ជំងឺកូវីដ ១៩ បង្កឡើងដោយវីរុសហៅថា កូរ៉ូណា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានលឿន ពិសេសនោះគឺមនុស្សដែលនៅក្បែរៗខ្លួន។ យ៉ាងណាមិញ គ្នាយើងច្បាស់ជាធ្លាប់ឮពីនរណាម្នាក់ដែលយើងស្គាល់វិជ្ជមានកូវីដ ១៩ ប៉ុន្តែមនុស្សរស់នៅជិត ឬសមាជិកគ្រួសារបែរជាអវិជ្ជមាន។ តើនេះអាចទៅរួចបានយ៉ាងម៉េចវិញ?
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានបកស្រាយឲ្យដឹងពីមូលហេតុដែលនៅក្នុងផ្ទះតែមួយមានសមាជិកខ្លះបានឆ្លង រីឯសមាជិកដទៃទៀតមិនឆ្លងកូវីដ ១៩ជា ២ កត្តាធំរួមមាន៖
១. កត្តាបុគ្គល
- វ័យ
- សុខភាពផ្ទាល់ខ្លួន
- ចំនួនមេរោគ
- ភាពស៊ាំនឹងមេរោគ (សមាជិកខ្លះបានឆ្លងកាលពីមុនរួចទៅហើយ)
- បានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ ឡើងទៅ
២. បរិស្ថាននៃការរស់នៅ
- ផ្ទះធំទូលាយដែលមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់
- សមាជិកតិច
- តំបន់រស់នៅមានដង់ស៊ីតេប្រជាជនតិច
- អនាម័យនៃការរស់នៅល្អ
- រក្សាវិធានការសុខាភិបាលបានខ្ជាប់ខ្ជួន។ល។
មិនថាសមាជិកគ្រួសារមិនឆ្លង ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការការពារនៅតែជាកត្តាសំខាន់ក្នុងការបង្ការមិនឲ្យមានការឆ្លងទៅដល់ក្រុមគ្រួសារ ជាពិសេសទៅលើមនុស្សចាស់ និងកូនក្មេងនៅក្នុងផ្ទះនេះឯង។ ក្នុងករណីដែលយើងឆ្លងកូវីដ ១៩ យើងគួរតែដាក់ខ្លួនដោយឡែកពីសមាជិកគ្រួសារតាមដែលអាចធ្វើទៅបាន។
លើសពីនេះ អំឡុងពេលដែលវីរុសអូមីក្រុងកំពុងរាលដាល យើងគ្រប់គ្នាគួរតែបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស (ទាំងគោល និងជំរុញ)។ ម៉្យាងវិញទៀត បើយើងចេញរោគសញ្ញាគួរឲ្យសង្ស័យ គួរធ្វើតេស្ដរហ័សឲ្យបានលឿន ដើម្បីចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់។
ចំណុចសំខាន់
១. កត្តាវ័យ
២. កត្តាបរិស្ថានរស់នៅ
មិនថាសមាជិកគ្រួសារមិនឆ្លង ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការការពារនៅតែជាកត្តាសំខាន់ក្នុងការបង្ការមិនឲ្យមានការឆ្លងទៅដល់ក្រុមគ្រួសារ ជាពិសេសទៅលើមនុស្សចាស់ និងកូនក្មេងនៅក្នុងផ្ទះនេះឯង។ ម៉្យាងវិញទៀត បើយើងចេញរោគសញ្ញាគួរឲ្យសង្ស័យ គួរធ្វើតេស្ដរហ័សឲ្យបានលឿន ដើម្បីចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់។
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-heart-rate]