តាំងពីមានងារជាម្ដាយគេ ប្រហែលជាជួបផលលំបាកច្រើន ទាំងការថ្នាក់ថ្នម មើលថែកូន ឬបច្ចេកទេសមួយចំនួនទៀត ដូចជាការបំបៅដោះជាដើម។ ម្ដាយថ្មីថ្មោង គេចមិនផុតពីរត់រកជំនួយ ពេលកូនតូចមានបញ្ហាម្ដងៗទេ។ ថ្ងៃនេះ យើងនឹងលម្អិតពីបញ្ហាដែលអាចកើតឡើង តាំងពីមានងារជាម្ដាយគេ ប្រហែលជាជួបផលលំបាក ឬបញ្ហាច្រើន ទាំងការថ្នាក់ថ្នម មើលថែកូន ឬបច្ចេកទេសមួយចំនួនទៀត ដូចជាការបំបៅដោះជាដើម។
១- បញ្ហាឧស្សាហ៍កើតមាន
ភាគច្រើនបញ្ហាដែលស្រីៗឆ្លងទន្លេហើយ ឧស្សាហ៍ប្រទះ មានដូចជា រលាកសុដន់ កូនកើតច្រាំង កូនជាប់អណ្តាត សុដន់ឡើងរីកធំ ទឹកដោះចេញតិច មានខ្ទុះនៅសុដន់ ស្ទះក្រពេញទឹកដោះ ប្រេះឬឈឺចុងសុដន់ ទឹកដោះចេញច្រើនជ្រុល ឬ បំបៅដោះកូនមិនត្រូវតាមក្បួន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- មូលហេតុ
ធម្មតា មានហេតុ ប្រាកដជាមានផល។ ស្វែងយល់ទាំងអស់គ្នា ថាតើចំណុចនីមួយៗ កើតឡើងដោយរបៀបម៉េច ហើយមកពីអ្វី បានចឹង។
-ប្រេះ ឬឈឺចុងសុដន់៖ ចន្លោះពី ៣-៧ថ្ងៃ ក្រោយពីបំបៅដោះ អាការៈ និងអារម្មណ៍ឈឺចុងសុដន់ តិចតួចអាចកើតមាន ដោយសារតែយើងដាក់កូនឲ្យបៅខុសបែបបទ។ ប្រសិនបើមានអារម្មណ៍ថាឈឺឆាប់ទៅជួបគ្រូពេទ្យពីព្រោះបើទុកកាន់តែយូរនឹងកាន់តែឈឺខ្លាំង។
-ទឹកដោះចេញតិច៖ ភាគច្រើនមកពីអារម្មណ៍របស់ម៉ាក់ៗ ព្រោះពេលដែលចាប់ផ្ដើមឲ្យកូនបៅ តែងបារម្ភថាខ្លាចកូនបៅអត់គ្រប់ ឬអត់ឆ្អែត តែតាមពិតទៅទឹកដោះរបស់យើងមានគ្រប់គ្រាន់សម្រាប់កូនហើយ។ យល់ល្អពេលបំបៅដោះកូនម្តងៗគួរតែឲ្យកូនបៅទាំងសងខាងដើម្បីភ្ញោចឲ្យទឹកដោះចេញបានទាំងសងខាង។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
-សុដន់ឡើងរីកធំ៖ សុដន់ឡើង (ឬរីកធំ) គឺជាការដែលសុដន់ឡើងហើមដោយសារទឹកដោះច្រើនពេក។ យើងអាចមានអារម្មណ៍ថាតឹងណែនហើយឈឺ។គេច្រើនឃើញការឡើងរីកធំនេះនៅថ្ងៃបំបៅដោះទី១ ប៉ុន្តែ ២-៣ថ្ងៃក្រោយមកវានឹងត្រលប់មកធម្មតាវិញ។ ម្យ៉ាងវិញទៀតការរីកធំនៃសុដន់ក៏គេឃើញមាននៅពេលដែលទារកចង់ឈប់បៅដែរហើយវាក៏ជាសញ្ញាមួយដែលយើងគួរតែចាប់ផ្តើមឲ្យអាហាររឹងទៅកូនយើង។
-បំបៅដោះកូនមិនត្រូវតាមក្បួន៖ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺថាដើម្បីបំបៅកូនឲ្យត្រូវតាមក្បូន គឺត្រូវការពេលវេលាមួយរយៈ។ នៅពេលដែលបៅបានត្រឹមត្រូវកូនយើងមើលទៅឆ្អែត ហើយយើងនឹងគ្មានការឈឺចាប់ក្រោយពេលបំបៅផងដែរ។
-ទឹកដោះចេញច្រើនជ្រុល៖ មានពេលខ្លះទឹកដោះម្តាយចេញច្រើនខុសធម្មតា។ ចូរឆាប់ទៅពិភាក្សាជាមួយគ្រូពេទ្យក៏ពេលជួបហេតុការណ៍បែបនេះ។
-កូនកើតជ្រាំង៖ ពេលម៉ាក់ប្រេះចុងសុដន់មេរោគមួយចំនួនដែលជាពពួកផ្សិត និងឆ្លងចូលទៅក្នុងសុដន់ ហើយបង្កឲ្យចេញជាជ្រាំង។
-ស្ទះក្រពេញទឹកដោះ៖ សុដន់ឧស្សាហ៍រីកធំអាចបណ្តាលឲ្យស្ទះក្រពេញទឹកដោះ។ នៅពេលស្ទះ យើងអាចស្ទាបប៉ះដុំតូចៗនៅក្នុងសុដន់ ហើយដើម្បីឲ្យធូរគួរបំបៅកូននៅខាងដែលឈឺនោះ។
[embed-health-tool-baby-poop-tool]
-រលាកសុដន់៖ វាច្រើនកើតឡើងនៅពេលដែលក្រពេញទឹកដោះយើងស្ទះក្នុងរយៈពេលយូរ។ ការរលាកសុដន់ធ្វើឲ្យឈឺហើយមានអារម្មណ៍ក្តៅភាយៗដូចពេលយើងផ្តាសាយដែរ។ យើងគួរតែឲ្យកូនបៅខាងដែលឈឺដើម្បីឲ្យឆាប់បានធូរ។ បើក្នុងកំឡុង ១២-២៤ម៉ោង ហើយយើងនៅតែមិនបានធូរគួរតែទៅជួបគ្រូពេទ្យ ហើយប្រហែលត្រូវប្រើថ្នាំផ្សះហើយ។
-មានខ្ទុះនៅសុដន់៖ រលាកសុដន់ញឹកញាប់អាចបណ្តាលឲ្យមានខ្ទុះបាន ហើយកាលណាមានខ្ទុះហើយចាំបាច់ត្រូវតែវះកាត់។
-កូនជាប់អណ្តាត៖ កូនជាប់អណ្តាត គឺមានន័យថាសរសៃដែលតពីចុងអណ្តាតទៅក្រអូមមាត់កូនខ្លីខុសធម្មតា។ ករណីនេះមានប្រហែល ៤-១១% នៃទារក។ ការជាប់អណ្តាតធ្វើឲ្យកូនពិបាកបៅតែអ្វីដែលសំណាងនោះ គឺបញ្ហានេះអាចព្យាបាលបាន។
បញ្ហាអីខ្លះ ដែលស្រីៗជាម្តាយធ្លាប់ជួប? ឬបើអត់ទាន់ឆ្លងទន្លេទេ ខ្លាចបញ្ហាណាជាងគេ ក្នុងចំណោម បញ្ហាខាងលើ?