backup og meta

អ្នក​ជា​សះស្បើយ​ពី​កូវីដ-១៩ អាច​ជួប​ផលវិបាក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជា​សះស្បើយ​ពី​កូវីដ-១៩ អាច​ជួប​ផលវិបាក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​ជា​​សះស្បើយ​ពី​កូវីដ​-១៩​​ ហើយក៏​ដោយ​​​ គ្នា​យើង​អាច​នឹង​ជួប​ផលវិបាក​មួយ​ចំនួន​ ដូចជា​បាត់បង់​ក្លិន​ ឬ​រសជាតិ​ជា​ដើម​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រហែល​ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ អាច​ប្រឈម​នឹង​ការ​​​បាត់បង់​ក្លិន​រយៈពេល​វែង​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ Karolinska​ របស់​ប្រទេស​ស៊ុយអែត បាន​ធ្វើ​តេស្ត​លើ​អ្នក​ជំងឺ​ជាង​ ១០០នាក់​ ដែល​បាត់បង់​ក្លិន​ ក្រោយ​កើត​ជំងឺ​កូវីដ-១៩ ​នៅ​ខែ​មីនា​ ឆ្នាំ​២០២០ និង​បាន​បង្ហាញ​ថា ​នៅ​រយៈពេល​១៨​ខែ​ក្រោយពេល​កើយ​​ អ្នក​ជា​ពី​ជំងឺ​ម្នាក់​ក្នុង​ចំណោម​ ២០​នាក់​នៅ​តែ​បាត់បង់​ក្លិន​ដដែល​។

វីរុស​កូវីដ​-១៩ និង​ផល​ប៉ះពាល់​

ពិត​ណាស់​ វីរុស​កូវីដ​​វាយ​ប្រហារ​សួត និង​សរីរាង្គ​ផ្លូវ​ដង្ហើម​របស់​យើង​ ដូច្នេះ​ហើយ​ ទើប​អ្នក​ជំងឺ​មួយ​ចំនួន​ជួប​ប្រទះ​រោគសញ្ញា​​ផ្សេង​ៗ ដូចជា​បាត់បង់​ក្លិន​ រសជាតិ ឬ​នៅ​ពេល​ខ្លះ មាន​បញ្ហា​ក្នុង​ការ​ដកដង្ហើម​។ ការ​ស្រាវជ្រាវ​កន្លង​មក​ បាន​បង្ហាញ​ថា​ មាន​អ្នក​ជំងឺ​ខ្លះ​ទៀត នៅ​តែ​មាន​រោគសញ្ញា​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​​រយៈ​ពេល ​៦​ខែ។

បាត់បង់ក្លិន២

ការ​បាត់បង់​ក្លិន​នៃ​អ្នក​ជំងឺ​កូវីដ​-១៩

រួម​ជា​មួយ​អាការៈ​គ្រុន​ក្ដៅ ​និង​ក្អក​ ការ​បាត់បង់​ក្លិន​ជា​រោគសញ្ញា​នៃ​វីរុស​កូវីដ​១៩។ ជាក់​ស្ដែង ការ​បាត់បង់​ក្លិន​ ឬ​រសជាតិ​ ​មិន​មែន​ជា​រោគសញ្ញា​ទូទៅ​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ ដូចជា​​គ្រុន​ផ្ដាសាយ​​ឡើយ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ហើម​នៅ​ក្នុង​បំពង់​ក​ និង​ច្រមុះ ដែល​អាច​រំខាន​ដល់​ការ​ទទួល​ក្លិន​ និង​រសជាតិ​។ ជួនកាល​ វីរុស​អាច​បំផ្លាញ​សរសៃ​ប្រសាទ​តូច​ៗ​នៅ​ក្នុង​រន្ធ​ច្រមុះ ដោយ​កាត់​បន្ថយ​​ការ​ដឹង​ក្លិន​ ទោះ​ជា​យើង​ជា​សះស្បើយ​យ៉ាង​ណា​ក្ដី​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

​​​ផលវិបាក​ដទៃ​ទៀត​​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩

នៅ​ពេល​ដែល​យើង​ឆ្លង​វីរុស​កូវីដ សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​យើង​ត្រូវ​បាន​បំផ្លាញ ហើយ​ការ​បំផ្លាញ​មួយ​ចំនួន​ ក៏​អាច​នាំ​មក​នូវ​ផលវិបាក​​ធ្ងន់ធ្ងរ​​​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​ ដែល​រួម​មាន​៖

  • បាត់បង់​ក្លិន​ និង​រសជាតិ
  • រាករូស​
  • ព្រិល​ភ្នែក​
  • ពិបាក​ដកដង្ហើម​
  • សម្ពាធ​ឈាម​ខ្ពស់​
  • ចង្វាក់​បេះដូង​លោត​ញាប់​ជា​ដើម​។

អាន​បន្ថែម​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​Unusual Post-COVID Complication: People Who Catch Covid May Suffer Long-Term Changes To Their Senses

https://www.thehealthsite.com/news/unusual-post-covid-complication-people-who-catch-covid-may-suffer-long-term-changes-to-their-senses-862726/

COVID ‘Long Haulers’: Long-Term Effects of COVID-19

https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/covid-long-haulers-long-term-effects-of-covid19

Long COVID or Post-acute Sequelae of COVID-19 (PASC): An Overview of Biological Factors That May Contribute to Persistent Symptoms

https://www.frontiersin.org/articles/10.3389/fmicb.2021.698169/full

កំណែ​ប្រែបច្ចុប្បន្ន

18/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម