backup og meta

បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​

បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​

ពិត​ណាស់​ ក្មេង​ៗ​ចាំបាច់​ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​អារម្មណ៍​ស្រស់ស្រាយ​។​ ជាក់​ស្ដែង​​ ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ល្អ​ក៏​ធ្វើ​ឲ្យ​កុមារ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់​ផង​ដែរ​។

បង្រៀន​​ឲ្យ​កូន​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​

​​​​​​យើង​រាល់​គ្នា​ត្រូវការ​​ថែទាំ​ខ្លួន​ប្រាណ​ឲ្យ​ស្អាត​ល្អ ដើម្បី​កម្ចាត់​មេរោគ​ និង​បាក់តេរី​ ក៏​ដូចជា​ជៀសផុត​ពី​ជំងឺ​ផ្សេង​ៗ​។​ ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ស្អាត​ក៏​ជួយ​ឲ្យ​យើង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ដោយ​កម្ចាត់​ចោល​បញ្ហា​ផ្សេង​ៗ​ដូចជា​​មាន​ក្លិន​មាត់​ ​និង​ក្លិន​ខ្លួន​មិន​ល្អ​ជាដើម។​

ចំពោះ​កុមារ​ មូលដ្ឋាន​នៃ​ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​មាន​ដូចជា៖

  • លាង​សម្អាត​ដៃ​
  • ខ្ទប់​មាត់​រាល់​ពេល​ក្អក​
  • ងូត​ទឹក​ជា​ទៀងទាត់​
  • ដុស​សម្អាត​ និង​ប្រើ​​ខ្សែ​​ទាក់​ធ្មេញ​

​ប៉ា​ម៉ាក់​គប្បី​ជួយ​ណែនាំ​កូន​ឲ្យ​អនុវត្ត​ទម្លាប់​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​ ពីព្រោះ​ថា​ទម្លាប់​ទាំង​នេះ​នឹង​កាន់​តែ​មាន​សារសំខាន់​នៅ​ពេល​ដែល​កុមារ​កាន់​តែ​ធំ​ទៅ​ៗ និង​​ឈាន​ចូល​ដល់​វ័យ​ជំទង់​។​ ជា​ទូ​ទៅ​ ការ​បង្រៀន​ក្មេង​ឲ្យ​ចេះ​ថែទាំ​ខ្លួន​ប្រាណ​ នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​ជំទង់​នឹង​កាន់​តែ​មាន​​​ការ​ពិបាក​ជាង​មុន​​មិន​ខាន​។

លាង​សម្អាត​ដៃ​

​មេរោគ​ភាគ​ច្រើន​​សាយ​ភាយ​​តាមរយៈ​ការ​ប៉ះពាល់​ដៃ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជា​ញឹកញាប់​ ដើម្បី​ការពារ​ខ្លួន​ និង​អ្នក​ដទៃ​ពី​ជំងឺ​ផ្សេងៗ​។

ចូរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​៖

  • នៅ​ពេល​ដែល​ដៃ​កខ្វក់​
  • មុន​ពេល​ញ៉ាំ​អាហារ​ ឬ​រៀបចំ​អាហារ​
  • បន្ទាប់​ពី​ប៉ះពាល់​សាច់​ឆៅ​ រួម​ទាំង​សាច់​មាន់​ និង​សាច់​គោ​
  • បន្ទាប់​ពី​ប៉ះពាល់​វត្ថុ​រាវ​ណាមួយ​ ដូចជា​ឈាម​ ទឹក​នោម​ ឬ​កម្អួត
  • ​​បន្ទាប់​ពី​ប៉ះពាល់​សត្វ​
  • បន្ទាប់​ពី​ញើស​សំបោរ​ កណ្ដាស់​ ឬ​ក្អក​
  • បន្ទាប់​ពី​ចេញ​ពី​បង្គន់​

ងូត​ទឹក​

​កុមារ​ត្រូវការ​ងូត​ទឹក​សម្អាត​ខ្លួន​ជា​ទៀងទាត់​។​ ដូច​នេះ ប៉ា​ម៉ាក់​គប្បី​ណែនាំ​ឲ្យ​កូន​ងូត​ទឹក​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រលឹម​ និង​នៅ​មុន​ពេល​ចូល​គេង​​។

ជាមួយ​គ្នា​នេះ​ដែរ​ យើង​ត្រូវ​ប្រាកដ​ថា​កូន​បាន​លាង​សម្អាត​ខ្លួន​ប្រាណ​សព្វ​ល្អ រួម​ទាំង​​ក្លៀក​ និង​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​ ក៏​ដូចជា​គូទ​ ហើយ​ពួក​គេ​ត្រូវ​ជូត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ មុន​ពេល​ស្លៀក​សំលៀក​បំពាក់​។

អនាម័យខ្លួនប្រាណ២

​សំលៀក​បំពាក់ និង​ស្បែក​ជើង​

​កុមារ​ត្រូវការ​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​ជា​រៀងរាល់​ថ្ងៃ​ ទោះ​បី​ជា​សំលៀក​បំពាក់​នោះ​មិន​​មាន​ក្លិន​មិន​ល្អ​ក៏​ដោយ​ និង​ជាពិសេស​គឺ​ខោ​ទ្រនាប់​តែ​ម្ដង​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/personal-hygiene#creating-a-routine

https://www.healthdirect.gov.au/personal-hygiene-for-children

 

កំណែ​ប្រែបច្ចុប្បន្ន

06/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សញ្ញា​ទាំង​៥​ បញ្ជាក់​ថា​កុមារ​មានបញ្ហា​ប្លោក​នោម

តើ​កុមារ​អាច​កើត​​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម