ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ហេតុផល ៥ យ៉ាងធំៗធ្វើឱ្យទារកមានក្បាលធំ

ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា​ ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌ ភេទ និងជាតិសាសន៍ដូចគ្នា ។ ភាគច្រើនក្បាល​របស់ទារក​នឹងធំ​លឿន​ខុសធម្មតាក្នុងរយៈពេលប៉ុន្មានខែដំបូងបន្ទាប់ពីសម្រាល និងមាន​ទំហំក្បាលធម្មតានៅអាយុ ១៨-២៤ ខែ។ ហេតុអ្វីទារកខ្លះមានក្បាល​ធំ? ជាធម្មតាក្បាលធំគឺជារោគសញ្ញានៃជំងឺផ្សេងទៀត។ ទារកមានក្បាល​ធំមកពី៖ ១. ទឹកដក់ក្នុងខួរក្បាល ជំងឺ​ទឹកដក់​ក្នុង​ខួរក្បាល គឺជាបញ្ហា​សុខ​ភាព​ដែលមានសារធាតុរាវនៅក្នុងលលាដ៍ក្បាល ជាលទ្ធផលវា​បណ្តាលឱ្យ​ខួរក្បាល​ហើម។ ការ​មានសារធាតុរាវក្នុងលលាដ៍ក្បាលច្រើនបានបន្ថែមសម្ពាធដល់ខួរក្បាលដែលបណ្តាល ឱ្យខូចខួរក្បាល ព្រមទាំងផ្តល់ផលវិបាកដល់សុខភាពជាច្រើន។ ២. កត្តាតំណពូជ ប្រសិនបើទារកដែលមានក្បាលធំមានប្រវត្តិគ្រួសារមានទំហំក្បាលធំជាងធម្មតា នោះទារកក៏ត្រូវ​បាន​ធ្វើរោគវិនិច្ឆ័យថាមានក្បាលធំដែរ តែស្ថានភាពទារកមិនធ្ងន់ធ្ងរទេ ហើយអាចនឹង​មិន​ជួប​ប្រទះ​បញ្ហាសុខភាពអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក្បាលធំមានទំនាក់ទំនង​នឹងជំងឺ​អូទីស្សឹម ក្មេងដែលមានក្បាលធំអាចមានអត្រាខ្ពស់ក្នុងការកើតជំងឺអូទីស្សឹម។ ៣. បញ្ហានៅក្នុងខួរក្បាល បញ្ហាក្នុងខួរក្បាលដូចជាដុំសាច់ក្នុងខួរក្បាលអាចបណ្តាលឱ្យទារកមានក្បាលធំ។ Megalencephaly (នៅពេលទារកមានខួរក្បាលធំ និងដំណើរការខុសប្រក្រតី) និងជំងឺ hydranencephaly (ជំងឺខួរក្បាលដែលអត់មានថ្នេរនៅក្នុងខួរក្បាល ហើយត្រូវបានជំនួស​ដោយថង់​ទឹកដែលផ្ទុកទៅដោយខួរឆ្អឹងខ្នង) ក៏អាចបណ្តាលឱ្យទារកមានក្បាលធំផងដែរ។ ៤. ការហូរឈាមខាងក្នុងខួរក្បាល ការប៉ះទង្គិច ឬរបួសលលាដ៍ក្បាលអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងហើមខួរក្បាល​ក៏អាចបណ្តាលឱ្យមានក្បាលធំបណ្តោះអាសន្នដែរ។ ៥. ការបង្ករោគនៅក្នុងខួរក្បាល ការឆ្លងមេរោគក្នុងខួរក្បាលអាចបណ្តាលឱ្យខួរក្បាល និងលលាដ៍ក្បាលហើម ជាលទ្ធផលធ្វើឱ្យ​ទារក​មានក្បាលធំ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ មូលហេតុមួយចំនួនទៀតដែលបណ្តាលឱ្យទារកមានក្បាលធំមាន៖ ជំងឺឆ្អឹងទន់ ឬខ្សោយដោយសារកង្វះវីតាមីន D  Sotos syndrome ធ្វើឱ្យរាងកាយលូតលាស់​លឿន​ហួស​ប្រមាណក្នុង​​អំឡុង​ពេលពីរបីឆ្នាំដំបូងនៃជីវិត។ ចង្កោមរោគសញ្ញាជំងឺមេតាប៉ូលីស ជំងឺកកឈាមក្នុងខួរក្បាលរ៉ាំរ៉ៃ កត្តាតំណពូជ តើក្បាលធំមានរោគសញ្ញាអ្វីខ្លះ? ក្នុងករណីក្បាលធំបណ្តាលមកពីកត្តាតំណពូជ គឺ​គ្មានរោគសញ្ញាអ្វីក្រៅពីក្បាលធំទេ ប៉ុន្តែប្រសិន​បើទារកមានក្បាលធំដោយសារលក្ខខណ្ឌសុខភាព ទារកអាចមានរោគសញ្ញាដូចខាងក្រោម៖ បង្ហើយក្បាលប៉ោងធំ ក្អួត ឬមិនសូវបៅ ចលនាភ្នែកមិនប្រក្រតី មានកាយវិការមិនប្រក្រតី ងងុយគេងខ្លាំង ឆាប់មួម៉ៅ ឬខឹង មានការលូតលាស់រាងកាយ និងខ្សោយប្រាជ្ញា ក្បាលធំលឿនជាងធម្មតា មានជំងឺឆ្កួតជ្រូក មានជំងឺអូទីស្សឹម រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់មានវិធានការណ៍ការពារជំងឺក្បាលធំលើទារកទេ ប៉ុន្តែ​កុមារដែលមានក្បាលធំដែលបណ្តាលមកពីកត្តាតំណពូជមិនត្រូវការការព្យាបាលទេ ព្រោះ​ពួក​គេអាចធំឡើងធម្មតា និងមិនមានបញ្ហាសុខភាពអ្វីឡើយ។


ការថែទាំទារក

កូនជ្រាំងអណ្តាតមកមូលហេតុអីខ្លះ? ដោះស្រាយបែបណា?

បញ្ហា​ជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​បញ្ហា​នេះ​ចំពោះ​ទារក​អាច​ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ប៉ា​ម៉ាក់ ព្រោះ​អា​អូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ចុះ​ជំងឺ​ជ្រាំង​អណ្ដាត​ទារក​ និង​កុមារកើត​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​វិធី​អ្វី​ល្អ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បាន? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត និង​មូលហេតុ​ដទៃ​ទៀត​មាន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។   វិធីព្យាបាលជំងឺជ្រាំងអណ្ដាតលើទារក ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​សាមញ្ញ​មួយ​ចំនួន​រួមមាន៖ ទី១. ដាំ​ទឹក​ឲ្យ​ពុះ​ហើយ​ទុក​ឲ្យ​នៅ​ក្ដៅ​ឧណ្ហៗ ទី២. បង់​អំបិល​ស្អាត​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​ឱ្យ​ប្រៃ​ល្មម ទី៣. យក​កំណាត់​ទន់ៗ​ស្អាត ដែល​បាន​ស្ងោរ​សម្លាប់​មេ​រោគ​ហើយ​មក​ជ្រលក់​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ​នោះ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត​ឲ្យ​បាន​ញឹក​ញាប់​(៤-៥ដង/ថ្ងៃ) ប៉ុន្តែ មិន​អាច​ជូត​ខ្លាំង​ពេក​ទេ​ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ឈាម​បាន។ ផ្ទុយ​ទៅវិញ​បើ​ម៉ាក់ប៉ា​យក​កំណាត់​មិន​ស្អាត ឬ​មិន​បាន​សម្លាប់​មេ​រោគ​ជា​មុន​ទេ​នោះ​ការ​សម្អាត​នឹង​ក្លាយ​ជា​ការ​ចម្លង​មេ​រោគ និង​ធ្វើ​ឲ្យ​ជំងឺ​ជ្រាំង​លើ​កូនកាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​វិធី​ព្យាបាល ក្រៅ​ពី​អនុវត្ត​តាម​តិចនិក​ខាង​លើ ម៉ាក់​ប៉ា​អាច​ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។


ការថែទាំទារក

ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន

ទារក​ឡើង​កន្ទួល​លើ​ស្បែក ឬ​មាន​បញ្ហា​ស្បែក​វា​អាច​ជា​រឿង​ទូទៅ​មួយ​កើត​ឡើង​លើ​ក្មេង ភាគ​ច្រើន​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ចំពោះ​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​ព្យាបាល​ឲ្យ​កូន​បាន​ដោយ​ប្រើ​ថ្នាំ​លាប​ទៅ​លើ​កន្ទួល បញ្ហា​នឹង​ជា​វិញ​ហើយ។ ប៉ុន្តែ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា រាល់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​រំខាន​តិច ឬ​ស្រាល​តាម​ប្រភេទ​ថ្នាំ ហើយ​ចំពោះ​ថ្នាំ​លាប​បំបាត់​កន្ទួល​លើ​ស្បែក​អា​អូន​ក៏​មាន​ផល​រំខាន​ដូច​គ្នា​ដែរ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូនចុចត្រង់នេះ ថ្នាំ​លាបលើស្បែក (Topical Ointment)​ ដែល​ម៉ាក់​ប៉ា​យក​ទៅ​ប្រើ​ពេល​ទារក​ឡើង​កន្ទួល​លើ​ស្បែក ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​ស្បែក ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ឡើង​ក្រហម និង​រមាស់​នៅ​លើ​ស្បែក​របស់​កូន​យើង។ ដូច​នឹង​ថ្នាំ​ដទៃ​ទៀត​ដែរ ពពួក​ថ្នាំ​លាប​បំបាត់​កន្ទួល​ក៏​មាន​ផល​រំខាន​អាច​ប៉ះពាល់​ដល់​កូន​បាន​ដែរ​ដូច​ជា៖ ស្បែក​កូន​អាច​ឡើង​ក្រហម​នៅ​ពេល​យើង​ចាប់​ផ្ដើម​លាប​ថ្នាំ​ដំបូងៗ អា​អូន​អាច​ឡើង​អុច​ៗ​នៅ​លើ​ស្បែក ពេល​ខ្លះ​ស្បែក​កន្លែង​លាប​ថ្នាំ​អាច​មាន​ពណ៌​ស្រាល​ជាង​កន្លែង​ផ្សេង តែ​វា​នឹង​ត្រឡប់​មក​វិញ​ក្រោយ​ព្យាបាល​រួច ប្រសិន​បើ​អា​អូន​ប្រើ​ថ្នាំ​ក្នុង​រយៈ​ពេល​យូរ ស្បែក​អាច​ប្រែ​ជា​ស្ដើង​ជាង​មុន អាច​មាន​ស្លាក​ស្នាម និង​មើល​ឃើញ​ដល់​សរសៃ​ឈាម​តូច​ក្នុង​ស្បែក ថ្នាំ​លាប​បំបាត់​កន្ទួល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ដែល​មិន​បាន​ព្យាបាល និង​ធ្វើ​ឲ្យ​វា​កាន់​តែ​ធ្ងន់ធ្ងរ។ ប្រសិន​បើ​ស្បែក​អា​អូន​កាន់​តែ​ក្រហម មាន​ស្នាម​អុចៗ​ពណ៌​ស ឬ​ឡើង​ពង​បែក ក្រោយ​ប្រើ​ថ្នាំ មាន​ន័យ​ថា​ស្បែក​កូន​ឆ្លង​មេរោគ​ហើយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ បន្ថែម​ពី​លើ​នេះ មុន​នឹង​ប្រើ​ថ្នាំ​លាប​ពេល​ទារក​ឡើង​កន្ទួល​លើ​ស្បែក ម៉ាក់​ប៉ា​ត្រូវ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​ថ្នាំលាបស្បែក ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​លើ​ស្បែក​ភាគ​ច្រើន​មាន​ផ្ទុក​សារធាតុស្តេរ៉យ ហើយ​សារធាតុ​មួយ​នេះ កាល​ណា​បើ​ប្រើ​ក្នុង​រយៈ​យូរ អាច​បង្ក​ជំងឺ Cushing Syndrome ដែល​បណ្ដាល​មក​ពី​ការ​ស្រូប​ចូល​តាម​ស្បែក​យ៉ាង​ច្រើន​នូវ​សារធាតុ ស្តេរ៉យ ផង​ដែរ។ ចំណាំ៖ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​អ្វី​មួយ​លើ​កូន មិន​ថា​ថ្នាំ​ញ៉ាំ​តាម​មាត់ ឬ​លាប​លើ​ស្បែក​ទេ ត្រូវ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​ច្បាស់​លាស់ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សេងៗ​លើ​កូន។ ម៉្យាង​វិញ​ទៀត ពេល​កូន​ឈឺ ម៉ាក់​ប៉ា​មិន​ត្រូវ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​អ្នក​ស្គាល់​គ្នា ដែល​មិន​មែន​ជា​អ្នក​ជំនាញ​ដាច់​ខាត។ ​


ការថែទាំទារក

អូនតូចចាប់ពីអាយុ ៩-១២ ខែ ប៉ាម៉ាក់អាចបង្រៀនអីខ្លះ?

ដល់អាយុ ៩-១២ ខែ អូនតូចចេះវារ ឈរ តោងដើរ ឬដើរដោយមានការជួយទប់ អាចមើល​ឃើញ​ពណ៌យ៉ាងច្បាស់ អាចប្រើដៃទាំង ២ ចេះធ្ងល់ ចេះ​រុករក ចាំថារបស់ទុកនៅឯណា និងអាចធ្វើតាម​ការប្រាប់សាមញ្ញជាៗដើម។ ដើម្បីជំរុញដល់ការអភិវឌ្ឍអាអូន នៅដំណាក់កាលនេះ​ម៉ាក់ប៉ាអាច​បង្រៀន​អាអូនតាមរយៈការលេង និងតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចបង្រៀនអូនតូច ដើម្បីជំរុញដល់​ការលូតលាស់​រាងកាយ​ និងការអភិវឌ្ឍបញ្ញាស្មារតីរបស់អូនតូច៖ ១. លេងលាក់របស់៖ ប៉ាម៉ាក់អាចលាក់របស់លេងនៅក្រោយខ្នង ឬក្រោមខ្នើយ រួចសួរអាអូនថា “ឡាន​អូននៅឯណា?” រួចឱ្យអូនតូចរក។ ការលេងបែប​នេះអាចបង្កើនការយល់ដឹង និង​សមត្ថភាព​រុក​រករបស់អាអូន។ ២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះ៖ ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យហៅសមាជិកនៅក្នុងគ្រួសារ និង​បង្រៀនអូនតូចឱ្យស្គាល់ និងហៅឈ្មោះវត្ថុឬ សត្វចិញ្ចឹមដើម្បីឱ្យអូនតូចចាប់អារម្មណ៍ និងបង្កើត​ទំនាក់​ទំនងជាមួយបរិស្ថានជុំវិញខ្លួន និងរៀនពាក្យថ្មីៗ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ៣. បង្រៀនអូនតូចឱ្យប្រើកាយវិការ៖ ម៉ាក់ប៉ាអាចបង្រៀនអាអូនប្រើដៃធ្វើ​កាយវិការមួយចំនួនដូចជា បាយៗ ចាបៗ ប៊ីៗ ទះដៃ កុំមាត់ជាដើម។ ការធ្វើបែបនេះនឹងជួយអាអូនរៀនធ្វើតាមការប្រាប់។ ៤. បង្រៀនអូនតូចពីអវយវៈរាងកាយ៖ ប៉ាម៉ាក់អាចចង្អុល និងប្រាប់ពីភ្នែក​ ច្រមុះ ត្រចៀក មាត់ សក់ ដៃ ជើងរបស់តុក្កតាដល់អូនតូច រួចឱ្យអូនតូចចង្អុលពីភ្នែក ច្រមុះ…របស់អូនតូច និងរបស់ប៉ាម៉ាក់។ […]


ការថែទាំទារក

កូនក្តៅខ្លួន ចង់ឆាប់ត្រជាក់ ឲ្យញ៉ាំថ្នាំបញ្ចុះកម្តៅលើសចំណុះប្រយ័ត្នខូចថ្លើម

តាម​ធម្មតា ពេល​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​ឲ្យ​កូន​លេប​ថ្នាំ​ច្រើន​លើស​លប់​ឡើយ។ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​បញ្ចុះ​កម្តៅ ដ្បិត​យើង​អាច​លេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​ពិត​មែន តែការ​លេប​លើស​កំណត់​អាច​ប៉ះពាល់​សុខភាព យូរៗ​ទៅ​ក្មេង​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ទៅ​តាម​អាយុ និង​គីឡូ​របស់​កូន ទៅ​តាម​ម៉ោង​កំណត់ ១ថ្ងៃ​ប៉ុន្មាន​ដង ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា គ្រូពេទ្យ​ឯកទេស​ទូទៅ និង​ជំងឺ​កុមារ បាន​លើក​ឡើង​ថា ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បញ្ចុះ​កម្តៅ ឯ​កម្រិត​នៃ​ការ​ប្រើ​វិញគឺ ១០-១៥ មិល្លីក្រាម ក្នុង​ទម្ងន់កូន១គីឡូក្រាម ញ៉ាំ​ក្នុង​រយៈពេល ៤-៦ម៉ោង/ម្តង។ ចំពោះមូលហេតុនៃការញ៉ាំថ្នាំបញ្ចុះកម្តៅលើសកម្រិតនាំខូចថ្លើម នាយកមន្ទីរពេទ្យកុមារបានពន្យល់ថាថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​បរិមាណច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​


ការថែទាំទារក

ក្មេងរពឹសណាស់ នេះតិចនិចបង្ការកូនតូចពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ

ប៉ាម៉ាកគួររៀបចំផ្ទះឱ្យមានសុវត្ថិភាពមុនពេលអាអូនអាយុ ៦ ខែ ព្រោះចាប់ពីអាយុ ៦ ឡើងទៅ​អា​អូន​នឹងចេះ​វារ អង្គុយ តោងឈរ ដើរ និងចេះរត់ហើយ។ ដោយសារ​ធម្មជាតិរបស់ក្មេង​តូចៗ​គឺចង់ដឹង និងចូលចិត្តរុករក ដែលអាចធ្វើឱ្យអាអូនមានគ្រោះថ្នាក់ដោយប្រការណាមួយដូចជា ធ្លាក់ ដួល ស្លាក់ រលាក ពុល លង់ទឹក រលំរបស់ពីលើ ឆក់ខ្សែភ្លើង ថប់ដង្ហើមជាដើម។ តើមាន​តិចនិច​អ្វីខ្លះ​ដែល​ប៉ាម៉ាក់អាច​បង្ការ​កូនតូចៗពីគ្រោះថ្នាក់ដោយចៃដន្យបាន? ខាងក្រោមនេះជាតិចនិចមួយចំនួនដែលប៉ាម៉ាក់អាចរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អូនតូច៖ គ្របព្រីអគ្គិសនីទាំងអស់ ក្នុងបំណងការពារអូនតូចពីការលូកម្រាមដៃចូល ឬយករបស់​ផ្សេងៗ​ញ៉ុក​ចូល។ ដាក់គន្លឹះសុវត្ថិភាពទូទឹកកក និងគ្រប់ទ្វារទូទាំងអស់ ការពារ​អាអូន​បើកហើយចូលទៅក្នុង។ ដំឡើងទ្វារនៅខាងក្រោម និងខាងលើមាត់ជណ្តើរ ក្រែងអូនតូចឡើង​ ឬ​ចុះជណ្តើរ។ ដាក់ជ័រទន់ការពារគ្រប់ជ្រុងតុដែលស្រួចទាំងអស់ដើម្បីការពារអូនតូច​រត់ ឬដើរបុក។ ត្រូវលើកខ្សែនានា (ខ្សែភ្លើង ខ្សែចងវាំងននបង្អួច ខ្សែរនាំងបង្អួច…) ឱ្យផុតពីដៃអូនតូច និងយក​គ្រឿងសង្ហារឹមចេញឱ្យឆ្ងាយពីខ្សែទាំងនោះ។ ត្រូវដាក់បន្ទះការពាររអិលនៅក្រោមគ្រប់កម្រាលឥដ្ឋ។ មិនត្រូវដាំរុក្ខជាតិដែលមានជាតិពុលនៅក្នុងផ្ទះ ឬក្នុងទីធ្លាផ្ទះទេ។ ត្រូវកំណត់កម្តៅម៉ាស៊ីនទឹកក្តៅក្នុងបន្ទប់ទឹកត្រឹម ១២០ អង្សារ ឬទាប​ជាងនេះ។ ដាក់ថ្នាំ សារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ទាំងអស់ឱ្យផុតពីដៃទារក ឬផុតពីភ្នែកទារក។ ដាក់ចង្រឹងបង្អួច ខ្លាចអូនតូចចេញតាមបង្អួច។ ភ្ជាប់ទូរទស្សន៍ ធ្នើរសៀវភៅ ឬទូផ្សេងៗទៅនឹងជញ្ជាំង ការពារក្រែង​អា​អូនតោង ឬឡើង​ធ្វើឱ្យ​ដួល​រលំពីលើ។ គ្របឆ្នុកបើកចង្រ្កាន និងបិទហ្គាសដើម្បីការពារកុំឱ្យអូនតូចបើក​ចង្រ្កាន។ បិទទ្វារបន្ទប់ទឹកឱ្យជិត ខ្លាចអូនតូចរអិល ឬលេងទឹក។ ដាក់ឧបករណ៍ទប់មាត់ទ្វារដើម្បីទ្វារកៀបម្រាមដៃអូនតូច។ ត្រូវដាក់កាំបិត របស់របរធ្ងន់ៗ ងាយបែក ឬមុតស្រួចឱ្យផុតពីដៃអូនតូច។ ប្រសិនបើមានអាងហែលទឹក អណ្តូង […]


ការថែទាំទារក

ក្រោយទារកចាក់វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំច្របាច់ មិនល្អទេ

ជា​ទូទៅ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​ក៏​ទារក​តូច​ទេ តែង​តែ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល ឬ​ឈឺ​ចុក​ដៃ​ជាដើម។ ស្រប​គ្នា​នេះ ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ហើយ មួយ​ចំនួន​ឃើញ​មាន​ឡើង​ដុំ​ពក​កន្លែង​ចាក់​នោះ ខ្លះ​មាន​ខ្ទុះ​ទៀត ប៉ុន្តែ​អ្នក​ជំនាញ​មិន​ឲ្យ​យើង​ប៉ះពាល់​ដុំ​ពក​ទេ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ ថា ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​ឡើង​ដុំ​ពក ហើយ​ខ្លះ​មាន​ខ្ទុះ​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ។ ជួន​កាល វា​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​យក​វត្ថុ​កខ្វក់​មក​ជូត ឬ​បិត​លើ​មុខ​ម្ជុល ឬ​ក៏​អាច​មក​ពី​អា​អូន​មាន​ប្រតិកម្ម​នឹង​សារធាតុ​ក្នុង​វ៉ាក់សាំង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង (BCG) ហើយ​វា​នឹង​បន្សល់​ស្នាម​ពក​តូច ជួន​កាល​មាន​ខ្ទុះ​តិច​តួច​ដែល​នេះ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង។ “ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង គាត់​យក​ដៃ​ច្របាច់​ទើប​វា​ក្លាយ​ជា​មាន​ខ្ទុះ​កាន់​តែ​ច្រើន ឬ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ជាដើម។ ម្ដាយ​ទារក​ដែល​យក​កូន​មក​ជួប​ខ្ញុំ​ដោយ​សារ​បញ្ហា​ស្នាម​ពក​នេះ ហើយ​ប្រាប់​ខ្ញុំ​ថា​កូន​គាត់​កើត​បូស។” វេជ្ជបណ្ឌិត កុសល កណិការ បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ណែនាំ​ថា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ទុក​ឲ្យ​ស្នាម​ពក​តូច​នោះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​វា​នឹង​បន្សល់​ស្លាក​ស្នាម​លើ​ស្មា​កូន ហើយ​ចៀសវាង​យក​ដៃ​ទៅ​ច្របាច់​ស្នាម​ពក​នោះ។ ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ […]


ការថែទាំទារក

ទារកទើបកើតយំមានមូលហេតុច្រើន ម៉ាក់ប៉ាថ្មីថ្មោងកុំបារម្ភនេះជាដំណោះស្រាយ

ទារកទើបកើតចំណាយពេលច្រើនលើការគេង ប្រសិនបើអូនតូចយំ​ មានន័យថាអូនតូចត្រូវការ​ការយកចិត្តទុកដាក់ពីមនុស្សធំហើយ។ ដោយ​សារ​អូនតូចមិនទាន់ចេះនិយាយ ឬប្រើកាយវិការ អូន​តូច​ប្រើការយំដើម្បីទំនាក់ទំនងជាមួយប៉ាម៉ាក់ ឬអ្នកនៅជុំវិញខ្លួន។ ប៉ាម៉ាក់​ថ្មីថ្មោង​អាចពិបាក​​ក្នុងការ​ដឹងពីតម្រូវការរបស់អូនតូច ខាងក្រោមនេះជាតិចនិចដោះស្រាយពេលអូនតូចយំ។ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យអូនតូចយំ ១. អូនតូចឃ្លាន៖ នេះជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យអូនតូចយំ។ ដោយសារ​​ក្រពះររបស់ទារក​ទើប​កើតនៅតូច អូនតូចមិនអាចបៅម្តងបាន​ច្រើនទេ ដូច្នេះអូនតូចត្រូវការបៅញឹកញាប់។  ម៉ាក់ៗ​គួរ​បំបៅអាអូនរៀងរាល់ ១-៣ ម៉ោងម្តង និង ៨-១២ ដង/ថ្ងៃ។ ២. អូនតូចឈឺ ឬហើមពោះ៖ ម៉ាក់ប៉ាអាចសម្គាល់ដោយឃើញអូនតូចក្តាប់​ដៃ បត់ជង្គង់ ឬអែនខ្នង មុខ​ឡើងក្រហម ទោះលួងយ៉ាងម៉េចក៏មិនបាត់​យំ។ វាអាចបណ្តាលមក​ពីបញ្ហា​ប្រព័ន្ធរំលាយអាហារ​របស់អូនតូច ឬអូនតូច​អាលែកហ្ស៊ីជាមួយអ្វីមួយនៅក្នុងទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ឬក្បាល​ដបទឹកដោះគោដែលអូនតូចបៅមិនជួយរាំងទប់ខ្យល់ក្នុងដប ដែលធ្វើឱ្យ​អូនតូចបឺត​ខ្យល់ច្រើន​ចូលពោះ។ ម៉ាក់ប៉ាអាច​ម៉ាស្សាពោះអាអូនតាម​​ទិសដៅទ្រនិចនាឡិកា ឬរឺតខ្នងអូនតូចថ្នមៗ។ ប៉ា​ម៉ាក់​ត្រូវ​បញ្ឈរ​អា​អូនទប់នឹងទ្រូង។ ត្រូវដាក់​ចង្កា​អាអូនលើ​ស្មា​ និងយកដៃទប់ក្បាលអាអូន យកបាត​ដៃម្ខាងទៀតរឺតខ្នងអូនតូចថ្នមៗពីចង្កេះឡើងលើ។ ការរឺតខ្នងនេះ​តម្រូវឱ្យម៉ាក់ប៉ាកោងបាតដៃ ព្រោះ​ការ​ធ្វើបែបនេះនឹងបន្ថយសម្ពាធ​លើ​ខ្នងអាអូន។ កាលវិភាគចាក់ថ្នាំបង្ការ មើលនៅទីនេះ ៣. អូនតូចត្រូវការដូរខោទឹកនោម៖ អូនតូចក៏យំដែរ ប្រសិនបើខោទឹក​នោម​សើម ប្រឡាក់លាមក ឬរោលជាមួយខោទឹកនោម។ ៤. អូនតូចរងា ឬស្អុះពេក៖ ប៉ាម៉ាក់អាចដឹងថាអាអូនរងា ឬស្អុះពេកដោយយកដៃស្ទាបពោះ ឬកញ្ចឹង​ក​អាអូន។ កុំស្ទាបបាតដៃ ឬប្រអប់ជើងអាអូន ព្រោះជាមធ្មតាបាតដៃ ឬប្រអប់ជើង​តែងតែត្រជាក់​ជាង​រាងកាយ។ […]


ការថែទាំទារក

មានបញ្ហាអត់ បើទារកទើបកើតមិនជុះលាមកព្រៃ?

លាមកព្រៃគឺជាលាមកដំបូងរបស់ទារកទើបនឹងកើត មានសភាពខាប់ ស្អិត​​ និងមានពណ៌បៃតងចាស់។ ជាធម្មតាទារកនឹងជុះលាមកព្រៃក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីកើត និងយូរបំផុត មិន​លើសពី ៤៨ ម៉ោង។ ចុះមានបញ្ហាអត់ បើទារកមិនជុះលាមកព្រៃ? លាមកព្រៃកើតឡើងពីកោសិកាពោះវៀនរបស់ទារក កាកសំណល់ដែលបញ្ចេញ​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក និងទឹកភ្លោះដែលទារកលេបចូលក្នុងពោះពេលនៅក្នុងផ្ទៃ។ ទារកចាប់​ផ្តើម​មានលាមកព្រៃនៅដើមត្រីមាសទី ២ នៃការមានផ្ទៃពោះរហូតដល់ពេលសម្រាល។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃក្នុងអំឡុងពេល ៤៨ ម៉ោងទេ ទារកអាចប៉ោងពោះ និង​ក្អួត។ វាអាចបណ្តាលមកពី៖ – លាកមកព្រៃស្អិតខ្លាំង – ជំងឺក្រពេញទីរ៉ូអ៊ីត – ជំងឺសួត និងប្រព័ន្ធរំលាយអាហារស្ទះដោយសារស្លេស្ម – ស្ទះ ឬបាត់ផ្នែកណាមួយនៃពោះវៀន – ពោះវៀនរួមតូច – ទារកគ្មានរន្ធគូទ ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃទេ ប៉ាម៉ាក់ត្រូវប្រាប់ពេទ្យជាបន្ទាន់ ការយឺតយ៉ាវក្នុងការព្យាបាលអាចធ្វើឱ្យទារកមានគ្រោះថ្នាក់។


ការថែទាំទារក

ទារកទើបកើតពកក្បាល អាចមកពីប៉ះទង្គិចអាងត្រគាកម៉ាក់ៗពេលសម្រាល

ទារក​ទើប​កើត​ពក​ក្បាល អាច​បណ្ដាល​មក​ពី​មាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក​ក្បាល​អា​អូន បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច​ក្បាល​ជាមួយ​នឹង​អាង​ត្រគាក​ម្ដាយ​តាម​រយៈ​ការ​សម្រាល​ដោយ​ធម្មជាតិ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ ការ​ហូរ​ឈាម​បណ្ដាល​ឲ្យ​ទារក​ទើប​កើត​ពក​ក្បាល (Cephalohematoma) ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​លលាដ៍​ក្បាល និង​ស្បែក​ក្បាល​ដែល​មិន​មាន​ប៉ះពាល់​ដល់​សាច់​ខួរ​ក្បាល​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​កុមារ​ដែល​មាន​បញ្ហា​នេះ​មាន​ការ​លូតលាស់​ខួរក្បាល​ធម្មតា។ Cephalohematoma ដំបូង​មាន​លក្ខណៈ​ទន់ៗ បន្ទាប់​មក​វា​វិវត្ត​ទៅ​ជា​រឹង​បន្តិច​ម្ដង​ៗ និង​ត្រូវ​ការ​ប្រើ​រយៈ​ពេល​យូរ ដើម្បី​ឲ្យ​ដុំ​រឹង​នោះ​រលាយ​បាត់ (អាច​ច្រើន​ខែ)។ លោក​ស្រី​បន្ត​ថា ចំពោះ​បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល ដោយ​សារ​ប៉ះ​ទង្គិច​នឹង​អាង​ត្រគាក​ម្ដាយ​មាន​ប្រហែល ១-២% កើត​លើ​ទារក​សម្រាល​តាម​ធម្មជាតិ​ដោយ​ឯក​ឯង និង​៣-៤% សម្រាល​ដោយ​ធម្មជាតិ​ដែល​មាន​ការ​ប្រើ​ឧបករណ៍​ជំនួយ​ក្នុង​ការ​ទាញ​ក្បាល​ទារក។ បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល​នេះ​ដែរ ក៏​មាន​ផ្ដល់​ផល​វិបាក​ដូច​ជា៖ ធ្វើ​ឲ្យ​កុមារ​មាន​ស្បែក​លឿង​រយៈ​ពេល​យូរ ពី​ព្រោះ​ឈាម​ដែល​ហូរ​នៅ​ក្រោម​ស្បែក​នោះ​នឹង​បំប្លែងទៅ​ជា​សារជាតិ​លឿង ធ្វើ​ឲ្យ​កុមារ​មាន​សញ្ញា​ស្លេក​ស្លាំង​ក្នុង​ករណី​ដែល​ឈាម​ហូរ​ច្រើន​ ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ​ដែល​បណ្ដាល​ទារក​ក្ដៅ​ខ្លួន វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ប្រសិន​បើ​ទារក​ទើប​កើត​ពក​ក្បាល ហើយ​មាន​ស្បែក​លឿង ស្លេក​ស្លាំង និង​ក្ដៅ​ខ្លួន (​កម្ដៅ​លើស​ពី ៣៧.៥) ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​គ្រូពេទ្យ។ ទោះ​បី​ជា Cephalohematoma មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទារក ប៉ុន្តែ​វា​អាច​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​បញ្ហា​ផ្សេង​ជា​ជំងឺ​នៅ​តំបន់​ក្បាល​ទារក។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស