backup og meta

បើមិនចង់ឲ្យកូនប្រើគ្រឿងអេឡិចត្រូនិកច្រើន ប៉ាម៉ាក់គួរធ្វើរឿងទាំងនេះ

បើមិនចង់ឲ្យកូនប្រើគ្រឿងអេឡិចត្រូនិកច្រើន ប៉ាម៉ាក់គួរធ្វើរឿងទាំងនេះ

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ អាចជួយ​ឲ្យ​កុមារ​ទទួល​បាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​កូន​អសកម្ម​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាពរបស់កូនជាមិនខាន​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​​អង្គុយ​មើល​ទូរទស្សន៍ លេង​ហ្គេម ប្រើ​កុំព្យូទ័រ សុទ្ធ​តែ​អាច​នាំ​ឲ្យ​​​ប្រឈម​បញ្ហា​ផ្សេង​ៗ​ ដូចជា​ឡើង​ទម្ងន់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ឧបករណ៍​អេឡិចត្រូនិក​របស់​កូន ដោយ​បង្កើត​ទម្លាប់​កម្សាន្ត​ផ្សេង​ៗ​សម្រាប់​កូន ឬដាក់កំណត់ពេលវេលា​ឲ្យបាន​ច្បាស់​លាស់​។

១. កំណត់​ម៉ោង​​មើល​វីដេអូ

ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ទូរទស្សន៍ កុំព្យូទ័រ និង​វីដេអូ​ហ្គេម មក​ត្រឹម​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​យ៉ាង​ច្រើន​បំផុត ដោយ​ជៀសវាង​ដាក់​ទូរទស្សន៍​ក្នុង​បន្ទប់​កូន​ ឬ​មើល​ទូរទស្សន៍​​អំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន

ជា​ទូទៅ កូន​ៗ​តែង​ចាត់​ទុក​ប៉ា​ម៉ាក់​ជា​គំរូ ហេតុនេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​ប្រកាន់​ខ្ជាប់​អាកប្បកិរិយា​​វិជ្ជមាន​ និង​សកម្ម​ជានិច្ច ពីព្រោះ​អាកប្បកិរិយា​ទាំង​នេះ អាច​​​​ធ្វើ​ឲ្យ​កូន​យក​តម្រាប់​តាម​ ក៏​ដូចជា​ជួយ​បង្កើន​ទម្លាប់​សកម្ម​ដល់​កូន​ពេញ​មួយ​ជីវិត​របស់​គេ។

[embed-health-tool-due-date]

៣. ឲ្យ​កូន​សាកល្បង​រឿងរ៉ាវ​ថ្មី​ៗ

​ជួនកាល​ ប៉ា​ម៉ាក់​អាច​បង្ខំ​ឲ្យ​កូន​ចូលរួម​លេង​កីឡា និង​​ធ្វើ​សកម្មភាព​ដែល​កូន​មិន​ពេញចិត្ត។ ប៉ុន្តែ តាម​ពិត​ទៅ ការ​ផ្ដល់​ឱកាស​ឲ្យ​កូន​ចាប់​យក​អ្វី​ដែល​ថ្មី​ អាច​បង្កើន​ភាព​រីករាយ​​អំឡុង​ពេល​ដែល​កូន​ធ្វើ​លំហាត់​ប្រាណ

អត្ថបទគួរអាន

៤. បង្កើត​ការ​កម្សាន្ត​

ប្រសិនបើ​កូន​មិន​ចូលចិត្ត​ការ​​ធ្វើ​លំហាត់​ប្រាណ​ទេ ប៉ា​ម៉ាក់​ក៏​អាច​នាំ​កូន​​ដើរលេង​កម្សាន្ត​ដែល​អាច​ជួយ​ជំរុញ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជាការ​​​ដើរលំហែ ការដើរ​ស្វែង​រក​វត្ថុជុំវិញ​ផ្ទះ​ ឬ​លេង​បិទពួន ដើម្បី​ឲ្យ​កូន​ធ្វើ​ចលនា​កាន់​តែ​ច្រើន​ ដោយ​មិន​ចាំបាច់​ធ្វើ​លំហាត់​ប្រាណ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​Technology is making your kids lazy. Try these tricks to stop them from becoming couch potatoes

https://www.hindustantimes.com/lifestyle/relationships/technology-is-making-your-kids-lazy-try-these-tricks-to-stop-them-from-becoming-couch-potatoes-101660822346752.html

If know-how is making your youngsters lazy, strive these 7 tips

https://healthdemic.in/if-technology-is-making-your-kids-lazy-try-these-7-tricks/

How and When to Limit Kids’ Tech Use

https://www.nytimes.com/guides/smarterliving/family-technology

Why Is My Kid Lazy? 11 Hidden Scientific Reasons

https://www.parentingforbrain.com/why-is-my-kid-lazy/

កំណែ​ប្រែបច្ចុប្បន្ន

11/09/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្រសួងណែនាំឲ្យ​ប្រយ័ត្នជំងឺពងបែកដៃជើង និងក្នុងមាត់លើ​កុមារ

រោគសញ្ញាដុំសាច់ក្នុងខួរក្បាលលើកុមារ ម៉ាក់ប៉ាគួរដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម