ដៅសរសៃឈាមក្រហម គឺជាប្រភេទដៅពីកំណើត ដែលកើតឡើងនៅពេលដែលក្រុមសរសៃឈាមលូតលាស់នៅក្នុង ឬនៅក្រោមស្បែកទារក។ ជាទូទៅ ដៅនេះលេចឡើងនៅរយៈពេលពីរបីថ្ងៃដំបូង ទៅពីបីខែ ក្រោយទារកកើត។
តើដៅសរសៃឈាមក្រហមមានប៉ុន្មានប្រភេទ?
ដៅសរសៃឈាមក្រហមមាន២ប្រភេទសំខាន់ៗ៖
- ដៅលើស្បែក
- ដៅក្រោមស្បែក
សញ្ញា និងរោគសញ្ញានៃដៅសរសៃឈាមក្រហមមានអ្វីខ្លះ?
ទារកអាចគ្មានសញ្ញានៃដៅសរសៃឈាមក្រហមពីកំណើត ឬអាចមានស្នាមខៀវរាបស្មើ ឬក្រហម។ ដៅសរសៃឈាមក្រហមនេះដែរ អាចលូតលាស់ក្នុងរយៈពេលពីរបីខែ ឬក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិត ដែលអាចរួមតូច ឬអាចបាត់ទៅវិញទាំងស្រុង។ ជាទូទៅ ដៅប្រភេទនេះបន្តរួមតូចទៅៗ រហូតដល់អាអូនអាយុ៧ឆ្នាំ ឬលើសពីនេះ។























