ពិតណាស់ វីរុសកូវីដ-១៩ បង្កជាបញ្ហាសុខភាពមួយចំនួនដែលមានរោគសញ្ញាយូរជាងការរំពឹងទុក។ ជាក់ស្ដែង អ្នកស្រាវជ្រាវជនជាតិរុស្សីបានរកឃើញថា វ៉ារ្យង់កូវីដ-១៩ ក៏អាចបណ្ដាលឲ្យមានផលវិបាកនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងបានត្អូញត្អែរពីរោគសញ្ញាដែលមិនងាយបាត់ទៅវិញ ហើយបច្ចុប្បន្ននេះ មានភស្តុតាងបញ្ជាក់ពីផលវិបាកផ្នែកសរសៃប្រសាទទៀតផង។
វ៉ារ្យង់អូមីក្រុង បង្កឲ្យមានផលវិបាក និងការរលាកខួរក្បាល
លោក Andrey Isaev ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ DNKOM មានប្រសាសន៍ថា វីរុសបំប្លែងថ្មី អូមីក្រុងអាចនាំឲ្យមានរោគសញ្ញារយៈពេលវែងចំពោះមនុស្សពេញវ័យ និងការរលាកជាប្រព័ន្ធចំពោះក្មេង។ យ៉ាងណាមិញ វីរុសអូមីក្រុងមិនសូវវាយប្រហារសួត ដូចវីរុសប្រភេទមុនៗឡើយ ប៉ុន្តែវីរុសនេះអាចបំផ្លាញខួរក្បាល ព្រមទាំងបង្កជាការរលាកទៅវិញ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
លោក Isaevបន្ថែមថា ថ្វីត្បិតតែអូមីក្រុងមានរោគសញ្ញាស្រាលជាងមុន និងមិនបង្កឲ្យកើតជំងឺរលាកសួត ហើយអ្នកជំងឺក៏មិនចាំបាច់ប្រើម៉ាស៊ីនសប់ដង្ហើមសិប្បនិមិត្តយ៉ាងណាក្ដី វាអាចមានផលវិបាកផ្សេងទៀត។ លោកបន្តថា វីរុសកូវីដ-១៩ នាពេលកន្លងមក អាចនាំឲ្យមានការរំខានដល់ប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ ហើយបញ្ហាសុខភាពមួយនេះ ក៏អាចកើតឡើងនៅពេលដែលយើងឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងដូចគ្នា។
ប្រសិនបើកុមារឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ការរលាកចូលប្រព័ន្ធឈាមអាចវិវត្តលើពួកគេ ហើយរោគសញ្ញាទូទៅបំផុតរបស់វីរុសមួយនេះ គឺឈឺក្បាល អស់កម្លាំង ឈឺបំពង់ក ក្អកស្ងួត ក្ដៅខ្លួន និងបាត់បង់ចំណង់អាហារ។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតបានបង្ហាញថា វីរុសបំប្លែងថ្មី អូមីក្រុងភាគច្រើនប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ ដោយមានភស្តុតាងតិចតួចប៉ុណ្ណោះ ដែលថាវាមានផលប៉ះពាល់ដល់សួតរបស់អ្នកជំងឺ។
អានបន្ថែម៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]