backup og meta

ម៉ាក់​ៗ​គួរ​ដឹង! ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​ប៉ះពាល់សុខភាព​ម៉េចខ្លះ?

ម៉ាក់​ៗ​គួរ​ដឹង! ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​ប៉ះពាល់សុខភាព​ម៉េចខ្លះ?

កូន​ក្មេង​ត្រូវ​ការ​​​​វីតាមីន ​និង​រ៉ែ​ខនិជ​គ្រប់​គ្រាន់ ដើម្បី​អភិវឌ្ឍ​​បញ្ញា និង​រាងកាយ។ ​ប៉ាម៉ាក់​ត្រូវ​​​យក​ចិត្ត​ទុក​ដាក់​លើ​សញ្ញា​ណា​មួយ​នៃ​កង្វះ​ជីវជាតិ ឬខ្វះអាហារូបត្ថម្ភ​ ​ដើម្បី​ដឹងថា​ កូន​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់ ​ធំ​លូត​លាស់ដោយសុខភាព​ល្អ។ ចុះ​បើ​ខ្វះជីវជាតិ អាច​មាន​បញ្ហា​អី​ខ្លះដល់​កូន? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖

១- សញ្ញាប្រាប់ថាក្មេងខ្វះអាហារូបត្ថម្ភ

– ធាត់​

– ធ្មេញ​មាន​ប្រហោង

– ធ្មេញ​ដុះ​ច្រពើស​ប្រញឹក​គ្នា

ឧស្សាហ៍​ផ្ដាសាយ

– បាក់​ទឹក​ចិត្ត និង​ថប់​បារម្ភ

– រពឹស​ជ្រុល ​នៅ​មិន​ស្ងៀម

– ប្រព័ន្ធលលាដ៍​ក្បាល​អន់ ​មិន​ល្អ “ក្បាល​សំប៉ែត”

– ស្បែក/រោម​ស្ងួត (បង្កដោយ​កង្វះ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់មាន​វីតាមីន A, D, E និង K2)

– មាន​ភាព​យឺត​យ៉ាវ​ ក្រ​ចេះ​និយាយ (ទាក់​ទង​កង្វះ​វីតាមីន B12)

– អារម្មណ៍​រញ៉ាំរញ៉ូវ ឬ​មិន​ទៀង​ទាត់ (ញុំា​ខ្លាញ់​ដែល​ផ្ដល់​សុខភាព​ល្អ​មាន ​អូមេហ្គា៣ នៅ​ក្នុង​ត្រីសមុទ្រ ជាពិសេសត្រី​សាល់ម៉ុន ​​មិនមែនត្រី​ចិញ្ចឹម និង​ប៊័រ ឬ​ប្រេង​ដូងធ្វើ​ឲ្យ​អារម្មណ៍​នឹងន។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដុះធ្មេញ១

២- កង្វះជីវជាតិលើទារក និងក្មេងតូច

– វីតាមីន K៖ ​បើ​ទារក​​កើត​ក្នុង​ពេទ្យ ​​បាន​ចាក់ថ្នាំ​​​ផ្ទុក​វីតាមីន K ​ក្រោយ​កើត ។ ការ​ចាក់វីតាមីន K ភ្លាមៗក្រោយកើត​នេះ គឺ​ដើម្បី​បង្ការ​​ជំងឺ​ហូរ​ឈាមក្នុងខួរក្បាល​ ដែលមានលើទារក​ទើប​កើត

– ជាតិដែក៖ ពេល​មាន​គភ៌ ទារក​កំពុង​​លូត​លាស់ ត្រូវការ​ជាតិ​ដែក ហើយតាម​ធម្មតា​​ទទួល​តាម​រយៈ​ឈាម​​​ម្តាយ។ កង្វះ​ជាតិ​ដែក​អាច​មានផល​វិបាក​ធ្ងន់ធ្ងរ ដូច​ជា ​ជំងឺ​ស្លេកស្លាំង ការ​អភិវឌ្ឍ​ខួរ​ក្បាល​ថយចុះ និង​ហានិភ័យស្លាប់​កាន់​តែ​ខ្ពស់​។

– វីតាមីន A៖ ទឹក​ដោះ​ម្តាយ​ជា​ប្រភព​ធម្មជាតិ​នៃវីតាមីន A ដែល​បង្ការ​ទារក​ពីកង្វះ​វីតាមីន A ។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ មិន​គួរ​ប្រើ​វីតាមីន A លើស​​កម្រិត​ដែល​គេ​ណែនាំ​​ឡើយ។ ទារក​ក្នុង​ផ្ទៃអាចខូច​រូបរាង​ខុស​ប្រក្រតី​ បើ​​ប្រើវីតាមីន A លើសកម្រិត។

– រ៉ែស័ង្កសី៖ សញ្ញា​ខ្វះ​ជាតិ​ស័ង្កសី មាន​ចំណង់​ញុំា​ថយ​ចុះ មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំចុះ​ទាប មាន​សកម្មភាព​តិច និង​​លូត​លាស់យឺត។ ទម្ងន់​ខ្លួន​តិច​ពេកពេល​កើត មាន​ទំហំ​តូចពេក​មិន​សម​​អាយុ​គភ៌ និង​ទារក​កើត​មិន​គ្រប់​ខែ ប្រឈម​ហានិភ័យ​​ខ្វះ​ជាតិ​ស័ង្កសី។

– វីតាមីន D៖ ទារក​អាច​​​ប្រឈម​​ហានិភ័យ​ខ្វះ​វីតាមីន D បើសិន៖

  • មិន​​ប៉ះ​​ពន្លឺ​ថ្ងៃគ្រប់គ្រាន់ ដែល​ជា​ប្រភព​ធម្មជាតិនៃ​វីតាមីន D។ ត្រូវ​ដឹង​ថា​ ម៉ាក់ៗ និង​ទារក​ដែល​មាន​ស្បែក​កាន់​តែ​ក្រមៅ​ ទាមទារ​ត្រូវការ​ពន្លឺ​ថ្ងៃ​ច្រើន បើធៀប​នឹងម៉ាក់ៗ​​ដែល​មាន​សម្បុរ​ស្បែក​ភ្លឺ​ (ស) ជាង។
  • ម៉ាក់ៗ មិន​មាន​វីតាមីន D គ្រប់​គ្រាន់ ​ដោយសារ​​ប៉ះតិច​តួច​នឹង​ពន្លឺ​ថ្ងៃ ឬ​មិន​ញុំា​ថ្នាំ​បំប៉ន​វីតាមីន D បាន​គ្រប់​គ្រាន់។ មាន​ន័យ​ថា ​ទឹកដោះ​ម៉ាក់ៗ ​នឹង​មិន​មាន​វីតាមីន D គ្រប់គ្រាន់សម្រាប់​ទារក​ និងបង្កើត​ឲ្យមាន​​កង្វះ​វីតាមីន D។

[embed-health-tool-baby-poop-tool]

បើ​​​គិត​ថា​កូន​យើងមានបញ្ហា​កង្វះ​ជីវជាតិ​អាហារូបត្ថម្ភ​នោះ សូម​កុំ​ស្ទាក់​ស្ទើរទៅពេទ្យ​ឯកទេស​កុមារ។ បើ​មិន​ព្យាបាល កង្វះ​ជីវជាតិ​អាហារូបត្ថម្ភ​ អាច​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ទារក​​​អស់​មួយ​ជីវិត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does My Baby Need Vitamins?

https://kellymom.com/nutrition/vitamins/vitamins/

Vitamins for children

https://www.nhs.uk/conditions/baby/weaning-and-feeding/vitamins-for-children/

Does my baby need to take vitamins?

https://www.babycenter.com/baby/solids-finger-foods/does-my-baby-need-to-take-vitamins_9154

កំណែ​ប្រែបច្ចុប្បន្ន

20/02/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កូនតូចមានស្នាមក្រោយដួល ឬមុតអ្វីមួយ អាចបំបាត់បានដោយវិធីសាស្រ្ត ៣ នេះ

ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម