backup og meta

​អូមីក្រុង បន្តបម្លែងខ្លួនមួយជំនាន់ទៀតដល់ ​BA.2​​ ហើយ

​អូមីក្រុង បន្តបម្លែងខ្លួនមួយជំនាន់ទៀតដល់ ​BA.2​​ ហើយ

វ៉ារ្យង់​ថ្មី​មួយ​ទៀត​របស់​វីរុស​​កូវីដ​-១៩ ប្រភេទ​​អូមីក្រុង​ បាន​វិវត្តន៍​និង​បម្លែង​ខ្លួន​ពី BA.1 ទៅ BA.2 ហើយ ហើយ​កំពុង​​រាលដាល​​នៅ​ទ្វីប​ចំនួន​​៤​។ លោក​វេជ្ជបណ្ឌិត​ Jacob Lemieux ​​ឯកទេស​ខាង​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​​ជំងឺ​ទូទៅ​Massachusetts​ក្នុង​ទីក្រុង​ប៊ូស្តុន​មាន​ប្រសាសន៍​ថា វ៉ារ្យង់​ថ្មី​នេះ​ប្រហែល​ជា​មិន​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ អត្រា​ឈឺ​ ឬ​ស្លាប់​ដូច​វ៉ារ្យង់​អូមីក្រុង​BA.1 ​ឡើយ​​។ លោក​ក៏​ជឿជាក់​ថា​ស្ថានភាព​អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​ ហើយ​វ៉ារ្យង់​ប្រភេទ​ថ្មី​ផ្សេង​ទៀត​​ នឹង​មិន​បង្ក​ជា​​បញ្ហា​ធំ​ដុំ​​​ដូច​គ្នា​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

ខណៈ​ពេល​ដែល​ករណី​ឆ្លង​​កូវីដ​-១៩ ​ចាប់ផ្ដើម​​ធ្លាក់​ចុះ​នៅ​កន្លែង​​មួយ​ចំនួន​ ដូចជា​Massachuettes ករណី​ឆ្លង​​អូមីក្រុង​BA.2​បាន​កើន​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ ឥណ្ឌា ដាណឺម៉ាក និង​អាហ្វ្រិក​ខាង​ត្បូង​។ យ៉ាង​ណា​មិញ អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​អំពី​ការ​ឆ្លង​នៃ​វ៉ារ្យង់​BA.2 បើ​ប្រៀបធៀប​នឹង​BA.1។​ លើស​ពី​នេះ ​អ្នក​ជំនាញ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ BA.2​អាច​គេច​ផុត​ពី​ការ​ការពារ​​របស់​វ៉ាក់សាំង​ ឬ​ថ្នាំ​សម្រាប់​ព្យាបាល​កូវីដ​-១៩​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឬ​យ៉ាង​ណា​ទេ​។

មួយ​វិញ​ទៀត​ មាន​មនុស្ស​ជា​ច្រើន​​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ថ្វី​ត្បិត​តែ​ធ្លាប់​វិជ្ជមាន​វ៉ារ្យង់​ដែលតា​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​យើង​នៅ​​មិន​ទាន់​ដឹង​ច្បាស់​​ថា​អ្នក​ដែល​ធ្លាប់​ឆ្លង​អូមីក្រុង​រួច​ម្ដង​ហើយ​ អាច​ឆ្លង​វ៉ារ្យង់​អូមីក្រុង​ BA.2​ដែរ​ឬ​អត់​ទេ​។

​មាន​វិធីសាស្ត្រ​ជា​ច្រើន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​ជា​សែ​ស្រឡាយ​អូមីក្រុង​ ឈ្មោះ​ថា​ អូមីក្រុង​ BA.2 ដូចជា​ការ​រក្សា​គម្លាត​ ចាក់​វ៉ាក់សាំង ពាក់​ម៉ាស​ ក៏​ដូចជា​លាង​សម្អាត​ដៃ​​ឲ្យ​បាន​ស្អាត​ជានិច្ច។ យ៉ាង​ណា​មិញ វ៉ារ្យង់​មួយ​ប្រភេទ​នេះ​ក៏​មាន​រោគសញ្ញា​ស្រាល​ផង​ដែរ​។

អូមីក្រុងថ្មី

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Omicron’s new variant cousin, BA.2, has arrived in the US. But don’t panic yet, experts say.

https://www.usatoday.com/story/news/health/2022/01/25/omicron-new-variant-ba-2-covid/9214980002/

Scientists scrutinise characteristics of new Omicron sub-variant BA.2

https://www.france24.com/en/france/20220122-scientists-scrutinise-characteristics-of-new-covid-19-omicron-sub-variant-ba-2

Omicron’s new variant cousin, BA.2, has arrived in the US. But don’t panic yet, experts say.

https://wvli927.com/2022/01/25/omicrons-new-variant-cousin-ba-2-has-arrived-in-the-us-but-dont-panic-yet-experts-say/

កំណែ​ប្រែបច្ចុប្បន្ន

27/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម