ទារក និងក្មេងតូចៗ ងាយប្រឈមនឹងជំងឺគ្រុនផ្តាសាយណាស់ ពីព្រោះប្រព័ន្ធភាពខ្សោយរបស់អាអូននៅមិនទាន់អភិវឌ្ឍន៍ពេញលេញ។ ជាទូទៅ នៅរយៈពេលមួយឆ្នាំដំបូងនៃជីវិត ទារកអាចកើតជំងឺគ្រុនផ្តាសាយពី៦ ទៅ៨ដង ហើយអាចច្រើនជាងនេះ ប្រសិនបើប៉ាម៉ាក់ដាក់កូននៅក្នុងទារកដ្ឋាន។
[embed-health-tool-baby-poop-tool]
រោគសញ្ញានៃជំងឺគ្រុនផ្តាសាយ
សញ្ញាដំបូងៗនៃជំងឺគ្រុនផ្តាសាយលើទារក ច្រើនតែ៖
- ហៀរសំបោរ ឬតឹងច្រមុះ
- ក្តៅខ្លួន
- កណ្តាស់
- ក្អក
- មិនឃ្លានអាហារ
- ពិបាកគេង
- រញ៉ាំរញ៉ូវ។ល។
ពេលណាគួរនាំកូនទៅជួបគ្រូពេទ្យ?
ប្រសិនបើទារកកើតជំងឺគ្រុនផ្តាសាយ ប៉ុន្តែពុំមានផលវិបាកផ្សេងៗទៀតមកជាមួយទេនោះ កូនអាចនឹងជាសះស្បើយក្នុងរយៈពេលពី១០ ទៅ១៤ថ្ងៃ។ ក្នុងករណីដែលទារកមានអាយុតិចជាង៣ខែ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយគ្រូពេទ្យភ្លាមៗ ប្រសិនបើកូនមានអាការៈក្តៅខ្លួន ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរកើតលើអាអូន។ ចំពោះទារកដែលមានអាយុចាប់ពី៣ខែឡើងទៅ រោគសញ្ញាគ្រោះថ្នាក់រួមមាន៖
- កូននោមតិចជាងធម្មតា
- មានសីតុណ្ហភាពលើសពី៣៨អង្សា
- ប្រកាច់
- ពិបាកដកដង្ហើម
- ក្អកមិនបាត់ ហៀរសំបោរខាប់ជាច្រើនថ្ងៃ
- មិនបៅ ឬថយចំណី និង អស់កម្លាំងល្អិតល្ហៃខ្លាំង។
ចំណុចសំខាន់
រោគសញ្ញានៃជំងឺគ្រុនផ្តាសាយ
សញ្ញាដំបូងៗនៃជំងឺគ្រុនផ្តាសាយលើទារក ច្រើនតែ៖
- ហៀរសំបោរ ឬតឹងច្រមុះ
- ក្តៅខ្លួន
- កណ្តាស់
- ក្អក
- មិនឃ្លានអាហារ
- ពិបាកគេង
- រញ៉ាំរញ៉ូវ។ល។
អត្ថបទគួរអាន៖