backup og meta

របស់ ៦មុខនេះ កុំឲ្យកូនញ៉ាំដាច់ខាត បើអាអូនទើបមានអាយុ ១ ខួប

របស់ ៦មុខនេះ កុំឲ្យកូនញ៉ាំដាច់ខាត បើអាអូនទើបមានអាយុ ១ ខួប

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ។ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះកុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។

បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៦ មុខ​នេះ ត្រូវ​ជៀសវាង​ដាច់ខាត​កុំ​ឲ្យ​កូន​ញ៉ាំ។

១– ទឹកឃ្មុំ 

ទឹកឃ្មុំ​មាន​រសជាតិ​ឆ្ងាញ់ ពោរពេញ​ដោយ​ជីវជាតិ​ចិញ្ចឹម តែ​វា​ក៏​អាច​ធ្វើឲ្យអូន​តូចពុល។ ទឹកឃ្មុំ​អាច​មាន​ផ្ទុកពង (Spore) របស់​បាក់តេរី​ដែល​គេ​ស្គាល់​ថា Clostridium Botulinum នាំ​ឲ្យ​​មាន​ជំងឺ Botulism (ជំងឺកម្រ​មួយប្រភេទ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន)។ ពោះវៀន​របស់​ក្មេងនៅអាយុក្រោម ១ ឆ្នាំ នៅ​ខ្សោយ​ណាស់ ហើយ​មិន​អាច​ការពារ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ក្នុង​ទឹកឃ្មុំ​បាន​ទេ។

Botulism ជា​ជំងឺធ្ងន់ធ្ងរ ទោះបី​ជា​ជំងឺកម្រ តែវា​អាច​បណ្ដាល​ឲ្យ​ក្មេង​ស្លាប់​បាន។ ក្មេង​មាន​ជំងឺ Botulism នឹង​មាន​របបអាហារ​មិន​ល្អ បឺត​ទឹកដោះ​បាន​ខ្សោយ ទល់​លាមក និង​ខ្សោះ​ជាតិទឹក (Dehydration)។

 ២– ទឹកដោះគោ ឬទឹកសណ្ដែក

ទឹកដោះគោ​សម្រាប់​មនុស្សធំ ឬ​ទឹក​សណ្ដែក​មាន​ជីវជាតិ​ចិញ្ចឹម​យ៉ាង​ច្រើន​ដែល​មាន​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ។ តែ​សម្រាប់​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ វាអាច​នឹងនាំ​ជា​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​គេ​ទៅ​វិញ។ ទឹកដោះ​មិន​អាច​ផ្ដល់​វីតាមីន C និង​ជាតិដែក​បាន​គ្រប់គ្រាន់​សម្រាប់​ឆ្នាំទី១ របស់​ទារក​ឡើយ។ យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​ជា​ច្រើន បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន ដូចជា ទឹកដោះជូរ ទឹកដោះគោ​ដែល​មាន​គ្រប់​សមាសធាតុទាំងស្រុង និងហ្វ្រូម៉ា ពេល​ដែល​កូន​ឈាន​ដល់​អាយុ ៨ ខែ។ ជាការ​ប្រសើរ​បំផុត​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះ​ម្សៅ​សម្រាប់​ទារក (Formula) រហូត​ដល់​កូន​អាយុ​បាន ១ ឆ្នាំ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣– ទឹកផ្លែឈើ

អ្នក​ឯកទេស​ចំណី​អាហារ (Dietitians) បាន​ណែនាំ​ថា មិនគួរ​ឲ្យ​ទារក​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​ផ្លែឈើ​ឡើយ។ ទឹក​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិស្ករ​ដែល​មិនមែន​ជា​សារធាតុ​ចិញ្ចឹម មាន​ប្រយោជន៍​ដល់​កុមារ​ដូច​ផ្លែឈើ​ទាំងមូល​ឡើយ។ តែ​ពេល​ខ្លះ យើង​អាច​ឲ្យ​កូន​ញ៉ាំ​ទឹកផ្លែ​ឈើ​ដែល​ងាយ​រលាយ​ក្នុង​ក្រពះ​របស់​ក្មេង ដូចជា ទឹកប៉ោម ទឹក​ទំពាំងបាយជូរ ឬ​ទឹកផ្លែស៊ើរី ជាដើម។

៤– គ្រាប់ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ

ផ្លែឈើ ដូចជា ឪឡឹក ផ្លែប៉ែស ផ្លែផ្លាំ (Plums) និងផ្លែឈើរី មាន​រសជាតិ​ឆ្ងាញ់ ហើយ​ជា​ជម្រើស​ដែល​ផ្តល់ប្រយោជន៍​ដល់​សុខភាព​កូន។ ទោះ​ជា​យ៉ាងនេះ​ក្តី គួរ​ប្រុង​ប្រយ័ត្ន ព្រោះវា​អាច​បង្ក​ឲ្យកូន​ស្លាក់​បាន។ មុន​នឹង​ឲ្យ​ផ្លែឈើ​ទៅ​ឲ្យ​កូនញ៉ាំ ត្រូវ​យកគ្រាប់​ចេញ​ឲ្យ​អស់​សិន។

កុំ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ផ្សេងៗទៀត ដូចជា គ្រាប់ផ្កាឈូករ័ត្ន ឬ​គ្រាប់ល្ពៅ។ សូម​យក​គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​នេះ ទុក​ឲ្យ​ឆ្ងាយ​ផុត​ដៃ​កូន។

អត្ថបទគួរអាន៖

៥- សាច់ឆ្អើរ ឬអាំង

មនុស្ស​ពេញវ័យ​ទាំងអស់​សុទ្ធ​តែ​ចូលចិត្ត​សាច់ឆ្អើរ ដូចជា បន្ទះ​សាច់ជ្រូក​ឆ្អើរ (Bacon) ឬ​សាច់ក្រក។ កូន​ក្មេង​ក៏​ចូលចិត្ត​អាហារ​ប្រភេទ​នេះ​ដូចគ្នា ក៏​ប៉ុន្តែ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មិនគួរ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ឡើយ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់គ្រាន់ មាន​កម្រិត នីត្រាត សូដ្យូម និង​ខ្លាញ់​សត្វ​ខ្ពស់។

[embed-health-tool-baby-poop-tool]

៦- ប៊័រធញ្ញជាតិ (Nut Butter)

ដូចគ្នា​នឹង​គ្រាប់​ធញ្ញជាតិដែរ ភាព​ស្អិត​ខ្លាំង​នៅ​ក្នុង​ប៊័រប្រភេទ​នេះ គឺ​មាន​គ្រោះថ្នាក់​ចំពោះ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ។ អាហារ​ដែល​ស្អិត​ប្រភេទ​នេះ គឺ​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​លេប និង​បណ្ដាល​ឲ្យ​ស្លាក់​បាន។ វា​ក៏​ជា​ប្រភេទ​អាហារ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ខ្ពស់ដូច​នឹង​អាហារ​សមុទ្រ​ដែរ ហេតុនេះ​សូម​ប្រុង​ប្រយ័ត្ន។ បើ​ចង់​ឲ្យ​កូន​ទម្លាប់​ញ៉ាំប៊័រ​ប្រភេទ​នេះ សូម​បៀក​វា​ជាមួយ​នំបុ័ង ឬ​បន្ថែម​ទឹក​ដំណាប់​ផ្លែប៉ោម ដើម្បី​ឲ្យ​វា​ស្ដើង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

“Forbidden” Foods & Other Foods to Avoid Giving to your Baby?. http://wholesomebabyfood.momtastic.com/forbiddenbabyfood.htm#lh3BahBL6DjvxY3Z.99. Accessed November 15, 2016.

First Year Feeding Guide. http://www.parents.com/baby/feeding/solid-foods/first-year-baby-feeding-guide/. Accessed November 15, 2016.

10 Foods to Avoid Feeding Your Baby.

http://www.whattoexpect.com/first-year/photo-gallery/foods-to-avoid-feeding-baby.aspx#11. Accessed November 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

17/10/2024

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Oct 17

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម