backup og meta

ការប៉ះទង្គិចទ្រូង-សួត អាចប៉ះពាល់ដល់ខាងក្នុង ប្រញាប់ទៅរកពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    ការប៉ះទង្គិចទ្រូង-សួត  អាចប៉ះពាល់ដល់ខាងក្នុង ប្រញាប់ទៅរកពេទ្យ

    របួស​គ្រាំ​ទ្រូង-សួត ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​ទ្រូង-សួត​ក្នុង​កម្រិត​ធ្ងន់ ឬ​ស្រាល រហូត​ដល់​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សរីរាង្គ​ក្នុង​ទ្រូង(សួត បេះដូង សរសៃឈាមធំ…) ហើយ​វា​ជា​ជំងឺ​ដែល​អាច​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​​ដែល​កើត​មាន​របួស​គ្រាំ​ទ្រូង-សួត គឺ​បណ្តាល​មក​ពី៖

    គ្រោះថ្នាក់​ចរាចណ៍​លើស​ពី​៥០%

    គ្រោះថ្នាក់ផ្សេងទៀត ដូចជា​ជម្លោះ គ្រោះ​ថ្នាក់​ការងារ និង​គ្រោះថ្នាក់​តាម​លំនៅដ្ឋាន តិច​ជាង៤០%

    ក្នុង​បណ្តាអ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន ៣៨% មាន​កម្រិត​សុរា​ក្នុង​ឈាម​ខ្ពស់ ក្នុង​នោះ​ភាគ​ច្រើន​ជា​អ្នក​បញ្ជា​យាន​យន្ត​ផ្ទាល់។

    អត្ថបទពាក់ព័ន្ធ៖

    នៅ​ពេល​ដែល​របួស​គ្រាំ​ទ្រូង-សួត ចាប់​ផ្តើម​ធ្វើ​ទុក្ខ គេ​តែង​សង្កេត​ឃើញថា អ្នក​ជំងឺ​មានចេញ​រោគសញ្ញា​ដូចជា ឈឺ​ចាប់​ទ្រូង​នៅ​កន្លែង​ប៉ះទង្គិច ទឹក​មុខ​ស្លេក​ស្លាំង ថប់​ដង្ហើម ឬ​ហត់។ លើស​ពី​នេះ រោគ​សញ្ញា​រួម​ផ្សំ​មាន ហើមមុខ និង​ទ្រូង បែក​ញើស​ជោគ​ខ្លួន អ្នក​ជំងឺ​ឡេះ​ឡះ និង​ដកដង្ហើម​ញាប់ និង​តិចៗ ដោយសារ​ការ​ឈឺ​ចាប់។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​បន្ថែម​ឲ្យ​ដឹង​ថា ជំងឺ​របួស​ទ្រូង-សួតនេះ គេ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ដោយ៖

    ​-ការពិនិត្យគ្លីនិក

    -ការថតឆ្លុះ ទ្រូង-សួត

    -ការថតឆ្លុះអេកូ ស្រោមសួត

    ការថតស្កែនន័រ ទ្រូង-សួត

    ចំណែក ការ​ព្យាបាល​របួស​គ្រាំ​ទ្រូង-សួត គី​ត្រូវ​ចោះ​បង្ហូរ បូម​យក​ចេញ​នូវ​អ្វី​ដែល​រំខាន​ដល់​ដំណក​ដង្ហើម ដាក់​អុកស៊ីសែន ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​អង់ទីប៊ីយូទិក វះ​កាត់​បើក​ទ្រូង​ដើម្បី​ឃាត់​ឈាម និង​ព្យាបាល​របួស​សរីរាង្គ​ក្នុង​ទ្រូង ក្នុង​ករណី​ធ្ងន់ធ្ងរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម