backup og meta

ដឹងអត់ថា ពន្យារពេល ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ប៉ះពាល់អីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អត្ថបទ​ដោយ Khlaut Rithy · កែ 3 weeks ago

    ដឹងអត់ថា ពន្យារពេល ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ប៉ះពាល់អីខ្លះ?

    ពន្យារ​ពេល​ចាក់ ឬ​អត់​ចាក់វ៉ាក់សាំង (ថ្នាំបង្ការ) អាច​មាន​គ្រោះថ្នាក់​ដល់​កូន​ក្មេង។ មូលហេតុ គឺ​ភ្លេច រវល់ ខ្លាច​កូនយំ ឈឺ ឬ​ក៏ជឿថា​វ៉ាក់សាំង​អាច​ធ្វើឲ្យ​កូន​មាន​បញ្ហា​ខុស​ប្រក្រតី។ ក្មេងៗ​អត់​ចាក់​វ៉ាក់សាំង​ងាយ​ឆ្លង​ជំងឺ ហើយ​អាច​សម្លាប់​កុមារ​រាប់​លាន​នាក់។

    ជំងឺ​ស្រឡទែន ក្អកមាន់ កញ្ជ្រឹល អាច​រើឡើង​វិញ​គ្រប់​ពេល ហើយ​ធ្ងន់ធ្ងរ​ជាង​មុន បើ​ក្មេង​មិន​បាន​ចាក់វ៉ាក់សាំង។ ក្រៅពីនេះ ដឹង​អត់ បើអត់​ចាក់វ៉ាក់សាំង​អាច​មាន​បញ្ហា​អីខ្លះ?

    ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?

    បញ្ហាវេជ្ជសាស្ត្រ

    បើក្មេង​មានកា​រព្យាបាល​ដោយ​ថ្នាំ ប៉ាម៉ាក់​ត្រូវ​ប្រាប់​ពេទ្យ​ឲ្យ​ដឹង ព្រោះ​ក្មេង​មិន​ដែល​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង ត្រូវ​ព្យាបាល​ខុស​ពី​គេ។ បើ​ពេទ្យ​មិន​ដឹង​ស្ថានភាព​ច្បាស់​ពី​វ៉ាក់សាំង​ក្មេង​ទេ (អត់​ដឹងថា ក្មេង​អត់​ចាក់​វ៉ាក់សាំង) វា​ពិត​ជា​ប្រថុយ​​ខ្លាំង។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ អាច​ងាយ​ឆ្លង​ជំងឺ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ពោះ​ទៀត។ បើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​កញ្ជ្រឹល​ក្នុង​ត្រីមាស​ទីមួយ កូន​ក្នុង​ពោះ​ក៏​អាច​កើត​កញ្ជ្រឹល​ដែរ ហើយ​បើ​កូន​ឆ្លង​កញ្ជ្រឹល​តាំង​ក្នុង​ពោះ ធ្វើឲ្យ​មាន​បញ្ហា​បេះដូង លូតលាស់​ខុស​ប្រក្រតី ឬ​យឺត និង​គថ្លង់។

    បើមិន​ចាក់​វ៉ាក់សាំង​ឲ្យ​កូន កូន​អាច​ចម្លង​ជំងឺ​ទៅ​អ្នក​ជុំវិញ​ខ្លួន​យើង​បាន (ពេលកូនឈឺ) ពិសេស​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់ ដែល​ពួកគេ​មិន​អាច​ចាក់វ៉ាក់សាំង​បាន (អ្នកកើត​មហារីកគ្រាប់​ឈាម ឬ មហារីក​ផ្សេងៗ)

    កត្តាសង្គម

    បើកូន​អត់​ចាក់​វ៉ាក់សាំង ពេល​គេ​ឈឺ ឬ​ឆ្លង​ជំងឺ​អ្វីមួយ ទាមទារ​ឲ្យ​នៅដាច់​ពី​គេ។ មិនអាច​ទៅ​សាលា និង​កម្មវិធី​ផ្សេងៗ​ទៀត ហើយ​អាច​ប៉ះពាល់​ដល់​គ្រួសារ​ទាំង​មូល​ទៀត។ សាលា​ខ្លះ​មិន​ទទួល​ក្មេង​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ឲ្យចូល​រៀន​ទេ ព្រោះវា​អាច​បង្កភាព​ភ័យខ្លាច និង​បញ្ហា​ដល់​ក្មេង​ដទៃ​ទៀត​អាច​ប្រឈម​នឹង​ជំងឺ​ឆ្លងកាចៗ។

    អត្ថបទគួរអាន៖

    ហានិភ័យ

    ការពិត វ៉ាក់សាំង​មាន​ផលរំខាន ដូចការ​ប្រើប្រាស់​ថ្នាំផ្សេងៗ​ដែរ។ ប៉ុន្តែ វា​មាន​អត្ថប្រយោជន៍​ជាង​ហានិភ័យ (ផលរំខាន)។ បើ​វ៉ាក់សាំង​ណាមួយ​មាន​គ្រោះថ្នាក់ គេ​មិន​អនុញ្ញាត​ឱ្យ​ប្រើទេ។

    មានការ​អះអាង​មិន​ពិត​ថា វ៉ាក់សាំង​អាច​មានប្រតិកម្ម​ធ្វើ​ឲ្យ​មាន​បញ្ហា​ខួរក្បាល​ក្មេង ជា​ហេតុធ្វើ​ឲ្យ​ប៉ាម៉ាក់​បារម្ភ​ខ្លាច ដល់​ថ្នាក់​មិន​យកកូន​ទៅ​ចាក់​វាក់សាំង។ ប៉ុន្តែ គ្មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​អំណះអំណាង​នោះ​ឡើយ។

    វិធីល្អ​បំផុត គឺត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​សំខាន់ៗ​ឲ្យ​កូន​តាម​ពេទ្យ​ណែនាំ ដើម្បី​ចៀសវាង​បញ្ហា​ថ្ងៃក្រោយ។

    ចំណុចសំខាន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

    អត្ថបទ​ដោយ Khlaut Rithy · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម