ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

សង្កេតយ៉ាងម៉េច ទើបដឹងថា អាអូនជាប់គល់អណ្ដាត

ជាប់​គល់​អណ្ដាត ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​លើ​ទារក ម៉ាក់​ប៉ា​ច្បាស់​ជា​ធ្លាប់​បាន​ឮមក​ហើយ។ បញ្ហា​ជាប់​គល់​អណ្ដាត​នេះ ជា​ជំងឺ​ពី​កំណើត​ដែល​ជាលិកា​ក្រោម​អណ្ដាត​ក្មេង​ភ្ជាប់​អណ្ដាត​តឹង​ជាមួយ​ក្រអូម​មាត់​ក្រោម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ។ ជាប់​គល់​អណ្ដាត អាចសម្គាល់បានដោយ៖ ក្មេងពិបាក​កម្រើក​គល់​អណ្ដាត​ប៉ះ​នឹង​អញ្ចាញ​ធ្មេញ​ខាង​លើ ឬ​ពី​ម្ខាង​ទៅ​ម្ខាង ពិបាក​លៀន​អណ្ដាត​ចេញ​មក​ក្រៅ (ពិសេស​លៀនអណ្ដាត​មិន​ផុត​ធ្មេញ​ខាង​ក្រោម) ពេល​អា​អូន​លៀន​អណ្ដាត មាន​សភាព​ផត​ចូល​ក្នុង ឬ​មាន​រូបរាង​ដូច​បេះដូង។ ចំពោះ​មូលហេតុ​បញ្ហា​ជាប់​គល់​អណ្ដាត​អា​អូន​តូចៗ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ក្នុង​ករណី​ខ្លះ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​អាស្រ័យ​ទៅ​លើ​កត្តា​ហ្សែន​។ ផល​វិបាក​លើក្មេងៗ​ជាប់​គល់​អណ្ដាត ក្មេង​ពិបាក​មឹម ពិបាក​បឺត និង​ងាយ​ឈ្លក់​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹកដោះ​គោ ប៉ះពាល់​ដល់​ការ​និយាយ ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ។ល។ វិធីព្យាបាល​​ជាប់​គល់​អណ្ដាត វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា សម្រាប់​ការ​ព្យាបាល គឺ​ត្រូវ​កាត់គល់អណ្ដាត ​ដើម្បី​បន្ធូរ​ជាលិកា​នោះ តែ​ការ​កាត់​មាន​ច្រើន​របៀប​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​ដូចជា៖ – ការ​កាត់​ត្រូវ​ធ្វើ​ចំពោះ​ក្មេង​ដែល​មាន​សុខភាព​ល្អ គ្រប់​គីឡូ និង​មិន​កំពុង​មាន​ជំងឺ​ផ្សេង ព្រោះ​ក្រោយ​ពេល​កាត់​នឹង​មាន​ប៉ះពាល់​ដល់​ការ​ញ៉ាំ​មួយ​រយៈ​ខ្លី -​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង អាច​កាត់​បាន (ឬ អាយុ​ទាប​ជាង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង) – ការ​កាត់​មិន​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ចាប់​ខ្លាំង​ទេ។


ការថែទាំទារក

ដ្បិតក្មេងងាយរលាកបំពង់ក តែតិចនិកបង្ការអត់ពិបាកទេ សាមញ្ញបំផុត

រលាក​បំពង់ក​ជា​ជំងឺ​ដែល​យាយី​លើ​កុមារ​តូចៗ​ញឹក​ញាប់ បើ​តាម​ការ​សិក្សា​កុមារ​ម្នាក់​អាច​នឹង​មាន​ជំងឺ​រលាក​បំពង់ក ៣-៨ដង/ឆ្នាំ។ តើ​មូលហេតុ​អី​បាន​ក្មេង​រលាក​បំពង់ក​ញឹក​ញាប់? ម៉ាក់ប៉ា​គួរ​ធ្វើ​បែប​ណា ដើម្បី​បង្ការ​កូនៗ​ពី​ជំងឺ​រលាក​បំពង់ក? បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យគន្ធបុប្ផា  រលាក​បំពង់ក​ច្រើន​កើត​លើ​កុមារ អាយុ ៦ខែ-៦ឆ្នាំញឹកញាប់ជាងគេ។ ១. មូលហេតុ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​រលាក​បំពង់ក – កត្តា​អនាម័យ (ក្មេង​ឧស្សាហ៍​បៀមដៃ ឬ​យក​របស់​របរ​មិន​ស្អាត​ផ្សេងៗ​ដាក់​ចូល​ក្នុង​មាត់) – ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹងមាំ (កើត​មិន​គ្រប់​ខែ មិន​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេងៗ) – ក្មេង​មាន​អាលែកហ្សី​នៅ​ផ្លូវ​ដង្ហើម – ក្មេងមាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្នុង​ក្រពះ​មក​បំពង់ក ​- មានជំងឺ​រួមផ្សំ​ផ្សេង​ទៀត។ ២. វិធី​បង្ការ​ជំងឺ​រលាក​បំពង់ក ទោះបី​ជា​ក្មេង​ងាយ​នឹង​រលាក​បំពង់ក​ក្តី តែ​បើ​ម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចងាយៗនេះ អាច​កាត់​បន្ថយ​ពី​ការ​រលាក​បំពង់ក​លើ​កូនៗ​បាន។ – រក្សា​អនាម័យ ឧស្សាហ៍​លាង​ដៃ​កូន​​ជាមួយ​នឹង​សាប៊ូ អាល់កុល ឬ​ជែល – ឧស្សាហ៍​លាង​សម្ភារៈ​ក្មេង​លេង – នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​តាម​កម្មវិធី​ជាតិ – ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ – ផ្តល់​ចំណី​អាហារ​​មាន​ជីវជាតិ​ទៅកូន – ចៀស​វាង​ការ​បញ្ចុក​ចំណី​អាហារ​កុមារ ២-៣នាក់ ដោយ​ប្រើ​ចាន ឬ​ស្លាបព្រា​តែ១ ​- មិន​ត្រូវ​ឲ្យ​កុមារ​នៅ​ក្បែរ​អ្នក​ជំងឺ ពិសេស​អ្នក​ជក់​បារី។


ការថែទាំទារក

ទារកលៀនផ្ចិត ឬផ្ចិតដុះផ្លែ បណ្ដាលមកពីពេទ្យកាត់ផ្ចិតមិនស្អាត ឬយ៉ាងណា?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ករណី​លៀន​ផ្ចិត​នៅ​លើ​ទារក  ដែលផ្ចិតអាអូនប៉ោងមក​ក្រៅ​ខុស​ប្រក្រតី។ ក្នុង​ករណី​ដូច​គ្នា​ដែរ​នេះ ផ្ចិត​ទារក​ក៏​អាច​ជួប​បញ្ហា​​ផ្លែ ដែល​អាច​ធ្វើ​ឲ្យ​ផ្ចិត​អា​អូន​ប៉ោង​ចេញ​ក្រៅ​ដូច​លៀន​ផ្ចិត​ដែរ។ ចុះ​មូល​ហេតុ​អ្វី​បណ្ដាល​ឲ្យ​ទារក​លៀន​ផ្ចិត ឬ​ដុះ​ផ្លែ​ផ្ចិត? មូលហេតុ​ផ្ចិត​លៀន៖ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទារក​ផ្ចិត​លៀន​បណ្ដាល​មក​ពី​សាច់ដុំ​នៅ​ជុំ​វិញ​ពោះ​នោះ​ខ្សោយ និង​ស្ដើង​ពី​កំណើត។ បើ​ទារក​មាន​សាច់ដុំ​ពោះ​រឹងមាំ​ល្អ សាច់​ដុំ​នោះ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់ ទប់កុំ​ឲ្យ​ទឹក ឬ​ពោះវៀន​លាន​ចេញ​ក្រៅ​បាន។ ប៉ុន្តែភាគ​ច្រើនបញ្ហា​លៀន​ផ្ចិត​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង ក្នុង​រយៈ​ពេល​យ៉ាង​យូរ ១២-១៨​ខែ​ក្រោយ​សម្រាល ព្រោះ​សាច់ដុំ​ពោះ​កូន​ចាប់​ផ្ដើម​រឹងមាំ​ខ្លាំង​បន្តិច​ម្ដងៗ។ ទារក​ដែល​ប៉ោង​ផ្ចិត​ចេញ​មក​ក្រៅ មាន​តិច​តួច​បំផុត​ដែល​ផ្ចិត​មិន​ប្រែ​មក​ធម្មតា​វិញ។ មូល​ហេតុ​ផ្ចិត​ដុះ​ផ្លែ៖ ផ្ចិត​ផ្លែ​កើត​ឡើង ក្រោយ​ទារក​ជ្រុះ​ស្អាត​ហើយ តែ​មាន​សាច់​ដុះ​លើស​ចំ​កណ្ដាល​ផ្ចិត​ពី​កំណើត។ ទារក​ដែល​មាន​ផ្ចិត​ដុះ​ផ្លែ យើង​ត្រូវ​សម្អាត​តំបន់​នោះ​ឲ្យ​ស្ងួត ហើយ​ករណី​ចាំបាច់​ត្រូវ​ប្រើ​ទឹក​ថ្នាំ​បន្ថែម ដើម្បី​ជូត​តំបន់​ផ្ចិត​។ ជា​ធម្មតា ផ្លែ​ផ្ចិត​នឹង​រួម​តូច​ស្វិត​ទៅ​វិញ​ដោយ​ឯកឯង​ដោយ​មិន​ចាំបាច់​ព្យាបាល​អ្វី​នោះ​ទេ តែ​ក្នុង​ករណី​ដែល​ឃើញ​ថា ​ផ្លែ​ផ្ចិត​កូន​នៅ​តែ​ប៉ោង​ចេញ​ក្រៅ​ក្នុង​រយៈ​ពេល​យូរ គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដោយ​ការ​ដុត​បំបាត់​ផ្លែ​នោះ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ករណី​ទារក​លៀន​ផ្ចិត ឬ​ផ្លែ​ផ្ចិត កើត​ឡើង​ដោយ​សារ​តែ​សាច់​ដុំ​ពោះ​របស់​អា​អូន​មិន​រឹង​មាំ មិន​អាច​ទប់​ទឹក ឬ​ពោះ​វៀន​កុំ​លៀនចេញ​ក្រៅ​បាន​ប៉ុណ្ណោះ មិន​មែន​ដោយ​សារ​តែ​ក្រោយ​កើត ក្រុម​គ្រូពេទ្យ​កាត់​ផ្ចិត​កូន​មិន​ស្អាត​ទេ។ ករណី​ទាំង​២​ខាង​លើ​នេះ សុទ្ធ​តែ​កើត​ឡើង​ពី​កំណើត​របស់​ទារក​ទាំង​អស់ មិន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ថែ​ទាំ​ទារករបស់​ក្រុម​គ្រូពេទ្យ​ទេ។


ការថែទាំទារក

មានកូនតូចពិបាកបន្តិចហើយ នេះជាតិចនិកការពារទារកទើបកើត-១ឆ្នាំ ពីជំងឺកូវីដ ១៩

បច្ចុប្បន្ន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មិន​ទាន់​មាន​សញ្ញា​ថមថយ​នោះ​ទេ តើ​យើង​ត្រូវ​ការពារ​កូន​តូច​ជា​ទីស្រលាញ់ ដែល​ទើប​ចាប់​កំណើត​លើ​ផែនដី​នេះ​ពី​ជំងឺ​កូវីដ ១៩ ដោយ​របៀប​ណា? បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គការ UNICEF បន្ថែម​លើ​ដំបូន្មាន​ទាំង​អស់​ដែល​បាន​ផ្តល់​កន្លង​មក​ដល់​ម៉ាក់ប៉ា អំពី​ការ​លាង​សម្អាត​ដៃ ការ​រក្សា​គម្លាត សុវត្ថិភាព និង​ការ​ឧស្សាហ៍​ធ្វើ​អនាម័យ​ឱ្យ​ទាករ​តូចៗ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ទារក​តូចៗពី​ការ​ឆ្លង​ជំងឺ។ ម៉ាក់ៗ​ត្រូវ​បំបៅដោះ​កូន ប្រសិន​បើ​អាច​ធ្វើ​បាន ព្រោះ​បច្ចុប្បន្ន​ពុំ​មាន​ការ​ស្រាវ​ជ្រាវ​ណា ដែល​បង្ហាញ​ថា​ទឹកដោះ​ម្តាយ​អាច​ចម្លង​វីរុស​នេះ​នោះ​ឡើយ ហើយ​ម៉ាក់ៗ​គួរ​អនុវត្ត​តាម​ទម្លាប់​អនាម័យ​ធម្មតា និង​ការពារ​ផ្លូវ​ដង្ហើម (ពេល​បំបៅ​កូន ក៏​ដូច​ជា​ពេល​វេលា​ផ្សេង​ទៀត) ដើម្បី​ចៀស​វាង​ការ​ឆ្លង​តាម​ផ្លូវ​ដង្ហើម។ បន្ថែម​ពីនោះ​ត្រូវ​ប្រើ​កំណាត់​ជូត​ដែល​មាន​ថ្នាំ​សម្លាប់​មេរោគ​ប្រសិន​បើ​មាន ដើម្បី​ជូត​ផ្ទែក​ខាង​លើ និង​ផ្ទៃ​សម្រាប់​ប្តូរ​ខោ​ទឹក​នោម​កូន​ឱ្យ​បាន​ម្តង/ថ្ងៃ ធានា​ថា​ក្មេង​តូចៗ មាន​អ្នក​ថែទាំ​ដដែលៗ ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែល​មក​ប៉ះពាល់​ជាមួយ​ពួកគេ។ ចំពោះ​អ្នក​មើល​ថែ​កូន​យើង​ត្រូវ​ប្រាប់​ពួក​គេ​ឲ្យ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់ ចៀស​វាង​ប្រើប្រាស់​វត្ថុ​រួមគ្នា​ដែល​យក​មក​ប៉ះពាល់​មាត់ ដូចជា​ពែង​ជា​ដើម និង​មិន​ត្រូវ​នៅ​ជិត ក្មេង​ឡើយ​បើ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ ប្រសិន​បើ​កូន​ឈឺក ក្អក ឬ​ក្តៅខ្លួន ត្រូវ​ទូរស័ព្ទ​ពេទ្យ​ដើម្បី​សុំ​ដំបូន្មាន​សិន មុន​នឹង​យក​កូន​ទៅ​ពេទ្យ។ប៉ុន្តែ​បើ​កូន​មាន​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​ថប់ដង្ហើម ឬ​មិន​ស្រួល​ខ្លួន​ខុស​ធម្មតា សូម​ទូរស័ព្ទ​ទៅ​កាន់លេខ ១១៥ ឬ​យក​ពួក​គេ​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​បំផុត។ អង្គការ UNICEF ក៏​បាន​បញ្ជាក់​ថា ក្មេង​ភាគ​ច្រើន​ដែល​មាន​ជំងឺ​កូវីដ១៩ មាន​រោគ​សញ្ញា​ស្រាលៗ ឬ​ពុំ​មាន​រោគ​សញ្ញា​ទាល់​តែ​សោះ។ ប៉ុន្តែ​ជា​ការ​សំខាន់​ដែល​ត្រូវ​ការពារ​មនុស្ស​ចាស់ និង​អ្នក​ដទៃ​ទៀត​ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​ឆ្លង​រោគ​ធ្ងន់ធ្ងរ។


ការថែទាំទារក

ទារិកា​​ទើប​កើត​​មាន​ឈាម​តាម​ទ្វារ​មាស​ ប៉ា​ម៉ាក់​គួរ​បារម្ភ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រសិនបើ​ម៉ាក់​ៗ​ទើប​សម្រាល​​កូន​ស្រី​ ហើយ​សង្កេត​ឃើញ​មាន​ធ្លាក់​ឈាម​​​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​នៅ​ក្នុង​ខោ​ទឹក​នោម​ ម៉ាក់​ៗ​ច្បាស់​ជា​មាន​ការ​បារម្ភ​មិន​ខាន​។​ ​​​ជាក់​ស្ដែង ទារិកា​ដែល​មាន​អាយុ​ចន្លោះ​ពី​២​ទៅ​១០​ថ្ងៃ​ អាច​មាន​ធ្លាក់​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។ តើ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​? ពិត​ណាស់​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​របស់​ទារិកា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ជា​ទូទៅ​ ​ការ​មក​រដូវ​របស់​ទារិកា​​ អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ពីរ​ឬ​បី​ថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​។​ កត្តា​នេះ គឺ​ដោយ​សារ​តែ​ទារក​ប៉ះពាល់​នឹង​អ័រម៉ូន​ជា​ច្រើន​ ​ពេល​នៅ​ក្នុង​ស្បូន​ ហើយ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​អ័រម៉ូន​បន្ត​ពូជ​ពី​រាងកាយ​របស់​ទារិកា​ បន្ទាប់​ពី​កូន​ចេញ​ពី​ស្បូន​។​ ដោយ​សារ​តែ​អ័រម៉ូន​បន្ត​ពូជ​របស់​ម៉ាក់​​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​រាងកាយ​របស់​ទារិកា រាងកាយ​របស់​កូន​ត្រូវ​កម្ចាត់​វា​ចេញ​តាម​រយៈរដូវ​បញ្ឆោត។ តើ​យើង​គួរ​ថែទាំ​កូន​ដោយ​វិធី​ណា​ខ្លះ​? ប៉ា​ម៉ាក់​មិន​ចាំបាច់​មាន​ការ​ភ្ញាក់ផ្អើល​​ឡើយ​ ប្រសិនបើ​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​​ចេញ​ពី​ទ្វារ​មាស​របស់​កូន​។​ ចូរ​ធ្វើ​ការ​​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​ដោយ​​ញែក​បបូរ​យោនី​រួច​​ជូត​ចង្អូរ​ ថ្នម​ៗ​។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ត្រូវ​ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ជូត​​ពី​ខាង​មុខ​ទៅ​ខាង​ក្រោម​ ដើម្បី​​ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស​។ ប៉ា​ម៉ាក់​គួរ​បារម្ភ​នៅ​ពេល​ណា​? ទោះ​បី​ជា​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​គឺ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន​ មាន​ករណី​ជាក់លាក់​មួយ​​ចំនួន​ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដូចជា​ការ​ធ្លាក់​ឈាម​មិន​បាត់​​ក្រោយ​រយៈពេល​ពីរ​បី​ថ្ងៃ​ ឬ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ក្លិន​មិន​ល្អ​​ចេញ​ពី​ទ្វារ​មាស​។ ​​​ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​គឺ​ជា​ដំណាក់កាល​ធម្មតា​ ដែល​កើត​​លើ​ទារិកា​ទើប​នឹង​កើត​ជា​ច្រើន​​ ហើយ​វា​នឹង​មិន​កើត​ឡើង​វិញ​ឡើយ​ រហូត​ដល់​ក្មេង​ធំ​ពេញ​វ័យ​ និង​មាន​រដូវ​ដំបូង​តាម​ធម្មជាតិ​។


ការថែទាំទារក

បកស្រាយ​​ចម្ងល់​! ម៉ាក់​ៗ​គួរ​ច្របាច់​ដោះ​កូន​ឬ​អត់​?

ផល​ប៉ះពាល់​នៃ​​​អ័រម៉ូន​ចំពោះ​ទារក​ទើប​កើត​ អាច​កើត​ឡើង​នៅ​ក្នុង​ស្បូន​ ដោយ​សារ​តែ​ទារក​​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជា​ច្រើន​ ដែល​នៅ​ក្នុង​ចរន្ត​ឈាម​របស់​ម្ដាយ​។​ ​បន្ទាប់​ពី​សម្រាល​​រួច​ ទារក​នឹង​លែង​រង​ឥទ្ធិពល​​ពី​​អ័រម៉ូន​ទាំង​នេះ​ទៀត​។​ ប៉ុន្តែ​ការ​ប៉ះពាល់​នេះ​ ក៏​អាច​បង្ក​ជា​ស្ថានភាព​សុខភាព​បណ្ដោះអាសន្ន​ចំពោះ​អា​អូន​ទើប​កើត​ផង​ដែរ​ ដូចជា​ហើម​ដោះ ឬ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ជាដើម​។ ហេតុអ្វី​បាន​ជា​ដោះ​អា​អូន​ហើម​? ​ពិត​ណាស់​ ​​​អ័រម៉ូន​ពី​ម្ដាយ គឺ​ជា​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ឆ្លង​កាត់​សុក​ចូល​ទៅ​ក្នុង​ឈាម​របស់​ទារក​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ អ័រម៉ូន​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ទារក​បាន​។ ជាក់​ស្ដែង ស្ត្រី​ពពោះ​ផលិត​អ័រម៉ូន​Estrogen​នៅ​ក្នុង​កម្រិត​ខ្ពស់​។​ កត្តា​នេះ​​បណ្ដាល​ឲ្យ​សុដន់​របស់​ម៉ាក់​ៗ​រីក​ធំ​។​ ​នៅ​រយៈពេល​​៣​ថ្ងៃ​ ក្រោយ​សម្រាល​ ទារក​ទើប​កើត​ទាំង​ស្រី​ និង​ប្រុស​អាច​កើត​មាន​អាការៈ​ហើម​​ដោះ​។​ យ៉ាង​ណា​មិញ​ អាការៈ​ហើម​នេះ​មិន​មាន​រយៈពេល​យូរ​ឡើយ ប៉ុន្តែ​វា​ក៏​ក្លាយ​​​ជា​ការ​បារម្ភ​របស់​ប៉ា​ម៉ាក់​ថ្មីថ្មោង​​ជាក់​ជា​មិន​ខាន​។ ប៉ា​ម៉ាក់​គួរ​ច្របាច់​ដោះ​ទារក​ឬ​ទេ​? ការ​ហើម​ដោះ​នឹង​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី​២​បន្ទាប់​ពី​សម្រាល​ ខណៈ​ពេល​​អា​អូន​លែង​មាន​អ័រម៉ូន​​ទាំង​នេះ​ទៀត​។​ ​ប៉ា​ម៉ាក់​មិន​ត្រូវ​ច្របាច់​ ឬ​ម៉ាស្សា​ដោះ​របស់​ទារក​ទើប​កើត​​ឡើយ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ខាង​ក្រោម​ស្បែក​ (អាប់​សែ)​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ អ័រម៉ូន​​ដែល​បាន​មក​ពី​ម្ដាយ​ក៏​អាច​នាំ​ឲ្យ​មាន​សារធាតុ​រាវ​លេច​ចេញ​ពី​ក្បាល​ដោះ​របស់​ទារក​ដូច​គ្នា​ ហើយ​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​។​ ការ​ប្រែប្រួល​ដទៃ​ទៀត​ចំពោះ​ទារិកា​ មួយ​វិញ​ទៀត​ ចំពោះ​ទារិកា​​អាច​នឹង​មាន​ការ​ប្រែប្រួល​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​​បរិវេណ​ទ្វារ​មាស​។ ​ជាលិកា​ស្បែក​នៅ​ជុំវិញ​បរិវេណ​ទ្វារ​មាស​ ​មើល​ទៅ​ហើម​ដែល​ជា​លទ្ធផល​នៃ​ការ​ប៉ះពាល់​នឹង​អ័រម៉ូន​Estrogen​។ ​មាន​សារធាតុ​រាវ​ពណ៌​ស ហូរ​ចេញ​ពី​ទ្វារ​មាស​ ដែល​ហៅ​ថា​ ធ្លាក់​ស​បែប​ធម្មជាតិ​។ មាន​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។ ជា​ទូទៅ​ ការ​ប្រែប្រួល​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​នៅ​​ពេល​ដែល​ទារក​អាយុ​បាន​២​ខែ​។


ការថែទាំទារក

សុដន់ទារកឡើងហើម ឬរឹង ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ការ​ឡើង​ហើម​សុដន់​របស់​ទារក​ដោយសារ​ជាលិកា​ណា​មួយ ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ​មិន​ខាន មិន​ថា​នៅ​លើ​កូន​ប្រុស ឬ​កូន​ស្រី​ទេ។ បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង​នេះ​ជា​រឿង​ធម្មតា កើតឡើងលើ​ទារក​ទើប​នឹង​កើត និង​បន្ត​រីក​ធំ​រយៈ​ពេល​ខ្លី ហើយ​នឹង​បាត់​ទៅ​វិញ​ក្នុង​អំឡុង ២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ មូលហេតុ​បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ហើម ឃើញ​សុដន់​កូន​ឡើង​រឹង​ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​មូលហេតុ​អី? ​ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​អា​អូន​ឡើង​ហើមសុដន់​ដូច​ជា៖ ១. បម្រែបម្រួល​អ័រម៉ូន ម៉ាក់​ៗ​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​ពេល​ខ្លះ អ័រម៉ូន​នោះ​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​អា​អូន​ដែរ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​ទៅ​ជា​ឡើង​សុដន់​បែប​នេះ។ ២. បម្រែបម្រួល​រាងកាយ មាន​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន​ដែល​ស្ត្រី​ពពោះ​ត្រូវ​ឆ្លង​កាត់ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​ប៉ះពាល់​ដល់​កូន បណ្ដាល​ឲ្យ​សុដន់​ឡើង​ធំ​។ ៣. បម្រែបម្រួល​សារធាតុ​គីមី ពេល​ខ្លះ ទារក​អាច​ស្រូប​យក​សារធាតុ​គីមី​មាន​នៅ​ក្នុង​ចរន្តឈាម​ម្ដាយ។ ប៉ុន្តែ ក្រោយ​កើត​មក ការ​ផ្គត់​ផ្គង​សារធាតុ​គីមី​ក្នុង​ចរន្តឈាម​កូន​អាច​នឹង​ឈប់ ជា​ហេតុ​បណ្ដាល​ឲ្យ​អ័រម៉ូន​មួយ​ចំនួន​ប្រែប្រួល បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ធំ ឬ​មាន​ដុំ​ក្នុង​សុដន់។ តិចនិក​ថែទាំ​បញ្ហា​សុដន់​កូន​ឡើង​ធំ – មិន​ត្រូវ​ក្ដិច ឬ​ប៉ះ​លេង​សុដន់​កូន ព្រោះ​អាច​ឆ្លង​មេរោគ – មិន​ត្រូវ​ច្របាច់​យក​ទឹក​ចេញ​ពី​សុដន់​កូន​ទេ (ពេល​ខ្លះ សុដន់​អា​អូន​ឡើង​ហើម និង​ចេញ​ទឹក​ដោះ) – ជូត​សម្អាត​សុដន់​កូន​ជាមួយ​កំណាត់ ឬ​កន្សែង​ទន់ ថ្នមៗ – បន្ត​បំបៅ​ដោះ​កូន​តាម​ទម្លាប់​ធម្មតា ពេល​ណា​គួរ​ជួប​ពេទ្យ? ដូច​ដែល​បាន​លើក​ឡើង​មក​ថា បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង ជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​លើ​ទារក និង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​សញ្ញា​ទាំង​ប៉ុន្មាន​លើ​អា​អូន គួរ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ៖ សុដន់​កូន​ឡើង​ធំ​ទៅៗ មិន​ស្រក សុដន់​កូន​ឡើង​ក្រហម ឬ​រមាស់ អា​អូន​ក្ដៅ​ខ្លួន មួម៉ៅ ឬ​មិន​ញ៉ាំ​អាហារ។


ការថែទាំទារក

ហេតុអ្វីបានអាអូនទើបចេះញ៉ាំអាហាររឹង តែងតែខ្ជាក់អាហារចេញមកវិញ?

ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចាប់​ពី ​៦​ខែ​ឡើង​ទៅ ជា​វ័យ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​បំប៉ន ឬ​ឲ្យ​អាហារ​រឹង​ឲ្យ​កូន​ញ៉ាំពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ។ យើង​សង្កេត​ឃើញ​ថា ចំពោះ​កូន​ក្មេង​មួយ​ចំនួន ពេល​ម៉ាក់​ប៉ា​បញ្ចុក​ចំណី​អាហារ​ឲ្យ​ញ៉ាំ បែរ​ជា​ខ្ជាក់​មក​វិញ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ចុះ​ហេតុ​អ្វី​បាន​អា​អូន​មិន​លេប ហើយ​ខ្ជាក់​អាហារ​ចេញ​ក្រៅ​វិញ​ចឹង? ចម្លើយ៖ ចំពោះ​កូន​ក្មេង អា​អូន​មាន​រ៉េផ្លិច​រុញ​អណ្ដាត​ចេញ​ក្រៅ រាល់​ពេល​មាន​អ្វី​មួយ​ទៅ​រំញោច​បំពង់​ក​ខាង​ក្រោយ​របស់​ពួក​គេ។ រ៉េផ្លិច​នេះ ក៏​ត្រូវ​បាន​គេ​ហៅ​ថា “រ៉េផ្លិច​អណ្ដាត” ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​អាស្រ័យ​ទៅ​តាម​ការ​លូតលាស់​របស់​អា​អូន​។ បញ្ហា​នេះ​ជា​រឿង​ទូទៅ​មួយ ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ​ពេល​ឃើញ​កូន​ខ្ជាក់​អាហារ​ចេញ​មក​ក្រៅ​ទៀត​ទេ។ ការ​ខ្ជាក់​ចំណី​ចេញ​មក​ក្រៅ​វិញ ក៏​មិន​មែន​ដោយ​សារ​កូន​អត់​ចូល​ចិត្ត​អាហារ​ដែល​យើង​បញ្ចុក​ដែរ តែ​ដោយសារ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មីៗ​ដែល​កូន​មិន​ធ្លាប់​ញ៉ាំ​ពី​មុន​មក។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ព្យាយាម​បញ្ចុក​ចំណី​អាហារ​ឲ្យ​អា​អូន​ញ៉ាំ​បន្ត​ទៀត ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​ថា កូន​នៅ​តែ​ពិបាក​លេប​អាហារ​ចូល​ទៅ អាច​មាន​ន័យ​ថា អា​អូន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ញ៉ាំ​អាហារ​ថ្មី​នៅ​ឡើយ​ទេ។ យកល្អ ម៉ាក់​ប៉ា​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ធម្មតា​រយៈ​ពេល​ ១-២​សប្ដាហ៍​មើល​សិន ហើយ​សឹម​សាក​ល្បង​បញ្ចុក​ចំណី​កូន​ម្ដង​ទៀត។ យើង​គួរ​ធ្វើ​ម៉េច​បើ​កូន​ខ្ជាក់​ចំណី​អាហារ​ចេញ​មក​ក្រៅ? ទារក ជា​ទូទៅ​ចេះ​ញ៉ាំ​អាហារ​ដូច​យើង​មនុស្ស​ធំ​ពេល​អា​អូន​អាយុ​ ៨-១០​ខែ ហើយ​ពេល​អា​អូន​អាយុ​ ១០-១៤​ខែ កូន​ចេះ​ញ៉ាំ​អាហារ​ធម្មតា​យ៉ាង​រលូន លែង​មាន​បញ្ហា​ខ្ជាក់​ចេញ​មក​វិញ​ទៀត​ហើយ។ ប៉ុន្តែ ដើម្បី​ជួយ​ដល់​កូន​ឲ្យ​ស៊ាំ​នឹង​អាហារ​ដែល​ម៉ាក់​ប៉ា​បញ្ចុក យើង​អាច​អនុវត្ត​តិចនិក​ដូច​ខាង​ក្រោម​នេះ៖ ១. ដុស​អញ្ចាញ​កូន៖ ចាប់​ផ្ដើម​ប្រើ​ច្រាស់​ដុស​ធ្មេញ​ទន់​ៗ ដុស​អញ្ចាញ​កូន​២ដង/ថ្ងៃ ដោយសារ​ការ​ដុស​អញ្ចាញ​កូន​ធ្វើ​ឲ្យ​អណ្ដាត​អា​អូន​កម្រើក​ចុះ​ឡើង ជួយ​ដល់​ឲ្យ​អា​អូន​ស៊ាំ​នឹង​មាន​អាហារ​ក្នុង​មាត់។ ២. ប្រើ​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ៖ ផ្ដល់​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ ឬ​ Teether ឲ្យ​អា​អូន​រៀន​ខាំ ឬ​ញេញ​នឹង​ធ្មេញ​កូន ព្រោះ​វា​ជួយ​ពង្រឹង​អណ្ដាត […]


ការថែទាំទារក

ធ្លាប់​តែ​ឃើញ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​បើ​ទារក​ជ្រុះដែរ ​មាន​បញ្ហាទេ?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ហើយ ទារក​ទើប​នឹង​កើត​មួយ​ចំនួន​សក់​ក្រាស់​នោះ​ក្រាស់ ខ្លះ​ខ្មៅ​ក្រឹប​ពេញ​ក្បាល ដូច​មនុស្ស​ធំ​ពេញ​វ័យ​ដែរ។ ប៉ុន្តែ នៅ​ពេល​អាអូន​លូតលាស់​ធំ​ទៅ​ ពី​១​ខែ​ទៅ​១​ខែ ស្រាប់​តែ​ចាប់​ផ្ដើម​ជ្រុះ​សក់​មក​ស្ដើង​វិញ តែ​អ្នក​ជំនាញ​អះអាង​ថា វា​ជា​ធម្មជាតិ​របស់​ក្មេង ភាគ​ច្រើន​មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​កូន​យើង​ទេ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា យោង​ទៅ​តាម American Academy of Pediatric (AAP) ភាគ​ច្រើន​នៃ​ទារក ឬ​ស្ទើរ​តែ​គ្រប់​ទារក​ទាំង​អស់​ជ្រុះសក់​ក្នុង​អំឡុង​ពេល​អាយុ​ក្រោម​ ៦​ខែ ជា​ពិសេស​ជ្រុះ​សក់​ច្រើន​នៅ​អាយុ​ ៣ខែ។ ​នេះ​គឺ​ជា​រឿង​ធម្មតា ដែលបណ្ដាល​មក​ពី​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ទារក និង​អាច​បណ្ដាល​មក​ពី​ទី​តាំង​នៃ​ការ​គេង។ សក់​នឹង​ចាប់​ផ្ដើម​ដុះ​វិញ​នៅ​អាយុ ​៦​ខែ​-​១​ខួប។ សក់​ដែល​ដុះ​មក​ហើយ​មាន​អាយុ​កាល​ប្រហែល​ ៣-៦​ខែ​ នឹង​ជ្រុះ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំងរូបនេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​កូន​តូច​របស់​ម៉ាក់​ប៉ា​មាន​អាយុ​លើស​ពី​៦ខែ ហើយ​សក់​នៅ​តែ​បន្ត​ជ្រុះ​ច្រើន និង​មិន​ដុះ​មក​វិញ​សោះ ម៉ាក់ប៉ា​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតជំនាញ ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​មាន​បញ្ហា​សុខភាព​ស្បែក​ដូច​ជា​មេរោគ​ផ្សិត ជំងឺ​​ Alopecia areata ឬ​បញ្ហា Hair shaft trauma។ល។ តិចនិក​ថែ​ទាំ​សក់​ទារក ១. ប្រា​កដ​ថា យើង​ប្រើ​សាប៊ូ​ស្រទន់​ស្រាល​សម្រាប់​ទារក កក់​សក់​ឲ្យ​កូន ដើម្បី​ចៀសវាង​ផល​រំខាន ២. ចៀសវាង​កក់​សក់​កូន​រាល់​ថ្ងៃ តាម​ការ​ណែនាំ​ AAP […]


ការថែទាំទារក

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

ម៉ាក់​មាន​សង្កេត​មើល​ទេ​ថា ទារក​កើត​មក​មាន​ជាប់​ខ្លាញ់​សៗ​លើ​ស្បែក ទារក​ខ្លះ​ជាប់​ច្រើន ខ្លះ​ជាប់​តិច។ សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa) ជា​ស្រទាប់​ការពារ​នៅ​លើ​ស្បែក​របស់​ទារក​ដែល​ត្រូវ​បាន​ផលិត​ដោយ​កោសិកា​ស្បែក និង​ក្រពេញ​ញើស។ នេះ​បើ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។ អត្ថ​ប្រយោជន៍​របស់​ Vernix Caseosa ១. ការពារ​ស្បែក​ទារក​ពី​ការ​ស្វិត​ជ្រីវជ្រួញ ដោយសារ​ទារក​ហែល​ក្នុង​ទឹក​ភ្លោះ​រយៈ​ពេល​ ៤០​សប្ដាហ៍។ ២. ជួយ​ឲ្យ​ស្បែក​ទារក​មាន​សភាព​ទន់​បន្ទាប់​ពី​កំណើត។ ៣. ប្រឆាំង​នឹង​មេរោគ ការពារ​ទារក​ទើប​នឹង​កើត​ពី​ការ​ឆ្លង​មេរោគ​ក្រោយកើត ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក៏​ដូច​ជា​ប្រឆាំង​នឹង​ការរលាក។ ៤. ជា​ប្រេង​រម្អិល​របស់​ទារក​ងាយ​ស្រួល​ឆ្លង​កាត់​ទ្វារ​កំណើត មិន​ត្រឹមតែ​ផ្ដល់​របាំង​ការពារ​សម្រាប់​វត្ថុ​រាវ​ក្នុង​ស្បូន​ប៉ុណ្ណោះ​ទេ​វា ក៏​អាច​កាត់​បន្ថយ​ការ​កកិត​ផង​ដែរ​នៅ​អំឡុង​ពេល​ទារក​សម្រាល។ ៥. ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទារក​ទន់​រលោង​នៅ​ពេល​ចាប់​កំណើត និង​ក្រោយ​សម្រាល។ Vernix Caseosa ជា​សារធាតុ​ផ្ដល់​សំណើម​ធម្មជាតិ​សម្រាប់​ទារក​ការពារ​ស្បែក​កូន​ពី​ភាព​ស្ងួត និង​ស្នាម​ប្រេះ។ ៦. ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ទារក ក្រោយ​ពេល​សម្រាល​រួច។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​រូប​នេះ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ដំបូន្មាន និង​បម្រាម​ដូច​ជា៖ – ទារក​កើត​ភ្លាម ទោះ​សម្រាល​ធម្មជាតិ ឬ​ដោយ​ការ​វះកាត់​ត្រូវ​យក​ទារក​ដាក់​លើ​ទ្រូង​ម្ដាយ ស្បែក​ប៉ះ​ស្បែក – ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ភ្លាមៗ ទោះ​គ្មាន​ទឹក​ដោះ​ចេញ​ក៏​ដោយ – ហាម​ជូត​ខ្លាញ់​លើ​ស្បែក​ទារក​ចេញ ក្រោយ​សម្រាល​រួច​ភ្លាម – ពន្យារ​ពេល​ងូត​ទឹក​ក្នុង​រយៈ​ពេល​២៤-៤៨​ម៉ោង​របស់​ទារក​ទើប​នឹង​កើត – ស្នើ​ឲ្យ​អ្នក​មើល​ថែ​កូន យក​កំណាត់​ទន់​ៗ​ជូត​ស្បែក​ទារក​ថ្នមៗ ដើម្បី​យក​ឈាម និង​ទឹក​ភ្លោះ​ចេញ​ពី​ស្បែក​ទារក។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស