទឹកដោះគោភាគច្រើនមានដបទឹកដោះគោថ្ម ប្លាស្ទិច silicone ឬដបដែក។ល។ ប្រភេទនៃក្បាលដោះជ័រ ក្បាលដោះជ័រមានកម្រិតសម្រាប់លំហូរទឹកដោះគោខុសៗគ្នា។ ក្បាលដោះជ័រដែលមានលំហូរយឺតបំផុតគឺស័ក្ដិសមសម្រាប់ទារកទើបនឹងកើត។ ម៉ាក់ប៉ាអាចជ្រើសរើសយកក្បាលដោះជ័រជាប្រភេទsilicone (មាំ និងប្រើបានយូរ) ឬក៏ជ័រ latex(ទន់ និងប្រើបានរយៈពេលខ្លី)។ យើងគួរចំណាំផងដែរថា ទារកមួយចំនួនអាលែកហ្ស៊ីនឹងជាតិ latex របស់ក្បាលដោះជ័រ។ ម៉្យាងវិញទៀត យើងត្រូវមានក្បាលដោះជ័របម្រុងទុកផ្លាស់ប្ដូរ ពិសេសគួរប្ដូរនៅពេលដែលក្បាលដោះជ័រកំពុងប្រើបែក ឡើងពណ៌លឿង ស្លេកពណ៌ ឬចាប់ផ្ដើមស្ដើង។ យើងគួរជ្រើសរើសដបទឹកដោះគោប្រភេទណាទើបស័ក្ដិសមនឹងកូន? តាមពិតទៅ ដើម្បីដឹងថា ប្រភេទណាសមនឹងកូនប្រើ ដំបូងយើងគួរទិញ១-៣ដបខុសៗគ្នា សាកប្រើ និងតាមដានថា អាអូនប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសដបទឹកដោះគោបានដោយ៖ ទិញដបធំ៖ ការទិញទឹកដោះគោទំហំធំស្រាប់ អាចជួយម៉ាក់ប៉ាសន្សំសំចៃលុយបានខ្លះ ព្រោះអាចប្រើបានដល់អាអូនធំបន្តិច។ បន្ថែមពីនេះ យើងអាចទិញដបទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីជួយកុំឲ្យមានខ្យល់ចូលពោះកូនពេលបៅទឹកដោះគោ។ គិតជាមុនបើម៉ាក់ៗមានគម្រោងប៉ូមទឹកដោះ៖ សម្រាប់ម៉ាក់ៗដែលចង់ប៉ូមទឹកដោះខ្លួនទុកសម្រាប់ឲ្យអាអូន គួរទិញដបទឹកដោះគោម៉ាក់ដូចគ្នានឹងប្រដាប់ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល […]


ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយ

គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​យល់​ឃើញ​ថា អាការៈ​ត្អើក ជា​អាការៈ​ដ៏​រំខាន​មួយ ពិសេស​ពេល​យើង​កំពុង​ញ៉ាំ​អាហារ​ហើយ​ត្អើក​កើត​ឡើង។ ស្រប​គ្នា​នេះ ទារក​ក៏​អាច​ត្អើក​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​កើត​ក្ដី​បារម្ភ​ទាក់ទង​នឹង​បញ្ហា​ទារក​ត្អើក​ញឹក​ញាប់។ តែ​កុំ​បារម្ភ! អត្ថបទ​នេះ​នឹង​បក​ស្រាយ​ពី​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ និង​ដំណោះ​ស្រាយ​សម្រាប់​ម៉ាក់​ប៉ា​ជួយ​អា​អូន។ ​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ អាច​បណ្ដាល​មកពី​យើង​ព្យាយាម​​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​បន្ថែម​ឲ្យ​ដឹង​ថា មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ ក៏​អាច​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ។ ក្រៅ​ពី​ការ​ត្អើក​ដោយ​សារ​ម៉ឹម​ដោះ​ម៉ាក់ៗ ឬ​ម៉ឹម​ទឹក​ដោះ​គោ អា​អូន​ក៏​អាច​ត្អើក​ព្រោះ​តែ​ការ​ច្រាល​ក្រពះ​ពោះវៀនដែរ។ ក្នុង​ករណី​ទារក​ច្រាល​ក្រពះ​ពោះ​វៀន ត្អើក​មិន​មែន​ជា​រោគ​សញ្ញា​តែ​មួយ​ទេ នៅ​មាន​សញ្ញា​មួយ​ចំនួន​រួម​ផ្សំ​ទៀត​ដូច​ជា៖ ក្អក ក្អែ មួម៉ៅ យំ ពើង​ទ្រូង (ពិសេស​ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ​រួច)។ ទោះ​ជាង​យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​ទារក​ត្អើក​ញឹក​ញាប់ មិន​មែន​ជា​រឿង​ធំ​ដុំ​របស់​ទារក​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ពេក​ទេ។ យើង​អាច​ដោះ​ស្រាយ​អាការៈ​ត្អើក​លើ​ទារក​បាន​ជា​មួយ​តិចនិក​ដូច​ជា៖ ព្យាយាម​ឲ្យ​កូន​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិចៗ អាច​ពញ្ញាក់​កូន បើ​កូន​មាន​ភាព​រំញោច។ ចំណាំ៖ បើ​ទារក​ត្អើក​យូរ​ដល់​២​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។


ការថែទាំទារក

ក្មេងក៏ចេះពុលឡានដែរ ប៉ុន្មាននេះជាសញ្ញាពុលឡាន និងវិធីដោះស្រាយ

ទារក​ពុល​ឡាន អាច​ជា​បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មិន​សូវ​ឮ​ញឹក​ញាប់​ប៉ុន្មាន​ទេ ប៉ុន្តែ​ទារក​មួយ​ចំនួន​អាច​ពុល​ ពេល​កំពុង​ជិះ​ឡាន​មើល​ទេសភាព​ខាង​ក្រៅ​។ រាល់​ពេល​ពុល​ឡាន ទារក​ខ្លះ​ចេញ​សញ្ញា​ឲ្យ​ម៉ាក់​ប៉ា​ដឹង ខ្លះ​ទៀត​មិន​មាន​សញ្ញា​ថា​អា​អូន​កំពុង​ពុល​ឡាន​ទេ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​ត្រូវ​ចេះ​តាម​ដាន​សម្គាល់​មើល​សញ្ញា​ដោយ​ខ្លួន​ឯង ចៀស​វាង​ក្នុង​ខ្លួន​កូន​ធ្វើ​ទុក្ខ។ ​មិន​ច្បាស់​ទេ​ថា ​ហេតុ​អី​បាន​ជា​បញ្ហា​ពុល​ឡាន​ប៉ះពាល់​ដល់​ទារក និង​កុមារ​មួយ​ចំនួន ពិសេស​កុមារ​អាយុ​ពី ២ ទៅ ១២ ឆ្នាំ​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដែល​ទារក និង​កុមារ​ពុល​ឡាន​តែង​បង្ហាញ​ដូច​ជា៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​ចង្អោរ ក្អួត បែក​ញើស វិល​មុខ ឈឺ​ក្បាល ល្ហិតល្ហៃ មុខ​មាត់​ស្លេក ហៀរ​ទឹក​មាត់។ល។ ដោយសារ​តែ​ទារក និង​កុមារ​ទើប​តែ​ជិះ​រថយន្ត រាងកាយ​របស់​ពួក​គេ​អាច​ស៊ាំ​នឹង​ចលនា​ឡាន​ពេល​ជិះ​យូរ​ៗទៅ ហើយ​បញ្ហា​ពុល​ឡាន​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​អា​អូន​មិន​ទាំ​ស៊ាំ​នឹង​ការ​ជិះ​ឡាន ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បញ្ហា​ទារក​ពុល​ឡាន​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ៖ [embed-health-tool-baby-poop-tool] – ផ្ដល់​អាហារ​សម្រន់​ស្រាល​ៗ​ឲ្យ​កូន​ញ៉ាំ​មុន​ឡើង​ឡាន ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ខ្ពស់ (ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ជូរ​ៗ)។ អាហារ​ល្អ​ៗ ដែល​ត្រូវ​បរិភោគ​រួម​មាន oatmeals នំប៉័ង និង​ចេក​ជា​ដើម។ – ព្យាយាម​បង្វែរ​អារម្មណ៍​កូន​ឲ្យ​ឆ្ងាយ​ពី​អារម្មណ៍​ដ៏​មិន​ស្រួល​ខ្លួន​ដោយ​ការ​ស្ដាប់​វិទ្យុ និយាយ ឬ​ច្រៀង​លេង – ឲ្យ​កូន​សម្លឹង​មើល​ទេសភាព​ខាង​ក្រៅ​ឡាន កុំ​ឲ្យ​កូន​លេង​ហ្គេម ឬ​ឱន​មើល​ទូរស័ព្ទ​ក្នុង​ឡាន – ប្រសិន​បើ​តិចនិក​ខាង​លើ​មិន​ដំណើរ​ការ គួរ​ឈប់​ឡាន​មួយ​រយៈ​សិន ហើយ​ឲ្យ​កូន​គេង​ខ្លួន​ឲ្យ​ត្រង់ […]


ការថែទាំទារក

កូនហើមពោះ ពិបាកក្នុងខ្លួន យំរករឿងមិនឈប់ ត្រូវជួយបែបណា?

បញ្ហាហើមពោះលើទារក ជាអាការៈទូទៅមួយដែលអាអូនជួបញឹកញាប់ ធ្វើឲ្យអូនៗឈឺពោះ យំច្រើនលួងមិនបាត់ បណ្ដាលឲ្យម៉ាក់ប៉ាមួយចំនួនកើតជាក្ដីបារម្ភខ្លាំង។ ប៉ុន្តែអ្នកជំនាញក្មេងថា មិនបាច់បារម្ភពេកទេ ភាគច្រើនបញ្ហាហើមពោះមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយម៉ាក់ប៉ាក៏អាចដោះស្រាយ និងទប់ស្កាត់មិនឲ្យកូនហើមពោះបានដែរ។ បើតាមការឲ្យដឹងពីគ្រូពេទ្យជំនាញក្មេង មានកត្តាមួយចំនួនដែលជំរុញឲ្យបញ្ហាហើមពោះកើតឡើងលើកូនយើងដូចជា៖ របបអាហារម្តាយ៖ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន ថា បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្ដាយហើយ ពិសេសបើម៉ាក់ៗផឹកស្រា ពិសេសគឺស្រាថ្នាំ ឬស្រាឫសឈើ ហើយទៅបំបៅដោះកូន ឬក៏អាចមកពីរបបអាហារម្ដាយមិនល្អ ញ៉ាំបន្លែឆៅ ឬញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ជាដើម។ កូនម៉ឹមទឹកដោះគោសល់យូរ៖ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារលើកឡើងថា នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់នោះ អាចបង្កឲ្យកូនឈឺពោះ រាករូសដូចគ្នា។ អនាម័យកំប៉ុងទឹកដោះគោ៖ វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោមិនស្អាតនេះ។ ប្រព័ន្ធការពាររាងកាយក្មេងមិនទាន់រឹងមាំល្អ កាលណាតែដបលាងមិនស្អាត ធ្វើឲ្យបាក់តេរី ផ្សិត ឬវីរុសទៅបម្លែង និងបង្កជាក្លិនជូរផ្អូម ហើយយកដបនោះទៅឆុងទឹកដោះគោឲ្យម៉ឹម ទារកអាចនឹងរាករូស ហើមពោះ។ កូនម៉ឹមទឹកមិនស្អាត៖ អង្គការសុខភាពពិភពលោក […]


ការថែទាំទារក

ហេតុផលម៉ាក់ៗគួរដឹង ម៉េចបានកូនតូចចូលចិត្តទាញត្រចៀក​

​ពិត​ណាស់​ ​​​​​​​​ទារក​​​មាន​ការ​លូតលាស់ និង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ពួកគេ​រៀន​ និង​ធ្វើ​រឿងរ៉ាវ​ថ្មី​ៗ​ជា​រៀងរាល់​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​ស្រាប់​តែ​ទាញ​​ ឬ​ខ្វាច​ត្រចៀក​ខ្លួន​ឯង ប៉ា​ម៉ាក់​មិន​ចាំបាច់​បារម្ភ​ឡើយ​។ ជាក់​ស្ដែង មាន​ហេតុផល​ជា​ច្រើន​ដែល​​នាំ​ឲ្យ​ទារក​ចាប់ផ្ដើម​​ប៉ះពាល់​ត្រចៀក​ខ្លួន​ឯង ហើយ​វា​ក៏​មិន​មាន​គ្រោះថ្នាក់អ្វី​​ដែរ​ ប្រសិនបើ​​អា​អូន​មិន​មាន​បង្ហាញ​​រោគ​សញ្ញា​ណាមួយ​។ មូលហេតុ​ដែល​ទារក​ទាញ​ត្រចៀក​ ១. លេង​ និង​លួងលោម​ខ្លួន​ឯង កូន​តូច​​ភាគ​ច្រើន​ទាញ​ត្រចៀក​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​លេង ឬ​ទើប​ដឹង​ពី​វត្តមាន​ផ្នែក​នៃ​រាងកាយ​របស់​ខ្លួន។​ វា​គឺ​ជា​ការ​លេង​ នៅ​អំឡុង​ពេល​ដែល​អា​អូន​អាយុ​បាន​ប៉ុន្មាន​ខែ​ដំបូង​។​ មួយ​វិញ​ទៀត ទារក​ខ្លះ​អាច​ទាញ​ត្រចៀក​ដើម្បី​លួងលោម​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត រញ៉ាំរញ៉ូវ​ ឬ​ព្យាយាម​គេង​។ ការ​ទាញ​ត្រចៀក​ ដើម្បី​លេង​ ឬ​លួងលោម​ខ្លួន​ឯង​ចាប់ផ្ដើម​បន្ទាប់​ពី​ក្មេង​អាយុ​បាន​៤​ខែ និង​បញ្ចប់​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​១ឆ្នាំ​។ ២. ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​ទាញ​​ និង​ប៉ះ​ត្រចៀក​ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ពី​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​។​ ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​កើត​ឡើង​ជា​ទូទៅ​ នៅ​ពេល​ដែល​កូន​មាន​​អាយុ​ចន្លោះ​ពី​៣​ខែ​ដល់​៣​ឆ្នាំ​។ ក្រៅ​ពី​ការ​ប៉ះ ឬ​ខ្វាច​ត្រចៀក​ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​បញ្ជាក់​ថា​កូន​​មាន​អាការៈ​ឈឺ​ត្រចៀក​ រួម​មាន យំ មិន​ចង់​ញ៉ាំ​​អាហារ ពិបាក​គេង​ គ្រុន​ក្ដៅ ហៀរ​សំបោរ​ រោគសញ្ញា​អាលែកហ្ស៊ី ​ឬ​ក្អួត។ ៣. បញ្ហា​ស្បែក​ កូន​​អាច​កំពុង​តែ​​ព្យាយាម​កម្ចាត់​បញ្ហា​រមាស់ នៅ​ពេល​ដែល​ពួក​គេ​ទាញ ឬ​ត្រដុស​ត្រចៀក​។ ជា​ទូ​ទៅ​ កូន​ជួប​ប្រទះ​​បញ្ហា​ស្បែក​ស្ងួត​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​ ហើយ​​អាការៈ​រមាស់​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ត្រអក​ក៏​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​ក្មេង​​ដូច​គ្នា។​ រោគ​សញ្ញា​​នៃ​ជំងឺ​ត្រអក​ដែល​កើត​មាន​ញឹកញាប់​ […]


ការថែទាំទារក

ផ្លាស់ប្ដូរទឹកដោះគោពីមួយទៅមួយឲ្យកូនបៅ អាចនឹងមានផលរំខានទាំងនេះ

ការផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះគោ​ឲ្យ​ទារក​បៅ​ពី​មួយ​ម៉ាក​ទៅ​មួយ​ម៉ាក អាច​ដោយសារ​អា​អូន​បៅ​ទឹក​ដោះ​គោ​ចាស់​លែង​ត្រូវ ឬ​ក៏​អាច​​ដោយ​សារហេតុផល​​ផ្សេង​​ទៀត។ ខណៈ​​ដែល​បើ​ម៉ាក់​ប៉ា​សម្រេច​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ច្រើន​ម៉ាក​ឲ្យ​អា​អូន​មុឹម ផល​រំខាន​មួយ​ចំនួន​អាច​កើត​ឡើង​ចំពោះ​កូន​បាន។ ផល​រំខាន​នៃ​ការ​ផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ច្រើន​ឲ្យ​កូន​បៅ ១. ហើម​ពោះ ពេល​ម៉ាក់​ប៉ា​ឮ​សំឡេង​គ្រុគៗ​ចេញ​ពី​ពោះ​កូន ឬ​ឃើញ​ពោះ​កូន​ហើម ច្បាស់​ជា​បារម្ភ​មិន​ខាន។ នេះ​អាច​ជា​ផល​រំខាន​ទូទៅ​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ អាច​កើត​ឡើង​លើ​កូន។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី ហើយ​វា​ស៊ាំ​នឹង​ទឹក​ដោះ​គោ​​ចាស់ ដូច​នេះ បើ​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ម៉ាកមួយ​ថ្មី អាច​បណ្ដាល​ឲ្យ​កូនហើម​ពោះ។ ២. អាលែកហ្ស៊ី ពេល​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន យើង​មិន​ដឹង​ច្បាស់​ថា កូន​យើង​បៅ​ត្រូវ ឬ​ក៏​អត់​ទេ។ ការ​​ប្ដូរ​​ទៅ​​ម្សៅ​​ទឹក​ដោះ​​គោ​​ថ្មី​​នោះ​ បើអាអូន​បៅ​ទឹក​​អត់​​ត្រូវ ឬ​​អាលែកហ្ស៊ី​នឹង​ធាតុ​ផ្សំ​ណាមួយ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ  អាច​នឹង​ចេញរោគ​សញ្ញា​នៃ​អាលែកហ្ស៊ី​ទឹកដោះគោដូចជា៖ ក្អួត រាករូស ឈឺ​ពោះ ឡើង​កន្ទួល​លើ​ស្បែក ជុះ​មក​មាន​ឈាម​លាយ​លាមក។ ៣. ខ្វះ​អាហារូបត្ថម្ភ កូន​ក្មេង​ក៏​ដូច​យើង​ដែរ បើ​បាន​អាហារ​ប្លែក ហើយ​រសជាតិ​មិន​ត្រូវ​មាត់ ច្បាស់​ជា​មិន​ព្រម​ញ៉ាំ​ឡើយ។ ការ​ដែល​មិន​ព្រម​ញ៉ាំ​នេះ អាច​បណ្ដាល​ឲ្យ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម​រាងកាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មិន​ឡើង​គីឡូ​ជាដើម។ ដូច​នេះ មុន​សម្រេច​ផ្លាស់​ប្ដូរម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន ម៉ាក់​ប៉ា​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​មែន​ទែន។ ចំណាំ៖ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ម៉ាក់​ប៉ា​មិន​គួរ​នឹក​ឃើញ​ចង់​ផ្លាស់​ប្ដូរ ហើយ​ផ្លាស់​ប្ដូរ​ភ្លាម​ៗទេ យើង​ត្រូវ​ផ្ដល់​ឲ្យ​កូន​សន្សឹម​ៗ លាយ​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​ចាស់​រហូត​អា​អូន​ស៊ាំ​នឹង​ម្សៅ​ទឹក​ដោះ​គោ​ថ្មី សឹម​ឈប់​ផ្ដល់​ទឹក​ដោះ​គោ​ចាស់​ឲ្យ​កូន​មុឹម។


ការថែទាំទារក

យកភួយ ខ្នើយ សង្កត់កូនពេលគេង ជួយឲ្យគេងស្កប់មែនអត់?

ទារក​គេង​មិន​ស្កប់ អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន​ដូចជា​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​បរិយាកាស​រំខាន​ដល់​ការ​គេង​របស់​កូន។ ក្នុង​នោះ​ដែរ ទម្លាប់​ដែល​ម៉ាក់​ៗ​ធ្វើ​មួយ​ចំនួន​ដោយ​គិត​ថា នឹង​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​ស្រួល បែរ​ក្លាយ​ជា​ផល​រំខាន​ដល់​ការ​គេង​របស់​អា​អូន​វិញ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាក់​ៗ​មួយ​ចំនួន មាន​ទម្លាប់​រុំ​កន្សែង ឬ​កំណាត់​ទារក ដើម្បី​ឲ្យ​កូន​គេង​បាន​លក់​ស្រួល មិន​ឆាប់​ភ្ញាក់ ព្រោះ​ទារក​ទើប​នឹង​កើត​មួយ​ចំនួន​កន្ត្រាក់​ដៃ​ជើង​ញឹក ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ភ្ញាក់​ពី​គេង ឬ​គេង​មិន​ស្កប់​ស្កល់។ ដូច​គ្នា​នេះ ក្រៅ​ពី​រុំ​ខ្លួន​កូន​ជិត​ឈឹង​ហើយ ពេល​កូន​កំពុង​គេង​លក់​នោះ ក៏​យក​ខ្នើយ ឬ​ភួយ មក​ដាក់​សង្កត់​លើ​ពោះ​អា​អូន​បន្ថែម​ទៀត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​រុំ​ទារក គឺ​រុំ​កូន​ឲ្យ​មាន​ផាសុកភាព មិន​មែន​រុំ​ជិត​ឈឹង​កូន​រើ​ទៅ​ណា​មិន​រួច​នោះ​ទេ ទារក​ក៏​ត្រូវ​បរិយាកាស​ខ្យល់​ចេញ​ចូល ហើយ​ទារក​ក៏​ចេះ​ស្អុះ​ស្អាប់ ធុញ​ថប់​ដូច​យើង​មនុស្ស​ធំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​ម៉ាក់​ៗ​យក​ភួយ​ក្រាស់ ឬ​វត្ថុ​ធ្ងន់ សង្កត់​អា​អូន​រើ​មិន​រួច អាច​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​ថប់​ដង្ហើម​បាន​ដោយ​ប្រការ​ណាមួយ។ ប្រសិន​បើ​វត្ថុ​នោះ​ក្រាស់ ឬ​ធ្ងន់​ពេក អាច​បណ្ដាល​ឲ្យ​កូន​ហប់ ហើយ​បើ​ចៃដន្យ​ធ្លាក់​មក​គ្រប​មុខ​កូន ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​កិកកុក រក​រឿង​មិន​ព្រម​គេង​។ ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​កូន​គេង​លក់​ស្កប់ស្កល់ ម៉ាក់​ៗ​គួរ​ដាក់​ឲ្យ​ទារក​គេង​ក្នុង​បរិយាកាសស្ងប់ស្ងាត់ មិន​ចាំង​ពន្លឺ មាន​ខ្យល់​អាកាស​ចេញ​ចូល​ល្អ។ ចៀសវាង​ស្លៀក​ពាក់​ឲ្យ​កូន​ចង្អៀត​ពេក ឬ​រុំ​អា​អូន​តឹង​ពេក ពិសេស​មិនត្រូវ​ដាក់​ឲ្យ​ទារក​គេង​ក្នុង​បន្ទប់​ត្រជាក់​ពេក ឬ​គេង​នៅ​មុខ​កង្ហារ។


ការថែទាំទារក

អា​អូន​ត្រជាក់​​​​ដៃ​ជើង​បណ្ដាល​មក​ពី​អ្វី? ​គួរ​បារម្ភ​​​​ពេល​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ដៃ​របស់​​ទារក​​អាច​ត្រជាក់​ជាង​ផ្នែក​ផ្សេង​​ៗ​ទៀត​​នៃ​រាងកាយ​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​វា​អាច​​កើត​ឡើង​ដោយ​សារ​តែ​កត្តា​សីតុណ្ហភាព​ខាង​ក្រៅ​ ប៉ុន្តែ​​​​​​អាការៈ​នេះ​ក៏​អាច​ជា​បញ្ហា​សុខភាព​ផង​ដែរ​។ ដៃ​ត្រជាក់​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​ដៃ​​អា​អូន​ត្រជាក់​ញឹកញាប់​ ​ម៉ាក់​ៗ​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ស្វែង​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ មូលហេតុ​ដែល​ទារក​មាន​ដៃ​ត្រជាក់?​ ​​១​. មិន​ទាន់​ពេញ​វ័យ​ក្នុង​ការ​រក្សា​កម្ដៅ​ ទារក​ទើប​កើត​មិន​អាច​រក្សា​សីតុណ្ហភាព​​ស្នូល​នៃ​រាងកាយ​​ ដោយ​មិន​មាន​ការ​ការពារ​កម្ដៅ​ពី​ខាង​ក្រៅ​ឡើយ​។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ ទើប​ដៃ​ និង​ជើង​របស់​ពួក​គេ​ត្រជាក់​ជាង​​​ផ្នែក​​ដទៃ​ទៀត​។ ដូច្នេះ​ហើយ​ ទើប​ម៉ាក់​ៗ​គប្បី​រុំ​ក្បាល​ ជើង​ និង​ដៃ​របស់​ទារក​ឲ្យ​បាន​ច្រើន​ជាន់​ ដើម្បី​ការពារ​ការ​បាត់បង់​កម្ដៅ​ពី​រាងកាយ​​ដោយ​សារ​​រំហួត​។ ​​​២. ចរន្ត​ឈាម​មិន​ទាន់​លូតលាស់ ដោយ​សារ​តែ​​ប្រព័ន្ធ​ឈាម​រត់​របស់​ទារក​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ ឈាម​មិន​អាច​​ដឹកនាំ​អុកស៊ីសែន​ទៅ​ដល់​​ដៃ​ និង​ជើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។ ​បញ្ហា​កង្វះ​អុកស៊ីសែន​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​ដៃ​​​អា​អូន​ត្រជាក់​ ហើយ​វា​ក៏​អាច​​បង្ហាញ​តាម​រយៈ​​​​ការ​ប្រែ​ពណ៌​ស្បែក​ទៅ​ជា​ពណ៌​​ស្វាយ​។ ផ្នែក​ដទៃ​ទៀត​មាន​ដូចជា​ត្រចៀក​ ច្រមុះ​ បបូរ​មាត់​ និង​​ចុង​ដោះ​។ ៣. ការ​បង្ក​រោគ​ក្នុង​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​បង្ក​រោគ​ក្នុង​ឈាម​ គឺ​ជា​ការ​ឆ្លើយតប​ចុង​ក្រោយ​របស់​រាងកាយ​ចំពោះ​​ការ​ឆ្លង​មេរោគ​។ ការ​កំណត់​ពី​​ការ​បង្ក​រោគ​ក្នុង​ឈាម​នៅ​ដំណាក់កាល​ដំបូង​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ។​ ជាក់ស្ដែង​ ជំងឺ​នេះ​​កើត​ឡើង​​នៅ​ពេល​ដែល​មាន​ការ​​ឆ្លង​មេរោគ​ណា​មួយ​ ដូចជា​ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ ឬ​ឆ្អឹង​។ ជាមួយ​នឹង​ដៃ​ជើង​ត្រជាក់​ ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ក៏​អាច​សម្គាល់​ដោយ​អាការៈ​គ្រុន​ក្ដៅ​​តិចតួច ចង្វាក់​បេះដូង​លោត​ញាប់​ ដកដង្ហើម​ញាប់​ ស្បែក​ស្លេកស្លាំង​ ចង្អោរ​ ខោ​ទឹក​នោម​ស្ងួត​លើស​ពី​រយៈពេល​១២​ម៉ោង​។​ ប្រសិនបើ​​ម៉ាក់​ៗ​សង្កេត​ឃើញ​សញ្ញា​ខាង​លើ​ ចូរ​ប្រញាប់​នាំ​ចូល​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ ៤. គ្រុន​ក្ដៅ​ ត្រជាក់​ដៃ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​គ្រុន​ក្ដៅ​ដូច​គ្នា។​ ប្រសិនបើ​ទារក​​មាន​​សីតុណ្ហភាព​ចាប់​ពី​៣៨​អង្សា​សេ​ ពួក​គេ​អាច​មាន​​អាការៈ​គ្រុន​ក្ដៅ​។ ​ជា​ទូទៅ​ […]


ការថែទាំទារក

ទារក​ទាញ​សក់​​ខ្លួន​ឯង​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​​យើង​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ យើង​អាច​នឹង​ទាញ​សក់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​។ យ៉ាង​ណា​មិញ​​ ទារក​ក៏​អាច​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។​ ការ​ទាញ​សក់​ខ្លួន​ឯង​អាច​ជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​តានតឹង​ចំពោះ​ទារក​​ភាគ​​ច្រើន​។​ នៅ​ក្នុង​ករណី​ខ្លះ​ ការ​ទាញ​សក់​មិន​បង្ក​ជា​គ្រោះថ្នាក់​ណា​មួយ​ឡើយ​ ប៉ុន្តែ​​ប្រសិនបើ​ទម្លាប់​នេះ​នៅ​តែ​បន្ត​ វា​​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ នៅ​ពេល​ដែល​​ទារក​ធំធាត់​ឡើង​​។ ហេតុ​អ្វី​បាន​ជា​កូន​ទាញ​សក់​​ខ្លួន​ឯង​? ម៉ាក់​ៗ​ប្រហែល​ជា​យល់​ដឹង​ពី​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​លួងលោម​កូន​ ​ប្រសិនបើ​អា​អូន​ហត់​នឿយ រញ៉ាំរញ៉ូវ​ ឬ​ឃ្លាន​ ដោយ​ការ​បំបៅ​កូន​ ច្រៀង​បំពេ​ ឬ​រលាក់​កូន​។​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ទៅ​ ពួក​គេ​នឹង​រៀន​ពី​វិធីសាស្ត្រ​លួងលោម​ខ្លួន​ឯង​ ដើម្បី​បំបាត់​ស្រ្តេស​ ក៏​ដូចជា​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​សុវត្ថិភាព​។​ ការ​ទាញ​សក់​ខ្លួន​ឯង​ បាន​​ក្លាយ​ទៅ​ជា​ទម្លាប់​នៅ​ពេល​​​​ដែល​អា​អូន​មាន​អាយុ​ប្រហែល​៦​ខែ​ និង​បន្ត​រហូត​ដល់​ពួក​គេ​អាយុ​បាន​១​ខួប​។​ ទម្លាប់​មួយ​នេះ​ អាច​កើត​ឡើង​ចំពោះ​ទារក​ទាំង​ពីរ​ភេទ​។ មូលហេតុ​​ទូទៅ​​មួយ​ចំនួន​ ​ដែល​ធ្វើ​ឲ្យ​អា​អូន​ទាញ​សក់​ខ្លួន​ឯង មាន​ដូច​តទៅ​៖ ១. ហត់​នឿយ ប្រសិនបើ​កូន​ហត់នឿយ​ ​ពួក​គេ​អាច​​ទាញ​សក់​របស់​ខ្លួន​ ដើម្បី​បន្ធូរ​អារម្មណ៍​។​ នៅ​ក្នុង​ករណី​ដែល​អា​អូន​​រមូល​សក់​លេង​ ដោយ​មាន​ការ​ជញ្ជក់​មេ​ដៃ​ផង​នោះ​ វា​អាច​ជា​វិធីសាស្ត្រ​លួងលោម​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់​។ ២. រញ៉ាំរញ៉ូវ ម៉ាក់​ៗ​ក៏​អាច​ឃើញ​កូន​​ទាញ​ ឬ​បង្វិល​សក់​លេង​ ​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​រញ៉ាំរញ៉ូវ​។​ ​ជា​ទូទៅ​ ការ​បង្វិល​សក់​លេង​គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​រម្ងាប់​អារម្មណ៍​របស់​​ក្មេង​ ហើយ​វា​ក៏​អាច​ជា​ភាសា​កាយវិការ​ដ៏​ល្អ​​មួយ​ ដើម្បី​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ស្ថានភាព នៅ​ពេល​ដែល​កូន​ត្រូវការ​ភាព​កក់​ក្ដៅ​ និង​ការ​លួងលោម​។ ៣. បៅ​ដោះ​ម៉ាក់​ៗ ទារក​មួយ​ចំនួន​ទាញ​សក់​ខ្លួន​ឯង​ថ្នម​ៗ​ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​បៅ​ដោះ​ ដើម្បី​​លួងលោម​ខ្លួន​ឯង​។​ ប្រសិនបើ​អា​អូន​កំពុង​​ដុះ​ធ្មេញ​ ពួក​គេ​អាច​ទាញ​សក់​ ព្រម​ជាមួយ​នឹង​ការ​ខាំ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ក្នុង​អញ្ចាញ​ធ្មេញ​របស់​ពួក​គេ​។ ៤. ​ដុះ​ធ្មេញ​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​អា​អូន​ទាញ​សក់​​ខាង​ក្រោយ​ ឬ នៅ​ជុំវិញ​ត្រចៀក​​របស់​ពួក​គេ​ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​កំពុង​តែ​ដុះ​ធ្មេញ​។​ […]


ការថែទាំទារក

ទម្លាប់រុំទារកទើបកើតជិតៗឈឹង អាចបង្កគ្រោះថ្នាក់ដល់កូន

ការ​រុំ​កន្សែង​ទារក​ទើប​នឹង​កើត បាន​ក្លាយ​ជា​ទម្លាប់​មួយ​ក្នុង​ការ​ថែទាំ​ទារក​ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​និយម​ប្រើ។ ការ​រុំ​កន្សែង ឬ​ក្រណាត់​ទារក ជួយ​ឲ្យ​អា​អូន​មាន​អារម្មណ៍ថា​ដូច​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​ដដែល ធ្វើ​ឲ្យ​អា​អូន​មាន​ភាព​កក់​ក្ដៅ ពេលមិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ខាង​ក្រៅ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​រុំ​ទារក​ខុស​បច្ចេកទេស ដូច​បង្កើន​ហានិភ័យ​ដល់​អា​អូន​វិញ។ តាម​ពិត​ទៅ ទម្លាប់​រុំ​​ទារក​ទើប​នឹង​កើត ជួយ​ឲ្យ​អា​អូន​ឆាប់​គេង​លក់ និង​គេង​បាន​យូរ​ម៉ោង មិន​ឆាប់​ភ្ញាក់ ព្រោះ​ទារក​ទើប​នឹង​កើត​មួយ​ចំនួន​កន្ត្រាក់​ដៃ​ជើង​ញឹក ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ភ្ញាក់​ពី​គេង ឬ​គេង​មិន​ស្កប់​ស្កល់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ផ្ទុយ​ទៅ​វិញ ការ​រុំ​ទារក​ទើប​នឹង​កើត​ក៏​មាន​គុណ​វិបត្តិ​ដែរ ពី​ព្រោះ​ពេល​រុំ ជើង​ទារក​ត្រូវ​ដាក់​ត្រង់ និង​ផ្អឹប​ជាប់​គ្នា ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ឆ្អឹង​ត្រគាក។ ក្នុង​ករណី​ដែល​កន្សែង ឬកំណាត់​រុំ​ខ្លួន​កូន​តឹង​ពេក វា​អាច​បង្កើន​ហានិភ័យ​ថប់​ដង្ហើម​លើ​ទារក។ យោង​តាម​ការ​ស្រាវជ្រាវ​របស់ ​American Academy of Pediatrics បាន​អះ​អាង​ឲ្យ​ដឹង​ថា ទារក​ដែល​រុំ​កន្សែង កំណាត់​ជិត​ឈឹង រួច​ម៉ាក់​ប៉ា​ដាក់​ឲ្យ​គេង​ផ្អៀង​ខ្លួន ឬ​គេង​ផ្កាប់​មុខ អា​អូន​អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ  ពិសេស​ទារក​អាយុ​លើស​ ៦ខែ។ តិចនិក​រុំ​កន្សែង​ទារក​ត្រឹម​ត្រូវ ទារក​មិន​ចាំ​បាច់​រុំ​កន្សែង ឬ​កំណាត់​ទេ ហេតុ​នេះ បើ​ទារក​គេង​លក់​ធម្មតា ម៉ាក់​ប៉ា​មិន​បាច់​ខ្វល់​យក​កំណាត់​មក​រុំ​ខ្លួន​កូន​ដែរ ដាក់​កូន​ឲ្យ​គេង​ផ្ងារ​មុខ​ឡើង​លើ​ជានិច្ច ពិសេស​ពេល​រុំ​កន្សែង ឬ​កំណាត់​ឲ្យ​កូន រុំ​កន្សែង ឬ​កំណាត់​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​ចៀសវាង​មានបញ្ហា​ត្រគាក។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស