អ្នកជំងឺកូវីដ ១៩ ភាគច្រើនជាសះស្បើយ និងមានអារម្មណ៍ធូរស្រាលវិញក្នុងរយៈពេល ២-៣សប្ដាហ៍ ហើយចំពោះមនុស្សមួយចំនួនដែលកើតកូវីដ ១៩កម្រិតស្រាលអាចថែទាំ និងព្យាបាលខ្លួនឯងបាននៅផ្ទះ។ តើការព្យាបាលជំងឺកូវីដ ១៩ដោយខ្លួនឯងនៅផ្ទះ យើងត្រូវធ្វើអ្វីខ្លះ?
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
វេជ្ជបណ្ឌិតវ័យក្មេងមួយរូបដែលជាអ្នកថែទាំអ្នកជំងឺកូវីដ ១៩ បានចែករំលែកបទពិសោធន៍ល្អៗពីការព្យាបាលជំងឺកូវីដ ១៩កម្រិតស្រាលនៅផ្ទះដោយខ្លួនឯងចំពោះករណីស្រាល។ លោកបានចែករំលែកចំណេះដឹងនេះនៅលើហ្វេសប៊ុកដោយភ្ជាប់ជាមួយសារណែនាំពីតិចនិកថែទាំខ្លួនដូចជា៖
-ព្រឹកហាត់ប្រាណ ១០-២០នាទី
-ក្រោយញ៉ាំអាហារពេលព្រឹករួច ១៥នាទី ញ៉ាំវីតាមីន C ដាក់ទឹក ២០០មីល្លីលីត្រ
-ក្រោយញ៉ាំវីតាមីន C បាន ១០នាទី ញ៉ាំថ្នាំព្យាបាលកូវីដ ១៩ Molnupiravir ៤ គ្រាប់
-ព្យាយាមញ៉ាំទឹកក្ដៅ ទឹកខ្ញី ឬទឹកក្ដៅលាយក្រូចឆ្មារជាប្រចាំ
-ងូតទឹកក្ដៅឧណ្ហៗ
-ធ្វើលំហាត់ប្រាណពេលល្ងាចជាប្រចាំ ឬឆ្ពុង
-ក្រោយបាយល្ងាច ៣០នាទី ញ៉ាំថ្នាំ Molnupiravir ៤ គ្រាប់
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
វេជ្ជបណ្ឌិតរូបនោះក៏បានបញ្ជាក់ឲ្យអ្នកជំងឺកូវីដ ១៩កម្រិតស្រាលដែលព្យាបាលនៅផ្ទះដោយខ្លួនឯង ញ៉ាំផ្លែឈើឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងកុំភ្លេចញ៉ាំសាច់គោ ពងមាន់ ទឹកដោះគោឆៅ និយាយទៅគឺញ៉ាំអាហារណាប៉ូវកម្លាំងឲ្យច្រើនទៅឆាប់ជាសះស្បើយដូចដើម។ លើសពីនេះ គឺត្រូវរស់នៅឲ្យមានអនាម័យ ប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនរបស់ក្រសួងសុខាភិបាល។
យ៉ាងណាមិញ ក្នុងករណីយើងព្យាបាលនៅផ្ទះ ប៉ុន្តែសង្កេតឃើញថាខ្លួនពិបាកដកដង្ហើម ដង្ហក់ អស់កម្លាំងខ្លាំង បាត់បង់ចំណង់អាហារ ឬអាការៈមិនធូរស្រាលក្រោយពេលព្យាបាល ៤សប្ដាហ៍ ត្រូវប្រញាប់ផ្ដល់ដំណឹងទៅកាន់កន្លែងថែទាំអ្នកជំងឺកូវីដ ១៩ឲ្យបានលឿន។
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]