វ័យជំទង់ ជាវ័យមួយដែលការគ្រប់គ្រងរបស់ម៉ាក់ប៉ាទៅលើកូនៗ ចាប់ផ្ដើមរំសាយបន្តិចម្ដងៗ ហើយការព្រួយបារម្ភរបស់ម៉ាក់ប៉ាក៏ចាប់ផ្ដើមកើនឡើងដូចគ្នា។ ពេលកូនៗឈានចូលវ័យជំទង់ ពួកគេចាប់ផ្ដើមយល់ពីខ្លួនឯង ចង់កែប្រែ ឬបញ្ចេញមតិរបស់ខ្លួនឲ្យម៉ាក់ប៉ាដឹងឭ ដែលជារឿយៗ កើតជារឿងឈ្លោះប្រកែកគ្នាជាមួយម៉ាក់ប៉ាទៅវិញ។
ដោយសារតែការឈ្លោះប្រកែកនេះហើយ ទើបយើងសង្កេតឃើញថា ក្មេងៗវ័យជំទង់មិនសូវជាចូលចិត្តនៅក្បែរ ឬមានភាពត្រូវរ៉ូវគ្នាជាមួយម៉ាក់ប៉ាទេ។ ដូចនេះ ម៉ាក់ប៉ាមិនគួរបណ្ដោយឲ្យទំនាក់ទំនងគ្រួសារបែកបាក់ព្រោះតែការផ្លាស់ប្ដូរតាមធម្មជាតិរបស់កូនៗទេ តិចនិកប៉ុន្មានខាងក្រោមនេះអាចជួយម៉ាក់ប៉ាយល់ និងបង្កើតជាភាពស្និទ្ធស្នាលជាមួយកូនៗវ័យជំទង់។
ធ្វើធម្មតា៖ ក្មេងៗសម័យនេះ មានភាពឡូយឆាយ ដែលក្មេងៗនិយមប្រើពាក្យ “Cool” របស់គេ ហើយទំនងមិនឆ្លើយតបទៅនឹងភាពម៉ឺងម៉ាត់ លឿនពេកដែរ។ ដូចនេះ យើងមិនគួរធ្វើដូចដឹងរឿងកូនគ្រប់យ៉ាងទេ និងត្រូវធ្វើធម្មតាៗ ចាំស្ដាប់រឿងរ៉ាវដោយចិត្តទូលាយ ពោលគឺមិនដាក់សម្ពាធ ឬអាចនិយាយជាមួយកូនបែប chill chill។
ឌឺ ឬញោះលេងជាមួយកូន៖ ញោះកូនលេងតិចតួច ជាផ្នែកមួយអាចបង្កើតភាពស្និតស្នាលជាមួយកូនៗ។ ការឌឺដងកូន ជាការលេងសើចមួយក្មេងៗវ័យជំទង់ចូលចិត្តលេង ប៉ុន្តែត្រូវប្រាកដថា ពាក្យឌឺដងរបស់យើងទៅកាន់កូន គ្រាន់តែជាការលេងសើចសប្បាយ មិនមែនឌឺដងបំបាក់ទឹកចិត្ត ធ្វើឲ្យកូនអន់ចិត្តទេ។
[embed-health-tool-child-growth-chart]
ដឹងពីសារសំខាន់នៃមិត្តភក្តិ៖ មិត្តភាពជាផ្នែកសំខាន់មួយសម្រាប់ក្មេងៗសម័យនេះ។ កូនៗ និងមិត្តភ័ក្ដិកូនមិនមែននិយាយគ្នាម្ដង/ថ្ងៃទេ គឺពួកគេនិយាយលេងរហូតតាមការផ្ញើសារ ឬប្រព័ន្ធអ៊ីនធើណែត ពីនេះនោះ ឬរឿងនៅក្នុងចិត្តដែលប្រាប់ម៉ាក់ប៉ាមិនបាន។ ដូចនេះ ម៉ាក់ប៉ាគួរចាប់អារម្មណ៍ទៅលើមិត្តភ័ក្ដិរបស់កូនៗ និងយល់ថាមិត្តភាពសំខាន់សម្រាប់ក្មេងៗក្នុងវ័យនេះ។
ធ្វើជាមនុស្សធំ៖ ទោះកូនៗចូលចិត្តឲ្យយើងមានចរិតស្រួល មិនតឹងរឹងក៏ដោយ ម៉ាក់ប៉ាមិនត្រូវស្រួលហួសហេតុទេ។ នៅពេលដែលមានរឿងអ្វីមួយកើតឡើង យើងត្រូវឈរជើងឲ្យនឹងទប់ទល់បញ្ហា។ ធ្វើដូចនេះ យើងនឹងទទួលបានការគោរពរបស់កូន និងមានអារម្មណ៍នឹងចិត្ត នៅពេលដែលមានម៉ាក់ប៉ាចេះលេងសើច តែម៉ឹងម៉ាត់ពេលដោះស្រាយបញ្ហា។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?