backup og meta

ថ្នាំក្រមុំផ្សាយលើបណ្ដាញសង្គមអាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 15, 2023

    ថ្នាំក្រមុំផ្សាយលើបណ្ដាញសង្គមអាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

    ថ្នាំក្រមុំកំពុងកក្រើកនៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែលមានដូចជា ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។ តើថ្នាំក្រមុំនេះពិតជាមានប្រសិទ្ធិភាពដូចអ្នកលក់អនឡាញបានផ្សព្វផ្សាយមែនអត់? មានផលប៉ះពាល់យ៉ាងណាដល់សុខភាពស្រ្តី?

    ចំពោះ​បញ្ហា​ថ្នាំក្រមុំនេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។

    លោក​បាន​បន្ត​ទៀត​ថា ថ្នាំក្រមុំ​ដែល​បាន​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមកតឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ និងអាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។

    រលាកទ្វារមាស

    បន្ថែម​ពី​នោះថ្នាំក្រមុំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​នៅប្រដាប់ភេទ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ ដែល​អាច​ចម្លង​ទៅ​ដៃគូ មាន​ជំងឺ​រោគ​ស្ត្រី​មិន​ងាយ​ព្យាបាល ក៏​មិន​សង្ឃឹម​ថា​អាច​ជា ត្រលប់មក​ធម្មតា​វិញ​ទេ (ពិការ​ផ្លូវ​ភេទ) រហូត​ដល់​ប្រហែល​លែង​រួមភេទ​បាន​ជា​រៀង​រហូត​ហើយ។

    វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំក្រមុំ​អស់​ទាំង​នោះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​គ្មាន​ជំនាញ គ្មាន​សញ្ញាប័ត្រ​ពាក់ព័ន្ធ​ឡើយ ហើយ​អ្នក​ដែល​គេ​ជួល​មក​ផ្សាយ​ក៏​មិន​បានសិក្សាលម្អិត និងមិនសូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​រោគស្រ្តីដែរ។

    អត្ថបទគួរអាន៖

  • ចេញសញ្ញាព្រមានទាំង៧នេះ អាចជាការឆ្លងមេរោគទ្វារមាស
  • ស្រីៗប្រយ័ត្នផង ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​
  • ធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា អាចមកពីមូលហេតុទាំង ៥នេះ
  • ស្រីៗមានបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?
  • ធ្លាក់សមានសភាពខាប់ បណ្តាលមកពីអ្វី? បង្ការបែបណា?
  • ពេលមករដូវចេះតែឆ្លងមេរោគទ្វារមាសត្រូវអត់? ដោះស្រាយតាមវិធីទាំងនេះ
  • ចំណុចសំខាន់

    ​ថ្នាំក្រមុំគ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ តែអាចបង្កឱ្យប្រដាប់​ភេទ​ស្ត្រី៖
    • រលាក
    • រលួយ
    • ស្អិត
    • ហើម
    • ស្ងួត
    • រមាស់
    • អាលែកហ្ស៊ី
    • អាចបង្កជា​ជំងឺ​មហារីក​ទៀតបើ​ធ្ងន់ធ្ងរ​

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម