ជំនាញសង្គមបង្រៀនឱ្យកុមារឱ្យចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ។ ជាពិសេស កុមារដែលមានជំនាញសង្គមល្អងាយនឹងជោគជ័យក្នុងការសិក្សាណាស់។ អ៊ឹចឹងម៉ាក់ប៉ាគួរបង្រៀនជំនាញសង្គមអ្វីខ្លះដល់កូនៗ?
ជំនាញសង្គមមិនត្រឹមតែជួយឱ្យអាអូនជោគជ័យក្នុងការសិក្សារទេ ថែមទាំងជួយឱ្យអាអូនមានទំនុកចិត្តលើខ្លួនឯងទៀតផង។ ខាងក្រោមនេះជាជំនាញសង្គមសំខាន់ៗទាំង ៥ ដែលកុមារគួរចេះ។
១. សុជីវធម៌
កុមារដែលចេះសុជីវធម៌តែងតែត្រូវបានអ្នកនៅជុំវិញខ្លួនស្រឡាញ់ ចូលចិត្ត និងរាប់អាន ហើយអាចចូលរួមក្នុងសង្គមគ្រប់កាលៈទេសៈ មិនថាចូលរួមពិធីបុណ្យទាន ទៅញ៉ាំអីនៅខាងក្រៅ ទៅរៀន ឬចូលបណ្ណល័យ។
ការមានសុជីវធម៌ធ្វើឱ្យអាអូនងាយចុះសម្រុង និងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ ម៉ាក់ប៉ាអាចបង្រៀនឱ្យអាអូននិយាយពាក្យសុជីវធម៌ដូចជា “ចាស” “បាទ” “អរគុណ” “ជួយ” “សូម”, ឬ “សូមទោស” ជាដើម។
២. ការចែករំលែក
ការចែករំលែកគឺជារឿងពិបាកសម្រាប់កុមារ ព្រោះអាអូនផ្តោតលើតម្រូវការផ្ទាល់ខ្លួនជាជាងតម្រូវការរបស់អ្នកដទៃ។ ម្យ៉ាងទៀត អ្វីដែលជា “កម្មសិទ្ធិ” របស់អាអូន គឺមិនងាយនឹងឱ្យ ឬចែករំលែកជាមួយអ្នកដទៃទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការបង្រៀនកុមារឱ្យចេះចែករំលែកនំ ឬប្រដាប់លេងជាមួយអ្នកដទៃ ឬមិត្តភ័ក្តធ្វើឱ្យអាអូនចេះយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញខ្លួន មានមិត្តភ័ក្តច្រើន អាចថែរក្សាចំណងមិត្តភាព មានគេចូលចិត្ត និងស្រឡាញ់ច្រើនដែលធ្វើឱ្យអាអូនមានអារម្មណ៍ល្អចំពោះខ្លួនឯង។
យ៉ាងណាមិញ ម៉ាក់ប៉ាមិនគួរបង្ខំអាអូនឱ្យចែករំលែករបស់ជាមួយអ្នកដទៃទេ ប្រសិនបើអាអូនមិនព្រម។ ម៉ាក់ប៉ាគួរព្យាយាមលួង និងនិយាយហេតុផលប្រាប់អាអូន។
ពេលម៉ាក់ប៉ាឃើញអាអូនចេះចែករំលែកនំ ឬរបស់លេងជាមួយបងប្អូន ឬមិត្តភក្តិ ម៉ាក់ប៉ាត្រូវពោលពាក្យសរសើរដើម្បីជាការលើកទឹកចិត្តកូន។
៣. ជំនាញស្តាប់
ការប្រាស្រ័យទាក់ទងគ្នាមានសារៈសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងសង្គមណាស់ ហើយការស្តាប់គឺជាផ្នែកសំខាន់នៃការប្រាស្រ័យទាក់ទងគ្នា។
ម៉ាក់ប៉ាអាចបង្រៀនជំនាញស្តាប់ដល់អាអូនដោយបង្រៀនអាអូនយកចិត្តទុកដាក់ស្តាប់ឱ្យយល់ពីព័ត៌មានដែលអ្នកដទៃកំពុងនិយាយ និងចេះរង់ចាំដល់វេនខ្លួននិយាយ និងកុំកាត់សម្តីអ្នកដទៃ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ការធ្វើតាមការណែនាំ
កុមារត្រូវរៀនធ្វើតាមការណែនាំដើម្បីអាចធ្វើកិច្ចការសាលា កិច្ចការផ្ទះ ប្រឡង ឬលេងជាមួយមិត្តភក្តិ។ កុមារដែលអាចធ្វើតាមការណែនាំបានមានសមត្ថភាពក្នុងការស្តាប់ យល់ពីអ្វីដែលគេចង់ឱ្យធ្វើ និងធ្វើតាមទាន់ពេល។
ក្មេងតូចៗងាយនឹងបែកអារម្មណ៍ ប្រញាប់ប្រញាល់ ឬឆាប់ភ្លេចណាស់ ដូច្នេះពេលបង្រៀនអូនតូចឱ្យធ្វើតាមការណែនាំ ម៉ាក់ប៉ាត្រូវប្រាប់អាអូនម្តងមួយៗ ចៀសវាងប្រាប់ការណែនាំច្រើនក្នុងពេលតែមួយ។
ឧទាហណ៍ ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យបិទទូរទស្សន៍សិន ចាំប្រាប់អាអូនឱ្យបិទកង្ហារ និងចុងក្រោយឱ្យអាអូនយកតេឡេទូរទស្សន៍ទៅទុកលើតុ។
ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យធ្វើតាមការណែនាំដោយលើកឧទាហរណ៍ តាមដានការវិឌ្ឍនរបស់កូន និងលើកកំហុសរបស់អាអូនមកបង្រៀនវិញ។
[embed-health-tool-ovulation]
៥. ការសហការ
ការចេះសហការជាមួយអ្នកដទៃ គឺជាគន្លឹះនៃភាពជោគជ័យក្នុងរាល់កិច្ចការងារ។ ការចេះសហការអាចធ្វើឱ្យអាអូនទទួលបានការគោរពពីសមាជិកក្រុម រៀនចេះដោះស្រាយបញ្ហា អនុវត្តជំនាញទំនាក់ទំនង ជំនាញស្តាប់ ចេះចែករំលែក ចេះជួយ និងចេះទទួលយកយោបល់អ្នកដទៃ។
ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យអាអូនសហការជាមួយបង ប្អូន ឬមិត្តភក្តិដើម្បីផាត់គំនូរមួយផ្ទាំងឱ្យរួច។
ជំនាញសង្គមអាចជួយឱ្យអាអូនជោគជ័យក្នុងជីវិតនៅពេលអនាគត។ កាលណាអាអូនមានជំនាញសង្គមកាន់តែខ្លាំង អាអូននឹងមានទំនាក់ទំនងច្រើនក្នុងសង្គម។ ដូច្នេះ ម៉ាក់ប៉ាគួរបង្រៀន និងឱ្យកូនអនុវត្តជំនាញសង្គមរាល់ថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃ និងធ្វើគំរូឱ្យអាអូនមើល។
អត្ថបទគួរអាន៖
- តិចនិក ៦យ៉ាង ជួយឲ្យខួរក្បាលកូនគិតរហ័សរហួន និងវៃឆ្លាត
- ពី ០-៣ខួប តើខួរក្បាលកូនវិវត្តដល់កម្រិតណា? ម៉ាក់គួរពង្រឹងបន្ថែមយ៉ាងម៉េច?
- ប៉ាម៉ាក់ការពារកូនជ្រុលផ្ដល់ផលប៉ះពាល់ ៤ យ៉ាងដល់កូន
- តើការអប់រំកូនដោយប្រើដៃជើង ពិតជាមានប្រសិទ្ធភាព?
- ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
- ប៉ាម៉ាក់ចង់ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំរំលងតិចនិកទាំងនេះ
ចំណុចសំខាន់
- សុជីវធម៌
- ការចែករំលែក
- ជំនាញស្តាប់
- ការធ្វើតាមការណែនាំ
- ការសហការ