មហារីកក្រពះ សំដៅទៅលើការរីកដុះដាលនៃដុំមហារីកក្នុងក្រពះ កើតឡើងនៅពេលមានកោសិកាក្រពះកើនឡើងជាដុំសាច់។ មហារីកក្រពះ ជាជំងឺឧស្សាហ៍កើតមាន និងងាយរាលដាលទៅសរីរាង្គផ្សេងទៀត បើមិនព្យាបាលឲ្យបានត្រឹមត្រូវទេ អាចស្លាប់តែម្តង។
មូលហេតុពិតប្រាកដបង្កឲ្យកើតមហារីកប្រភេទនេះ នៅមិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែកត្តាជំរុញឲ្យកើតមានមហារីកក្រពះ មានដូចជា របបអាហារសម្បូរសារធាតុនីត្រាត (Nitrates) អាចធ្វើឲ្យមានការកើនហានិភ័យកើតមហារីកនេះ។ សារធាតុនីត្រាត មាននៅក្នុងអាហារមានជាតិផ្សែង និងប្រៃ ត្រូវបានបំប្លែងដោយបាក់តេរីទៅជានីទ្រី (Nitries) ដែលជាសារធាតុធ្វើឲ្យកើតមហារីក។ អ្នកមានមេរោគក្រពះ (Helicobacter pylori) នឹងប្រឈមកើតមហារីកក្រពះកាន់តែខ្ពស់។
ជំងឺមហារីកក្រពះនៅក្នុងដំណាក់កាលដំបូងៗអាចព្យាបាលឲ្យជាសះស្បើយ និងអត្រាសង្ឃឹមរស់បានខ្ពស់ ប៉ុន្តែជំងឺមហារីកក្រពះនេះ កម្រនឹងចេញរោគសញ្ញាឲ្យដឹងនៅដំណាក់កាលដំបូងណាស់។ កាលណាបើវារាលដាលដល់ដំណាក់កាលចុងក្រោយហើយ វាពិបាកនឹងអាចព្យាបាលឲ្យជាសះស្បើយណាស់ និងបណ្ដាលឲ្យអ្នកជំងឺសង្ឃឹមរស់ទាប។ ដូចនេះ មធ្យោបាយល្អតែមួយដែលអាចឲ្យយើងដឹងពីការលូតលាស់របស់កោសិកាមហារីក គឺការពិនិត្យសុខភាពជាប្រចាំ។
៥. មហារីកពោះវៀន
កត្តាជំរុញឲ្យកើតជំងឺមហារីកពោះវៀនរួមមាន ការបរិភោគសាច់ច្រើន កត្តាអាយុ (លើសពី៥០ឆ្នាំ) ការផឹកស្រា ជក់បារី និងការប្រែប្រួលហ្សែន។ ជំងឺនេះបើបង្កឡើងដោយការប្រែប្រួលហ្សែន នោះគឺអាចចម្លងទៅសមាជិកគ្រួសារជំនាន់ក្រោយ ក្លាយជាជំងឺតំណពូជ។