ដូចដែលយើងបានដឹងហើយថា ទឹកដោះម្ដាយមានសារៈសំខាន់ខ្លាំងប៉ុនណា សម្រាប់ទារកតាំងពីកើតមកភ្លាម គឺពេទ្យតម្រូវឲ្យបៅដោះម្ដាយហើយ។ ប៉ុន្តែមិនមែនម៉ាក់ៗទាំងអស់សុទ្ធតែបំបៅដោះកូនបានទេ ព្រោះពេលខ្លះម្ដាយអាចមានផ្ទុកពពួកជំងឺដែលអាចផ្ដល់គ្រោះថ្នាក់ដល់កូនបាន បើឲ្យកូនបៅដោះ។
“ជាទូទៅ គឺគេតែងតែជំរុញឲ្យបានផ្ដល់ទឹកដោះទៅឲ្យកូន ព្រោះវាមានប្រយោជន៍ច្រើនដល់កូន ហើយក៏ល្អសម្រាប់ម៉ាក់ៗផ្ទាល់ដែរ។ ផ្ទុយទៅវិញ ប្រសិនបើម្ដាយមានផ្ទុកជំងឺដែលអាចឆ្លងមួយចំនួន គឺពេទ្យអាចហាមមិនឲ្យបំបៅកូនទេ ព្រោះខ្លាចនាំទុក្ខដល់កូន”។ នេះបើតាមឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រី។
ទារកអាចកើតជំងឺឆ្លងមួយចំនួន ក្នុងករណីដែលម្តាយមានជំងឺទាំងប៉ុន្មានខាងក្រោម ហើយបៅទឹកដោះម្ដាយ៖
– ជំងឺអេដស៍
– ជំងឺក្រិនថ្លើម ឬមហារីកថ្លើម
– ពពួកជំងឺមហារីក
– ជំងឺរបេង
– ម្ដាយកើតជំងឺកាមរោគ (រើម ស្វាយ ប្រមេះ)។
លោកបន្ថែមថា ប្រសិនបើម្ដាយមានផ្ទុកពពួកវីរុស CMV ក៏មិនអាចឲ្យបំបៅដោះកូនបានដែរ។ ពពួកវីរុស CMV ភាគច្រើន គឺរកឃើញនៅលើសត្វឆ្មា ដូចនេះហើយ ទើបចាស់ៗនិយមមិនឲ្យស្ត្រីមានកូនចូលទៅជិតសត្វឆ្មា។ មួយវិញទៀត បើម្ដាយកំពុងប្រើប្រាស់ថ្នាំគីមី បាញ់កាំរស្មី ឬកំពុងប្រើប្រាស់ថ្នាំផ្សេងៗប្រឆាំងនឹងជំងឺមហារីក គឺម្ដាយនោះមិនអាចបំបៅដោះកូនបានទេ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
ផ្ទុយទៅវិញ បើម៉ាក់គ្រាន់តែឈឺតិចតួចៗ ដូចជាផ្ដាសាយ ឬក្ដៅខ្លួនធម្មតាទេ គឺអាចបំបៅដោះកូនបានធម្មតា ប៉ុន្តែមិនត្រូវនៅជិតកូនពេកទេ ព្រោះអាចបណ្ដាលឲ្យកូនឈឺដូចគ្នា។ យកល្អ បើឈឺផ្ដាសាយខ្លាំង ម៉ាក់ៗអាចប៉ូមទឹកដោះទុក ដើម្បីឲ្យប៉ា ឬអ្នកនៅជុំវិញខ្លួនជួយបំបៅកូនជំនួស ចៀសវាងឆ្លងជំងឺដល់កូន។
[embed-health-tool-vaccination-tool]