ថ្វីត្បិតតែបានជាសះស្បើយពីកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្តែរាងកាយយើងអាចនៅមានរោគសញ្ញាមួយចំនួនដែលប៉ះពាល់ដល់ការប្រកបកិច្ចការប្រចាំថ្ងៃ។ ជាទូទៅ រោគសញ្ញាកូវីដ-១៩ រយៈពេលវែង មានការពិបាកក្នុងការគ្រប់គ្រង ប៉ុន្តែបើយើងបានដឹងពីរោគសញ្ញាទាំងនេះនៅដំណាក់កាលដំបូង អាចកាត់បន្ថយផលវិបាកបានខ្លះដែរ។
អ្វីជាជំងឺកូវីដ-១៩ រយៈពេលវែង?
រោគសញ្ញានៃកូវីដ-១៩រយៈពេលវែង កើតឡើងនៅពេលដែលរោគសញ្ញាជាក់លាក់នៃវីរុសកូវីដ-១៩នៅតែបន្តជាច្រើនខែ ទោះបីជាយើងជាសះស្បើយហើយក៏ដោយ។ ជាធម្មតា រោគសញ្ញាដែលនៅតែលេចឡើង ក្រោយពេលដែលយើងជាសះស្បើយពីកូវីដ-១៩ រួមមាន៖
- អស់កម្លាំងខ្លាំង
- ក្អកមិនបាត់
- ឈឺទ្រូង
- ពិបាកដកដង្ហើម
- ពិបាករំលាយអាហារ
- ភ្លេចភ្លាំងច្រើន
- ឈឺសាច់ដុំ
- បញ្ហាទាក់ទងនឹងគំហើញ
កន្លងមក អ្នកជំនាញបានបញ្ជាក់តែរោគសញ្ញាខាងលើប៉ុណ្ណោះ។ ប៉ុន្តែ ថ្មីៗនេះ តាមការសិក្សាបានបង្ហាញថា ក្រោយជាសះស្បើយពីវីរុសកូវីដ-១៩ អ្នកជំងឺនៅអាចមានរោគសញ្ញាថ្មីៗមួយចំនួនទៀត។
រោគសញ្ញាកូវីដ-១៩រយៈពេលវែងថ្មីៗ
១. ខូចសរសៃប្រសាទ
ស្ថានភាពធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត ដែលកើតឡើងក្រោយជាសះស្បើយពីកូវីដ-១៩ គឺការខូចសរសៃប្រសាទ។ ពិតណាស់ មេរោគកូវីដ-១៩ មានឥទ្ធិពលក្នុងការបំផ្លាញផ្នែកជាច្រើននៃរាងកាយ រួមទាំងសរសៃប្រសាទ។ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យទូទៅ Massachusetts និងវិទ្យាស្ថានជាតិសុខភាពបានបង្ហាញពីភស្តុតាងនៃជំងឺប្រព័ន្ធប្រសាទ ដែលកើតលើអ្នកដែលបានជាសះស្បើយ។ រោគសញ្ញានៃផលវិបាកមួយនេះ គឺខ្សោយ ឈឺចាប់នៅដៃ និងជើង ព្រមទាំងអស់កម្លាំង។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
២. បាក់ទឹកចិត្ត
ទន្ទឹមនឹងនេះដែរ ផលវិបាកធ្ងន់ធ្ងរមួយទៀតក្រោយជាសះស្បើយពីកូវីដ-១៩ គឺជំងឺបាក់ទឹកចិត្ត ថប់បារម្ភ ឬប្រែប្រួលអារម្មណ៍ញឹកញាប់។ យោងតាមការសិក្សាមួយបានឲ្យដឹងថា អ្នកដែលឆ្លងវីរុសកូវីដ-១៩ អាចជួបប្រទះការថប់បារម្ភដល់ទៅ៣ដង ខ្ពស់ជាងមនុស្សធម្មតា ហើយការបាក់ទឹកចិត្តដល់ទៅ២ដង ខ្ពស់ជាងអ្នកដែលមិនធ្លាប់កើតកូវីដ-១៩ ទាល់តែសោះ។
អានបន្ថែម៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
៣. ភ្លេចភ្លាំងច្រើន
កូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សួត និងបេះដូងប៉ុណ្ណោះទេ វាក៏ធ្វើឲ្យរាងកាយរបស់យើងជួបប្រទះបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរផងដែរ។ ជាក់ស្ដែង កូវីដអាចបង្កផលប៉ះពាល់ដល់ខួរក្បាល និងបង្កជារោគសញ្ញាមួយចំនួនដូចជាពិបាកផ្ចង់អារម្មណ៍ បញ្ហានៃការចងចាំ អស់កម្លាំង បញ្ហាអាកប្បកិរិយា និងរោគសញ្ញានៃប្រព័ន្ធសរសៃប្រសាទផ្សេងទៀត។
[embed-health-tool-heart-rate]
៤. មានអារម្មណ៍ឈឺចាប់នៅក្នុងរាងកាយ
ការឈឺចាប់ភ្លាមៗ ឬឈឺឆៀបៗពេលអង្គុយយូរ អាចជារោគសញ្ញានៃជំងឺកូវីដ-១៩ រយៈពេលវែងដូចគ្នា។ បើតាមរបាយការណ៍របស់សាកលវិទ្យាល័យMichigan បានបង្ហាញថា អាការៈស្ពឹករ៉ាំរ៉ៃ ឬឈឺឆៀបៗ ក៏អាចជារោគសញ្ញានៃជំងឺមួយចំនួនដូចជា គ្រោះថ្នាក់សរសៃឈាមខួរក្បាល ដុំសាច់ និងជំងឺប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលនិងឆ្អឹងខ្នង ។
ចំណុចសំខាន់
- ខូចសរសៃប្រសាទ
- បាក់ទឹកចិត្ត
- ភ្លេចភ្លាំងច្រើន
- មានអារម្មណ៍ឈឺចាប់នៅក្នុងរាងកាយ