backup og meta

ហេតុអ្វីសមាជិកក្នុងផ្ទះវិជ្ជមានកូវីដ ១៩ តែយើងមិនឆ្លង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 09, 2022

    ហេតុអ្វីសមាជិកក្នុងផ្ទះវិជ្ជមានកូវីដ ១៩ តែយើងមិនឆ្លង?

    ជំងឺកូវីដ ១៩ បង្ក​ឡើង​ដោយ​វីរុស​ហៅ​ថា កូរ៉ូណា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​លឿន ពិសេស​នោះ​គឺ​មនុស្ស​ដែល​នៅ​ក្បែរ​ៗខ្លួន។ យ៉ាង​ណា​មិញ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ពី​នរណា​ម្នាក់​ដែល​យើង​ស្គាល់​វិជ្ជមាន​កូវីដ ១៩ ប៉ុន្តែ​មនុស្ស​រស់​នៅ​ជិត ឬ​សមាជិក​គ្រួសារ​បែរ​ជា​អវិជ្ជមាន។ តើ​នេះ​អាច​ទៅ​រួច​បាន​យ៉ាង​ម៉េច​វិញ?

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បក​ស្រាយ​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​នៅ​ក្នុង​ផ្ទះ​តែ​មួយ​មាន​សមាជិក​ខ្លះ​បាន​ឆ្លង រី​ឯ​សមាជិក​ដទៃ​ទៀត​មិន​ឆ្លង​កូវីដ ១៩​ជា ២ កត្តា​ធំ​រួម​មាន៖

    ១. កត្តា​បុគ្គល

    ២. បរិស្ថាន​នៃ​ការ​រស់​នៅ

    • ផ្ទះ​ធំ​ទូលាយ​ដែល​មាន​បរិយាកាស​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់
    • សមាជិក​តិច
    • តំបន់​រស់​នៅ​មាន​ដង់​ស៊ី​តេ​ប្រជាជន​តិច
    • អនាម័យ​នៃ​ការ​រស់​នៅ​ល្អ
    • រក្សា​វិធានការ​សុខាភិបាល​បាន​ខ្ជាប់​ខ្ជួន។ល។

    ជំងឺកូវីដ ១៩

    មិន​ថា​សមាជិក​គ្រួសារ​មិន​ឆ្លង ឬ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ការ​ការពារ​នៅ​តែ​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្ការ​មិន​ឲ្យ​មាន​ការ​ឆ្លង​ទៅ​ដល់​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​នៅ​ក្នុង​ផ្ទះ​នេះ​ឯង។ ក្នុង​ករណី​ដែល​យើង​ឆ្លង​កូវីដ ១៩ យើង​គួរ​តែ​ដាក់​ខ្លួន​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

    លើស​ពី​នេះ អំឡុង​ពេល​ដែល​វីរុស​អូមីក្រុង​កំពុង​រាលដាល យើង​គ្រប់​គ្នា​គួរ​តែ​បន្ត​អនុវត្ត​វិធាន​ការ ៣​ការពារ និង ៣​កុំ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស (ទាំង​គោល និង​ជំរុញ)។ ម៉្យាង​វិញ​ទៀត បើ​យើង​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ គួរ​ធ្វើ​តេស្ដ​រហ័ស​ឲ្យ​បាន​លឿន ដើម្បី​ចៀស​វាង​ការ​ចម្លង​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់។

    ចំណុចសំខាន់

    មូលហេតុដែលនៅក្នុងផ្ទះ​តែមួយមានសមាជិកខ្លះបានឆ្លង រីឯសមាជិ​កដទៃទៀតមិនឆ្លងកូវីដ ១៩ជា ២ កត្តាធំរួមមាន៖
    ១. កត្តា​វ័យ
    ២. កត្តា​បរិស្ថានរស់នៅ
    មិនថាសមាជិកគ្រួសារមិនឆ្លង ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការការពារនៅតែជាកត្តាសំខាន់ក្នុងការបង្ការមិនឲ្យមានការឆ្លងទៅដល់ក្រុមគ្រួសារ ជាពិសេសទៅលើមនុស្សចាស់ និងកូនក្មេងនៅក្នុងផ្ទះនេះឯង។ ម៉្យាងវិញទៀត បើយើងចេញរោគសញ្ញាគួរឲ្យសង្ស័យ គួរធ្វើតេស្ដរហ័សឲ្យបានលឿន ដើម្បីចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់។

    អានបន្ត​៖

  • វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
  • ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
  • ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
  • អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ
  • ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
  • វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម