backup og meta

ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា

ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា

វីរុស​​អុតស្វា (Monkeypox) ជា​ប្រភេទ​វីរុស​ដែល​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​។ ប៉ុន្តែ​ជំងឺ​អុត​ធំ ត្រូវ​បាន​សាបសូន្យ​តាំង​ពី​ឆ្នាំ​១៩៨០ ​មក​ម្ល៉េះ ខណៈ​​វីរុស​អុតស្វា​នៅ​តែ​បន្ត​រាលដាល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ជំងឺ​អុតស្វា កើត​ឡើង​​​ជា​ចម្បង​នៅ​អាហ្វ្រិក​កណ្ដាល​ និង​ខាង​លិច​ ហើយ​ជា​រឿយ​ៗ​កើត​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក និង​កំពុង​​​តែ​មាន​ការ​កើន​ឡើង​នៅ​តំបន់​ទីក្រុង​ផង​ដែរ​។

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា

ជំងឺ​នេះ ​ត្រូវ​បាន​​រក​ឃើញ​ជា​លើក​ដំបូង​លើ​មនុស្ស​​ក្នុង​ឆ្នាំ​១៩៧០ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​លើ​ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​​​។ ចាប់​ពី​ពេល​នោះ​មក​ ករណី​ឆ្លង​កាន់​តែ​ច្រើន​ឡើង​​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​​ជនបទ ​តំបន់​ព្រៃ​ត្រូពិក​ និង​​​ទូទាំង​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​។ ជំងឺ​អុតស្វា​​ជា​ជំងឺ​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​បណ្ដា​ប្រទេស​​នៅ​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ជំងឺ​នេះ​រាលដាល​ដល់​ជុំវិញ​ពិភពលោក។ ក្នុង​ឆ្នាំ​២០០៣ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា​ដំបូង​បង្អស់​​ក្រៅ​ពី​នៅ​ទ្វីប​អាហ្វ្រិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​​ផ្សារភ្ជាប់​​ជាមួយ​នឹង​សត្វ​កំប្រុក​​ដែល​មាន​​មេរោគ។ ​​​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​​​​​​​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា

  • រយៈពេល​បង្ក​រោគ​ជា​ទូទៅ គឺ​ចាប់​ពី​៦​ថ្ងៃ​ទៅ​១៣​ថ្ងៃ ​ឬ​អាច​ពី​៥​ថ្ងៃ​ទៅ​២១​ថ្ងៃ​។

    រយៈពេល​ឆ្លង​ (ពី​០​ទៅ​៥​ថ្ងៃ​) ដោយ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ឈឺ​ក្បាល​ខ្លាំង ​ហើម​កូន​កណ្ដុរ ឈឺ​ខ្នង ឈឺ​សាច់​ដុំ​ និង​អស់​កម្លាំង​ខ្លាំង​។

  • ការ​ផ្ទុះ​ពង​បែក​ចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃ​ទី​១ ទៅ​ថ្ងៃ​ទី​៣​​នៅ​ពេល​ដែល​កើត​មាន​អាការៈ​ក្ដៅ​ខ្លួន។

ជំងឺ​អុតស្វា​​មាន​​រោគសញ្ញា​រយៈពេល​២​ទៅ​៤សប្តាហ៍​។ ករណី​ធ្ងន់ធ្ងរ​កើត​ឡើង​ញឹកញាប់​ជាង​គេ​លើ​កុមារ​ ដោយ​​​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​ប៉ះពាល់​​ជាមួយ​​មេរោគ ក៏​ដូចជា​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ​។ មួយ​វិញ​ទៀត​ បញ្ហា​ភាព​ស៊ាំ​ចុះ​ខ្សោយ​ក៏​អាច​​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​ដូច​គ្នា។ ផលវិបាក​នៃ​ជំងឺ​អុតស្វា ​រួម​មាន​ជំងឺ​រលាក​ទងសួត និង​សាច់​សួត ការ​បង្ក​រោគ​ក្នុង​ឈាម​ រលាក​ស្រោមខួរ​ក្បាល​ និង​ការ​រលាក​កញ្ចក់​ភ្នែក​ ព្រម​ទាំង​​​អាច​ងងឹត​ភ្នែក​ក៏​មាន​។ អត្រា​មរណ​​ដោយ​ជំងឺ​អុតស្វា ​​មាន​ចាប់​ពី​០​ទៅ​១១% នៅ​ពេល​អតីតកាល​ ហើយ​​ប្រហែល​៣​% ទៅ​៦%​នៅ​ពេល​បច្ចុប្បន្ន​នេះ។

[embed-health-tool-vaccination-tool]

ការ​ចាក់​វ៉ាក់សាំង​

វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​អុត​ធំ ​មាន​ប្រសិទ្ធភាព​ប្រហែល​៨៥​%​ ក្នុង​ការ​បង្ការ​ជំងឺ​អុត​ស្វា។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​​ចាក់​វ៉ាក់សាំង​ជំងឺ​អុត​ធំ យើង​អាច​មាន​រោគសញ្ញា​ស្រាល​​នៃ​ជំងឺ​អុតស្វា​ច្រើន​ជាង​អ្នក​ដែល​មិន​​បាន​ចាក់​វ៉ាក់សាំង​។ ប៉ុន្តែ នៅ​ពេល​ថ្មី​ៗ​នេះ វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​អុត​ធំ​ កាល​ពី​មុន​ លែង​មាន​ទៀត​ហើយ​សម្រាប់​សាធារណជន​ទូទៅ។

ការ​បង្ការ​ជំងឺ​អុតស្វា

  • ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ជៀសវាង​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​អ្នក​ជំងឺ​
  • ប្រើ​ស្រោម​អនាម័យ​នៅ​ពេល​រួម​ភេទ​
  • លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ជែល​អាល់កុល
  • ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ​
  • ជៀសវាង​ប៉ះពាល់​ជាមួយ​​សត្វ​រស់​ ឬ​ស្លាប់​
  • ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​អុតស្វាយ​កន្លង​មក​។

អានបន្ត​៖

ចំណុចសំខាន់

វីរុស​​អុតស្វា ជា​ប្រភេទ​វីរុស​ដែល​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​។ ប៉ុន្តែ​ជំងឺ​អុត​ធំ ត្រូវ​បាន​សាបសូន្យ​តាំង​ពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ខណៈ​​វីរុស​អុតស្វា​នៅ​តែ​បន្ត​រាលដាល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ជំងឺ​អុតស្វា កើត​ឡើង​​​ជា​ចម្បង​នៅ​អាហ្វ្រិក​កណ្ដាល​ និង​ខាង​លិច​ ហើយ​ជា​រឿយ​ៗ​កើត​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក និង​កំពុង​​​តែ​មាន​ការ​កើន​ឡើង​នៅ​តំបន់​ទីក្រុង​ផង​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​Monkeypox

https://www.who.int/news-room/fact-sheets/detail/monkeypox

Multi-country monkeypox outbreak in non-endemic countries

https://www.who.int/emergencies/disease-outbreak-news/item/2022-DON385

Monkeypox: 80 cases confirmed in 12 countries

https://www.bbc.com/news/health-61532083

Monkeypox

https://www.nhs.uk/conditions/monkeypox/

កំណែ​ប្រែបច្ចុប្បន្ន

23/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម